-
ចិនបញ្ចេញឆ្កែយន្តជើងកង់ម៉ូតូ អាចរត់បានលឿនគ្រប់ស្ថានភាពផ្លូវ

ប៉េកាំង ៖ ក្រុមហ៊ុនផលិតមនុស្សយន្តចិន Deep Robotics បានបញ្ចេញឆ្កែយន្តឆ្លាតវៃជំនាន់ចុងក្រោយមួយឈ្មោះថា Lynx ដែលកាន់តែមានសមត្ថភាពខ្ពស់ ធន់រឹងមាំ និងរត់បានលឿនជាងមុននៅគ្រប់ស្ថានភាពផ្លូវលំបាកៗ មិនថាមានឧបសគ្គបែបណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering។ ជំនួសឲ្យការបំពាក់ជើងធម្មតាដូចឆ្កែជំនាន់មុនៗ ឆ្កែយន្ត Lynx ត្រូវបានក្រុមហ៊ុនបំពាក់នូវកង់វិលចំនួន ៤គ្រាប់ យកលំនាំតាមម៉ូតូកង់បួន ដើម្បីធ្វើឱ្យវាអាចរត់បានលឿននៅតាមជម្រាលថ្មដោយគ្មានបញ្ហា។ ឆ្កែយន្តឆ្លាតវៃមួយនេះ ថែមទាំងអាចបញ្ជាពីចម្ងាយ និងអាចស្វែងរកគោលដៅ នៅទីកន្លែងកំណត់បានយ៉ាងលឿន ដោយវាបានភ្ជាប់មកជាមួយនូវកាមេរ៉ា Panoramic ជំនាន់ខ្ពស់ និងមានឧបករណ៍ LiDAR ក្នុងការស្វែងរកផ្លូវដ៏ទំនើប។ បង្កើតឡើងនៅទីក្រុង Hangzhou ក្នុងឆ្នាំ ២០១៧ Deep Robotics គឺជាក្រុមហ៊ុនផលិតឆ្កែយន្តឈានមុខគេនៅប្រទេសចិន ហើយគ្រប់ផលិតផលរបស់ពួកគេ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការត្រួតពិនិត្យសន្តិសុខ ការរុករក និងប្រតិបត្តិការសង្គ្រោះសាធារណៈ៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
-
ប្រជាពលរដ្ឋ អរគុណអាជ្ញាធរខណ្ឌ ៧មករា ដែលបានដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀន បានល្អប្រសើរ នៅប្លុកបុរីកីឡា

(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រារព្ធធ្វើឡើងក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្តាតអូឡាំពិកក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តមម៉ប់ សារិន ថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរ សំណើរនិងសំណូមពរ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន ៤រួមមាន ៖ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព)ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ …)ទី៣ ការងារបរិស្ថាន(បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។…
-
១៤ខេត្តនៅថៃប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ក្នុងសប្តាហ៍នេះ

បាងកក៖ កាសែត The Nation បានចេញផ្សាយថា ខេត្តចំនួន១៤ នាភាគខាងត្បូង ប្រទេសថៃ ត្រូវបានណែនាំដោយទទូច ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំង ចំពោះបញ្ហាទឹកជំនន់ នៅក្នុងសប្តាហ៍នេះ។ ប្រភពបានចេញផ្សាយថា ខេត្តទាំងនោះ ត្រូវបានព្រមានឱ្យត្រៀមលក្ខណៈ ទប់ទល់នឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ព្រមទាំង ការជន់លិចអូសបន្លាយ ចន្លោះពីថ្ងៃទី៣ ខែធ្នូនេះ រហូតដល់ថ្ងៃទី៥ ខែធ្នូ។ ខេត្តដែលនឹងប៉ះពាល់ មានដូចជា ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang និង ខេត្ត Satun ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ហៅកាត់ DDPM តាមរយៈសេចក្តីថ្លែងការណ៍មួយ ជូនដំណឹងថា…
-
កូរ៉េខាងត្បូងប្រឈមបាត់មុខពីផែនដី ក្នុងពេលមិនដល់១០០ឆ្នាំទៀត

សេអ៊ូល ៖ វិបត្តិគួរឲ្យព្រួយបារម្ភ ជុំវិញអត្រាកំណើតធ្លាក់ចុះខ្លាំង ជាហេតុនាំឲ្យប្រទេសមួយនៅអាស៊ីប្រឈមនឹងបាត់មុខពីផែនដី ក្នុងរយៈពេលតិចជាង១០០ឆ្នាំខាងមុខ នោះគឺជា ប្រទេស កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់កាសែត Businesstoday។ ប្រភពបានចុះផ្សាយថា ស្ត្រីកូរ៉េខាងត្បូងជាច្រើននាក់ ជាពិសេស អ្នកដែលរស់នៅក្នុងទីក្រុង កំពុងផ្តល់អាទិភាព ដល់ការឈានទៅមុខ នៃអាជីព ជាងការចាប់ផ្តើមគ្រួសារ ឬ ស្វែងរកជីវិតគូរ។ ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២៣ បានបង្ហាញថា ស្ត្រីភាគច្រើនបានលើកឡើងថា ការតស៊ូធ្វើជាឪពុកម្តាយគេ គឺជាឧបសគ្គចម្បង សម្រាប់ការអភិវឌ្ឍន៍អាជីព របស់ពួកគេ។ កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងវិបត្តិការមានអត្រាកំណើត តិចបំផុត ដែលមិនធ្លាប់មាន ពីមុនមក។ ចំនួនប្រជាជន កំពុងធ្លាក់ចុះក្នុងអត្រាគួរឱ្យព្រួយបារម្ភ ប្រសិនបើនិន្នាការនេះ នៅតែបន្ត ប្រជាជនកូរ៉េខាងត្បូងអាចថយចុះមកត្រឹមមួយភាគបី នៃទំហំបច្ចុប្បន្ន របស់ខ្លួន នៅចុងសតវត្សន៍។ បើតាមកាសែត Economictimes វិបត្តិនេះនាំឲ្យមានការព្យាករថា ចំនួនប្រជាជនកូរ៉េខាងត្បូងនឹងធ្លាក់ចុះពីប្រមាណ ៥២លាននាក់ បច្ចុប្បន្ន មកត្រឹមតែ ១៧ លាននាក់ នៅចុងសតវត្សន៍នេះ ហើយបើនៅក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុត ការប៉ាន់ប្រមាណព្យាករណ៍ថា ប្រទេសនេះអាចបាត់បង់រហូតដល់…
-
កម្ពុជា អរគុណអង្គការ Future Smile Charitable Foundation ចំពោះការអនុវត្តសកម្មភាព លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបលោកស្រី Shan Li អគ្គលេខាធិការរង នៃអង្គការ Future Smile Charitable Foundation នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អរគុណអង្គការ Future Smile Charitable Foundation ចំពោះការអនុវត្តសកម្មភាព លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ។ លោកស្រី Shan Li បានជម្រាបជូន អំពីគម្រោងសកម្មភាព ដែលផ្តោតសំខាន់លើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចរវាងកម្ពុជា-ចិន តាមរយៈ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ និងផ្តល់សេវាវេជ្ជសាស្រ្ត ដោយឥតគិតថ្លៃដល់កុមារកម្ពុជា ។ លោកស្រីបានជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០២១ អង្គការធ្លាប់បានផ្តល់ជំនួយរថយន្តសង្រ្គោះបន្ទាន់ចំនួនបួនគ្រឿងមកកម្ពុជា ក្នុងអំឡុងពេលរីករាលដាល នៃជម្ងឺកូវីដ-១៩ សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់មូលនិធិ…
-
រាជធានីភ្នំពេញ

-
របាយការណ៍នៅថ្ងៃទី២ ធ្នូ

-
“ខ្ញុំសង្ឃឹមថាសាកលវិទ្យាល័យនឹងមានលទ្ធភាពក្នុងការពង្រីក និងពង្រឹងខ្លួន ដើម្បីចូលរួមកសាងធនធានមនុស្សបន្ថែមទៀតនៅកម្ពុជា”

-
ភ្នំក្រោម ខេត្តសៀមរាប

-
ស្លាប់ ៥០នាក់ អំឡុងរត់ជាន់គ្នាពេលប្រកួតបាល់ទាត់ហ្គីណេ

បរទេស ៖ អំឡុងការរត់ជាន់គ្នា ក្នុងពេលប្រកួតបាល់ទាត់នៅប្រទេសហ្គីណេ នៃទ្វីបអាហ្វ្រិក បណ្តាលឲ្យស្លាប់មនុស្ស ៥៦នាក់ នេះបើតាមមន្ត្រីរដ្ឋាភិបាលយោធា និយាយ កាលពីថ្ងៃចន្ទ។ ការប្រកួតនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃអាទិត្យ នៅទីក្រុង N’Zerekore។ សាក្សីបានអះអាងថា អ្នកគាំទ្របានលុកលុយចូលទៅក្នុងទីលាន បន្ទាប់ពីមានការផ្តល់កាតក្រហមចំនួនពីរ ជាមួយនឹងការពិន័យយឺតយ៉ាវ។ ព្រឹត្តិការណ៍ហិង្សានេះត្រូវបានគេរាយការណ៍ដំបូងថា ជាការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ។ សាក្សីម្នាក់បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមមន្ត្រីដែលមើលការប្រកួត រួមទាំង រដ្ឋមន្ត្រីពីរនាក់ត្រូវបានរារាំងមិនឱ្យចាកចេញ ដោយជំរុញឱ្យមានការគប់ដុំថ្ម និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពីសំណាក់កងកម្លាំងសន្តិសុខ។ ប្រភពបន្តថា «ការភ័យស្លន់ស្លោបានកើតឡើងមានឡើង យ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការរត់ជាន់គ្នា មិនអាចគ្រប់គ្រងបាន»។ គួរបញ្ជាក់ថា នេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់មួយ ដែលរៀបចំឡើងផ្តល់ជាកិត្តិយសដល់មេដឹកនាំរបបសឹក គឺលោក Doumbouya ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ហើយបានតែងតាំងខ្លួនឯង ជាប្រធានាធិបតី។ ក្រុមប្រឆាំងបានចោទប្រកាន់ អាជ្ញាធរដឹកនាំដោយយោធារបស់ ឧត្តមសេនីយ៍ Mamadi Doumbouya ជាអ្នក «ទទួលខុសត្រូវផ្ទាល់» សម្រាប់សោកនាដកម្មនេះ។ គណបក្សប្រឆាំងបានចោទប្រកាន់របបយោធាថា បានប្រើប្រាស់កីឡា…