-
របាយការណ៍នៅថ្ងៃទី២៩ វិច្ឆិកា

-
ឯកឧត្ដមឃួង ស្រេង ៖ ជាមន្ត្រីបក្សប្រជាជន ត្រូវយកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញអោយមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ ។ ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី៣០វិច្ឆិកា ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅនៅទីស្នាក់ការបក្សខណ្ឌនៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ ។ ឯកឧត្ដមឃួង ស្រេង លើកឡើងថា ៖ មន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយពួកគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះ មន្ត្រីបក្សរបស់យើងក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សរបស់យើងត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយអោយបានខ្លាំងក្លា និងវាយបកអោយបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីអោយសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។ ត្រូវក្តាប់អោយបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋអោយបាន ហើយជម្រាបពួកគាត់អោយបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់អោយបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា កម្ពុជា និង សម្តេចមហាបវរធិបតី…
-
ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ នៃវគ្គហ្វឹកហ្វឺន ៦២រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក

(ភ្នំពេញ)៖ ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្រោមគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិចំនួន៦២រូប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងកម្មវិធីអនុវត្តមុខងារសេស់របស់ អ.វ.ត.ក.។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស្ដ្រកម្ពុជាក្នុងសម័យខ្មែរក្រហមផងដែរ។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់កងទ័ពអន្តរជាតិមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះ គឺពិតជាមានន័យណាស់សម្រាប់មជ្ឈមណ្ឌលធនធាន និងអ្នកចូលរួមទាំងអស់។ ទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះយុត្តិធម៌ និងគណនេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗផងដែរ។ អ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគោរពច្បាប់អន្តរជាតិ ហើយយើងរួមគ្នាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រឈមមុខនឹងនិទណ្ឌភាព និងការលើកកម្ពស់សន្តិភាពតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា”។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. និងមន្ដ្រីពាក់ព័ន្ធបានទទួលស្វាគមន៍និងធ្វើបទបង្ហាញ អំពីសមិទ្ធផលរបស់របស់សាលាក្ដីខ្មែរក្រហម សារៈសំខាន់នៃការជំនុំជម្រះក្ដីសម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ និងមុខងារសេសសល់របស់ អ.វ.ត.ក. ដែលកំពុងអនុវត្តក្នុងដំណាក់កាលក្រោយជំនុំជម្រះក្ដី។ លើសពីនេះ ប្រតិភូក៏អញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណសារ រថយន្ដក្រុង អ.វ.ត.ក.…
-
មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវបង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

បាត់ដំបង៖ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានថ្លែងថា ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រឿងញៀន(អ.ជ.ប.គ.ញ) បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតប និងបំពេញបន្ថែមទាំងសមត្ថភាពនិងជំនាញបច្ចេកទេសជូនដល់មន្ត្រីអនុវត្តច្បាប់។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្ថែមថា វគ្គនេះក៏ដើម្បីកសាង និងពង្រឹងនូវសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ សំដៅធានានិងបង្កើននូវប្រសិទ្ធភាព ក្នុងការងារ បង្ការ ទប់ស្កាត់និង បង្ក្រាបបញ្ហាគ្រឿងញៀន នៅកម្ពុជាឱ្យស្របឆ្លើយតបទៅតាមការវិវត្តថ្មី ពីទង្វើនៃអំពើជំនួញគ្រឿងញៀន ដែលបទល្មើសនេះ វាកាន់តែរីក ដុះដាល និងប្រើប្រាស់វិធីសាស្ត្រ កាន់តែស្មុគស្មាញ និងមានចរិតកាន់តែសាហាវឃោរឃៅ ដែលវាចាំបាច់តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់របស់យើងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមពេលត្រឡប់ទៅបំពេញការងាររបស់ខ្លួនវិញ។ លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ថ្វីត្បិតតែរយៈពេលខ្លីមែន តែបានរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ។ លោកបន្តថា ការផ្ទេរចំណេះដឹង និងបទពិសោធន៍ជូនដោយគ្រូឧទ្ទេសនាម គឺជារឿងសំខាន់ តែសំខាន់ជាងនេះគឺអាស្រ័យលើសិក្ខាកាមផ្ទាល់ដែលជាអ្នកក្រេបយកនូវចំណេះដឹងជំនាញទាំងនេះ យកទៅអនុវត្តជាក់ស្តែង និងចេះចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមការងាររបស់ខ្លួនបានដោយកម្រិតណា។ សូមជម្រាបថា ខេត្តបាត់ដំបងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ បើកវគ្គបណ្តុះបណ្តាល ស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នៅសាលប្រជុំសាលាខេត្តបាត់ដំបងរយៈពេលពីរចាប់ពីថ្ងៃទី២៨…
-
ថៃបង្ក្រាបការរត់ពន្ធសត្វព្រៃធំបំផុតមិនធ្លាប់មាន

បាងកក ៖ ប្រទេសថៃបានទទួលជោគជ័យ ក្នុងការបង្ក្រាបការជួញដូរសត្វព្រៃដ៏ធំបំផុតមិនធ្លាប់មាន ហើយគ្រោងនឹងបញ្ជូនអណ្តើក ក្នុងចំណោមសត្វព្រៃដទៃទៀតជាង ១,០០០ក្បាល ត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ពួកវាវិញនៅក្នុងប្រទេសម៉ាដាហ្គាស្ការ។ ប៉ូលិសថៃបានរកឃើញ និងរឹបអូសសត្វព្រៃជួញដូរខុសច្បាប់ ទាំងនៅរស់ និងងាប់ខ្លះចំនួន ១,១១៧ក្បាលនៅខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ កាលពីខែឧសភា ដែលនេះជាការរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ។ ប្រទេសថៃគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់អ្នករត់ពន្ធសត្វព្រៃ ដែលជារឿយៗពួកគេលក់សត្វជិតផុតពូជ ដែលមានតម្លៃខ្ពស់នៅលើទីផ្សារងងឹតនៅក្នុងប្រទេសចិន វៀតណាម និងតៃវ៉ាន់។ តួយ៉ាង ប៉ូលិសថៃបានចាប់ខ្លួនមនុស្ស ៦នាក់ និងចោទប្រកាន់ពីបទជួញដូរសត្វព្រៃជិតផុតពូជកាលពីខែឧសភា ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១.៥លានបាត ឬប្រហែល៤៣,០០០ដុល្លារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ។ យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការជួញដូរសត្វព្រៃ TRAFFIC បានឱ្យដឹងថា ប្រទេសថៃ គឺជាអ្នកនាំចូល និងនាំចេញស្របច្បាប់ដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នៃសត្វព្រៃដែលបានចុះបញ្ជី CITES ពីម៉ាដាហ្គាស្កា។ប៉ុន្តែយោងតាមរបាយការណ៍ឆ្នាំ ២០២៣ ការជួញដូរខុសច្បាប់នៅតែបន្តកើតមាន ហើយវិសាលភាពពិតទំនងជាធំជាងអ្វីដែលឆ្លុះបញ្ចាំងដោយកំណត់ត្រារឹបអូសតែមួយមុខ។ ក្នុងឆ្នាំ២០១០ អាជ្ញាធរគយថៃបានរឹបអូសអណ្តើកជិតផុតពូជជាង ២០០ក្បាល ដែលត្រូវបានគេរត់ពន្ធចូលប្រទេសថៃពីប្រទេសម៉ាដាហ្គាស្កា។ ចំណែកកាលពីខែមិថុនាឆ្នាំនេះ មន្ត្រីគយថៃបានចាប់ខ្លួនជនជាតិឥណ្ឌា៦នាក់ ពីបទប៉ុនប៉ងរត់ពន្ធខ្លាឃ្មុំផេនដាក្រហម និងសត្វ៨៦ក្បាលផ្សេងទៀតចេញពីប្រទេសថៃ៕ ប្រភព…
-
ក្រសួងប្រៃសណីយ៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគាររ ឯកភាពគ្នា ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ស.ហ. និង ក.ប.ទ. តំណាងក្រុមហ៊ុនឯកជនដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងតួអង្គពាក់ព័ន្ធ សរុបប្រមាណ ៩០រូប។ កិច្ចសហប្រតិបត្តិការរវាង អ.ស.ហ. និង ក.ប.ទ. នាពេលនេះ គឺជាការបោះជំហានមួយថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមបរិការណ៍ឌីជីថលូបនីយកម្មនៅកម្ពុជា តំបន់ និងសកល និងជាការឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកអាទិភាព ៥ គឺ…
-
អ្នកនាំពាក្យ៖អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគមសារព័ត៌មាន បានចុះបញ្ជីត្រឹមត្រូវនិងអ្នកសារព័ត៌មានជាង ៨ពាន់ ត្រូវបានផ្តល់បណ្ណសម្គាល់ជូនដោយក្រសួង

ភ្នំពេញ៖អង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ។ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់អប្សរាសង់ត្រាល់កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាដោយបង្ហាញពីសកម្មភាពចូលរួមរបស់ក្រសួងនាពេលកន្លងមក ។ឯកឧត្តមបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។ ឯកឧត្តមបន្តថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់៕ដោយ៖មុនី
-
គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ លើប្រធានបទ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។ ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលសន្និសីទ នៃទីស្តីការ គ.ជ.ប ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ៖ គ.ជ.ប បានកំណត់រយៈពេល ១៦ ថ្ងៃ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ- ឆ្នោត ក្នុងឃុំ សង្កាត់នីមួយៗ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បាន ចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា ៖ នៅថ្ងៃចាប់ផ្តើមដំបូង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលា ឃុំ សង្កាត់ ។…
-
អាជីវករនៅក្នុងផ្សារបឹងឈូកខេត្តបាត់ដំបងរីករាយ បន្ទាប់ពី សម្ដេច ធិបតីប្រកាសសង់ផ្សារជូនឡើងវិញ

បាត់ដំបង៖អាជីវករនៅផ្សារបឹងឈូកក្រុងបាត់ដំបង បានបង្ហាញ អារម្មណ៍សប្បាយរីករាយ ខណៈដែលទទួលបានដំណឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាបានប្រកាសជួសជុលផ្សារនិងតូបដែលឆេះឡើងវិញ ថែមទាំងផ្ដល់នូវសិទ្ធិឱ្យបងប្អូនអាជីវករក្នុងផ្សារគ្រប់គ្រង និងធ្វើអាជីវកម្ម មួយជីវិត ដោយមិនបង់ថ្លៃជួលកន្លែង និងតូបទៅឱ្យម្ចាស់វិនិយោគផ្សារដូចមុនៗទៀត។ កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ ផ្សារបឹងឈូកក្រុងបាត់ដំបង ដែលវិនិយោគដោយឯកជន ត្រូវបានបំផ្លាញអគ្គិភ័យនៅជាន់ជាន់ខាងលើនៃអគារផ្សារបឹងឈូក ដែលជាប្លុកតូបលក់ក្រណាត់ ខោអាវ លក់ប៉ាក់ ឌិន និងជាងកាត់ដេរជាដើម ។ឆេះផ្សារក៏ ដូចជាការផ្កាប់ឆ្នាំងបាយអាជីវករដូច្នោះដែរ ពីព្រោះដង្ហើមនៃចំណូល សម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារបានពឹងផ្អែកលើមុខ របរនៅទីនេះ ។ក្រោយឧបទ្ទវហេតុអគ្គិភ័យអាជីវករនៃផ្សារបឹងឈូក ហាក់បាត់ក្តីសង្ឃឹម ដោយសារតែការបញ្ជាក់អំពីការសាងសង់ផ្សារឡើង វិញមិនច្បាស់លាស់។ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានអញ្ជើញជួបជាមួយក្រុមអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។គឺរដ្ឋសម្រេចទទួលយកផ្សារពីឯកជន មកគ្រប់គ្រង និងជួសជុលឡើងវិញព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិត ជូនបងប្អូនអាជីវករដែលបានជួលតូប រាន ពីអ្នកវិនិយោគផ្សារ។អាជីវកមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ ទទួលព័ត៌មាននេះ ក្រុមអាជីវករ បានសម្ដែងនូវអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
ទិន្នផលស្រាពិភពលោកធ្លាក់ចុះខ្លាំងបំផុតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១

ប៉ារីស ៖ អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) ដែលគ្របដណ្តប់ប្រទេសផលិតស្រាជិត ៥០ បាននិយាយកាលពីថ្ងៃសុក្រថា ផលិតកម្មស្រាសកល ត្រូវបានរំពឹងថា នឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំនេះ ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦១ ដោយសារការប្រែប្រួលអាកាសធាតុ។ ទិន្នផលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ចន្លោះពី ២២៧ ទៅ ២៣៥លានហិកតានៅក្នុងប្រទេសចំនួន២៩ ដែលស្មើនឹង ៨៥ភាគរយនៃផលិតកម្មស្រាពិភពលោក នេះបើយោងតាមអង្គការអន្តររដ្ឋាភិបាល។ ជាមួយនឹងការផលិតស្រាកម្រិតមធ្យមចំនួន ២៣១លានហិកតា តួលេខនេះបានធ្លាក់ចុះ ២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ និងធ្លាក់ចុះ ១៣ភាគរយ បើធៀបនឹងមធ្យមភាគកាលពី ១០ឆ្នាំមុន។ អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) បាននិយាយនៅក្នុងរបាយការណ៍មួយថា បញ្ហាប្រឈមផ្នែកអាកាសធាតុនៅទូទាំងអឌ្ឍគោលទាំងពីរ គឺជាអ្នករួមចំណែកដ៏សំខាន់ជាថ្មីម្តងទៀតចំពោះបរិមាណផលិតកម្មសកលដែលបានធ្លាក់ចុះយ៉ាងគំហុក។ តួយ៉ាង ទិន្នផលនៅក្នុងប្រទេសបារាំង ដែលជាអ្នកផលិតស្រាដ៏ធំបំផុតកាលពីឆ្នាំមុន ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ២៣ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងវិស័យនេះ។ ប៉ុន្តែប្រទេសអ៊ីតាលីបានស្ទុះងើបឡើងវិញបន្តិច ពីបរិមាណទាបកាលពីឆ្នាំមុន ដើម្បីដណ្តើមបានតំណែងកំពូល មុនប្រទេសបារាំង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា