Category: One-Minute

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

    ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក. ៖ ១. ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កេីនដល់ចំនួន ៤១៤គម្រោង ឆ្នាំ២០២៤ កេីនឡេីង ៥៤% ២. ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កេីនដល់ចំនួន ៦,៩០០លានដុល្លារ កេីនឡេីង ៤០%។ កិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង ថ្ងៃទី២០ ធ្នូ ២០២៤ #ams1minute

  • សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្តាច់ជីវិតទាហានកូរ៉េខាងជើង ១០០នាក់ និងជិត ១ពាន់នាក់របួស

    សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្តាច់ជីវិតទាហានកូរ៉េខាងជើង ១០០នាក់ និងជិត ១ពាន់នាក់របួស

    សេអ៊ូល ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១០០នាក់ត្រូវបានសម្លាប់ និងជិត ១,០០០នាក់រងរបួស ដោយសារការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។ នេះជាលើកដំបូងហើយ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានបញ្ជាក់ជាផ្លូវការអំពីទំហំនៃការស្លាប់ និងរងរបួស ក្នុងចំណោមទាហានកូរ៉េខាងជើង ដែលឈរជើងនៅរុស្ស៊ី។ សមាជិកសភា និងជាសមាជិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង លោក Lee Seong បានប្រាប់អ្នកយកព័ត៌មានថា ការខាតបង់យ៉ាងធ្ងន់ធ្ងរនេះ បណ្តាលមកពីកង្វះបទពិសោធន៍របស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាមយន្តហោះដ្រូន និងភាពមិនច្បាស់លាស់នៃសណ្ឋានដីរាបស្មើគ្មានកន្លែងលាក់ខ្លួន ជាទីដែលពួកគេកំពុងចូលរួមប្រយុទ្ធក្នុងសមរភូមិ។ លោក Lee បន្ថែមថា ការប៉ាន់ប្រមាណនេះ ខុសពីតួលេខប៉ាន់ស្មានរបស់មន្ត្រីយោធាអាមេរិក ដែលបានលើកឡើងថា មានអ្នកស្លាប់ និងរបួសច្រើនរយនាក់ ដោយសារតែការវិភាគបែបអភិរក្សនិយមដោយសេវាស៊ើបការណ៍ជាតិរបស់កូរ៉េខាងត្បូង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា មុនពេលការចរចាសន្តិភាពដ៏មានសក្តានុពលមួយ ដែលរំពឹងទុក មុនពេលរដ្ឋបាលរបស់លោក ត្រាំ ចូលកាន់តំណែងជាលើកទីពីរ៕ ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

  • មន្រ្តីសង្គ្រាមចោទកូរ៉េខាងជើងសំងំផលិតមីស៊ីលបាលីស្ទិកឱ្យរុស្ស៊ី

    មន្រ្តីសង្គ្រាមចោទកូរ៉េខាងជើងសំងំផលិតមីស៊ីលបាលីស្ទិកឱ្យរុស្ស៊ី

    អ.ស.ប ៖ លោក Jonah Leff ប្រធានអង្គការស្រាវជ្រាវ ដែលតាមដានអាវុធប្រើក្នុងសង្គ្រាម បាននិយាយនាពេលថ្មីៗថា ឆ្នាំនេះ កូរ៉េខាងជើងបានបង្ហាញថា ខ្លួនអាចផលិតមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ និងផ្គត់ផ្គង់ដល់រុស្ស៊ី សម្រាប់ប្រើប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Leff បាននិយាយថា ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងកៀវ បានពិនិត្យសំណល់នៃមីស៊ីលចំនួន ៤គ្រាប់ មានប្រភពមកពីកូរ៉េខាងជើង ដែលបានរកឃើញនៅអ៊ុយក្រែន ក្នុងខែកក្កដា និងខែសីហា រួមទាំងមួយគ្រាប់មានសញ្ញាសម្គាល់ថា ត្រូវបានផលិតក្នុងឆ្នាំ២០២៤។ លោក Leff បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាភ័ស្តុតាងសាធារណៈដំបូងបង្អស់ នៃមីស៊ីលដែលត្រូវបានផលិតនៅកូរ៉េខាងជើង ហើយក្រោយមកត្រូវបានប្រើនៅលើទឹកដីអ៊ុយក្រែន ក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ មិនមែនប៉ុន្មានឆ្នាំនោះទេ។ ការអះអាងបែបនេះរបស់លោក Leff កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រជានិច្ចដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក្នុងពេលជំនួបជាមួយប្រមុខការពារជាតិរុស្ស៊ីកាលពីចុងខែវិច្ឆិកា៕ ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

  • រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីត្រូវផាកពិន័យ ព្រោះការជក់បារី

    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីត្រូវផាកពិន័យ ព្រោះការជក់បារី

    បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងត្រូវរងការផាកពិន័យ ចំពោះការជក់បារី នៅភោជនីយដ្ឋានជាទីតាំងដែលហាម មិនឲ្យជក់បារី។ តាមច្បាប់របស់ម៉ាឡេស៊ី អ្នកដែលជក់បារី នៅក្នុងតំបន់ហាមឃាត់ អាចប្រឈមនឹងការផាកពិន័យ រហូតដល់ ១.១២០ ដុល្លារអាមេរិក។ ការជក់បារី នៅភោជនីយដ្ឋានទាំងអស់ ត្រូវបានប្រកាសថាខុសច្បាប់ តាំងពីឆ្នាំ២០១៩ ហើយវិធានការតឹងរ៉ឹងបន្ថែមទៀត ត្រូវបានណែនាំ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ។ កាសែត Thai PBS បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា កាលពីដើមសប្តាហ៍ រដ្ឋមន្ត្រីសុខាភិបាល លោក Dzulkefly Ahmad បានបង្ហោះរូបថត របស់រដ្ឋមន្ត្រីការបរទេសរូបនេះ ជក់បារី នៅភោជនីយដ្ឋានមួយ ស្ថិតក្នុងរដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៊ី។ លោក Dzulkefly បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធថា «ការិយាល័យរដ្ឋមន្ត្រីការបរទេស ត្រូវបានជូនដំណឹង អំពីបញ្ហានេះ» ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេស នឹងរងការផាកពិន័យចំពោះបទល្មើសនេះ។ យ៉ាងណាមិញ…

  • ស្រុកស្អាង ខេត្តកណ្ដាល

    ស្រុកស្អាង ខេត្តកណ្ដាល
  • លទ្ធផលទាំង៧ នៃការខឹងច្រើន

    លទ្ធផលទាំង៧ នៃការខឹងច្រើន

    ប្រភព៖ Gazette យុវជន #ams1minute

  • កំពង់សោមដួងចិត្ត

    កំពង់សោមដួងចិត្ត

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • គ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ

    គ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៤

    ១. ប្រជាកសិករ ប្រមូលផលស្រូវបានជាង ១២លានតោន ត្រឹមដើមខែធ្នូនេះ – AMS Economy ២. មកដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបាន ៩២% គ្រោងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ – AMS Economy ៣. ឥណ្ឌាពន្យារពេលភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ពីចុងឆ្នាំនេះ ទៅខែកុម្ភៈ ឆ្នាំ២០២៥វិញ – FN ៤. អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើកម្មវិធីមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ របស់ប៉ាគីស្ថាន – Reuters ៥. ឋលោក Putin បដិសេធការបរាជ័យរបស់រុស្ស៊ីនៅស៊ីរី និងប្រកាសគម្រោងជួបជាមួយ លោក Assad – ST #ams1minute

  • វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់

    វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់

    ១៨​ ធ្នូ​ ២០២៤ 📷 MLMUPC #ams1minute