-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន

ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន។ ជំនួបសម្តែងការគួរសមជាមួយ លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ១៦ ធ្នូ ២០២៤ #ams1minute
-
ជប៉ុនពន្យារពេលបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos ម្តងទៀត

តូក្យូ ៖ ក្រុមហ៊ុនអវកាស ជប៉ុន Space One កាលពីថ្ងៃចន្ទ បានពន្យារពេលបាញ់ បង្ហោះ គ្រាប់ រ៉ុក្កែត ម្តងទៀត ដដោយសារតែបព្ហាខ្យល់មិនអំណោយផល។ យ៉ាងណាមិញ ប្រសិនបើរ៉ុក្កែតនោះត្រូវបានបាញ់បង្ហោះដោយជោគជ័យ និងដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី នោះ Space One នឹងក្លាយជាអង្គភាពឯកជនដំបូងគេរបស់ប្រទេសជប៉ុន ដែលសម្រេចបានជោគជ័យនេះដោយខ្លួនឯង។ ក្រុមហ៊ុន Space One ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដើមឡើយ មានផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos នៅម៉ោង 11:00ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃសៅរ៍ ប៉ុន្តែបានសម្រេចចិត្តផ្អាកវិញ ដោយសារតែលក្ខខណ្ឌខ្យល់មិនអំណោយផល។ ហើយ Space One បានពន្យារពេលការបាញ់បង្ហោះម្តងទៀតនៅថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទូរទស្សន៍ជាតិ NHK របស់ជប៉ុនផងដែរ។ Space One បាននិយាយថា គ្រាប់រ៉ុក្កែតមិនមានបញ្ហាអ្វីទេ ហើយថា ខ្លួននឹងរៀបចំជាមួយដៃគូពាក់ព័ន្ធ ដើម្បដំណើរការបាញ់បង្ហោះនៅម៉ោង ១១ព្រឹកថ្ងៃពុធសប្តាហ៍នេះ។ គ្រាប់ រ៉ុក្កែត Kairos ដំបូង…
-
រុស្ស៊ី និង កូរ៉េខាងជើង ដំណើរការសេវារថភ្លើងតភ្ជាប់ប្រទេសទាំងពីរឡើងវិញ

មូស្គូ ៖ ផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានបន្តសេវារថភ្លើងជាធម្មតាជាមួយកូរ៉េខាងជើងឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ ដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩។ ផ្លូវដែករុស្ស៊ីបានដំណើរការឡើងវិញ ដើម្បីផ្តល់សេវារថភ្លើងដឹកអ្នកដំណើរ ដែលតភ្ជាប់ Khasan ដែលជាទីក្រុងព្រំដែននៅ Far East របស់រុស្ស៊ី និងស្ថានីយ៍ Tumangang របស់កូរ៉េខាងជើង។ សេវាកម្មរថភ្លើងនេះ ត្រូវបានផ្អាកនៅឆ្នាំ ២០២០។ រថភ្លើងនេះ នឹង ធ្វើ ដំណើរ បី ជុំ ក្នុង មួយ សប្តាហ៍។ ទន្ទឹមគ្នា ប្រតិបត្តិករផ្លូវដែកបានសម្តែងក្តីសង្ឃឹមថា ការបើកដំណើរការឡើងវិញនេះ នឹងជំរុញចំនួនអ្នកទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង។ ហើយការចាប់ផ្តើមសេវាកម្មរថភ្លើងនេះ កើតឡើងនៅពេលដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងពង្រឹងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើងថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ស្របតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលតម្រូវឱ្យភាគីនីមួយៗផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតក្នុងអំឡុងពេលមានអាសន្ន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
-
ឆ្នេរសមុទ្រព្រះសីហនុ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១៦ ធ្នូ

-
កម្ពុជាកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្ម ច្រកទីផ្សារ តាមរយៈការបង្កើតទីផ្សារលក់ដុំសម្រាប់ចែកចាយក្នុងទីផ្សារក្នុងស្រុកផង និងទីផ្សារក្រៅប្រទេសផង

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំថាទីក្រុងថ្មីនៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ ជាមួយទីធ្លាធំបម្រើ ដល់សាធារណជន

យុទ្ធសាស្ត្រផ្ការីករបស់ រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយ ការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយ កម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត ។ #ams1minute
-
សម្តេចធិបតី៖ “ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការ ធ្វើ ដំណើររបស់ ប្រជាជន

និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការ រីកចម្រើន ដែល ត្រូវតភ្ជាប់ពី តំប ន់មួយទៅតំបន់មួយទៀត។ ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់ នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីក ចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ ដែលពាក់ព័ន្ធផងដែរ”។ #ams1minute
-
ក្រសួងវប្បធម៌នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ

ភ្នំពេញ៖ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»នៅបរិវេណមុខសួនច្បារសាលាបុរីកោះពេជ្រ រាជធានីភ្នំពេញ។នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា។ ព្រឹត្តិការណ៍នេះដើម្បីជំរុញការអានសៀវភៅ អភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា។គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍កន្លងទៅថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចតទៅ៖១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ។៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក៥- លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។ គណៈកម្មការរៀបចំព្រឹត្តិការណ៍មានសុទិដ្ឋិថា កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។ ក្នុងពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» នេះដែរនឹងមានសកម្មភាពនានាមានដូចជា ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ការជួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា…
-
រថក្រោះចម្បាំងអាមេរិក Abrams ចំនួន ៣៨គ្រឿងបញ្ជូនដល់ដៃតៃវ៉ាន់

តៃប៉ិ ៖ រថក្រោះចម្បាំង M1 Abrams របស់អាមេរិក កញ្ចប់ដំបូងមានចំនួន ៣៨គ្រឿង កាលពីថ្ងៃចន្ទម្សិលមិញ បានដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់ហើយ។ រថក្រោះចម្បាំងទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់រថក្រោះចម្បាំងសរុបចំនួន ១០៨គ្រឿង ដែលត្រូវបានអនុម័តលក់ដោយរដ្ឋបាលរបស់លោក Donald Trump ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០១៩។ យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា រថក្រោះ M1A2T Abrams មានសមត្ថភាពវាយប្រហារខ្ពស់ ជាមួយនឹងកាំភ្លើង ១២០មីលីម៉ែត្រ និងមានភាពចល័តយ៉ាងលឿនរហ័ស ក្នុងល្បឿនអតិបរមា ៦៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា រថក្រោះចម្បាំង Abrams ចំនួន ៤២គ្រឿងទៀតនឹងត្រូវចែកចាយនៅឆ្នាំ ២០២៥ បន្ទាប់មក ២៨គ្រឿងទៀតនៅឆ្នាំ ២០២៦។ តៃវ៉ាន់ បាន ទិញ រថក្រោះ ទំនើប នេះ ជា ផ្នែក មួយ នៃ កិច្ច ខិតខំ ប្រឹងប្រែង របស់ ខ្លួន កក្នក្នុងការធ្វើទំនើបកម្មយោធូបករណ៍ និងនិងពង្រឹងសមត្ថភាពការពារជាតិ។ គួរបញ្ជាក់ថា…