Category: One-Minute

  • អាល្លឺម៉ង់ចាយ២៩ពាន់លានដុល្លារ ​​​ជួយគាំទ្រ​​​អ៊ុយក្រែន​

    អាល្លឺម៉ង់ចាយ២៩ពាន់លានដុល្លារ ​​​ជួយគាំទ្រ​​​អ៊ុយក្រែន​

    បរទេស ៖ មេដឹកនាំប្រទេសអាល្លឺម៉ង់បានអះអាងថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រយៈពេលជិត៣ឆ្នាំមកនេះ ប្រទេសអាល្លឺម៉ង់បានបញ្ចេញប្រាក់ជាង២៩ពាន់លានដុល្លារអាមេរិកហើយ ជួយគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយបែបនេះ ក្នុងពេលបំពេញទស្សនកិច្ចភ្ញាក់ផ្អើល ទៅក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ លោកបានបញ្ជាក់ថា ជំនួយផ្នែកយោធាដែលមានតម្លៃ ៦៨០លានដុល្លារអាមេរិក នឹងផ្តល់ឱ្យបន្ថែមទៀត នៅចុងឆ្នាំនេះ។ លោក Scholz បាននិយាយថា សរុបទាំងអស់ អាល្លឺម៉ង់បានចំណាយប្រាក់ ២៨ពាន់លានអឺរ៉ូ ឬ ស្មើនឹងជាង២៩ពាន់លានដុល្លារអាមេរិក លើការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីឆ្នាំ ២០២២ រួមទាំង ប្រព័ន្ធការពារដែនអាកាស, រថក្រោះ Howitzers, ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ និងគ្រឿងបន្លាស់ផ្សេងៗ។ នៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Scholz បានអះអាងបន្ថែមថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ «សន្តិភាព យុត្តិធម៌ និងយូរអង្វែង» គ្មានការសម្រេចចិត្តណាមួយ ដែលត្រូវធ្វើឡើង…

  • រដ្ឋមន្ត្រីការបរទេសអាមេរិកជួបមន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តវៀតណាម

    រដ្ឋមន្ត្រីការបរទេសអាមេរិកជួបមន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តវៀតណាម

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បានទទួលជួបមន្ត្រីជាន់ខ្ពស់ នៃគណបក្សកម្មុយនីស្តវៀតណាម នៅក្នុងទីក្រុង Washington, DC។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ​Antony Blinken​ បានជួបជាមួយលោក ​Le Hoai Trung ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃបក្សកុម្មុយនីស្តវៀតណាម នៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ លោក ​Blinken បាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថា ការងារដែលបានធ្វើកន្លងមក គឺដើម្បីកសាងទំនាក់ទំនងទ្វេភាគី ឲ្យឡើងដល់កម្រិតប្រវត្តិសាស្ត្រ ជាមួយនឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងវៀតណាម ហើយនឹងបន្តបានល្អ បន្ថែមទៀត ទៅថ្ងៃអនាគត ដែលជាប្រយោជន៍ សម្រាប់ប្រជាជនអាមេរិកនិងវៀតណាម។ លោក ​Le Hoai Trung បានឯកភាពថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ទំនាក់ទំនងកិច្ចសហហប្រតិបត្តិការ រវាវអាមេរិកនិងវៀតណាមពិតជារីកចម្រើន ហើយសង្ឃឹមថា នឹងកាន់តែមានការវិវឌ្ឍន៍ បន្ថែមទៀត៕ ប្រភពពី…

  • លក្ខណៈសម្បត្តិទាំង៦ នៃមិត្តភាពអមតៈ

    លក្ខណៈសម្បត្តិទាំង៦ នៃមិត្តភាពអមតៈ

    ប្រភព៖ Gazetteយុវជន #ams1minute

  • អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២

    អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២

    ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ថ្ងៃទី៣ ធ្នូ ២០២៤ #ams1minute

  • ខេត្តកំពង់ធំ នឹងមានតំបន់ឧស្សាហកម្មស្វាយចន្ទីឆាប់ៗ

    ខេត្តកំពង់ធំ នឹងមានតំបន់ឧស្សាហកម្មស្វាយចន្ទីឆាប់ៗ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ធ្នូ ២០២៤

    ១. ផ្លូវជិះកង់ប្រវែង ៥០០គីឡូម៉ែតជាប់មាត់សមុទ្រអាចលេចរូបរាងនៅឆ្នាំ២០២៥ – AMS Economy ២. ១១ខែ ឆ្នាំ២០២៤ កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ – FN ៣. ១០ខែ ឆ្នាំ២០២៤ ការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ-សៀមរាប-ព្រះសីហនុទទួលបានជើងហោះហើរជិត ៥ម៉ឺនជើង – កម្ពុជាថ្មី ៤. ចិនជោគជ័យក្នុងការសាកល្បងរថភ្លើងល្បឿនលឿន ១ ០០០គីឡូម៉ែត្រក្នុង ១ម៉ោង – AFP ៥. អធិការបតីអាល្លឺម៉ង់ ទៅដល់ទីក្រុងកៀវ និងប្រកាសជំនួយយោធាថ្មី ៦៥០លានអឺរ៉ូសំរាប់អ៊ុយក្រែន – Reuters #ams1minute

  • ហាងឆេងមាសសកលបន្តធ្លាក់ចុះ ឯនៅវៀតណាមលក់ ៣,៣៦០ ដុល្លារក្នុងមួយតម្លឹង

    ហាងឆេងមាសសកលបន្តធ្លាក់ចុះ ឯនៅវៀតណាមលក់ ៣,៣៦០ ដុល្លារក្នុងមួយតម្លឹង

    ហាណូយ៖ កាសែត VN Express បានចុះផ្សាយថា ហាងឆេងមាសរបស់ប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានធ្លាក់ចុះ ០.៥៨ ភាគរយ ជួញដូរតម្លៃ ៣,៣៦០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ខណៈដែលទីផ្សារមាសនៅលើពិភពលោកបន្តធ្លាក់ចុះ ។ តម្លៃមាសរបស់ក្រុមហ៊ុន Spot Gold បានធ្លាក់ចុះ ០.៧ ភាគរយ ដាក់លក់ក្នុងតម្លៃ ៣,១៧៩ ដុល្លារក្នុងមួយតម្លឹង ខណៈហាងឆេងមាសក្រុមហ៊ុន Gold Futures របស់អាមេរិក ដាំចុះ ០.៨ ភាគរយ ជួញដូរតម្លៃ ៣,២០៥ ដុល្លារក្នុងមួយតម្លឹង ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មូលហេតុដែលនាំទីផ្សារមាសចុះថ្លៃបែបនេះ គឺដោយសារប្រាក់ដុល្លារអាមេរិក កាន់តែរឹងមាំ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសំខាន់ៗ អំពីសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ។ លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយថា «ថ្មីៗនេះ តម្លៃមាសបាននិងកំពុងប្រឈមការធ្លាក់ថ្លៃ ខណៈប្រទេសពាក់ព័ន្ធទីផ្សារមាស បានបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយ…

  • ក្រុមហ៊ុន Meta ចាយ ១០ ពាន់លានដុល្លារ សង់ខ្សែកាបក្រោមទឹកព័ទ្ធជុំវិញពិភពលោក

    ក្រុមហ៊ុន Meta ចាយ ១០ ពាន់លានដុល្លារ សង់ខ្សែកាបក្រោមទឹកព័ទ្ធជុំវិញពិភពលោក

    បរទេស៖ ក្រុមហ៊ុន Meta គ្រោងនឹងចាយលុយប្រមាណ ១០ ពាន់លានដុល្លារ សាងសង់ខ្សែកាបអុបទិកក្រោមទឹក ព័ទ្ធជុំវិញពិភពលោកក្នុងចម្ងាយជាង ៤ ពាន់គីឡូម៉ែត្រ ហើយក្រុមហ៊ុននឹងកាន់កាប់គម្រោងមួយនេះ ផ្ដាច់មុខ ១០០ ភាគរយតែម្ដង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider កាលពីចុងសប្ដាហ៍កន្លងទៅ ។ ខ្សែកាបក្រោមទឹករបស់ Meta នឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់សហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ។ ផែនការនេះនឹងមិនដាក់ពង្រាយនៅក្នុងតំបន់ធ្លាប់កើតមានករណីកាត់ខ្សែកាប និងតំបន់មានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជា នៅសមុទ្រក្រហមនោះទេ ។ លោក Sunil Tagare សហគ្រិននៅក្នុងឧស្សាហកម្មខ្សែកាបក្រោមសមុទ្រ បានលើកឡើងថា គម្រោងសាងសង់ខ្សែកាប គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ។ ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងមានតម្លៃ ២ ពាន់លានដុល្លារ ហើយនឹងកើនឡើងដល់ជាង ១០ ពាន់លានដុល្លារ ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ ។ ចំណែកបើតាមគេហទំព័រ…

  • រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជួបប្រជុំរួមលើកទី៣

    រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជួបប្រជុំរួមលើកទី៣

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើជាសហប្រធាន ជាមួយលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ដឹកនាំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើកទី៣ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ ធ្នូ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធាន ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាព ជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត…

  • ទស្សនីយ៍ភាពបាតសមុទ្រកម្ពុជា ដែលអ្នកមិនធ្លាប់បានឃើញ 🇰🇭🌊

    ទស្សនីយ៍ភាពបាតសមុទ្រកម្ពុជា ដែលអ្នកមិនធ្លាប់បានឃើញ 🇰🇭🌊

    🎥 Khmer divers group #ams1minute