-
ម្ចាស់ផ្ទះដែលទិញផ្ទះពីបុរី មានតម្លៃក្រោម ៧ម៉ឺនដុល្លារអាមេរិក នឹងត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ចុងឆ្នាំ២០២៥

-
កម្ពុជា-ចិន មានទំនុកចិត្តទៅវិញទៅមក ក្នុងការដោះស្រាយភាពស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ

ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ ប្រធានាធិបតីចិន ស៊ី ជីនពីង ជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អណត្តិថ្មី។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ ៤ ធ្នូ ២០២៤ #ams1minute
-
ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

-
ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ជាមធ្យម ៦.៥% ក្នុងឆ្នាំ២០២៥ ដើម្បីធានាបាននូវជីវភាពរស់នៅ របស់កម្មករ និយោជិត។ ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យនីមួយៗ នឹងត្រូវកំណត់ នៅពេលក្រោយ ដោយក្រុមប្រឹក្សាប្រាក់ឈ្នួល។ លោកប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលក៏នឹងស្វែងរកឱកាសផ្សេងទៀត ដើម្បីកែលម្អសុខុមាលភាព របស់កម្មករផងដែរ។ យោងតាមលោក Prabowo ការកើនឡើងនេះ គឺខ្ពស់ជាងបន្តិច នៃសំណើកំណើន ៦% ដែលស្នើឡើងដំបូង ដោយរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Manpower Yassierli ។ លោកបានពន្យល់ថា ការសម្រេចចុងក្រោយត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាស៊ីជម្រៅ ជាមួយនឹង ថ្នាក់ដឹកនាំសហជីព ផងដែរ។ លោក Prabowo បានសង្កត់ធ្ងន់ថា ការកើនឡើងនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអំណាចទិញ របស់កម្មករ ខណៈដែល កំណើនបែបនេះនៅតែរក្សាបាននូវការប្រកួតប្រជែង អាជីវកម្ម៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-
នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ

បរទេស៖ រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៣ ខែធ្នូ បានបង្ហាញពីសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាស ធ្វើឡើងនៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។ សមយុទ្ធនេះបានកើតមានឡើង ចំពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេស ស៊ីរី បាត់បង់ដីមួយចំនួន ទៅឱ្យពួកឧទ្ទាមអ៊ីស្លាម។ យោធាបាននិយាយថា ចំនួនទាហានរុស្ស៊ី ដែលឈរជើង នៅក្នុងតំបន់ ត្រូវបានបង្កើន ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ យោធារុស្ស៊ីនិយាយថា កងកម្លាំងជាង ១,០០០នាក់ នាវាចំនួន ១០គ្រឿង និងយន្តហោះចំនួន ២៤គ្រឿង បានចូលរួម នៅក្នុងសមយុទ្ធនេះ។ ក្រសួងបានផ្សព្វផ្សាយរូបភាព ដែលបង្ហាញពីការបាញ់បង្ហោះកាំជ្រួចជាច្រើន ចេញពីកប៉ាល់ និងនៅលើដី ព្រមទាំង រូបភាពនៃគោលដៅនៅក្នុងទឹក ដោយបើកចំហ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា សមយុទ្ធនេះ គឺដើម្បីសាកល្បងសកម្មភាពរួមបញ្ចូលគ្នា នៃក្រុមកងទ័ពជើងទឹករុស្ស៊ី និង កងទ័ពអាកាស កាំជ្រួច ដែលមានមូលដ្ឋានលើសមុទ្រ»។ ក្រសួងបានបន្ថែមថា នាវារុស្ស៊ីបានសាកល្បងបាញ់មីស៊ីល Zirkon ដែលមានល្បឿនលឿនជាងសំឡេង និង កាំជ្រួច Kalibr ។ ប្រភពបានបន្ថែមថា…
-
សម្តេចតេជោ៖ “លើលោកនេះមិនមានគំរូអភិវឌ្ឍន៍តែមួយគត់នោះទេ

-
Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ជាង ១ពាន់លានដុល្លាររបស់អាមេរិក ដល់ទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអង់ហ្គោឡា។ លោក Biden ជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានទៅទស្សនកិច្ច នៅអតីតអាណានិគមព័រទុយហ្គាល់មួយនេះ ដោយលោកបានជួបជាមួយប្រធានាធិបតីអង់ហ្គោឡា កាលពីថ្ងៃអង្គារ ហើយបន្តមានវត្តមាន នៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំកំពូល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទស្សនកិច្ច នៅតំបន់ផ្សេងៗទៀត។ លោក Biden បានថ្លែងសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ទ្វីបអាហ្វ្រិក ហើយបញ្ជាក់ថា «ខ្ញុំប្រកាសអំពីជំនួយមនុស្សធម៌ថ្មី ជាង១ពាន់លានដុល្លារ សម្រាប់ប្រជាជនអាហ្វ្រិក ដែលផ្លាស់ទីលំនៅ ពីផ្ទះ ដោយសារតែគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ» ។ លោកថា ជំនួយនេះនឹងដោះស្រាយបញ្ហាអសន្តិសុខស្បៀង និង តម្រូវការបន្ទាន់ ផ្សេងទៀតរបស់ជនភៀសខ្លួន ដែលរងផលប៉ះពាល់ ក្នុងប្រទេសចំនួន ៣១ នៅអាហ្វ្រិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ថៃដាក់ «សម្លតុងយាំ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បរទេស៖ កាសែត Bangkok Post បានចុះផ្សាយថា ស៊ុបបង្គាតុងយំា ឬ សម្លតុងយំា ឬក៏ថៃ ហៅថា Tom Yum Kung ត្រូវបានគេរំពឹងថា នឹងត្រូវចុះទៅក្នុងបញ្ជី របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ Unesco ដើម្បីក្លាយជាបេតិកភណ្ឌវប្បធម៌រូបី នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Sudawan Wangsuphakijkosol ។ លោកស្រី Sudawan បាននិយាយ កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ដើម្បីដាក់បញ្ចូល សម្លតុងយាំ សម្រាប់ការចុះបញ្ជី របស់ Unesco កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ លោកស្រីបញ្ជាក់ថា «តុងយំា» តំណាងឱ្យភាពសាមញ្ញ នៃរបៀបរស់នៅ របស់ជនជាតិថៃ ជាពិសេស អ្នកដែលរស់នៅក្នុងសហគមន៍កសិកម្ម នៅតំបន់ទំនាបកណ្តាល ក្នុងនោះ បង្គារ អាចរកបានក្នុងទន្លេ ឬ ប្រឡាយ ខណៈគ្រឿងផ្សំសំខាន់ៗ ផ្សេងទៀត…
-
មនុស្សជិត ១០០នាក់លោតឆ័ត្រយោងបំបែកឯតទគ្គកម្មពិភពលោក

វ៉ាស៊ីនតោន ៖ ការលោតឆ័ត្រលើមេឃ គឺជាការរំភើបចិត្ត និងការប្រកួតប្រជែង ហើយទាក់ទាញមនុស្សក្លាហានបំផុតក្នុងពិភពលោក។ ថ្វីត្បិតតែកីឡានេះមានគ្រោះថ្នាក់ក៏ដោយ ក៏មនុស្សជាច្រើននៅតែស្រលាញ់វា អ្នកខ្លះថែមទាំងចំណាយជីវិតទៀតផង។ ជាក់ស្តែង ថ្មីៗនេះ ក្រុមអ្នកចូលចិត្តលោតឆ័ត្រយោងជិត ១០០នាក់ ដែលពោលពេញដោយភាពក្លាហាន និងមោះមុត បានបញ្ចប់ការលោតបំបែកឯតទគ្គកម្មនៅរដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សចំនួន ៩៦នាក់ ដែលតំណាងឱ្យ ២០ជាតិសាសន៍ បាននាំគ្នាជិះយន្តហោះមួយគ្រឿង ក្នុងគោលបំណងលោតឆ័ត្រយោងនៅលើអាកាសរួមគ្នា ដើម្បីបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦

តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យោធាអាមេរិកនឹងចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅកាន់ភាគឦសានប្រទេសជប៉ុន នាអំឡុងនិទាឃរដូវឆ្នាំ ២០២៦។ យន្តហោះចម្បាំង F-35A ដែលគ្រោងដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនជាបណ្តើរៗនៅក្នុងប្រទេសជប៉ុន ចំពេលកើនឡើងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីខែកក្កដាថា យន្តហោះចម្បាំង F-16 ចំនួន ៣៦ គ្រឿងដែលត្រៀមចូលនិវត្តន៍នៅឯមូលដ្ឋាន Misawa នឹងត្រូវជំនួសដោយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ប៉ុន្តែក្រួសងមិនបានប្រកាសពីកាលបរិច្ឆេទផ្លូវការទេ។ ប្រភពបាននិយាយកាលពីពេលថ្មីៗនេះថា ក្រសួងការពារជាតិជប៉ុនបានផ្តល់ព័ត៌មានចុងក្រោយបំផុតដល់រដ្ឋាភិបាលក្នុងតំបន់ ទាក់ទងនឹងការដាក់ពង្រាយនេះ បន្ទាប់ពីទទួលបានពួកវាពីយោធាអាមេរិក។ ប្រភពបន្ថែមថា ភាគីអាមេរិកក៏បាននិយាយផងដែរថា គ្រឿងបរិក្ខារពាក់ព័ន្ធមួយចំនួននៅមូលដ្ឋាន Misawa ដូចជាឃ្លាំងនឹងត្រូវជួសជុល ឬសាងសង់ឡើងវិញ។ ផ្លូវរត់របស់យន្តហោះនៅឯមូលដ្ឋាន Misawa ត្រូវបានប្រើប្រាស់រួមគ្នាដោយយោធាអាមេរិក និងកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ដែលបានចាប់ផ្តើមដាក់ F-35 នៅទីនោះរួចហើយក្នុងឆ្នាំ ២០១៨ ដើម្បីដោះស្រាយការរំលោភដែនអាកាស និងចូលរួមប្រតិបត្តិការឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។ ការព្រួយបារម្ភក្នុងតំបន់អំពីការបំពុលដោយសំឡេងអាចកើនឡើង នៅពេលដែលយន្តហោះ…