-
ភូមិពាម ស្រុកពួក ខេត្តសៀមរាប

-
ចំពោះអតិថិជនដែលទិញផ្ទះលើកទី១នៅក្នុងបុរី ឬខុនដូរ ក្នុងតម្លៃក្រោម ២១ម៉ឺនដុល្លារអាមេរិក

-
លោក ត្រាំ ពិភាក្សាអំពីការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីកាណាដា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបណ្តាញសង្គមថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើបញ្ហាដែលប្រទេសរបស់ពួកគេត្រូវដោះស្រាយរួមគ្នា រួមទាំងការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្ម។ លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះថា គាត់ទើបតែមានកិច្ចប្រជុំប្រកបដោយភាពវិជ្ជមានជាមួយលោក Trudeau ។ អ្នកទាំងពីរបានជួបគ្នានៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។ លោក Trump បានអះអាងថា ប្រធានបទទាំងនោះរួមមានគ្រឿងញៀនខុសច្បាប់ ដែលបានរត់ពន្ធចូលសហរដ្ឋអាមេរិកពីកាណាដា និងប្រទេសដទៃទៀត ដែលលោកថា ជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ លោក Trump បន្តថា គាត់ និងលោក Trudeau ក៏បានពិភាក្សាអំពីឱនភាពពាណិជ្ជកម្មអាមេរិកដ៏ធំជាមួយកាណាដាផងដែរ ហើយថា លោក Trudeau បានសន្យាថាននឹងធ្វើការជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។ បើតាមការបញ្ជាក់របស់លោក Trump ឧក្រិដ្ឋកម្ម និងគ្រឿងញៀនកំពុងហូរចូលដូចទឹកបាក់ទំនប់ទៅក្នុងសហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។ជាការឆ្លើយតប លោក Trump បានប្រកាសថ្មីៗនេះថា លោកនឹងបង្កើនពន្ធ…
-
លោក ហ្សេលែនស្គី ៖ អ៊ុយក្រែនត្រូវការការធានាសន្តិសុខ មុនចាប់ផ្តើមបទឈប់បាញ់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពិចារណាថាតើត្រូវចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ជាមួយរុស្ស៊ីដែរឬទេ។ លោក Zelenskyy បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយប្រធានថ្មីរបស់ក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក្នុងទីក្រុងកៀវ កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពង្រឹងជំហររបស់ខ្លួន មុនពេលរបៀបវារៈនៃការចរចាដែលអាចកើតមានជាមួយរុស្ស៊ី។ លោក Zelenskyy បានកត់សម្គាល់ថា ការធានាបែបនេះ ចាំបាច់ត្រូវរួមបញ្ចូលការផ្គត់ផ្គង់បរិមាណអាវុធរយៈចម្ងាយឆ្ងាយឲ្យបានគ្រប់គ្រាន់ និងការបើកដំណើរការនីតិវិធីផ្លូវការសម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិកណាតូ។ លោក Costa បានមកដល់រដ្ឋធានីអ៊ុយក្រែនជាមួយប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប គឺលោក Kaja Kallas មុនពេលពួកលោកឡើងកាន់តំណែងជាផ្លូវការ។ លោក Costa បាននិយាយថា អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយប្រចាំខែដល់អ៊ុយក្រែន ដែលមានតម្លៃ ១.៥ពាន់លានអឺរ៉ូ ឬប្រហែល ១.៥៨ពាន់លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥តទៅ។ លោក Costa បន្ថែមថា អឺរ៉ុបនឹងដាក់ប្រាក់ជំនួយជាមួយនឹងប្រាក់ចំណូលពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែន ហើយថាអឺរ៉ុបនឹងបន្តឈរប្រកៀកស្មារជាមួយអ៊ុយក្រែន៕…
-
វៀតណាមនឹងជួបប្រទះសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុតប្រចាំឆ្នាំ

ហាណូយ ៖ ភាគខាងជើងវៀតណាម ត្រូវបានព្យាករណ៍ថា នឹងជួបប្រទះនូវសីតុណ្ហភាពចុះត្រជាក់រហូតដល់ ៧អង្សាសេនៅតាមតំបន់ភ្នំ។ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍នេះ អាកាសធាតុនៅតំបន់ភាគខាងជើងនឹងចុះត្រជាក់នៅពេលយប់ និងពេលព្រឹក ដោយនៅតំបន់ភ្នំនឹងមានសីតុណ្ហភាពជាមធ្យមពី ១៣ដល់១៦អង្សាសេ និងតំបន់ទំនាបពី ១៥ដល់១៨អង្សាសេ ខណៈដែលសីតុណ្ហភាពខ្ពស់ គឺពី ២៤ដល់២៦អង្សាសេ។ ប៉ុន្តែប្លុកខ្យល់ត្រជាក់ខ្លាំងបំផុត គិតមកទល់ពេលនេះ បានគ្របដណ្តប់តំបន់នេះ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធ្វើឱ្យសីតុណ្ហភាពជាមធ្យមធ្លាក់ក្រោម ២០អង្សាសេ។ គេហទំព័រព្យាករណ៍ឧតុមរបស់សហរដ្ឋអាមេរិក AccuWeather បានកំណត់សីតុណ្ហភាពទីក្រុងហាណូយនៅកម្រិត ២១ទៅ២៧អង្សាសេ ចាប់ពីថ្ងៃន្ទ ដល់ថ្ងៃពុធ មុនពេលធ្លាក់ចុះដល់ ១២ទៅ២០អង្សាសេនៅចុងសប្តាហ៍នេះ។ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះ ត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់នានា ចាប់ពីខេត្ត Quang Binh ដល់ខេត្ត Binh Thuan។ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនឹងពង្រីកលក្ខខណ្ឌភ្លៀងនៅទូទាំងតំបន់ភាគកណ្តាល។ ភ្លៀងត្រូវបានគេរំពឹងទុកនៅតំបន់ខ្ពង់រាបភាគខាងត្បូង និងកណ្តាលចាប់ពីថ្ងៃអង្គារ។ ហើយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្យល់ត្រជាក់ត្រូវបានព្យាករណ៍ថា នឹងទៅដល់តំបន់ចំនួនពីរនៅពេលយប់ និងពេលព្រឹកព្រលឹម។ តំបន់ខ្ពង់រាបភាគកណ្តាលត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពពី ២៦ទៅ២៩អង្សាសេ…
-
ក្នុងអាស៊ី មានតែប្រទេសកម្ពុជាតែប៉ុណ្ណោះដែលចុះហត្ថលេខាផ្ដល់សច្ចាប័នទទួលស្គាល់តុលាការអន្ដរជាតិ (ICC)

ក្រៅពីនេះ រុស្ស៊ី ជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចចំនួនពីរ ដែលបានចុះហត្ថលេខា ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលស្ថិតនៅក្រោមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)នៅឡើយ។ អាមេរិក ធ្លាប់បានចុះហត្ថលេខាលើលក្ខន្តិកៈនេះជាលើកដំបូង ប៉ុន្តែបានដកខ្លួនចេញវិញក្នុងខែឧសភា ឆ្នាំ២០០២ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលលោក George W. Bush – Statista #ams1minute
-
ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង ចំពេលតានតឹង

បរទេស៖ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានចូលរួម ក្នុងពិធីកម្រិតរដ្ឋ របស់ទីក្រុងព្យុងយ៉ាង នោះ គឺការរំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងសង្គ្រាមលោក លើកទីពីរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Andrei Belousov ក្នុងពេលមានវត្តមាន នៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងមួយ រំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងការរំដោះប្រទេសកូរ៉េ ពីប្រទេសជប៉ុន ក្នុងសង្គ្រាមលោក លើកទីពីរ ហើយត្រូវបានរៀបចំជូន នូវពិធីដ៏ថ្លៃថ្លា ដោយសិល្បករ របស់កូរ៉េខាងជើង ទៀតផង។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះ ក៏ត្រូវជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ផងដែរ។ ដំណើរទស្សនកិច្ចនេះកើតមាន ចំពេលដែលភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញការចោទពីរឿងដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាង នៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ហើយបណ្តាប្រទេសលោកខាងលិចបានលុបចោល ការហាមឃាត់ ដែលមានយូរអង្វែង លើការប្រើប្រាស់មីស៊ីល របស់ពួកគេ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី…
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

-
លំនៅដ្ឋានសហសម័យថ្មី កំពុងទទួលបានអភិវឌ្ឍន៍ និងជាទីចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ ក្រុមស្ថាបត្យករកម្ពុជា បានលើកឡើងថា សំណង់ស្ថាបត្យកម្មសហសម័យ ជាសំណង់អគាររស់នៅបែបច្នៃប្រឌិតថ្មីដែលគេសង្កេតឃើញចាប់ផ្តើមមានសកម្មភាពសាងសង់កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ សំណង់មួយបែបនេះមិនត្រឹមតែចូលមកជួយឱ្យកាន់តែទំនើបបែបយុគសម័យនាពេលបច្ចុប្បន្នទេ តែវាក៏បានបង្ហាញនូវភាពស៊ីវិល័យ រត់តាមការរីកចម្រើន ប្រទេសជាតិ ដែល ជាតម្រូវរការ រស់នៅ របស់ពលរដ្ឋទៀតផង ។ ស្ថាបត្យកម្មបែបថ្មីនេះ គឺជាគំរូសាងសង់ដែលពោរពេញទៅដោយការគិតគូរបានខ្ពស់ និងស៊ីជម្រៅទាំងផាសុខភាព ការគិតគូរដល់បរិស្ថាន ជាពិសេសការបូកបញ្ចូលបច្ចេកវិទ្យាដើម្បីធ្វើឲ្យអ្នករស់នៅកាន់តែមានភាពងាយស្រួល។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ វិចិត្រសាល ស្ថាបត្យកម្ម២០២៤ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ស្ថាបត្យករ ហ៊ុន ចាន់សាន នាយកស្ថាបត្យកម្មរបស់ក្រុមហ៊ុន RE=EDGE Archilecture បានលើកឡើងថា ស្ថាបត្យកម្មសហសម័យ មិនត្រឹមតែគិតពីភាពប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សំណង់ ទេតែក៏បានគិតគូផងដែរដល់រួមទាំង ធម្មជាតិ បរិស្ថាន ខ្យល់ចេញចូល ពន្លឺថ្ងៃ ។ ក្រៅពីនេះទីតាំង ការចេញរចនាបទ និងភាពផ្សេងៗទៀតសុទ្ធតែបានរំលេចជាមួយនឹងសំណង់បែបថ្មីនេះ។ លោកថា តាមពិតស្ថាបត្យកម្មសហសម័យ វាក៏ពិបាកបែងចែកផងដែរនូវពាក្យថាស្ថាបត្យកម្មសម័យទំនើប។យ៉ាងណាភាពពិតប្រាកដរបស់សំណង់ស្ថាបត្យកម្មសហសម័យ គឺស្ថិតនៅប្រសិទ្ធភាពនៃការប្រើប្រាស់ទីធ្លាអគារ និងចន្លោះទំនេរគឺជាចំណុចទាក់ទាញបំផុតមួយក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀតដែលអគាររចនាតាមបែបសហសម័យអាចផ្តល់ឲ្យជូនម្ចាស់ផ្ទះចាប់រាប់តាំងតែពីជញ្ចាំងទៅដល់ពិដាន និងផ្លូវដើរផងដែរ នូវមុខងារប្រើប្រាស់លើសពីសំណង់បែបប្រពៃណី និងបុរាណ។ លោក…
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
