-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរាមផ្ទុះសង្គ្រាមធំ បើសិនក្រុមហេសបូឡារំលោភបទឈប់បាញ់

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងគំរាមចំៗដាក់ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមដ៏ធំនឹងកើតឡើង ប្រសិនបើក្រុមនេះហ៊ានបំពានបទឈប់បាញ់នៅលីបង់។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ថា ប្រសិនបើចាំបាច់ ខ្ញុំនឹងបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលធ្វើសង្រ្គាមក្នុងទ្រង់ទ្រាយធំ បើសិនក្រុមហេសបូឡាហ៊ានរំលោភបទឈប់បាញ់ដ៏ផុយស្រួយនេះ។ បទឈប់បាញ់ដែលបានចូលជាធរមាននៅមុនថ្ងៃរះនៅថ្ងៃពុធទី២៧ ខែវិច្ឆិកា ស្វែងរកការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសលីបង់ និងបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើននៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល។ កិច្ចព្រមព្រៀងផ្អាកសង្គ្រាម នៅ លីបង់ ដែលមានរយៈពេល ៦០ថ្ងៃ ឬ២ខែនេះ បានកើតឡើងដោយសារតែមានការសម្របសម្រួលដោយសម្ព័ន្ធមិត្តកំពូល ៗរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក និងបារាំង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ស្ថាបត្យកម្មសហសម័យ

-
ស្រុកឆែប ខេត្តព្រះវិហារ

-
អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
កោះម្នាស់ ស្រុកគិរីសាគរ ខេត្តកោះកុង

-
ម៉ិកស៊ិកបិទការចំណាកស្រុក តាមគំនាបរបស់ Trump

បរទេស៖ ក្រោយមានការគំរាមបន្ថែមពន្ធ ទាំងអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីប្រទេសមិចស៊ីក លោកស្រី Claudia Sheinbaum សុទ្ធតែបានអះអាងពីការដែលប្រទេសមិចស៊ីកបានយល់ព្រមបញ្ឈប់ ការធ្វើចំណាកស្រុក របស់ជនអន្តោប្រវេសន៍ ហូរចូលតាមព្រំដែន ទៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយ នៅលើទំព័រសង្គម Truth Social របស់លោកថា មេដឹកនាំប្រទេសម៉ិកស៊ិក Claudia Sheinbaum បានយល់ព្រម «បញ្ឈប់» ការធ្វើចំណាកស្រុក ក្នុងអំឡុងពេលសន្ទនាគ្នា រវាងអ្នកទាំងពីរជុំវិញ ការបិទលំហូរនេះ នៅព្រំដែន ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ។ រីឯ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា បន្ទាប់បាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump «យើងមិនបាននិយាយ ជាពិសេស អំពីបញ្ហាពន្ធ» ទេ។ ភាគីទាំងពីរបានពណ៌នាការអំពាវនាវនេះថា ដំណើរការប្រកបដោយភាពវិជ្ជមាន បើទោះបីជាវាកើតមាន បន្ទាប់ពីមានការគំរាមកំហែងពីសំណាក់លោក Donald Trump…
-
វៀតណាមបង្កើតសំរាម៣០ម៉ឺនតោនពីការវេចខ្ចប់ទំនិញ ទិញតាមអនឡាញ

ពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសវៀតណាមបានបង្កើតកាកសំណល់វេចខ្ចប់ ឬ សំរាម ចំនួន ៣០ម៉ឺនតោន នៅក្នុងមួយឆ្នាំ ជាហេតុនាំឲ្យអ្នកជំនាញបង្ហាញពីការព្រួយបារម្ភជាខ្លាំង ពីបញ្ហាបរិស្ថាន។ កាកសំណល់វេចខ្ចប់ទាំងនេះ រួមមាន ក្រដាសកាតុង ធ្វើជាកេស, សារធាតុស្នោ និងប្លាស្ទិក ជាដើម នេះបើតាម លោក Doan Quoc Tam ទីប្រឹក្សារបស់អង្គការ World Wide Fund for Nature មានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយ នៅក្នុងវេទិកានិរន្តរភាព E-Commerce Trends នៃសិក្ខាសាលា Digital Era កាលពីពេលថ្មីៗនេះ។ លោកបានដកស្រង់ទិន្នន័យ សេវាប្រៃសណីយ៍ ដែលបង្ហាញថា នៅឆ្នាំ ២០២៣ គ្រាន់តែការវេចខ្ចប់ហ្វូមលាងមុខ និង ផលិតផលថែរក្សាសម្រស់ ដែលមានសរុបជាង ១.៨លានមុខ ដែលបញ្ជាទិញ តាមអនឡាញ ទាមទារក្រដាសកាតុង ធ្វើកេសចំនួន ១៦ម៉ឺនតោន, និងផ្លាស្ទិកចំនួន ១៤ម៉ឺន៥ពាន់តោន ។ លោកបានសង្កត់ធ្ងន់ថា ការទិញតាមអ៊ីនធឺណិត…
-
ឥណ្ឌូនេស៊ីដំឡើងប្រាក់ខែ១០០%ដល់គ្រូបង្រៀន នៅឆ្នាំក្រោយ

បរទេស៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ថវិកាអប់រំបំបែកកំណត់ត្រា ចំនួន ៥,២១ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ១០០% សម្រាប់គ្រូបង្រៀន នៅតាមសាលារដ្ឋ ចាប់ពីឆ្នាំ២០២៥ ហើយ គ្រូនៅសាលាឯកជន ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១២៦ដុល្លារអាមេរិក បន្ថែមពីលើប្រាក់ខែគោល របស់ពួកគេផងដែរ នេះបើតាមការចេញផ្សាយរបស់កាសែត CNA នៅថ្ងៃសុក្រនេះ។ ការសន្យារបស់លោកប្រធានាធិបតី Prabowo Subiantoបានធ្វើឡើង បន្ទាប់ពីការប្រកាសអំពីការដំឡើងប្រាក់បៀវត្សរ៍ នាពេលថ្មីៗនេះ សម្រាប់វិជ្ជាជីវៈផ្សេងៗទៀត ផងដែរ រួមទាំងកសិករ និងចៅក្រម ដែលផ្តួចផ្តើមដោយលោក Prabowo ក្នុងខែដំបូង នៃការដឹកនាំរបស់ខ្លួន។ បើតាមកាសែត Jakarta Post លោក Prabowo បាននិយាយ អំឡុងពេលប្រារព្ធទិវាគ្រូបង្រៀនជាតិថា «គណៈរដ្ឋមន្ត្រីរបស់ខ្ញុំ និងរូបខ្ញុំបានសម្រេចចិត្តដាក់ការអប់រំ ជាអាទិភាពកំពូល នៅក្នុងថវិការដ្ឋរបស់យើង ដូច្នេះ ការបែងចែកសម្រាប់ការអប់រំ នៅក្នុងថវិកាឆ្នាំ ២០២៥ នឹងក្លាយជារឿងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស»។ លោក Prabowo បានមានប្រសាសន៍បន្តថា «ទោះបីជាបានកាន់តំណែង ត្រឹមតែមួយខែក៏ដោយ…
-
Huawei ដាក់លក់រថយន្តម៉ូដែលថ្មី ប្រជែង Rolls Royce មួយគ្រឿជិត ១៤ ម៉ឺនដុល្លារ

បរទេស៖ ឡានមូឌែល Maextro S800 របស់ក្រុមហ៊ុន Huawei មានទាំងប្រព័ន្ធបើកបរ ដោយខ្លួនឯង ត្រូវបានដាក់លក់មុន ក្នុងតម្លៃ ចាប់ពី១៤ម៉ឺនដុល្លារអាមេរិក ដល់ជាង២០ម៉ឺនដុល្លារ ដោយអ្នកទិញត្រូវដាក់ប្រាក់បញ្ញើចំនួនជិត៣ពាន់ដុល្លារ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Car News China។ Maextro S800 មានបណ្តោយប្រវែងជិត ៥ម៉ែត្រកន្លះ ទទឹង២ម៉ែត្រ និងកំពស់ ជាង១ម៉ែត្រកន្លះ។ យោងតាមលោក Richard Yu ប្រធានផ្នែករថយន្តឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ថា វាជាប្រភេទរថយន្តប្រតិបត្តិថ្នាក់ D+ ផ្តោតលើការប្រកួត ជាមួយគូប្រជែង ប្រណីតៗ ដូចជា Maybach ជំនាន់ S class និង Rolls Royce ជាដើម។ ព័ត៍មានចុងក្រោយ បង្ហាញថា រថយន្តនេះ នឹងមានតែពីរពណ៌ប៉ុណ្ណោះ ពណ៌ស្វាយ-ប្រាក់ ដែលបានបង្ហាញ នៅថ្ងៃនោះ និងពណ៌ខ្មៅសុទ្ធ ដែលចេញពេលក្រោយ។ នៅផ្នែកខាងមុខ មានដុំភ្លើង…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ វិច្ឆិកា ២០២៤

១. ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ ឈរលំដាប់លេខ១ នៃមុខទំនិញនាំចេញទៅអង់គ្លេស – AMS Economy ២. កម្ពុជាមានគោលបំណងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីអោយបាន ៨០០,០០០គ្រឿង នៅឆ្នាំ២០៣០ – កម្ពុជាថ្មី ៣. ជើងហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារព្យុះព្រិល – ខ្មែរថាមស៍ ៤. លោក Min Aung Hlaing និងលោក Duterte ប្រឈមច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ក្រោយ ICC ចេញដីកាចាប់ខ្លួន – Reuters ៥. ចិន និងរុស្ស៊ី ធ្វើការល្បាតតាមអាកាសរួមគ្នាលើសមុទ្រជប៉ុន បង្កើនភាពតានតឹងក្នុងតំបន់ – Global Times #ams1minute