-
ទប់ស្កាត់ការជួញដូរមនុស្ស មិនត្រឹមតែជួយសង្រ្គោះបុគ្គល

-
ប្រធានគណបក្សកាន់អំណាចកូរ៉េខាងត្បូងលាលែងពីតំណែង

បរទេស ៖ បន្ទាប់ពីមានការចោទប្រកាន់ លើរូបលោក ប្រធានាធិបតី Yoon Suk-yeolមេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង លោក Han Dong-hoon នៅថ្ងៃចន្ទនេះ បានប្រកាសលាលែងពីតំណែង។ នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរទស្សន៍ថា លោក Han បាននិយាយពីការលាលែងពីតំណែងជាប្រធានគណបក្សអំណាចប្រជាជន ឬ People Power Party ខណៈដែលក្រុមប្រឹក្សាជាន់ខ្ពស់ របស់គណបក្ស បានដួលរលំ ព្រោះតែការលាលែងបន្តបន្ទាប់ ពីសំណាក់សមាជិកបក្ស ដែលធ្វើឲ្យរូបលោក មិនអាចបំពេញតួនាទី ជាប្រធានបក្សទៀតបាន។ លោក Han បានសុំទោសប្រជាជនទាំងអស់ ដែលបានរងទុក្ខ ដោយសារតែការដាក់ច្បាប់អាជ្ញាសឹក ជាបន្ទាន់ ពីសំណាក់លោក Yoon Suk-yeol កាលពីយប់ថ្ងៃទី ៣ ខែធ្នូ។ គួរកត់សម្គាល់ថា លោក Han ទើបត្រូវបានបោះឆ្នោតជ្រើសរើស ជាមេដឹកនាំគណបក្សកាន់អំណាច កាលពីថ្ងៃទី ២៣ ខែកក្កដា។ ញត្តិចោទប្រកាន់លោកប្រធានាធិបតី Yoon ត្រូវបានសភាជាតិអនុម័ត កាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូន ទៅតុលាការធម្មនុញ្ញ…
-
រុស្ស៊ីបព្ចេាញយន្តហោះដ្រូនពិឃាតជាង ១០០គ្រឿងវាយប្រហារអ៊ុយក្រែន

កៀវ ៖ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទឹកដីអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។ មន្ត្រីនៃកងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះដ្រូនពិឃាតសរុបចំនួន ១០៨គ្រឿង ត្រូវបានរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារស្ទើរពេញមួយយប់។ ជាការឆ្លើយតប អ៊ុយក្រែនបានប្រើប្រាស់អង្គភាពការពារដែនអាកាស និងក្រុមទប់ស្កាត់គ្រឿងអេឡិចត្រូនិចប្រឆាំងនឹងយន្តហោះដ្រូនទាំងនោះ ដោយបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី នៅក្នុងទីក្រុង Kyiv, Sumy, Dnipropetrovsk និងតំបន់ផ្សេងទៀត។ មន្ត្រីនៃកងទ័ពអាកាសអ៊ុយក្រែនបន្ថែមថា កំទេចកំទីនៃយន្តហោះដ្រូនដែលបានបំផ្លាញ បានធ្លាក់ចំផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មួយចំនួន ដែលបណ្តាលឱ្យមានរបួសផងដែរ។ អភិបាលតំបន់ Oryol ភាគខាងលិចនៃប្រទេសអ៊ុយក្រែន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំរបស់រុស្ស៊ី បានដុតបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈ ហើយថា មិនមានអ្នកស្លាប់ និងរបួសនោះទេ។ អ៊ុយក្រែន និងរុស្ស៊ីបានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីគ្រប់គ្រងទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូននៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ គិតមកទល់ពេលនេះ ទាំងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ជាមួយនឹងការប្រើប្រាស់យន្តហោះដ្រូនពិឃាតទៅលើទីតាំងដែលនៅឆ្ងាយពីតំបន់សមរភូមិមជួរមុខ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
រដ្ឋអាជ្ញាកូរ៉េខាងត្បូងថា ប្រធាធិបតីបដិសេធការកោះហៅបំភ្លឺការដាក់ច្បាប់អាជ្ញាសឹក

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Yoon Suk-yeol មិនបានអនុវត្តតាមការកោះហៅកាលពីថ្ងៃអាទិត្យម្សិលមិញទេ ប៉ុន្តែពួកគេនឹងចេញដីកាមួយទៀតក្នុងពេលឆាប់ៗនេះ។ ក្រុមរដ្ឋអាជ្ញាពិសេសដែលគ្រប់គ្រងការស៊ើបអង្កេតលើការដាក់ច្បាប់អាជ្ញាសឹករបស់ លោក Yoon បាននិយាយថា ខ្លួនបានបញ្ជូនដីការកោះហៅទៅកាន់លោក Yoon កាលពីថ្ងៃទី១១ ខែធ្នូ ដើម្បីហៅគាត់ទៅការិយាល័យរដ្ឋអាជ្ញានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងគោលបំណងសួរចម្លើយគាត់ នៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែលោក Yoon មិនបានបង្ហាញខ្លួនទេ។ បើតាមសារព័ត៌មាន Yonhap ទោះបីជាយ៉ាងណា ព្រះរាជអាជ្ញាគ្រោងនឹងបញ្ជូនដីកាកោះហៅជាលើកទីពីរទៅកាន់លោក Yoon ក្នុងពេលឆាប់ៗនេះ។ លោក Yoon ត្រូវបានព្យួរតំណែង បន្ទាប់ពីការ បោះឆ្នោតសភាជាតិ កាលពីថ្ងៃ សៅរ៍ ជុំវិញការដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសមួយរយៈពេលខ្លីរបស់លោក នៅ ដើមខែធ្នូនេះ។ សារព័ត៌មាន Yonhap បានរាយការណ៍ថា លោកប្រធានាធិបតី Yoon បានរងការចោទប្រកាន់ពីបទរំលោភអំណាចរបស់គាត់ ក្នុងការប្រកាសដាក់ច្បាប់អាជ្ញាសឹក សម្រាប់គោលបំណងខុសពីរដ្ឋធម្មនុញ្ញ និងខុសច្បាប់ ហើយថែមទាំងបញ្ជាឱ្យមេបញ្ជាការយោធាបញ្ជូនកងទ័ពទៅកាន់សភា និងចាប់ខ្លួនតួអង្គនយោបាយសំខាន់ៗ៕ ប្រភព ៖…
-
ទឹកធ្លាក់ជ័យតាហង្ស ខេត្តកំពត

-
Harris ប្តេជ្ញាបន្តធ្វើនយោបាយនៅឆ្នាំ២០២៥

បរទេស ៖ អនុប្រធានាធិបតី និង ជាបេក្ខភាពប្រធានាធិបតីចាញ់ការបោះឆ្នោត លោកស្រី Kamala Harris កាលពីថ្ងៃអាទិត្យ បានសន្យាថា នឹងបន្តការងារនយោបាយ ដើម្បីប្រជាជនអាមេរិក នៅឆ្នាំ២០២៥។ លោកស្រី Kamala Harris ដែលបានចាញ់ការប្រកួតប្រជែង ជាមួយ តំណាងគណបក្សសាធារណរដ្ឋ គឺ លោក Donald Trump បាននិយាយ នៅឯពិធីទទួលវិស្សមកាល របស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ នៅទីក្រុងវ៉ាស៊ីនតោនថា «នៅក្នុងឆ្នាំថ្មីនេះ យើងនឹងបន្តការងាររបស់យើង ដោយក្តីសង្ឃឹម ជាមួយនឹងការប្តេជ្ញាចិត្ត និងដោយសេចក្តីរីករាយ ដើម្បីប្រទេសយើង និង ស្មារតីយើង»។ លោកស្រី Kamala Harris បានសន្យាថា លោកស្រីនឹងនៅជាមួយប្រជាជនអាមេរិក គ្រប់ជំហាន គ្រប់វិធីសាស្ត្រទាំងអស់។ គួរបញ្ជាក់ថា នៅក្នុងពិធី នាពេលនោះ លោក ប្រធានាធិបតីអាមេរិកផុតអាណត្តិ Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ…
-
សេចក្ដីសុខទាំង ៨យ៉ាង

-
ប្រជាពលរដ្ឋត្រូវការបំផុត គឺសុខភាពល្អ

-
សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ឬ ស.ស.រ – SOSORO Museum

-
ទិដ្ឋភាពក្នុងពិធីបុណ្យសមុទ្រលើកទី១១
