-
ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង

-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការសោកស្តាយ និងចេញសេចក្តីបំភ្លឺ ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប

(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានពិនិត្យដោយយកចិត្តទុកដាក់ និង មានការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយមើលឃើញថា ខ្លឹមសារនៃសេចក្ដីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្ដែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្ដច្រឡំក្នុងចំណោមសាធារណជនទូទៅ ហេតុនេះអ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្ដែងក្នុងសង្គម កម្ពុជា ដូចខាងក្រោម៖ ១. រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្ដល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហ- ប្រជាជាតិ ការផ្តល់សច្ចាប័ននិងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ រួមទាំងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ២. ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ តួយ៉ាងដូចជា មាត្រា២៩(២) នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម សុទ្ធតែបានចែងយ៉ាងច្បាស់ថា ការប្រើប្រាស់សិទ្ធិសេរីភាព ទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែន…
-
កំណើនសេដ្ឋកិច្ចខ្ពស់ដែលកម្ពុជាបានស្គាល់មុនសម័យកូវីដ កំពុងវិលមកវិញជាបណ្តើរៗ

-
ការចែកនូវចំណេះដឹងដល់កូនៗ គឺជាទ្រព្យដ៏គង់វង្សបំផុត ដែលគ្មានអ្វីអាចបំផ្លាញបានឡើយ

-
ប្រទេសម៉ិកស៊ិក ចិន និងកាណាដា គឺជាដៃគូនាំចូលដ៏សំខាន់បំផុតចំនួន៣

របស់អាមេរិក ដែលស្មើនឹងជាង ៤០%នៃការនាំចូលរបស់ប្រទេសនេះកាលពីឆ្នាំ២០២៣។ អាល្លឺម៉ង់ ឈរនៅលេខ៤ ជាមួយទំហំនាំចូលទីផ្សារអាមេរិកសរុប ១៥៩,៩ពាន់លានដុល្លារ។ ជប៉ុននៅលេខរៀងបន្ទាប់ ដោយមានទំហំ១៤៧,២ពាន់លានដុល្លារ។ កូរ៉េខាងត្បូង មានទំហំ១១៦,២ពាន់លានដុល្លារ។ វៀតណាមជាប្រទេសអាស៊ានតែមួយគត់ដែលជាប់ក្នុងតារាងនេះ ដោយមានទំហំនាំចូលទៅទីផ្សារអាមេរិកទំហំ ១១៤,៤ពាន់លានដុល្លារ – Statista #ams1minute
-
ពិព័រណ៍ “វិចិត្រសាលស្ថាបត្យកម្មឆ្នាំ២០២៤” 🏠🇰🇭

-
ប្រាសាទប្រែរូប ខេត្តសៀមរាប

-
អបអរសាទរ ខួប២ឆ្នាំ គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF រកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖កាលពីសប្តាហ៍មុន ក្រុមការងាររបស់អង្គការ WWF បានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលនេះ គឺជាសំបុកដំបូងគេ ដែលបានរកឃើញក្នុងឆ្នាំនេះ។ អង្គការ WWF បានឱ្យដឹងថា៖ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ ប្រភេទ សត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទ ជិតផុតពូជ។ ក្រុមការងារយើងខិតខំប្រឹងប្រែង និងការពារសំបុកដើម្បី ទប់ស្កាត់ការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។ អង្គការ WWF បានឱ្យដឹងដែរថាការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញយើងឱ្យចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់។ គួរបញ្ជាក់ថាសត្វត្រយងចង្កំកស៖ មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប…
-
ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះពីទឹកជំនន់ខ្លាំង

បរទេស៖ ប្រជាពលរដ្ឋថៃ ចំនួនជាង១៣ម៉ឺន៦ពាន់គ្រួសារ នៅក្នុងខេត្ត ភាគខាងត្បូង ចំនួន ៧ បានរងគ្រោះពីទឹកជំនន់យ៉ាងខ្លាំង នេះបើតាមកាសែត The Nation ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ខ្លួនបានចេញការព្រមាន និងសម្របសម្រួល ជាមួយប្រតិបត្តិករទូរស័ព្ទ ដើម្បីផ្ញើសារជូនដំណឹង តាម SMS ទៅកាន់ប្រជាពលរដ្ឋ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ប្រជាពលរដ្ឋចំនួន ១៣ម៉ឺន៦ពាន់២១៩គ្រួសារ នៅក្នុងខេត្តចំនួន ៧ ភាគខាងត្បូង ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ មក។ នៅក្នុងការអាប់ដេតចុងក្រោយ របស់ខ្លួន នៅម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ នាយកដ្ឋានបាននិយាយថា ភូមិចំនួន១,៨៨៤ ក្នុងស្រុក ចំនួន៥០ នៃខេត្ត Surat Thani, Nakhon Si Thammarat, Songkhla, Pattani, Yala, Narathiwat និង…