Category: One-Minute

  • “កម្ពុជា-លីទុយអានី ពិនិត្យលទ្ធភាពក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

    “កម្ពុជា-លីទុយអានី ពិនិត្យលទ្ធភាពក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

    ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលនៅក្នុងវិស័យសំខាន់ៗរួមមាន៖ការបោសសម្អាតមីនមនុស្សធម៌តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។ ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។ ដោយឡែក ភាគីលីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។ #ams1minute

  • ស្ទឹងព្រៃប្រស់​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​

    ស្ទឹងព្រៃប្រស់​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​

    🎥 MLMUPC #ams1minute

  • ការពារបរិស្ថានមិនមែនត្រឹមតែកំណត់ហ្សូននោះទេ យើងក៏ត្រូវបង្កើតប្រភពចំណូលជូនប្រជាពលរដ្ឋ

    ការពារបរិស្ថានមិនមែនត្រឹមតែកំណត់ហ្សូននោះទេ យើងក៏ត្រូវបង្កើតប្រភពចំណូលជូនប្រជាពលរដ្ឋ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ធ្នូ ២០២៤

    ១. ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម – AMS Economy ២. សមាគមសណ្ឋាគារចុះកិច្ចព្រមព្រៀងបញ្ជាទិញស្វាយចន្ទី ក្នុង១ឆ្នាំៗចំនួន ២៥០តោន សម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ – FN ៣. ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៤ នឹងមានបង្ហាញពីផលិតផលសក្តានុពលខ្មែរ សេវាកម្មសម្បូរបែបសរុបជិត ៣០០ ស្តង់ និងរំពឹងទទួលអ្នកចូលរួមទស្សនាជាង ៥ម៉ឺននាក់ – កម្ពុជាថ្មី ៤. អាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ទាំងនៅអឺរ៉ុប និងអាស៊ី – Al Mayadeen ៥. លោក Netanyahu ត្រៀមចូលខ្លួនបំភ្លឺក្នុងរឿងក្ដីពុករលួយ ជាលើកដំបូង – Reuters #ams1minute

  • វេទិកាសាធារណៈដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានាជូន​ប្រជាពលរដ្ឋនៅឃុំដងកាំបិត

    វេទិកាសាធារណៈដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានាជូន​ប្រជាពលរដ្ឋនៅឃុំដងកាំបិត

    កំពង់ធំ៖ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់​រាជរដ្ឋា​ភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធាន ក្រុម ការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការីនៃ​ក្រុមការងារចុះមូលដ្ឋានឃុំ រួមជាមួយមន្រ្តីនៃមន្ទីរ ថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ បានបើកវេទិកា​សាធារណៈដើម្បីដោះស្រាយបញ្ហាកង្វល់ , បញ្ហាប្រឈមនានានិង​សំណូមពររបស់ប្រជាពលរដ្ឋនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់​រាជរដ្ឋាភិ​បាលស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារ​រាជរដ្ឋា​ភិបាល​ចុះមូលដ្ឋាន និងការណែនាំរបស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ក្នុងការជំរុញការ​រៀបចំវេទិ​កាសាធារណៈ ដើម្បីដោះ​ស្រាយបញ្ហាកង្វល់ ព្រមទាំងបញ្ហា​ប្រឈម នានា និងសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ឱ្យទាន់​ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ​របស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិត និងស្វាហាប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្នុងឱកាសនេះតំណាងប្រជាពលរដ្ឋនៅតាមភូមិ បានលើកនូវ​សំណូមពរ​មួយចំនួនក្នុងនោះ ស្នើសុំជួសជុលផ្លូវក្រាលក្រួស​ក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ដែលតភ្ជាប់ពីឃុំដងកាំបិត ទៅទីរួមស្រុកសណ្ដាន់ ដែលមានការខូចយ៉ាងខ្លាំង ក្នុង​រដូវវស្សា។ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ឱ្យបានឆាប់រហ័ស…

  • ឯកឧត្តម ហេង សួរ ៖ កម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់

    ឯកឧត្តម ហេង សួរ ៖ កម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” ដែលរៀបចំធ្វើនាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា វត្តមានរបស់តំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកម្មវិធីនាពេលនេះ…

  • អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ

    អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ

    កំពង់ចាម៖កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាមបានចូលរួមជាមួយ ឯកឧត្តមនាយឧត្តម​សេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ​ការពារសន្តិសុខជាតិ អញ្ជើញចុះពិនិត្យទី​តាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋខេត្តកំពង់ចាម ។ពិធីនឹងធ្វើឡើងនៅស្រុកស្ទឹងត្រង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ​ចុងខែធ្នូ ។វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយហេតុថា​ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេ​ដែលចុះបញ្ជី​ដីធ្លីរួចរាល់មុនគេ ខណៈការងារវាស់ វែងដីធ្លីជាប្រព័ន្ធ ចាប់ដំណើរការតាំងពីអំឡុង​ឆ្នាំ២០០៣ រហូតមកទល់ពេល​បច្ចុប្បន្ន ដោយសម្រេចបាន​ការប្រកាសតំបន់វិនិច្ឆ័យ បាន ៩៤៦ភូមិលើ៩៤៦ភូមិ ,លើ១០៩ឃុំ- សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ,ប្រមូលទិន្នន័យ និងវាស់វែងបាន​៩១.៧៧៩៥ក្បាលដីលើក្បាលដី ទូទាំងខេត្តកំពង់ចាម ប្រមាណជា ៩២៤.៤២១​ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ៕ដោយ៖លី ពៅ

  • ស្តី្រវៀតណាមមានកូន២មុនអាយុ៣៥ឆ្នាំ នឹងបានប្រាក់១១៨ដុល្លារ

    ស្តី្រវៀតណាមមានកូន២មុនអាយុ៣៥ឆ្នាំ នឹងបានប្រាក់១១៨ដុល្លារ

    ហាណូយ ៖ កាសែត VNexpess បានចុះផ្សាយថា ទីក្រុងហូជីមិញ នៅប្រទេសវៀតណាម កំពុងដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់លើកទឹកចិត្ត ចំនួន៣លានដុង ឬ ១១៨ ដុល្លារអាមេរិក ដល់ស្ត្រីដែលមានកូនពីរនាក់ នៅមុនអាយុ៣៥ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាប របស់ទីក្រុង និង កំណើនប្រជាជនយឺត។ បើតាមគំនិតផ្តួចផ្តើម ដែលបានរៀបរាប់លម្អិត នៅក្នុងសំណើរបស់គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បង្ហាញថា គោលនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីទីក្រុងហូជីមិញ មានអត្រាកំណើតថ្មីៗ ត្រឹមតែ ១លាន៣២ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ ទាបជាងកម្រិតជាមធ្យម ដែលត្រូវមាន ២លាន១សែននាក់ ជាប្រចាំឆ្នាំ។ អាជ្ញាធរទីក្រុងហូជីមិញបានព្រមានថា អត្រាមានកូនតិច ដែលអូសបន្លាយ អាចនាំឱ្យមានមនុស្សវ័យចាស់ឆាប់រហ័ស បណ្តាលឲ្យមានបញ្ហាកង្វះកម្លាំងពលកម្ម និង បញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម។ ទីក្រុងមួយនេះក៏មានគម្រោងលុបចោលគោលនយោបាយ «ចំនួនប្រជាជនហួសសម័យ» ផងដែរ ដែលសំដៅលើ ការលើកទឹកចិត្ត សម្រាប់សហគមន៍ដែលគ្មានកូនទីបី និង នីតិវិធី ក្រៀវ ជាដើម។ ក្រៅពីនេះ អាជ្ញាធរក៏បានស្នើផ្តល់រង្វាន់ ដល់គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក…

  • អភិបាលខេត្តស្ទឹងត្រែងប្រគល់ម៉ូតូពីរគ្រឿងជូនម្ចាស់ដើមវិញ ខណៈ​ជន​សង្ស័យម្នាក់ក្នុងចំណោម ប្រាំនាក់បញ្ជូនទៅតុលាការ

    អភិបាលខេត្តស្ទឹងត្រែងប្រគល់ម៉ូតូពីរគ្រឿងជូនម្ចាស់ដើមវិញ ខណៈ​ជន​សង្ស័យម្នាក់ក្នុងចំណោម ប្រាំនាក់បញ្ជូនទៅតុលាការ

    ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បាន​អញ្ជើញ​ចូលរួមប្រគល់ម៉ូតូពីរគ្រឿង ដែលបានបាត់ជាង មួយខែ​មុនជូនទៅម្ចាស់ដើមវិញ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ និងពន្លាតនីតិវិធី កំណត់​បាននូវមុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៥នាក់ ទាំងចោរលួច និងអ្នកទិញ​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ និង​បានបញ្ជូនជនសង្ស័យរួមទាំង​វត្ថុតាងពីខេត្តរតនគិរី មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី៩ ខែធ្នូ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ ក៏ត្រូវបាន​បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។ មេបញ្ជការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឧត្តមសេនីយ៍ត្រី សេង សុភាព បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា កម្លាំង​ជំនាញកង​រាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីករណីបាត់ម៉ូតូមួយគ្រឿង ប្រភេទហុងដា ស្កូពី ពណ៌ស ពាក់​ស្លាក​លេខភ្នំពេញ 1GG-5629 របស់ប្រជាពលរដ្ឋរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង​ត្រែង។ លោកបន្តថា រហូតដល់ថ្ងៃទី៦ ខែធ្នូកម្លាំងជំនាញឃាត់ខ្លួនជន​សង្ស័យបានពីរនាក់ និងនៅថ្ងៃទី៧ ខែធ្នូ កម្លាំងជំនាញអាវុធហត្ថខេត្ត បានពន្លាតដែនដី(នីតិវិធី) ទៅឃាត់ខ្លួនជនសង្ស័យបីនាក់បន្ថែមទៀត នៅខេត្តរតនគិរី និងបានរកឃើញម៉ូតូមួយ​គ្រឿង​ទៀត ម៉ាកហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលបានលួចពីខេត្តស្ទឹងត្រែង…

  • «ស្នាដៃមនុស្ស» ត្រូវបានស្តីបន្ទោសចំពោះទឹកជំនន់ថៃ

    «ស្នាដៃមនុស្ស» ត្រូវបានស្តីបន្ទោសចំពោះទឹកជំនន់ថៃ

    បាងកក៖ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃអង្គការទន្លេអន្តរជាតិ NGO International Rivers លោកស្រី Pianporn បានកំណត់ឫសគល់ជាក់លាក់ចំនួនបី ដែលនាំឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ជាច្រើន ក្នុងប្រទេសថៃ រួមមាន ការកាប់ព្រៃឈើ, ទំនប់វារីអគ្គិសនី និងការទន្ទ្រានយកដី ដែលសុទ្ធសឹងតែជាស្នាដៃ របស់មនុស្ស នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។ ប្រភពបានឲ្យដឹងថា នៅឆ្នាំ២០២៤នេះ ទឹកជំនន់បានសម្លាប់ប្រជាជនថៃ ចំនួន៧៥នាក់ហើយ ក្នុងនោះ ស្លាប់៥០នាក់ នៅភាគខាងជើង កាលពីដើមឆ្នាំ ហើយ២៥នាក់ទៀត ទើបស្លាប់នៅភាគខាងត្បូង កាលពីប៉ុន្មានថ្ងៃនេះ។ លោកស្រី Pianporn បានប្រាប់កម្មវិធី Deeper Dive របស់កាសែត Bangkok Post ថា ខណៈពេលការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវមួយផ្នែក ប៉ុន្តែ ការកាប់ព្រៃឈើនាំឱ្យទឹកជំនន់។ លោកស្រីអះអាងថា ការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យឥទ្ធិពលទឹកជំនន់មកលើប្រជាជន កាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យមានបរិមាណភក់ និងដីល្បាប់ហូរចូលទីក្រុង ភូមិ និងទីប្រជុំជន។ លោកស្រីបានអះអាងទៀតថា ទំនប់នៅផ្នែកខាងលើ…