Category: One-Minute

  • សម្តេចធិបតី៖ “ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ

    សម្តេចធិបតី៖ “ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ

    មិនត្រឹមតែរួមចំណែកដល់សកម្មភាពមនុស្សធម៌ ប៉ុន្តែក៏បង្ហាញថា កម្ពុជាមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ពេញបរិបូរណ៌”។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រងផ្នែកថែទាំសុខភាព និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ហើយលើកទឹកចិត្តឱ្យក្រុមហ៊ុន Manulife បន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា។ #ams1minute

  • អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”

    អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”

    ១ ធ្នូ ២០២៤ #ams1minute

  • វិថីតេជោសន្តិភាពឆ្នេរអង្កោល ខេត្តកែប

    វិថីតេជោសន្តិភាពឆ្នេរអង្កោល ខេត្តកែប
  • សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

    សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • អបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    អបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤ 🎥 STHM #ams1minute

  • ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ក្រសួងប្រៃសណីយ៍ ផ្តល់ពានរង្វាន់ដល់អ្នកទទួលបានជ័យលាភី ក្នុងកម្មវិធី”ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ច្រើនជាងឆ្នាំកន្លងទៅ

    ក្រសួងប្រៃសណីយ៍ ផ្តល់ពានរង្វាន់ដល់អ្នកទទួលបានជ័យលាភី ក្នុងកម្មវិធី”ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ច្រើនជាងឆ្នាំកន្លងទៅ

    (ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនៃការរៀបចំកម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃស ណីយ៍ បានបង្កើនចំនួនប្រាក់ឧបត្ថម្ភច្រើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ជូនបេក្ខជនដែលទទួលបានជ័យលាភី ។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថលកម្ពុជា Cambodia Digital Award 2024 គឺជា កម្មវិធីប្រគួតប្រជែងថ្នាក់ជាតិផ្នែកបច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិធំជាងគេបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នៅក្នុងឆ្នាំ២០២៤ ការរៀបចំកម្មវិធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ” បានធ្វើឡើងស្ថិតក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អ” ដែលបានប្រារព្វធ្វើឡើង នៅពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត រីជែនស៊ី ភ្នំពេញ ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមផងដែរពីមន្ត្រីពាក់ព័ន្ធ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបផងដែរ ។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នៅក្នុងឱកាសនេះ បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា…

  • សហគមន៍កសិកម្មវាលពោធិ៍សាមគ្គី និងដេប៉ូមួយក្នុងខេត្តស្ទឹងត្រែង ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់

    សហគមន៍កសិកម្មវាលពោធិ៍សាមគ្គី និងដេប៉ូមួយក្នុងខេត្តស្ទឹងត្រែង ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់

    ស្ទឹងត្រែង៖លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តស្ទឹងត្រែង បានរៀបចំពិធីចុះហត្ថលេខាផ្គត់ផ្គង់ដំឡូង​មីស្រស់​រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ដែលទទួល​ទិញផលកសិកម្មពីប្រជាកសិករក្នុងខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍​នេះ​បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅមន្ទីរកសិកម្ម​ខេត្ត ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹង​ត្រែង។ ទាក់ទងនឹងការចុះហត្ថលេខាផ្គត់ផ្គង់ដំឡូង​មីស្រស់រវាងប្រជា​សហគមន៍​វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ,លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា សហគមន៍កសិកម្មខេត្តស្ទឹង​ត្រែង​បានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ។បច្ចុប្បន្នមានចំនួន ៣៩សហគមន៍។ រីឯសហគមន៍ដែលបានចុះកិច្ចព្រមព្រៀងផ្គត់​ផ្គង់ដំឡូងមីស្រស់ ប្រកបដោយទំនុកចិត្តទៅឱ្យដេប៉ូ លាង ប៊ុនហ៊ាង នៅពេលនេះ គឺសហគមន៍កសិកម្ម វាលពោធិ៍សាមគ្គី ដែលមាន​មូលដ្ឋាននៅក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ។លោក​ប្រធានមន្ទីរបានហៅការចុះកិច្ចព្រមព្រៀងរវាងសហគមន៍កសិកម្ម និងម្ចាស់ដេប៉ូក្នុងពេលនេះ ដើម្បីឱ្យសហគមន៍ និងអ្នកទិញ​មាន​ភាពស្មោះត្រង់ជាមួយគ្នា។ ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានហៅការចុះ​ហត្ថលេខារវាងសហគមន៍និងដេប៉ូទទួលទិញ​នាពេលនេះ ជាការជួយ​ស្វែងរកទីផ្សារ និងជួយកំណត់តម្លៃកសិផល របស់ប្រជាសហគមន៍​ឱ្យមានស្ថេរភាព និងបង្កើនប្រាក់ចំណូលដល់​ប្រជាកសិករក្នុង​សហគមន៍។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងស្មោះត្រង់នឹងគ្នា។ត្រូវគោរពនូវកិច្ចសន្យាដែលបានព្រមព្រៀង ហើយបើមាន​វិវាទកើតឡើង សូមភាគីទាំងពីរដោះស្រាយ…

  • អាជ្ញាធរ និងកសិករ សាទរគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ

    អាជ្ញាធរ និងកសិករ សាទរគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ស្ថិតក្នុងផែនការនៃកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យមន្រ្តីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាគម្រោងប្រព័ន្ធធារាសាស្រ្តស្ទឹង​ក្រសាំង ដែលជាចំណុចប្រសព្វនៃខេត្តចំនួនបី គឺ​បន្ទាយ​មានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប។ផែនការ​នេះបានទទួលនូវ​ការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ។ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុនិយម ទទួលមុខព្រួញខេត្តបន្ទាយមានជ័យបានឱ្យដឹងពីគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្ត​បន្ទាយមានជ័យ ។ទន្ទឹមនេះក៏ចាំបាច់ត្រូវធ្វើសិក្សាយ៉ាងម៉ត់ចត់។ការ​សិក្សាគម្រោងជំហានដំបូងលើខេត្តចំនួនបី រួមមាន៖ ខេត្តសៀមរាប ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ។គម្រោងនេះមាន​ការ​គាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បើតាមមន្ត្រីបច្ចេកទេសចុះមកសិក្សានេះបានឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ដោយឡែកខេត្តបន្ទាយមានជ័យអ្នកបច្ចេកទេស​សិក្សា​ការស្ដារពង្រីកអូររំដួល ក្នុងឃុំភ្នំលៀប ស្រុកព្រះនេតព្រះ និងស្ដារ​ពង្រីកបន្ថែមប្រឡាយមេ ចេញពីសំណង់ធារាសាស្ត្រ អន្សម​នាវ និងប្រព័ន្ធធារាសាស្រ្តស្ទឹងក្រសាំង នៅឃុំណាំតៅ ស្រុកភ្នំស្រុក ដើម្បីយកទឹកពីប្រភពខាងលើចូលមកអាងទឹកត្រពាំងថ្ម។​ពោលគឺ រំដោះទឹកជន់ជោរឡើងខ្លាំងមិនឱ្យលិចលើភូមិសាស្ត្រស្រុកទាំងពីរ និងស្តុកទឹកទុកប្រើប្រាស់នារដូវប្រាំងផង។ ជុំវិញគម្រោងខាងលើលោក ឃ្លោក នួយ អភិបាលរងខេត្ត និង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាកសិករបានអបអរសាទរចំពោះ ក្រៃលែងចំពោះគម្រោងនេះ។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលគម្រោងអភិវឌ្ឍន៍​មួយនេះ កំពុងដំណើរការហើយនឹងរួចរាល់ពេលខាងមុខ៕អត្ថបទនិងរូបភាព៖…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីបង្ហើយ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីបង្ហើយ

    គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។ សូមផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាប័ណ្ណដែលទទួលបាននាពេលនេះ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។ ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៣ភូមិ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ៣០ វិច្ឆិកា ២០២៤ #ams1minute