Category: One-Minute

  • ក្រសួងមុខាងារសារធារណៈប្រកាសលទ្ធផល ការប្រឡងមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ

    ក្រសួងមុខាងារសារធារណៈប្រកាសលទ្ធផល ការប្រឡងមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ធ្វើការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានបញ្ចប់រួចរាល់ និងប្រកាសលទ្ធផល។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ក៏មានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ ជូនដល់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគណៈកម្មការ អនុគណៈកម្មការរៀបចំការប្រឡងប្រជែងពាក់ព័ន្ធនានា និងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍សកលវិទ្យាល័យ និងមហាជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងជាសាក្សី។ បេក្ខជន ៩៨៦នាក់ ជាប់មន្រ្តីកសិកម្មឃុំ ខណៈជ្រើសរើសដល់ ១០០០នាក់ ។ ក្រសួងមុខងារសាធារណៈ រកឃើញបេក្ខជនចំនួន ៩៨៦នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ៤៣នាក់។ ក្រោយបញ្ចប់ការប្រឡង១សប្ដាហ៍ ក្រសួងមុខងារសាធារណៈ បានបិទបញ្ចប់ដំណើរការកែសន្លឹកកិច្ចការ និងបូកពិន្ទុ ដោយរៀបចំប្រកាសលទ្ធផលនៅថ្ងៃនេះ។…

  • សញ្ញាណទាំង៦ ដែលបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ

    សញ្ញាណទាំង៦ ដែលបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ

    ប្រភព៖ Gazetteយុវជន #ams1minute

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាស់តឿនអភិបាលរាជធានី-ខេត្ត រូតរះចែកបណ្ណដីធ្លីជូនពលរដ្ឋ ដើម្បីជាការពន្លត់ភ្លើងនៃបញ្ហាដីធ្លីនានា

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាស់តឿនអភិបាលរាជធានី-ខេត្ត រូតរះចែកបណ្ណដីធ្លីជូនពលរដ្ឋ ដើម្បីជាការពន្លត់ភ្លើងនៃបញ្ហាដីធ្លីនានា
  • រដ្ឋមន្រ្តីធម្មការអញ្ជើញផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃខេ​​ត្តសៀមរាប

    រដ្ឋមន្រ្តីធម្មការអញ្ជើញផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃខេ​​ត្តសៀមរាប

    សៀមរាប៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជា​ចូលរួម​សំណេះ​សំណាល​និង​ផ្សព្វផ្សាយ​ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហា​សន្និបាត​មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ប្រគេនដល់​ព្រះមន្ត្រីសង្ឃ ព្រះគ្រូ​ចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តសៀមរាប នៅវត្តរាជ​បូណ៌ ក្រុងសៀមរាប ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី, ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម តោ គឹម ស៊ាន សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តមលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរង តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រះមេគណ ព្រះអនុគណខេត្តក្រុង ស្រុក ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត គ្រប់វត្តនិងអាស្រម ចំនួន១ ៤៩៨អង្គនិងនាក់បាននិមន្ត និងចូលរួមក្នុងពិធីនេះដែរ ។ ក្នុងឱកាសនេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីកាក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ…

  • កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដំណើរការសាក​ល្បងនៅខែធ្នូនេះ

    កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដំណើរការសាក​ល្បងនៅខែធ្នូនេះ

    កំពត៖ ប្រតិភូអន្តរក្រសួង និងតំណាងដៃគូវិនិយោគបានបញ្ជាក់ថា  កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតស្ថិតនៅឃុំជុំក្រៀល ស្រុកទឹក​ឈូ ដែលបានស្ថាបនារួចរាល់ក្នុងអំឡុងឆ្នាំ២០២២ នឹងបើកដំណើរ​ការសាកល្បងរយ:ពេលបីខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤​នេះទៅ។ ប្រតិភូអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក្រសួង​ទេសចរណ៍  ថ្នាក់ដឹកនាំខេត្តកំពត និងតំណាងដៃគូវិនិយោគ កាលពីចុងខែវិច្ឆិកា បានអញ្ជើញពិនិត្យ នៅទីតាំងកំពង់ផែទេសចរណ៍​អន្តរជាតិ ។សកម្មភាព​នេះដើម្បីវាយតម្លៃនិងត្រៀមលក្ខណៈបើកដំណើរ​សាកល្បង​រយៈពេលបីខែចាប់ផ្តើមពីខែធ្នូនេះទៅ។ ឯកឧត្តម ខូយ ដារ៉ា អគ្គនាយកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងជាប្រធានប្រតិភូអន្តរក្រសួងបានបញ្ជាក់ថា ការសម្រេច​បើកឱ្យ​ដំណើរការសាកល្បងបណ្តោះអាសន្នរយៈពេលបីខែនេះដោយផ្អែកតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋ​មន្ត្រី​អាណត្តិទី៦ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងសាធារណការ និង​ដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្នុង​ការ​ទទួលយកក្រុមហ៊ុន KITP DEVELOPMENT-CO,LTDជាដៃគូវិនិយោគសម្រាប់កំពង់ផែទេស​ចរណ៍អន្តរជាតិខេត្តកំពតនិង​ផ្អែកតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គ នាយកដ្ឋាន​ភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន KITP DEVELOPMENT​​ CO.,LTD   ទើបគ្រប់ផ្នែកពាក់ព័ន្ធចុះមកពិនិត្យទីតាំង និងស្ថានភាព​ជាក់ស្តែងនៅពេលនេះ ។ស្របតាមសំណើរបស់ក្រុមហ៊ុន កំពង់ ផែទេសចរណ៍អន្តរជាតិខេត្តកំពត(KITP…

  • ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ផ្ដល់អាហារូបករណ៍ ២០០កន្លែង​ដល់និស្សិតខេត្តកំពត

    ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ផ្ដល់អាហារូបករណ៍ ២០០កន្លែង​ដល់និស្សិតខេត្តកំពត

    កំពត៖ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បានផ្ដល់អាហារូបករណ៍​ចំនួន​២០០​កន្លែងដល់និស្សិតខេត្តកំពត ។ថ្លែងក្នុងពិធីជួបសំ​ណេះ​សំណាល និងផ្ដល់រង្វាន់ សិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ទូទាំង​ខេត្ត​កំពតនៅបរិវេណ​ពហុកីឡដ្ឋានខេត្តកាលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​កំពត សមាជិកគណៈ​អចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ បានផ្តល់ដំបូន្មាន​តម្រង់ទិសដល់ចៅៗ​ជាសិស្សា​នុសិស្សទាំងអស់​ដែលត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើយ៉ាងណាខិតខំ​ប្រឹងប្រែង​ក្នុងការក្រេប​ជញ្ជក់​យកចំណេះដឹង ឱ្យបានខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ ធ្វើខ្លួនឱ្យបានល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ។ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានផ្តល់ពានរង្វាន់ និងថវិកា​មួយចំនួនដល់សិស្សានុសិស្ស ជ័យលាភីប្រឡង​ជាប់សញ្ញាបត្រ​ទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៤៤៤០នាក់ ។ក្នុងនោះជូនសិស្សនិទ្ទេស A ចំនួន ៧៩នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ហុងដា ប៊ឺត (Honda Beat ២០២៥) មួយគ្រឿង ពានរង្វាន់មួយគ្រឿង និងថវិកាបួនសែនរៀល។ សិស្សនិទ្ទេសB ចំនួន៤៦៩នាក់ ម្នាក់ៗ២០ម៉ឺនរៀល។ និទ្ទេសC ចំនួន១ ០៥៥នាក់ ម្នាក់ៗ១៥ ម៉ឺនរៀល។ និទ្ទេសD ចំនួន១ ៥៩៥នាក់ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងសិស្សនិទ្ទេសEចំនួន ១ ២៤២ នាក់ ម្នាក់ៗ…

  • ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលជ័យលាភីនៃការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤

    ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលជ័យលាភីនៃការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានទទួលជ័យលាភីពីការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមានការសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រុមទទួលបានជ័យលាភីនេះ នឹងត្រូវបន្តទៅចូលរួមប្រកួតថ្នាក់តំបន់ នៅក្នុងទីក្រុងហុងកុង ប្រទេសចិនដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែមីន ឆ្នាំ២០២៥។ សម្រាប់ក្រុមដែលទទួលចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។  ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះជ័យលាភីនៃការប្រកួតនេះ និងបាននែនាំក្រុមជ័យលាភីឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីត្រៀមប្រកួតសវនាការប្រឌិតថ្នាក់តំបន់នៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់និស្សិតដែលពុំទទួលបានជ័យលាភីទាំងអស់ក្នុងកម្មវិធីប្រកួតនេះត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតផងដែរ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីសវនាការប្រឌិតលើកក្រោយទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិតច្បាប់កម្ពុជា ព្រោះកម្មវិធីប្រកួតនេះបានផ្ដល់ឱកាសដល់និស្សិតក្នុងការតស៊ូមិតផ្នែកច្បាប់ក្នុងបន្ទប់សវនាការជាក់ស្ដែង ការស្រាវជ្រាវបន្ថែមលើសំណុំរឿងប្រឌិតផ្អែកលើហេតុការណ៍ពិតដែលកើតឡើងនៅក្នុងពិភពលោកទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការការពារជនស៊ីវិលក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ឯកឧត្ដម ក្រាញ់ តូនី មានប្រសាសន៍ថា “ការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកបទពិសោធន៍នានាក្នុងបន្ទប់សវនាការ និងអនុញ្ញាតឱ្យ និស្សិត បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីនីតិមនុស្សធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិតាមរយៈករណីសិក្សាដែលត្រូវបាននិម្មិតឡើង និងតាមរយៈយន្តការនៃការអនុវត្តច្បាប់   ស្រដៀងគ្នាផ្សេងទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាឱកាសមួយក្នុងការជម្រុញលើកទឹកចិត្តសិស្សនិស្សិតឱ្យមានការចូលរួមប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ។” តាមការបញ្ជាក់របស់ ឯកឧត្ដម ក្រាញ់ តូនី ការរៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាការអនុវត្តទៅតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលអ.វ.ត.ក. បានចុះជាមួយ ICRC កាលពីថ្ងៃទី២៣…

  • ការរៀបចំ​អាហារ​ដ្ឋានសហសម័យ​ ខេត្ត​ព្រះសីហនុ​

    ការរៀបចំ​អាហារ​ដ្ឋានសហសម័យ​ ខេត្ត​ព្រះសីហនុ​

    🎥 MLMUPC #ams1minute

  • លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

    លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

     ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះប្រចាំប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emiratesបានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។ លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុនEmirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA)នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regencyនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។ លោក…

  • ឯកឧត្តម ទៀ ស្យាម ចាត់ទុកព្រឹត្តការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅព្រះសីហនុ គឺអាចជំរុញសេដ្ឋកិច្ច វិស័យទេសចរណ៍ និងវិស័យកីឡា

    ឯកឧត្តម ទៀ ស្យាម ចាត់ទុកព្រឹត្តការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅព្រះសីហនុ គឺអាចជំរុញសេដ្ឋកិច្ច វិស័យទេសចរណ៍ និងវិស័យកីឡា

    (ភ្នំពេញ)៖ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានចាត់ទុកការចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រៅពីចូលរួមជំរុញវិស័យកីឡាយានយន្ត ទេសចរណ៍ តែក៏បានចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ ពិសេសបង្ហាញពីសន្តិភាពនៅកម្ពុជាដែលផ្ដល់ឱកាសឱ្យយើងរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានមានប្រសាសន៍បន្តថា ការប្រណាំងឈានចូលថ្ងៃទី២ សង្កេតឃើញឡានខ្លះមានបញ្ហា តែជារឿងធម្មតាក្នុងការប្រណាំង Off-Road ។ គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។ ថ្ងៃទី៣០ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២ហើយ ខណៈថ្ងៃដំបូងគឺបានប្រព្រឹត្តទៅដោយភាពរលូនតាមការគ្រោងទុក ថ្វីដ្បិតការប្រកួតជួបនូវបញ្ហាយានយន្តខ្លះៗក៏ដោយ៕…