Category: One-Minute

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ស្ថាបត្យករត្រូវរួមគ្នា លើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់នៅ កម្ពុជាឱ្យកាន់តែស្រស់ស្អាត និងលំនៅដ្ឋានសមរម្យ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ស្ថាបត្យករត្រូវរួមគ្នា លើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់នៅ កម្ពុជាឱ្យកាន់តែស្រស់ស្អាត និងលំនៅដ្ឋានសមរម្យ

    (ភ្នំពេញ)៖ ពេលវេលារបស់យើងនាពេលនេះ គឺប្រែក្លាយទីកន្លែងប្រជុំជន និងទីក្រុងរបស់យើងឱ្យសក្តិសមទៅនឹងអ្វីដែលស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ហើយពេលនេះជាឱកាសល្អបំផុតសម្រាប់យើងកសាងប្រទេសដោយធ្វើយ៉ាងណាឱ្យប្រទេសយើងស្រស់ស្អាត និងមានលំនៅដ្ឋានសមរម្យគួរជាទីរស់នៅ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាល និង ពិសារអាហារជាមួយបណ្តា ស្ថាបត្យករកម្ពុជា និងភាគីពាក់ព័ន្ធ នៅសណ្ឋានគារTRIBE Phnom Penh Post Pffice Square រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ស្ថាបត្យករ ឬវិស្វករទាំងអស់ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។ក្រុមវិស្វករកម្ពុជាដែលមានសមត្ថភាព ដែលក្នុងនេះរួមទាំងអ្នកធ្វើការនៅបរទេស និងវិស្វករល្បីៗកំពុងបម្រើលើវិស័យសំណង់នៅកម្ពុជាគួររួមគ្នាអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ។ វិស្វករត្រូវមានស្មារតីចូលរួមផ្តល់ការណែនាំ និងចូលរួមរៀបចំទីតាំងលំហសាធារណៈនានា ក្នុងប្រទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងបន្ថែមថា ក្នុងរាជធានីភ្នំពេញរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំគឺជាតំបន់បេះដូង និងជាតំបន់សំខាន់មួយរបស់កម្ពុជាដែលយើងគប្បីរួមគ្នាធ្វើការកែច្នៃ និងផ្លាស់ប្តូរតំបន់នេះជាទីកន្លែងដ៏ជាទីមនោរម្យសម្រាប់បម្រើលើវិស័យទេសចរណ៍ក៏ដូចជាកន្លែងកម្សាន្តដ៏ល្អមួយសម្រាប់ពលរដ្ឋក្នុងរាជធានីភ្នំពេញ។…

  • ស្ថានីយជញ្ជីងថ្លឹងរថយន្ត “អចល័តបណ្តោះអាសន្ន-ពុកឆ្មារ” ឆ្នាំនេះបានត្រួតពិនិត្យយានយន្តជាង១១ម៉ឺនគ្រឿង

    ស្ថានីយជញ្ជីងថ្លឹងរថយន្ត “អចល័តបណ្តោះអាសន្ន-ពុកឆ្មារ” ឆ្នាំនេះបានត្រួតពិនិត្យយានយន្តជាង១១ម៉ឺនគ្រឿង

    បាត់ដំបង៖ជាចំនួនដ៏ក្រាស់ក្រែល គិតត្រឹមរយៈពេល១១ខែ ស្ថានីយ​ជញ្ជីងថ្លឹងរថយន្តអចល័ត​បណ្តោះអាសន្ន​ពុកឆ្មារ​ខេត្ត​បាត់ដំបងបាន​ធ្វើការ​ត្រួតពិនិត្យរថយន្តសរុបជាង១១ម៉ឺនគ្រឿង។ក្នុងនោះបាន​រកឃើញ​រថយន្តដឹកលើសទម្ងន់មួយចំនួន ។ លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះ​អាសន្នពុកឆ្មារខេត្តបាត់​​ដំបងបានបង្ហាញពី​វឌ្ឍន​ភាពការងារថា រយៈ​ពេល១១ខែក្នុងឆ្នាំ២០២៤នេះស្ថានីយបានត្រួតពិនិត្យរថយន្ត​ជាង​១១ម៉ឺនគ្រឿង ក្នុងនោះបានរក​ឃើញរថយន្តដឹកលើសទម្ងន់ចំនួន ៦០គ្រឿង ព្រមទាំងបានចាប់ឃាត់ទុករយៈពេល១ឆ្នាំ ចំពោះ​រថយន្ត​ល្មើស ក្នុងការដឹក​លើសទម្ងន់មានកម្រិតលើសពី២០ភាគរយ បានចំនួន១៦គ្រឿង។ ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ បានបង្កើត​ឡើងរយៈពេលជាង៣ឆ្នាំមកហើយ។ចាប់ពី ខែកញ្ញា ឆ្នាំ២០២១​រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តជាង ៣៦ម៉ឺនគ្រឿង ក្នុងនោះបាន​ធ្វើការ​ផាក​ពិន័យ និងបានឃាត់ទុករយៈ​ពេល១ឆ្នាំ ចំពោះរថយន្តដែលផ្ទុកលើសទម្ងន់​ក្នុងកម្រិតលើស​ពី២០ភាគ​រយ មានចំនួន​​​៥៩គ្រឿង។ ពាក់ព័ន្ធករណីរថយន្តចូលស្ថានីយ ហើយមិនបានថ្លឹង ត្រូវបាន​លោកប្រធានស្ថានីយពន្យល់ថា ដោយសារជាស្ថានីយ​អចល័ត​បណ្ដោះអាសន្ន មានជញ្ជីងថ្លឹងខ្នាតតូចពាក់កណ្ដាលស្វ័យប្រវត្តិ ។ដូច្នេះថ្លឹងតែរថយន្តណា ដែលមាន​ការសង្ស័យដឹកលើសទម្ងន់តែ​ប៉ុណ្ណោះ ។ចំណែករថយន្តដែលមិនបានថ្លឹងភាគច្រើនជា រថយន្តទទេរ, រថយន្តប្រេងឥន្ធនៈ,រថយន្តដឹកសម្ភារៈ ដែលមានវិក្កយ​បត្រចេញ​ពីក្រុមហ៊ុន និងរថយន្តដែលបានថ្លឹងនៅស្ថានីយផ្សេងៗរួចហើយ។ ព្រមជាមួយគ្នានោះ លោក ហេង ប៊ុនលី បានអំពាវនាវដល់ម្ចាស់​រថយន្តធុនធំ ដែលកំពុងប្រកបអាជីវកម្មដឹក​ជញ្ជូន សូមចូលរួមគោរព​តាមច្បាប់កំណត់ គឺមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែល​កំណត់នោះទេ។ សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ​ដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។ជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្ន។ស្ថានីយថ្មី​ដែលមានលក្ខណៈស្ដង់ដារ បាននិងកំពុងសាងសង់ ដោយក្រុមអ្នកជំនាញការជប៉ុន…

  • ខេត្តព្រៃវែង

    ខេត្តព្រៃវែង

    🎥 Kilotravel #ams1minute

  • ការទប់ស្ដាត់ការជួញដូរមនុស្ស ត្រូវធ្វើឡើងតាមរយៈការបង្ការ ការដោះស្រាយ និងការឆ្លើយតប ដោយផ្អែកលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌

    ការទប់ស្ដាត់ការជួញដូរមនុស្ស ត្រូវធ្វើឡើងតាមរយៈការបង្ការ ការដោះស្រាយ និងការឆ្លើយតប ដោយផ្អែកលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌
  • របាយការណ៍នៅថ្ងៃទី១៧ ធ្នូ

    របាយការណ៍នៅថ្ងៃទី១៧ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួស ១នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ ធ្នូ ២០២៤ #ams1minute

  • Honda ចាប់ដៃ Nissan បង្កើនការវាយលុកទីផ្សារឡានអគ្គិសនីពិភពលោក

    Honda ចាប់ដៃ Nissan បង្កើនការវាយលុកទីផ្សារឡានអគ្គិសនីពិភពលោក

    តូក្យូ ៖ ក្រុមហ៊ុន Honda និង Nissan ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការអភិវឌ្ឍ និងការស្រាវជ្រាវរួមគ្នាដ៏មានសក្តានុពលមួយ ដើម្បីជួយឱ្យក្រុមហ៊ុនជប៉ុនទាំងពីរអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនី (EV) ដទៃទៀត ជាពិសេសនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ប្រភពមួយបានបង្ហើបឱ្យដឹងថា ការពិភាក្សានោះ ស្ថិតក្នុងដំណាក់កាលដំបូង ហើយមិនមានការធានាថា កិច្ចព្រមព្រៀងមួយនឹងលេចចេញជារូបរាងទេ ដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតឡានលំដាប់ទី២ និងទី៣ របស់ប្រទេសជប៉ុននេះ អាចមានភាពស្មុគស្មាញដោយសារហេតុផលជាច្រើន។ ប្រភពបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងណាមួយ ទំនងជាស្ថិតក្រោមការត្រួតពិនិត្យផ្នែកនយោបាយយ៉ាងតឹងរឹងនៅក្នុងប្រទេសជប៉ុន ពីព្រោះវាអាចនាំឱ្យមានការកាត់បន្ថយការងារធំៗ។ បន្ថែមលើនេះ Nissan ក៏ទំនងជាប្រឈមមុខនឹងការផ្អាកសម្ព័ន្ធភាពជាមួយនឹងក្រុមហ៊ុនផលិតឡានបារាំង Renault ផងដែរ។ យ៉ាងណា ក្រុមហ៊ុន Honda និង Nissan បានព្រមព្រៀងសហការគ្នាកាលពីខែមីនា នៅក្នុងអាជីវកម្មផលិតឡានអគ្គិសនី (EV) ហើយនៅក្នុងខែសីហា បានពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុនទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយយល់ព្រមធ្វើការជាមួយគ្នាលើការផលិតអាគុយឡាន និងបច្ចេកវិទ្យាផ្សេងៗទៀត។ សារព័ត៌មាន BBC បានរាយការណ៍ថា ទាំង Honda និង Nissan កំពុងបាត់បង់ចំណែកទីផ្សារឡាននៅក្នុងប្រទេសចិនយ៉ាងគំហុក ដែលស្មើនឹងប្រមាណ ៧០%នៃការលក់ឡានអគ្គិសនីនៅទូទាំងពិភពលោកនៅក្នុងខែវិច្ឆិកាឆ្នាំនេះ។…

  • ក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart ULP បានធ្វើទស្សនកិច្ចសិក្សាដើម្បី ស្វែងយល់ពីសហគ្រិនភាពនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    ក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart ULP បានធ្វើទស្សនកិច្ចសិក្សាដើម្បី ស្វែងយល់ពីសហគ្រិនភាពនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុម Jurnivers មកពីសាកលវិទ្យាល័យ ខេមតិច ដែលជាក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart Unipreneur Learning Platform (ULP) Hackathon ឆ្នាំ ២០២៤ នេះ បានធ្វើដំណើរទស្សកិច្ចសិក្សាទៅកាន់ទីក្រុងហ្សាការតា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗ និងបរិបទសហគ្រិនភាពនៅក្នុងតំបន់។ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង ជំរុញការយល់ដឹងរបស់និស្សិតលើសហគ្រិនភាព និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងទីក្រុងហ្សាការតាផ្ទាល់តែម្ដង ដែលដំណើរទស្សនកិច្ចនេះបានផ្ដល់នូវទស្សនៈ និងគំនិតល្អៗជាច្រើនដល់និស្សិត ក្នុងការអនុវត្តគម្រោងរបស់ពួកគេឱ្យបានកាន់តែប្រសើរ។ ជាក់ស្ដែង លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា “យើងសង្ឃឹមយ៉ាងមុតមាំថា ក្រុមនិស្សិតជ័យលាភីរបស់យើង នឹងទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតបានជាដំណោះស្រាយឌីជីថល សម្រាប់បញ្ហាដែលសង្គមកំពុងជួបប្រទះ។”…

  • ប្រាសាទតាព្រហ្ម ខេត្តសៀមរាប

    ប្រាសាទតាព្រហ្ម ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • លោក ត្រាំ ថា នឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែនចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការទេ

    លោក ត្រាំ ថា នឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែនចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការទេ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកនឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការនាខែក្រោយនេះ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតថាតើគាត់បានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការដែរឬទេ? លោក ត្រាំ បានឆ្លើយតបថា ទេ… ខ្ញុំមិនបានអញ្ជើញគាត់ទេ តែលោកថា ប្រសិនបើគាត់ចង់មក… ខ្ញុំស្វាគមន៍គាត់។ លោក ត្រាំ ដែលបានយកឈ្នះគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស កាលពីខែមុននោះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅឯវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ លោក ត្រាំ បានជួបជាមួយលោក ហ្សេលេនស្គ ក្នុងខែនេះនៅទីក្រុងប៉ារីស រួមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់កិច្ចពិភាក្សាផ្តោតលើវិបត្តិអ៊ុយក្រែន។ ទូរទស្សន៍ NBC បានរាយការណ៍ថា ក្រុមការងាររបស់លោក ត្រាំ កំពុងធ្វើការយ៉ាងស្វិតស្វាញស្វែងរកបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី…

  • របបដឹកនាំលោក Assad ដួលរលំ ស៊ីរីសល់មាសសុទ្ធជិត ២៦តោន

    របបដឹកនាំលោក Assad ដួលរលំ ស៊ីរីសល់មាសសុទ្ធជិត ២៦តោន

    ដាម៉ាស ៖ បន្ទាប់ពីរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ដួលរលំ ទូរដែកធនាគារកណ្តាលស៊ីរី បានរក្សាទុកទុនបម្រុងជាមាសសុទ្ធជិត ២៦តោន។ នេះបើតាមប្រភពចំនួនបួនបានប្រាប់សារព័ត៌មានរ៉យទ័រ។ យោងតាមប្រភពទិន្នន័យរបស់ធនាគារកណ្តាលស៊ីរី ក្រុមប្រឹក្សាមាសពិភពលោកបានរាយការណ៍ថា ទុនបម្រុងមាសរបស់ប្រទេសស៊ីរី មានចំនួន ២៥,៨តោនក្នុងខែមិថុនា ឆ្នាំ២០១១។ បើតាមតម្លៃទីផ្សារបច្ចុប្បន្ន តួលេខមាសនេះមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារ។ ប្រភពមួយបានឲ្យដឹងថា ទុនបម្រុងជាប្រាក់បរទេសរបស់ធនាគារកណ្តាលនេះ មានចំនួនត្រឹមតែប្រហែល ២០០លានដុល្លារជាសាច់ប្រាក់ប៉ុណ្ណោះ។ រីឯប្រភពមួយទៀតនិយាយថា ទុនបម្រុងជាប្រាក់ដុល្លារអាមេរិក ស្ថិតក្នុងតួលេខ រាប់រយលានដុល្លារ។ តួលេខនេះធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងមុនពេលផ្ទុះសង្រ្គាម។ ជាក់ស្តែង យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឲ្យដឹងថា នៅចុងឆ្នាំ២០១១ ធនាគារកណ្តាលស៊ីរី បានរាយការណ៍ថា ខ្លួនមានទុនបម្រុងជាប្រាក់បរទេសមានចំនួន ១៤ពាន់លានដុល្លារ។ ចំណែកឆ្នាំ២០១០ IMF ក៏បានប៉ាន់ប្រមាណដែរថា ទុនបម្រុងនៃប្រាក់បរទេសរបស់ស៊ីរី មានចំនួន ១៨,៥ពាន់លានដុល្លារ៕ ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា