-
អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពកូរ៉េខាងត្បូង ក្រោយពេលប្រទេសមួយនេះ ទើបតែបានដាក់ចេញច្បាប់អាជ្ញាសឹក ដ៏កម្រ ដោយអាមេរិកជំរុញឱ្យមាន «នីតិរដ្ឋ» នៅកូរ៉េខាងត្បូង និង បញ្ជាក់ជាថ្មីនូវ «សម្ព័ន្ធភាពដែក»។ សហរដ្ឋអាមេរិកបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» លើស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះសាធារណរដ្ឋកូរ៉េ ជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរង របស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងចង់ឱ្យរឿងនេះ ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមនីតិរដ្ឋ»។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក…
-
គុណធម៌ទាំង៥ របស់មនុស្ស

-
យើងការពារបឹងទន្លេសាប ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ ធ្នូ ២០២៤

១. សួនឧស្សាហកម្មស្វាយចន្ទីទំហំ ៥០០ហិកតា នឹងលេចរូបរាងនៅខេត្តកំពង់ធំ – AMS Economy ២. គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៤៨ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល – FN ៣. អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹងទទួលបានអ្នកដំណើរ ១,៤លាននាក់ នៅដំណាច់ ឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. មនុស្សស្លាប់កើនដល់ ២៥នាក់ ដោយសារគ្រោះទឹកជំនន់នៅថៃ – AFP ៥. ចិន ហាមឃាត់ការនាំចេញរ៉ែសំខាន់ៗទៅកាន់សហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងពាណិជ្ជកម្ម – Reuters #ams1minute
-
អ្នកនាំពាក្យ ៖គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សម្រេចបានជាង៩៧ភាគរយ

ភ្នំពេញ៖កៀកនឹងរួចរាល់គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ (PK000+000 – PK095+270)ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត(ចំណុចផ្លូវជាតិលេខ ៣)គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៧,០១%ហើយ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធាណរណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរាត្រីថ្ងៃទី៣ ខែធ្នូ នេះដោយបង្ហាញសកម្មភាពនៃការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី៣ ខែធ្នូ។ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃទី៣ ខែធ្នូ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខ។គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ…
-
ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ដោយឥតគិតថ្លៃ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាសជាផ្លូវការស្តីពីការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជនដោយឥតគិតថ្លៃ ។ ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក.ប.ទ. បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។ ក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថា ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot៕ដោយ៖ង៉ាន ទិត្យ
-
បុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ នឹងប្រារព្ធរយៈពេលបីថ្ងៃនៅពាក់កណ្ដាលខែធ្នូនេះ

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្របានឱ្យដឹងថា បុណ្យរំលឹកគុណអង្គរ លើកទី៤ ឆ្នាំ២០២៤នឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ជាកត់សម្គាល់ថ្ងៃទី១៤ ខែធ្នូឆ្នាំនេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំនៃការដាក់ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។ ខេត្តសៀមរាបដែលទើបនឹងបញ្ចប់ព្រឹត្តិការណ៍មានលក្ខណៈអន្តរជាតិធំៗចំនួន២ដោយជោគជ័យកាលពីពេលកន្លងទៅថ្មីៗនេះ នៅរមណីយដ្ឋានអង្គរខេត្តសៀមរាបដដែល នឹងប្រារព្ធបុណ្យរំលឹកគុណអង្គរលើកទី៤ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ យោងតាមរយៈសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរនៅរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០២២តទៅ។ ដោយឡែក បុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣កន្លងទៅ បានប្រារព្ធរយៈពេល១០ថ្ងៃចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ខណៈពិធីបើកព្រឹត្តិការណ៍ជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងវត្តមានថ្នាក់ ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។ ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ សម្តែងការដឹងគុណ ចំពោះបុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ពិធីដ៏មានសារៈសំខាន់មួយនេះ…
-
ឯកឧត្ដម កើត ឆែ ៖ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីឲ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិ

(ភ្នំពេញ)៖ ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំ សម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យ មានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារនិងសង្គមជាតិទាំងមូល ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពី ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្ដម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោលនិង ឯកឧត្ដមទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន ជាគ្រូបង្គោលផងដែរ ។ ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងថា ៖ វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន ៧វគ្គរួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការជាង…
-
អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹងពីការកែសម្រួលការធ្វើចរាចររបស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់ ដោយបានកំណត់តម្រាយផ្លូវ និងពេលវេលាធ្វើចរាចរសម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀប រៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។ ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានី ភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុង ភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បាន ប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមាន ការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្ត ធុនធ្ងន់ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែ សម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម ៖ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
វៀតណាមកើបចំណូលជាង ៥ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

ហាណូយ ៖ ប្រទេសវៀតណាមរំពឹងថា នឹងកើបប្រាក់ចំណូលរហូតដល់ ៥.៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេនៅក្នុងឆ្នាំ ២០២៤នេះ ជំរុញដោយការកើនឡើងតម្លៃកាហ្វេពិភពលោក។ ក្នុងរយៈពេល ១១ខែឆ្នាំនេះ វៀតណាមបាននាំចេញកាហ្វេប្រហែល ១.២លានតោន មានតម្លៃជិត ៥ពាន់លានដុល្លារ ធ្លាក់ចុះបរិមាណប្រហែល ១៣.៥ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៣៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ឆ្នាំឆ្នាំ២០២៣-២០២៤ តម្លៃនាំចេញកាហ្វេជាមធ្យមគឺ ៣,៦៧៣ដុល្លារក្នុងមួយតោន ខ្ពស់ជាងឆ្នាំមុនជិត ៥០ភាគរយ ធ្វើឱ្យកាហ្វេក្លាយជាផលិតផលនាំចេញមានតម្លៃកើនឡើងខ្លាំងបំផុត ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗដទៃទៀតរបស់វៀតណាម។ សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារនាំចេញកាហ្វេដ៏ធំបំផុតរបស់វៀតណាមក្នុងអំឡុងឆ្នាំ ២០២៣-២០២៤ ខណៈដែលវៀតណាមក៏បាននាំចូលកាហ្វេបរទេសចំនួន ៥៦៣,០០០តោនផងដែរ មានតម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះបរិមាណធ្លាក់ចុះ ៨.៦ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៤១ភាគរយ។ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាទីផ្សារនាំចេញកាហ្វេកំពូលទាំងបីរបស់វៀតណាមក្នុងរដូវកាលមុន ជាមួយនឹងតម្លៃនាំចេញ ៦០៧លានដុល្លារ, ៤១៧លានដុល្លារ និង ៤១៣លានដុល្លារ ឆ្លុះបញ្ចាំងពីអត្រាកំណើន ៣៧ភាគរយ៣០ភាគរយ និង ៧៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២-២០២៣។ ទីផ្សារសំខាន់ៗផ្សេងទៀតរបស់វៀតណាម ក៏បានមើលឃើញពីកំណើនតម្លៃនាំចេញដ៏រឹងមាំផងដែរ…