Category: One-Minute

  • អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay👏🇰🇭

    អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay👏🇰🇭

    ថ្ងៃទី៤ ធ្នូ ២០២៤ #ams1minute

  • ជប៉ុនផលិតឈុតមនុស្សយន្តជួយទាហានអ៊ុយក្រែនរងរបួសក្នុងសង្គ្រាម

    ជប៉ុនផលិតឈុតមនុស្សយន្តជួយទាហានអ៊ុយក្រែនរងរបួសក្នុងសង្គ្រាម

    តូក្យូ ៖ ក្រុមហ៊ុន Cyberdyne Inc របស់ជប៉ុន បានផលិតឈុតមនុស្សយន្តថ្មីមួយ ដើម្បីជួយអតីតទាហានអ៊ុយក្រែន ដែលរងរបួសធ្ងន់ធ្ងរដោយសារសង្គ្រាមប្រឆាំងរុស្ស៊ី អាចពាក់ធ្វើចលនាដូចមនុស្សធម្មតាឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan today។ ក្រុមហ៊ុន Cyberdyne Inc បាននិយាយថា ខ្លួនទទួលបានការបញ្ជាទិញឈុតមនុស្សយន្ត HAL ចំនួន ៤៦គ្រឿង ក្នុងតម្លៃជាង ២លានដុល្លារ ដែលនេះជាផ្នែកនៃគម្រោងរបស់ទីភ្នាក់ងារគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ឈុតមនុស្សយន្ត Hybrid Assistive Limb ហៅកាត់ថា HAL ត្រូវបានរចនាឡើងក្នុងគោលបំណងកែលម្អ គាំទ្រ និងជួយដល់មុខងាររាងកាយរបស់អ្នកពាក់ឡើងវិញ ដោយចាប់សញ្ញាបញ្ជូនពីខួរក្បាលទៅសាច់ដុំ ដើម្បីចាប់ផ្តើមចលនា។ យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Cyberdyne បានឱ្យដឹងថា ឈុតមនុស្សយន្តនេះ អាចឱ្យអ្នកពាក់ ដើរ ឬលើកវត្ថុធ្ងន់ៗបានយ៉ាងងាយស្រួល ទោះបីជាសាច់ដុំចុះខ្សោយខ្លាំងក៏ដោយ។ ការពង្រីកខ្លួនចូលទៅកាន់អ៊ុយក្រែន កើតឡើងនៅពេលដែលឈុតមនុស្សយន្ត HAL ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២០ ដើម្បីជួយមនុស្សអាចស្តារមុខងារសាច់ដុំរបស់ពួកគេឡើងវិញ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tsukuba ភាគឦសាននៃទីក្រុងតូក្យមួយនេះ បានបញ្ជាក់ថា…

  • សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

    សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

    ភ្នំពេញ ÷ ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនាដំណាច់ឆ្នាំទាំងអស់គ្នា! សហគ្រិនខ្មែរនិងផ្សារទំនើបអ៉ីអនសូមប្រកាសអំពីកិច្ចសហការជាថ្មីម្តងទៀតតាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៉ីអនភ្នំពេញ ផ្សារទំនើបអ៉ីអនសែនសុខស៊ីធី និង ផ្សារទំនើបអ៉ីអនមានជ័យ។ ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះ គឺ«គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ ភាពជាដៃគូរបស់យើងជាមួយអ៉ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូសុីក្នុងការជំរុញការលក់ ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ហើយ ដែលផ្សារទំនើបអ៉ីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៉ីអន ទាំង៣សាខារបស់យើង ដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ…

  • ក្រុមហ៊ុនលក់សព្វាវុធសង្គ្រាមសង្ងំកើបលុយជាង ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    ក្រុមហ៊ុនលក់សព្វាវុធសង្គ្រាមសង្ងំកើបលុយជាង ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    ស្តុកខុល ៖ សង្រ្គាមអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និងភាពតានតឹងប្រជែងកម្លាំងគ្នានៅតំបន់អាស៊ី ព្រមទាំងនយោបាយបំពាក់អាវុធឲ្យកងទ័ពនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ជាដើមចមជំរុញឲ្យមុខជំនួញលក់អាវុធកាក់កបខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ តួយ៉ាង ក្រុមហ៊ុនផលិតអាវុធធំៗនៅសហរដ្ឋអាមេរិក រុស្ស៊ី និងមជ្ឈិមបូព៌ា បានកើបលុយរាប់ពាន់លានដុល្លារពីការលក់អាវុធ ដែលចេះតែកើនឡើងជាលំដាប់ ដោយសារភាពតានតឹងនៅតំបន់អាស៊ី ជាពិសេសសង្រ្គាមអ៊ុយក្រែន និងហ្កាហ្សា។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI) របស់ប្រទេសស៊ុយអែត បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធធំៗក្នុងពិភពលោកចំនួន១០០ កើបលុយសរុប ៦៣២ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ពីការលក់សព្វាវុធសង្គ្រាម កើនឡើងចំនួន ៤.២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ក្រុមហ៊ុនលក់អាវុធអាមេរិកនៅតែនាំមុខគេ ខាងផលិតសព្វាវុធសង្គ្រាម ដោយសារតែប្រទេសមហាអំណាចនេះ មានក្រុមហ៊ុនលក់អាវុធដល់ទៅ៤១ ក្នុងចំណោមក្រុមហ៊ុនផលិតអាវុធធំៗចំនួន១០០នៅក្នុងពិភពលោក។ រីឯអឺរ៉ុប មានក្រុមហ៊ុនផលិតអាវុធចំនួន២៧ ក្នុងបញ្ជីទាំង១០០ ចាប់ផ្តើមមានសន្ទុះផលិតអាវុធច្រើនជាងមុន ដូចជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដែលគេត្រូវការប្រើច្រើនក្នុងសង្រ្គាមអ៊ុយក្រែន និងដើម្បីបំពាក់អាវុធឲ្យកងទ័ពរបស់ខ្លួនឡើងវិញ បន្ទាប់ពីខ្ជីខ្ជារ ក្រោយចប់សង្រ្គាមត្រជាក់។ ចំណែកនៅអាស៊ី ក្រុមហ៊ុនកូរ៉េខាងត្បូង និងជប៉ុនរកប្រាក់ចំណូលបានពីការលក់អាវុធច្រើនជាងឆ្នាំមុនៗប្រប្រហែល ៣៥% ច្រើនជាងក្រុមហ៊ុនរដ្ឋចិនទាំង៩ ដែលបោះជំហានយឺតៗ ពីព្រោះសេដ្ឋកិច្ចដើរមិនសូវលឿននៅឆ្នាំ២០២៣៕ ប្រភព…

  • ឯកឧត្តម ហេង សួរ ៖ ដើម្បីធានាថា សិស្សមករៀនចប់ រៀនចេះ មានការងារធ្វើ គ្រូត្រូវមានសមត្ថភាព និងសិល្បៈនៃការបង្រៀន

    ឯកឧត្តម ហេង សួរ ៖ ដើម្បីធានាថា សិស្សមករៀនចប់ រៀនចេះ មានការងារធ្វើ គ្រូត្រូវមានសមត្ថភាព និងសិល្បៈនៃការបង្រៀន

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល មានទិសដៅធ្វើយ៉ាងណាលើកទឹកចិត្តសិស្ស មករៀន រៀនឱ្យចប់ រៀនឱ្យចេះ និងរៀនឱ្យមានការងារធ្វើ ។ កត្តាទាំងអស់នេះ គ្រូមានសមត្ថភាពនិងសិល្បៈនៃការបង្រៀន ឱ្យឆាប់យល់ពីការសិក្សានេះ ។ ការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងពិធីបិទវគ្គវិក្រិតការទូទាំងប្រទេស «វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រដល់ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសាលប្រជុំធំអាគារអង្គរវត្ត នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស។ ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា វគ្គវិក្រិតការនេះត្រូវបានបើកវគ្គបណ្តុះបណ្តាលម្តងរួចមកហើយ កាលពីឆ្នាំ២០២៣ កន្លងទៅដល់សិក្ខាកាមជាគ្រូបណ្តុះបណ្តាលជំនាញចំនួន ២៤៥នាក់ ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជំរុញ និងដល់លោកគ្រូ អ្នកគ្រូ ជាអ្នកបណ្តុះបណ្តាលជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែម ពីលើចំដឹងដែលក្រសួងបានបណ្តុះបណ្តាល និងត្រូវខិតខំស្វ័យសិក្សាចំណេះជំនាញ បច្ចេកទេសថ្មីៗ តាមប្រភពផ្សេងៗ ដើម្បីងាយស្រួល ក្នុងការពន្យល់ បង្ហាត់…

  • អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់មន្រ្តីមូលដ្ឋានឱ្យជួយផ្សព្វផ្សាយ​ដល់កសិករក្នុងការ​ជ្រើសរើសពូជស្រូវដែលមានទីផ្សារល្អ

    អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់មន្រ្តីមូលដ្ឋានឱ្យជួយផ្សព្វផ្សាយ​ដល់កសិករក្នុងការ​ជ្រើសរើសពូជស្រូវដែលមានទីផ្សារល្អ

    បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសតែងតាំងអភិបាលរង និងប្រធាន​រដ្ឋបាល ស្រុកអូរជ្រៅ និងក្រុង សិរីសោភ័ណកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន​ដាស់តឿនដល់ អាជ្ញាធរស្រុក ក្រុង ត្រូវបន្តជួយ ផ្សព្វផ្សាយ ដល់ប្រជា​កសិករឱ្យចេះជ្រើសរើសពូជស្រូវដែលមានទីផ្សារល្អក្នុងការនាំចេញ ។ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា កម្ពុជាមានពូជស្រូវជាច្រើន​ប្រភេទ តែមានប្រភេទ​ខ្លះទីផ្សារចង្អៀត គឺលក់បានតែក្នុងស្រុក និងមានតម្លៃទាប ។​ប៉ុន្តែ​ប្រភេទស្រូវមួយចំនួនមានតម្លៃខ្ពស់ ហើយមានទីផ្សារទាំង​ក្នុងប្រទេស និងនាំចេញទៅទីផ្សារក្រៅ​ប្រទេស។ឯកឧត្តមបន្តថា ប្រមុខរាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្មបាន​យក​ចិត្តទុកដាក់បង្កើនការបន្សុទ្ធពូជស្រូវ​ល្អដែល​ឆ្លើយតបទីផ្សារ​នាំចេញស្រូវឬអង្ករ។ការងារនេះមានការចូលរួមពីមន្ត្រីកសិកម្ម រួមជាមួយសហគមន៍ និងសមាគម​ស្រូវអង្ករកម្ពុជា ។ ជាមួយនឹងការជំរុញឱ្យចិត្តទុកដាក់លើការជ្រើសរើសពូជមានតម្លៃនិងផលិតដោយក្រសួងកសិកម្ម ឯកឧត្តមអភិបាលខេត្តក៏បាន រំលឹក​ដល់​អាជ្ញាធរមូលដ្ឋានលើការគ្រប់គ្រងទឹកផងដែរ មានស្ទឹង និងអាងទឹករួម​ទាំង​​ប្រព័ន្ធធធារាសាស្ត្រជាដើម។ លោក កែវ តារា រស្មី អភិបាលស្រុកអូរជ្រៅ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានលើកឡើងស្រដៀងៗគ្នាថា កសិករនៅ​មូលដ្ឋានរបស់លោក ភាគច្រើនធ្វើស្រូវប្រាំងពូជស្រូវមិនប្រកាន់រដូវ ព្រោះស្រូវវស្សាប្រឈមនឹងទឹកភ្លៀង​មិនគ្រប់​គ្រាន់។ផ្ទុយពីស្រូវប្រាំង កសិករមានប្រភពទឹកប្រើប្រាស់ធ្វើស្រែលើសផែនការ ។ សូមជម្រាបថា…

  • ជួបផ្ទាល់ សួរផ្ទាល់ ស្ដាប់ផ្ទាល់ ទទួលសំណើផ្ទាល់ ពីប្រជាពលរដ្ឋ

    ជួបផ្ទាល់ សួរផ្ទាល់ ស្ដាប់ផ្ទាល់ ទទួលសំណើផ្ទាល់ ពីប្រជាពលរដ្ឋ

    គឺជាវិធីសាស្ត្រល្អមួយសម្រាប់ក្តាប់ជាប់នូវបញ្ហា ឬសំណូមពររបស់ពួកគាត់ ដែលជាកត្តាសំខាន់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅ មិនថាចំពោះបញ្ហាតូចឬធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ១ ធ្នូ ២០២៤ #ams1minute

  • ភ្នំបាក់ខែង ខេត្តសៀមរាប

    ភ្នំបាក់ខែង ខេត្តសៀមរាប

    🎥 នាំផ្លូវ #ams1minute

  • របាយការណ៍នៅថ្ងៃទី៣ ធ្នូ

    របាយការណ៍នៅថ្ងៃទី៣ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួស ៥នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៤ ធ្នូ ២០២៤ #ams1minute

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសេចក្តីអំណរគុណដល់ លោកប្រធានាធិបតីចិន

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសេចក្តីអំណរគុណដល់ លោកប្រធានាធិបតីចិន

    ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានអនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។ ៤ ធ្នូ ២០២៤ #ams1minute