Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៤

    ១. ១១ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានជាង ៥៧ម៉ឺនតោន បានចំណូល ៤១៣លានដុល្លារ – AMS Economy ២. ១០ខែ ឆ្នាំ២០២៤ ភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦គម្រោង ក្នុងទំហំទុនជាង ១ពាន់លានដុល្លារ – FN ៣. ១០ខែ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិក កើនដល់ ៨,២៣ពាន់លានដុល្លារ ធ្វើឱ្យអាមេរិកឈរលេខ១ ខណៈវៀតណាមលេខ២ និងចិនលេខ៣ – កម្ពុជាថ្មី ៤. នេប៉ាល់ និងចិន ចុះកិច្ចព្រមព្រៀងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បើកផ្លូវសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ – Times of India ៥. ម៉ាឡេស៉ី អះអាងថា ការព្រមានដាក់ពន្ធ ១០០% របស់អាមេរិក លើក្រុមប្រទេស BRICS អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេច – Reuters #ams1minute

  • ចាប់ពីខែមិថុនា ដល់វិច្ឆិកា ខេត្តចំនួន៥ ក្រុមការងារអន្តរាគមន៍របស់ក្រសួងរៀបចំដែនដី វាស់វែងក្បាលដីសរុបបានជាង ២សែនក្បាលដី

    ចាប់ពីខែមិថុនា ដល់វិច្ឆិកា ខេត្តចំនួន៥ ក្រុមការងារអន្តរាគមន៍របស់ក្រសួងរៀបចំដែនដី វាស់វែងក្បាលដីសរុបបានជាង ២សែនក្បាលដី

    (ភ្នំពេញ)៖ ក្រោយពីក្រុមអន្តរាគមន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមានខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤មក ដោយលទ្ធផលសម្រេចបានក្បាលដីវាស់វែងសរុបប្រមាណ ២០៧ ៥០០ក្បាលដី ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០២៤នេះបានឱ្យដឹងថា៖ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តទាំង ៥នេះដោយក្នុងនោះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ តំណាងរដ្ឋបាលខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ គួរបញ្ជាក់ថា សម្រាប់លទ្ធផលសម្រេចបានក្បាលដីដែលវាស់វែងសរុបប្រមាណ ២០៧ ៥០០ ក្បាលដីនេះមានដូចជា ៖ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០ ០០០ក្បាលដី,ខេត្តព្រះវិហារ មានប្រមាណ…

  • SpaceX ទទួលលុយ NASA ជាង ៨០០លានដុល្លារ កម្ទេចស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំ ២០៣០

    SpaceX ទទួលលុយ NASA ជាង ៨០០លានដុល្លារ កម្ទេចស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំ ២០៣០

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk បានទទួលយកកុងត្រារបស់អង្គការ NASA ក្នុងតម្លៃ ៨៤៣លានដុល្លារ ដើម្បីរុញស្ថានីយអវកាសអន្តរជាតិ (ISS) ឲ្យចេញពីគន្លងភពផែនដី នៅអំឡុងឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Unilad។ ស្ថានីយ ISS ដែលមានទំហំប៉ុនតារាងបាល់ទាត់នេះ ត្រូវបានបង្កើតឡើង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក (NASA), រុស្ស៊ី (Roscosmos), អឺរ៉ុប (ESA), ជប៉ុន (JAXA) និងកាណាដា (Canada)។ ស្ថានីយអន្តរជាតិនេះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅក្នុងឆ្នាំ ២០៣០ខាងមុខ ក្រោមហេតុផលថា គ្រឿងបន្លាស់នៃយានអាចមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាល។ ហើយស្ថិតក្រោមកិច្ចសន្យាជាមួយ NASA ក្រុមហ៊ុន SpaceX នឹងត្រូវសាងសង់យានអវកាសមានឈ្មោះថា US Deorbit Vehicle ទុកសម្រាប់យកទៅទាញទម្លាក់ស្ថានីយអវកាសអន្តរជាតិ (ISS) ទម្ងន់ជាង ៤៥០តោន ក្នុងរយៈពេលកម្ពស់ប្រហែល ៤០៨គីឡូម៉ែត្រពីផែនដី ដើម្បីកម្ទេចវាចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំ គិតចាប់ពីថ្ងៃបាញ់បង្ហោះដំបូងកាលពីឆ្នាំ១៩៩៨។ អង្គការ…

  • រដ្ឋមន្ត្រីទេសចរណ៍ប្រាប់ថា បុណ្យសមុទ្រលើកទី១១ ត្រូវធ្វើយ៉ាង​ឱ្យទេសចរចងចាំល្អៗ

    រដ្ឋមន្ត្រីទេសចរណ៍ប្រាប់ថា បុណ្យសមុទ្រលើកទី១១ ត្រូវធ្វើយ៉ាង​ឱ្យទេសចរចងចាំល្អៗ

    កំពត៖គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានត្រៀម​រៀបចំបុណ្យសមុទ្រលើកទី១១ ជុំទី៣ស្ទើរតែរួចរាល់។ ទន្ទឹមនេះ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់​រដ្ឋបាល​ខេត្តឱ្យបន្តស្មារតីសហការល្អបន្តទៀត ធ្វើយ៉ាងណាឱ្យបុណ្យ​សមុទ្រលើកទី១១ទទួលជោគជ័យ ដក់ជាប់ការចងចាំរបស់ភ្ញៀវជាតិ អន្តរជាតិ និង​ចង់ឃើញ ចង់ចូលរួម បុណ្យសមុទ្រលើកក្រោយៗទៀត។ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀប​ចំពិធីបុណ្យសមុទ្រ​លើក​ទី១១ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពតក្រោមអធិបតី​ភាព​​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីនៃអនុគណៈកម្មការទាំងអស់ ។ ក្នុងកិច្ចប្រជុំឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​កោតសរសើរអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំនៃអនុគណៈកម្មការ​​ទាំងអស់​ដែលបានរួមសហការគ្នាបានល្អប្រសើរ ធ្វើឱ្យការងាររៀបចំពិធីបុណ្យ​សមុទ្រ គិតមកដល់ពេលនេះ សម្រេច​ស្ទើរ​១០០ភាគរយ​ ។ឯកឧត្តម​ចង់ឱ្យព្រឹត្តិការណ៍នេះបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ ចងចាំ និងចង់ឃើញ ចង់ចូលរួមពិធីបុណ្យ​សមុទ្រលើកក្រោយៗទៀត។ បុណ្យសមុទ្រលើកទី១១ ជុំទី៣នឹងប្រារព្ធរយៈពេល៣ថ្ងៃចាប់​ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ពាក់ព័ន្ធនឹងការងារនេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សម្ដេចតេជោ អបអរសាទរក្រមាខ្មែរ

    សម្ដេចតេជោ អបអរសាទរក្រមាខ្មែរ

    ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ “ក្រមា” ជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។ ៤ ធ្នូ ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៤ ធ្នូ

    របាយការណ៍នៅថ្ងៃទី៤ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ ធ្នូ ២០២៤ #ams1minute

  • គាំទ្រការមិនអនុញ្ញាតឱ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភ័ណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ និងតំបន់អភិរក្សនានា

    គាំទ្រការមិនអនុញ្ញាតឱ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភ័ណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ និងតំបន់អភិរក្សនានា
  • នាយករដ្ឋមន្ត្រីឡាវ Sonexay SIPHANDONE បាន​អបអរសាទរ​

    នាយករដ្ឋមន្ត្រីឡាវ Sonexay SIPHANDONE បាន​អបអរសាទរ​

    និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។ ៥ ធ្នូ ២០២៤ #ams1minute

  • តំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo)ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃរង្វាន់ប្រភេទ Planet

    តំបន់អេកូទេសចរណ៍ ចាហ៊ូ (Jahoo)ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃរង្វាន់ប្រភេទ Planet

    (ភ្នំពេញ)៖ទីបំផុតវាពិតជាដំណឹងរីករាយដែលតំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានជ្រើសរើសជាអ្នកឈ្នះនៃប្រភេទ ‘Planet -ដែល មិនរកប្រាក់ចំណេញ/សហគ្រាសសង្គម’ នៅ EXO Foundation ‘Sustainability Awards’ ជាមួយនឹងរង្វាន់ធំចំនួន ៧ពាន់ដុល្លារ ដែលផ្តល់ដោយទទួលស្គាល់ការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាព។ ការអនុវត្ត និងគំនិតផ្តួចផ្តើមទេសចរណ៍។ ប្រភពព័ត៌មានបានឱ្យដឹងដែរថាលើសពីនេះ តំបន់អេកូទេសចរណ៍ ចាហ៊ូក៏ទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ពានរង្វាន់ ‘ជម្រើសរបស់ប្រជាជន’ នៅក្រោមចំណាត់ថ្នាក់នៃ Planet ជាមួយនឹងការបោះឆ្នោតចំនួន ៤៤១ មកពីជុំវិញពិភពលោក។ នេះគឺជារង្វាន់ដំបូងគេក្នុងចំណោមរង្វាន់ជាច្រើនសម្រាប់ចាហ៊ូ ក្នុងការទទួលស្គាល់ការងារបំផុសគំនិតដែលក្រុមការងារធ្វើជារៀងរាល់ថ្ងៃក្នុងការធ្វើឱ្យ ចាហ៊ូ ក្លាយជាកន្លែងទេសចរណ៍លំដាប់ពិភពលោកសម្រាប់ការអភិរក្ស និងអេកូទេសចរណ៍នៅកម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងនាថ្មីៗមកនេះថា ចាហ៊ូ គឺជាស្ថាប័នតែមួយគត់របស់កម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែនក្នុងប្រភេទ “Planet – Non-Profit/Social Enterprise” នេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ ចាហ៊ូ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពទូទាំងអាស៊ី ។ គួរបញ្ជាក់ថា៖ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ…