-
ប្រតិភូវិស័យពាណិជ្ជខេត្តបន្ទាយមានជ័យ ទៅចូលរួមព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ចនិងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើតនៅប្រទេសថៃ

បន្ទាយមានជ័យ៖ប្រតិភូរដ្ឋបាលខេត្ត មន្ទីរពាពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចំនួន១០រូបដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើត ឆ្ពោះទៅកាន់ពិភពលោកនៅខេត្តត្រាត ប្រទេសថៃពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារត្រាត ស៊ីធី(Trat City) ក្រោមកិច្ចសហការមន្ទីរពាណិជ្ជកម្មខេត្តត្រាត និងរដ្ឋបាលខេត្តត្រាត ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា តាមរយៈគម្រោងលើកកម្ពស់ផលិតផលស្តង់ដារតំបន់ភាគខាងកើត ដើម្បីបង្កើនឱកាសទីផ្សារឆ្ពោះទៅកាន់ទីផ្សារតាមព្រំដែន និងឆ្លងដែនសម្រាប់សារពើពន្ធប្រចាំឆ្នាំ២០២៥ ។ គួរជម្រាបថា ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចាប់ដៃគូពាណិជ្ជកម្ម រវាងសហគ្រិនភាពកម្ពុជាដែលអញ្ជើញទៅពីខេត្តចំនួន៥របស់កម្ពុជា គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង៕ដោយ៖ឃិន គន្ធា
-
ទ័ពជើងទឹកស្រីលង្កាសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១០០នាក់

បរទេស ៖ កងទ័ពជើងទឹកនៃប្រទេស ស្រីលង្កា បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានជួយសង្គ្រោះ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួន ១០២នាក់ ដែលធ្វើដំណើរផ្សងព្រេង ពីប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម។ ទាហានបាននិយាយថា ពួកគេត្រូវបានសង្គ្រោះចេញពីតំបន់នេសាទ នៃប្រទេសប្រទេសជាកោះ ស្ថិតមហាសមុទ្រឥណ្ឌាមួយនេះ ហើយបាននាំពួកគេ ទៅកាន់កំពង់ផែ ដោយសុវត្ថិភាព។ អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា ក្រុមនេះ រួមមានទាំង កុមារចំនួន ២៥ នាក់ ត្រូវបាននាំទៅកាន់កំពង់ផែ Trincomalee ភាគខាងកើត របស់ប្រទេសស្រីលង្កា ។ ប្រភពបានបន្ថែមទៀតថា អាហារ និងទឹក ត្រូវបានផ្តល់ជូន ហើយ ការត្រួតពិនិត្យវេជ្ជសាស្រ្ត ក៏ត្រូវធ្វើឡើង ផងដែរ។ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើន ត្រូវបានបៀតបៀនយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរាប់ពាន់នាក់ តែងតែប្រថុយជីវិត ជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរ ឆ្លងកាត់តាមសមុទ្រដ៏វែង ដែលភាគច្រើន ធ្វើដំណើរទៅតំបន់ភាគអាគ្នេយ៍ ពោលគឺឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។ សម្រាប់ទូកចុងក្រោយនេះ…
-
នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងបញ្ជីទស្សនាវដ្តីអាមេរិក Forbes ឆ្នាំ២០២៤ ជាស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ពិភពលោក នេះបើតាមកាសែត VNepxress។ បើតាមប្រភពបានឲ្យដឹងថា ទស្សនាវដ្តី Forbes ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុឈានមុខគេក៏បានផ្តល់ចំណាត់ថ្នាក់ដល់លោកស្រីថា ជាស្ត្រីមានឥទ្ធិពលបំផុតទីបី នៅអាស៊ី ផងដែរ។ ការទទួលស្គាល់នេះ បង្ហាញពីការរួមចំណែករបស់លោកស្រី ក្នុងនាមនាយករដ្ឋមន្ត្រីជាស្ត្រីក្មេងបំផុតរបស់ប្រទេសថៃ និងការយកចិត្តទុកដាក់ របស់លោកស្រី ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់ជាតិ ចាប់តាំងពីចូលកាន់តំណែង។ រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Jiraporn Sinthuprai បានសរសើរពីសមិទ្ធិផលរបស់លោកស្រី Paetongtarn ដោយលើកឡើងពីការដឹកនាំប្រកបដោយលទ្ធផល របស់លោកស្រី ក្នុងអំឡុងពេលទឹកជំនន់រីករាលដាលនៅតាមបណ្តាខេត្តនានា និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះឧបទ្ទវហេតុ ភ្លើងឆេះរថយន្តសាលា ដ៏សោកនាដកម្ម។ រដ្ឋបាលរបស់លោកស្រី បានដាក់ចេញនូវគោលនយោបាយដែលមានឥទ្ធិពល រួមមាន ការព្យួរបំណុល រយៈពេល ៣ ឆ្នាំសម្រាប់កសិករ, ការចូលប្រទេស ដោយគ្មានទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍ និងកម្មវិធីស្តារសេដ្ឋកិច្ច ផ្តល់ប្រាក់ ១ម៉ឺនបាត…
-
ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិត

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម” នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ, មានរាជរដ្ឋាភិបាលតែមួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំងប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិពេញលេញ។ ដូចនេះហើយ ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែលអស់មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបានប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានាដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរអង្វែង, ជាផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កានៃសុខសន្តិភាព ហើយនេះជាការបើកទំព័រថ្មីមួយក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធបានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែលបានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើនគ្រប់ទីកន្លែងទាំងអស់ ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ធ្នូ ឆ្នាំ២០២៤ ។ ខេត្តកំពង់ចាម ជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ ។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន ។ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព ។ មួយវិញទៀតការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
ប្រាសាទចៅសាយទេវតា ខេត្តសៀមរាប

-
ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

-
អបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ក្រោមប្រធានបទ៖ វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ

-
កោះស្តេច ខេត្តកោះកុង

-
អបអរសាទរ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ អាចស្នើសុំសេវាលក់ផ្តាច់/អំណោយផ្តាច់ ហ៊ីប៉ូតែក
