-
ទួកគីប្រាប់អាមេរិកថា ប្តេជ្ញាធានាស្ថិរភាពក្នុងស៊ីរី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទេសទួកគី លោក Hakan Fidan បានអះអាងប្រាប់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃសុក្រថា ទួកគីប្តេជ្ញាធានាស្ថិរភាព នៅក្នុងប្រទេសស៊ីរី។ លោក Hakan Fidan ប្រាប់សមភាគីអាមេរិកថា «តួកគីប្តេជ្ញាធានាស្ថិរភាព នៅក្នុងប្រទេសស៊ីរី ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និង ការពារទប់ស្កាត់ក្រុមជីហាដ ISIS ពីការដណ្តើមបានទីតាំង នៅទីនោះ»។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា នៅក្នុងទីក្រុងអង់ការ៉ា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយបន្ថែមថា «កិច្ចព្រមព្រៀងទូលំទូលាយ គឺជាអ្វីដែលប្រទេសនីមួយៗចង់ឃើញ កើតចេញពីរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេសស៊ីរី ហើយវាគួរតែជាការរួមបញ្ចូលគ្នា តែ មិនមែនជាពួកនិកាយ ហើយមិនបង្កការគំរាមកំហែង ដល់ប្រទេសស៊ីរី ឬ ប្រទេសជិតខាងឡើយ»។ ការកត់សម្គាល់ របស់ប្រមុខកាទូតអាមេរិករូបនេះ បានធ្វើឡើង អំឡុងជើងទីពីរនៃដំណើរទស្សនកិច្ច ក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតីស៊ីរី Bashar al-Assad អំឡុងការវាយលុកលុយ ដូចផ្លេកបន្ទោរ…
-
សម្តេចធិបតី អបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានបើកព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ»លើកទី៤ផងដែរនោះ ។ តាមរយៈឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤ ។ សូមជម្រាបថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួប ៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។ ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក…
-
រង្វង់មូលតាក្រហមក ក្រុងកំពង់ធំ ខេត្តកំពង់ធំ

-
ស្រុកពញ្ញាឮ ខេត្តកណ្តាល

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៤

១. កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានដាក់ឱ្យដំណើរហើយ – AMS Economy ២. ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៥,៣% នៅឆ្នាំ២០២៤- កម្ពុជាថ្មី ៣. ជប៉ុនផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែម សម្រាប់ការជួសជុលប្រាសាទបាយ័ន – FN ៤. មេបក្សប្រឆាំងកូរ៉េខាងត្បូងថាការទម្លាក់លោក Yoon ចេញពីតំណែង ជាមធ្យោបាយល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញ – Reuters ៥. អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ៥០០លានដុល្លារ ឱ្យអ៊ុយក្រែន – Al Jazeera #ams1minute
-
សម្តេចធិបតី៖ “កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងអាចមើលបានតាមតួលេខ តែការ អភិវឌ្ឍសេដ្ឋកិច្ច

-
ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ វិនិយោគ

ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេ បានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម”។ #ams1minute
-
ក្រុមហ៊ុនវៀតណាមនឹងសង់ស្ថានីយសាក EV ១០ម៉ឺនកន្លែងនៅឥណ្ឌូនេស៊ី

បរទេស៖ កាសែត VNexpress បានចុះផ្សាយថា ក្រុមហ៊ុនបណ្តាញស្ថានីយសាកឡានអគ្គិសនីវៀតណាម V-GREEN បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Prime Group បង្កើតស្ថានីយ៍សាកថ្ម VinFast ចំនួន១០ម៉ឺនកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី អំឡុងរយៈពេល៣ឆ្នាំ។ ប្រភពឲ្យដឹងថា ការវិនិយោគសរុប ដែលត្រូវបានព្យាករសម្រាប់គម្រោងនេះ គឺមានរហូតដល់ ១,២ពាន់លានដុល្លារ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់ ឬ MoU ដែលត្រូវបានប្រកាស កាលពីថ្ងៃពុធ។ ដំបូងឡើយ ក្រុមហ៊ុន V-GREEN នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្ថានីយ៍សាកថ្ម នៅទីក្រុងហ្សាកាតា, ស៊ូរ៉ាបាយ៉ា, កោះបាលី និងតំបន់ជុំវិញ មុនពេលគ្រោងនឹងពង្រីក ទៅកាន់តំបន់ផ្សេងៗទៀត នៃប្រទេសឥណ្ឌូនេស៊ី ក្នុងដំណាក់កាល ជាបន្តបន្ទាប់ទៀត។ ការដំឡើងស្ថានីយ៍សាកថ្មនឹងចាប់ផ្តើម នៅខែមករាឆ្នាំ២០២៥ ដោយរំពឹងថា នឹងដំណើរការ ជាបណ្តើរៗ នៅក្នុងឆ្នាំនេះ។ ប្រធានក្រុមហ៊ុន Prime Group លោក Tamer Wagih Salem បាននិយាយថា សមត្ថភាពប្រតិបត្តិការស្ថានីយសាកឡានអគ្គិសនី ទាំងនេះ…
-
ឯកឧត្តម គង់ ភោគ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ លើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ។ កិច្ចប្រជុំបានបន្តពិភាក្សា និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សំគាល់ក្នុងការចរចារបញ្ចប់ផែនការយុទ្ធសាស្រ្តសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ដើម្បីធានាបាននូវភាពស៊ីចង្វាក់គ្នានៃផែនការយុទ្ធសាស្រ្តថ្មីក្នុងសហគមន៍អាស៊ាន ក្រុមការងារ HLTF-ACV បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan)…