Category: One-Minute

  • អត្តពលិកតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ០៧គ្រឿង ពីព្រឹត្តិការណ៍ប្រកួតនៅ ប្រទេសវៀតណាម

    អត្តពលិកតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ០៧គ្រឿង ពីព្រឹត្តិការណ៍ប្រកួតនៅ ប្រទេសវៀតណាម

    (ភ្នំពេញ)៖ អត្តពលិកកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងព្រឹត្តិការណ៍ THE VIETNAM 2024 ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS នៅ ប្រទេសវៀតណាម បានធ្វើដំណើរមាតុភូមិនិវត្តមកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៤។ មេដាយសរុប ៧គ្រឿងដែលអត្តពលិកតេក្វាន់ដូ WTក្រសួងមហាផ្ទៃដណ្តើមបានពីព្រឹត្តិការណ៍អន្តរជាតិនៅវៀតណាមនេះ មានមេដាយ មាស០៤ ប្រាក់០២ និងសំរឹទ្ធ០១គ្រឿង ដោយការប្រកួតបានដំណើរចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៤នៅខេត្ត Quang Ninh ប្រទេសវៀតណាម។ លោក វរសេនីត្រី ឆូយ ពុទ្ធ ប្រតិភូដឹកនាំ បានគូបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍នេះ មិនមែនជាសមិទ្ធផលថ្មីសម្រាប់អត្តពលតេក្វាន់ដូក្រសួងមហាផ្ទៃឡើយ ។ ពោល គឺការដណ្តើមបានមុនៗគឺចំនួនប្រហាក់ប្រហែលដូចគ្នានេះដែរ។ លោក វរសេនីត្រី ឆូយ ពុទ្ធាប្រតិភូដឹកនាំ បានអះអាងទៀតថា សម្រាប់ការចូលរួមក្រោយៗទៀតក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិដែលថ្នាក់ដឹកបញ្ជូនទៅចូលរួមក្រុមតេក្វាន់ដូWTក្រសួងមហាផ្ទៃប្តេជ្ញាចិត្តនឹងដណ្តើមឱ្យបានលទ្ធផលល្អជាងនេះបន្ថែមទៀត ដើម្បីលើកមុខមាត់អង្គភាពលើឆាកអន្តរជាតិ។ជាមួយគ្នានេះ លោក តំណាងឱ្យក្រុមទាំងមូលសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម…

  • ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចមានថវិកាច្រើន តែមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន

    ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចមានថវិកាច្រើន តែមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង​ពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ទំហំនៃការវិនិយោគ នៃការ​សាង​សង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះ អាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាល បានតម្កល់ផលប្រយោជន៍ដែលទទួល ពីការវិនិយោគនេះ មានទំហំមហាសាល សម្រាប់បម្រើដល់​សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា គោលដៅរបស់រាជរដ្ឋាភិបាល​គ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវា​នៅ​​មណ្ឌល​​​សុខ​ភាព និងមន្ទីរពេទ្យ, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធន​ធាន​​មនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការ​គំរាមកំហែងសុខភាព​សាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច​ដំណើរ​ការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន​ដើម្បី​ធានា​​ឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និង​ប្រសិទ្ធ​ភាពខ្ពស់។…

  • ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

    ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

    🎥 Gazetteប្រជាជន #ams1minute

  • សម្តេចធិបតី៖ “ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគ

    សម្តេចធិបតី៖ “ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគ

    គឺមានទំហំមហាសាលសម្រាប់សុខុមាលភាពប្រជាជន ហើយរាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាទ្រព្យសកម្មដ៏ធំ និងបានកំណត់គោលដៅក្នុងការបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១. ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវា នៅ មណ្ឌល សុខ ភាព និងមន្ទីរពេទ្យ ២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និនិងប្រសិទ្ធភាពខ្ពស់”។ #ams1minute

  • សហគមន៍ទេសចរណ៍ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាប

    សហគមន៍ទេសចរណ៍ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាប

    ដែលទាក់ទាញទេសចរជាតិ និងអន្ដរជាតិជាច្រើន និងជាច្រកដ៏សំខាន់ទៅកាន់បឹងទន្លេសាប។ 📍សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប 🎥 STHM #ams1minute

  • របាយការណ៍នៅថ្ងៃទី៩ ធ្នូ

    របាយការណ៍នៅថ្ងៃទី៩ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ៧នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ ធ្នូ ២០២៤ #ams1minute

  • រាជរដ្ឋាភិបាលពុំមាន​គោល​នយោបាយ​ដណ្ដើមដីធ្លី​ប្រជាជន​នោះទេ មាន​តែគោល​នយោបាយ​ផ្តល់ដី​សម្បទាន​សង្គមកិច្ច​ជូនដល់​ពលរដ្ឋ​ដែលអត់​មាន​ដីធ្លីពិតប្រាកដ

    រាជរដ្ឋាភិបាលពុំមាន​គោល​នយោបាយ​ដណ្ដើមដីធ្លី​ប្រជាជន​នោះទេ មាន​តែគោល​នយោបាយ​ផ្តល់ដី​សម្បទាន​សង្គមកិច្ច​ជូនដល់​ពលរដ្ឋ​ដែលអត់​មាន​ដីធ្លីពិតប្រាកដ
  • រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងសង្ស័យត្រូវបានចាប់ខ្លួន

    រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងសង្ស័យត្រូវបានចាប់ខ្លួន

    បរទេស៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ត្រូវបានចាប់ខ្លួន ខណៈប្រធានាធិបតី Yoon Suk Yeol ត្រូវបានហាម មិនឲ្យចេញក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានរួចខ្លួន ពីការបោះឆ្នោតចោទប្រកាន់ ជុំវិញការប៉ុនប៉ង ក្នុងការដាក់ច្បាប់អាជ្ញាសឹក។ ចលនានេះបានបរាជ័យដោយសារតែការធ្វើពហិការ មិនបោះឆ្នោតក្នុងសភា ពីសំណាក់សមាជិកគណបក្សរបស់លោក Yoon ហើយ ហ្វូងមនុស្សដ៏ច្រើន បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ខ្លាំង ចេញមកក្រៅធ្វើការតវ៉ា មុខសភាជាតិ ក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យមានការបណ្តេញ លោកប្រធានាធិបតី ចេញពីតំណែង។ លោក Kim Yong-hyun បានលាលែងពីតំណែង ជារដ្ឋមន្ត្រីការពារជាតិរួចហើយ បន្ទាប់ពីការដាក់ចេញច្បាប់អាជ្ញាសឹកគ្រប់គ្រងប្រទេស រយៈពេលខ្លី កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍មុន ដោយពេលនោះ មានទាហាន និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូន ទៅសភា។ ប៉ូលីសបានបើកការស៊ើបអង្កេតលើ…

  • ផ្ទុះភ្នំភ្លើងហ្វីលីពីន ជម្លៀសមនុស្សរាប់ម៉ឺននាក់

    ផ្ទុះភ្នំភ្លើងហ្វីលីពីន ជម្លៀសមនុស្សរាប់ម៉ឺននាក់

    បរទេស ៖ ភ្នំភ្លើងមួយបានផ្ទុះឡើងភ្លាមៗ នៅភាគកណ្តាល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយបានព្រួសផេះឡើងទៅលើមេឃដ៏ខ្ពស់ គួរឲ្យព្រួយបារម្ភ ជាហេតុនាំឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីពីភូមិជុំវិញនោះ។ Kanlaon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុប ចំនួន២៤ នៅក្នុងប្រទេសហ្វីលីពីន។ ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានថា ការផ្ទុះ មានរយៈពេលជិត៤នាទី កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ជាមួយនឹងការបញ្ចេញផេះក្តៅ, ឧស្ម័ន និងបំណែកថ្ម ភ្នំភ្លើង។ ពួកគេបានព្រមានថា ការផ្ទុះកាន់តែខ្លាំង អាចនឹងកើតមានឡើង ក្នុងពេលឆាប់ៗនេះ។ អ្នកជំនាញភ្នំភ្លើង នៃប្រទេសហ្វីលីពីន បាននិយាយថា ប្រសិនបើផេះចូល ទៅក្នុងសួតរបស់មនុស្ស នឹងបណ្តាលឱ្យមានបញ្ហា ពេលដកដង្ហើម ដូច្នេះ ចាំបាច់ត្រូវជម្លៀសប្រជាជន ចំនួន១៥ភូមិ ក្នុងចម្ងាយ ៦គីឡូម៉ែត្រ ភ្នំភ្លើង។ មិនមានរបាយការណ៍ភ្លាមៗ អំពីចំនួនមនុស្សស្លាប់ ឬ ការខូចខាត នៅឡើយទេ គិតត្រឹមយប់ថ្ងៃចន្ទ។ រដ្ឋាភិបាលហ្វីលីពីនបាននិយាយ នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ខ្លួនថា «ប្រតិបត្តិការជម្លៀសជាបន្ទាន់ កំពុងដំណើរការ ដែលប៉ះពាល់ដល់អ្នកស្រុកប្រហែល…

  • ភូមិនគរក្រៅ ខេត្តសៀមរាប

    ភូមិនគរក្រៅ ខេត្តសៀមរាប

    🎥 MLMUPC #ams1minute