-
ភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើនមកដើរលេងកម្សាន្តនៅកម្ពុជា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

-
អបអរសាទរ ខួបលើកទី៦ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ វិច្ឆិកា ២០២៤

១. រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រទៅជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើប” ដើម្បីរួមចំណែកជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ – AMS Economy ២. ១១ខែ ឆ្នាំនេះ ផ្លែមៀនប៉ៃលិនស្រស់ជាង ១,២ម៉ឺនតោន ត្រូវបាននាំចេញទៅចិន – កម្ពុជាថ្មី ៣. រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ – FN ៤. បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន – AP ៥. ចិនព្រមាននូវែលសេឡង់ ប្រឆាំងការចូលរួមក្នុងសម្ព័ន្ធភាព AUKUS – Reuters #ams1minute
-
អ្នកវិទ្យាសាស្ត្ររកឃើញដានភពអ៊ុយរ៉ានុសអាចឱ្យមនុស្សរស់នៅបាន

វ៉ាស៊ីនតោន ៖ ព្រះចន្ទធំៗចំនួន៥ នៅក្នុងភពអ៊ុយរ៉ានុស ដែលជាភពស្ថិតនៅលេខរៀងទី៧ បន្ទាប់ពីព្រះអាទិត្យ ទំនងជាមិនមែនជាពិភពគ្មានជីវិត ដូចដែលក្រុមអ្នកវិទ្យាសាស្ត្របានគិតជាយូរមកហើយនោះទេ។ ផ្ទុយទៅវិញ ព្រះចន្ទទាំងនោះ ប្រហែលជាមានមហាសមុទ្រ ហើយក៏ប្រហែលជាអាចមានលទ្ធភាពទ្រទ្រង់ជីវិតបានផងដែរ។ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។ លោកបណ្ឌិត William Dunn មកពីសាកលវិទ្យាល័យ College នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា លទ្ធផលសិក្សាថ្មីនេះកំពុងបង្ហាញយើងថា ប្រព័ន្ធភពអ៊ុយរ៉ានុសអាចមានអ្វីដ៏គួរឲ្យរំភើប ជាងការគិតរបស់យើងពីមុនទៅទៀត។ ព្រះចន្ទនៃភពអ៊ុយរ៉ានុសទាំងនោះ ទំនងជាកំពុងមានលក្ខខណ្ឌសមស្របសម្រាប់ឲ្យជីវិតកកើត ឬពួកវាអាចកំពុងលាក់មហាសមុទ្រនៅក្រោមសំបក ដែលសមុទ្រទាំងនោះក៏អាចពោពេញដោយហ្វូងត្រីផងដែរ។ លទ្ធផលសិក្សាថ្មីខាងលើនេះ គឺទទួលបានពីការសង្កេតលើទិន្នន័យចាស់ ដែលយានអវកាស Voyager-2 របស់អង្គការ NASA បានប្រមូលទុក ពោលគឺបន្ទាប់ពីការហោះឆ្វែលប្រព័ន្ធភពអ៊ុយរ៉ានុសកាលពីឆ្នាំ១៩៨៦។ ក្រុមអ្នកវិទ្យាសាស្ត្រមានការរំភើបជាខ្លាំង ព្រោះបើទោះបីជាជិត ៤០ឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ពួកគេនៅតែអាចរកឃើញកំនប់ពីក្នុងទិន្នន័យចាស់ ដែលក្រុមអ្នកវិទ្យាសាស្ត្រជំនាន់មុនមិនបានចាប់អារម្មណ៍។ អង្គការ NASA កំពុងសិក្សាលើយានថ្មីឈ្មោះ Uranus Orbiter and Probe (UOP) ដែលនឹងបញ្ជូនចេញពីផែនដីនៅឆ្នាំ ២០៣២ ហើយនឹងទៅដល់ភពអ៊ុយរ៉ានុសនៅឆ្នាំ ២០៤៥…
-
អាមេរិកឲ្យហុងកុងកំពុងក្លាយជាទីតាំងលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិកបានព្រមានថា ទីក្រុងហុងកុងបានក្លាយជាមជ្ឈមណ្ឌលលាងលុយកខ្វក់ និងជាជំរំឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជួយជ្រោមជ្រែងប្រទេសផ្សេងៗឲ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ គណៈកម្មាធិការសភាអាមេរិក ដែលប្រមូលផ្តុំដោយសមាជិកសភាអាមេរិក ទាំងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានគូសបញ្ជាក់ថា ហុងកុងត្រូវបានចាត់ទុកថា ជាទីក្រុងហិរញ្ញវត្ថុដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ី។ តែពេលនេះ ហុងកុងក៏កំពុងដើរតួនាទីចម្បង នៅក្នុងបទល្មើសលាងលុយកខ្វក់ និងជួយដល់ការជូញដូរពាណិជ្ជកម្មឲ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ហើយនឹងផ្ទេរបច្ចេកវិទ្យាហាមឃាត់ទៅឲ្យរុស្ស៊ី។ គណៈកម្មាធិការសភាអាមេរិកបានចោទប្រកាន់ថា ចាប់តាំងពីរដ្ឋបាលទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិ ក្រោមខ្សែញាក់របស់ប្រទេសចិនកាលពីឆ្នាំ២០២០មក ហុងកុងដែលធ្លាប់មានកេរ្តិ៍ឈ្មោះជាទីក្រុងហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត បានប្រែក្លាយទៅជាទីក្រុងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្រោមការបង្គាប់បញ្ជារបស់ចិន នៅក្នុងការរកស៊ីជួយដូរខុសច្បាប់ ជាមួយគូសត្រូវអាមេរិក មានដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី។ អំពើខុសច្បាប់ទាំងនោះ រួមមានការសម្របសម្រួលផ្ទេរបន្តបច្ចេកវិទ្យាហាមឃាត់ទៅឲ្យរុស្ស៊ី, ជួញដូរមាសរបស់រុស្ស៊ី, បង្កើតក្រុមហ៊ុនទិញ និងលក់ប្រេងរបស់រុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាជួយគ្រប់គ្រងចាត់ចែងនាវាដឹកទំនិញហាមឃាត់របស់កូរ៉េខាងជើង។ គណៈកម្មាធិការដដែលបន្ថែមថា ក្នុងឆ្នាំ២០២៣ ហុងកុងក៏បានជួយបញ្ជូនទំនិញពាណិជ្ជកម្មខុសច្បាប់តាមផ្លូវសមុទ្រប្រមាណ៤០% ចេញពីកំពង់ផែកូរ៉េខាងជើងទៅរុស្ស៊ីផងដែរ។ ការចោទប្រកាន់នេះកើតឡើងស្របពេលដែលគណៈកម្មាធិការសភាអាមេរិក បានផ្ញើលិខិតផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ឲ្យធ្វើការពិចារណាឡើងវិញ ចំពោះទាក់ទងពិសេសរវាងអាមេរិក និងទី ក្រុងហុកកុង ជាពិសេសវិស័យធនាគារ៕ ប្រភព ៖ CNN…
-
សេអ៊ូលរងការវាយប្រហារពីព្យុះព្រិលដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងពេល៥០ឆ្នាំ

បរទេស៖ កាសែត Economic Times បានចុះផ្សាយថា មិនធ្លាប់មាន ក្នុងរយៈពេលកន្លះសតវត្សរ៍ ព្យុះព្រិលដ៏ធ្ងន់ធ្ងរបំផុត នៅខែវិច្ឆិកានេះ ដោយបានបោកបក់ ទៅលើរដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ នាំឲ្យបញ្ឈប់ជើងហោះហើរយន្តហោះ រាប់រយលើក និងប៉ះពាល់ដល់ការធ្វើចរាចរណ៍ របស់អ្នកដំណើរ នៅតាមដងផ្លូវនានា។ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបាននិយាយថា ព្រិលធ្លាក់កម្រិត ២០សង់ទីម៉ែត្របានធ្លាក់ នៅតំបន់ភាគខាងជើង នៃទីក្រុងសេអ៊ូល និងតំបន់ក្បែរនោះ។ ទីភ្នាក់ងារមួយនេះបាននិយាយថា វាគឺជាព្យុះព្រិលដ៏ខ្លាំងបំផុត ដែលទីក្រុងសេអ៊ូលបានជួបប្រទះ ក្នុងរយៈពេល ៥២ឆ្នាំ។ ទីក្រុង សេអ៊ូល ធ្លាប់រងគ្រោះពីព្យុះដ៏ក្រក់ ស្រដៀងគ្នានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដោយពេលធ្លាក់ព្រិល កម្ពស់កម្រាស់ ១២សង់ទីម៉ែត្រ នៅក្នុងរដ្ឋធានីសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួស អំឡុងគ្រោះថ្នាក់ចរាចរណ៍ ចំនួន៦លើក នៅក្នុងទីក្រុង Hongcheon ភាគខាងកើត ប្រទេសកូរ៉េខាងត្បូង។ ព្យុះនេះបានគ្របដណ្តប់ប្រទេស ជាច្រើនកន្លែង…
-
បុគ្គលិក Starbucks នៅតែបានប្រាក់ Bonus ៦០% ទោះការលក់ធ្លាក់ចុះខ្លាំង

បរទេស៖ ទោះបីជាជួបប្រទះការលក់ធ្លាក់ចុះខ្លាំង ជាលើកដំបូង ក្នុងពេល៤ឆ្នាំ ក៏ដោយ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់ ៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។ បុគ្គលិកសាជីវកម្មជាច្រើននាក់ នៅ Starbucks នឹងទទួលបាន Bonus សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ចំពេលមានការធ្លាក់ចុះ នៃការលក់ប្រចាំឆ្នាំ ជាលើកដំបូង របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០២០។លទ្ធផលមិនល្អរបស់ក្រុមហ៊ុនកាហ្វេយក្សមួយនេះ គឺកើតមាននៅក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ត្រឹមថ្ងៃទី ២៩ ខែកញ្ញា នេះបើតាមប្រភព ដែលដឹងអំពីបញ្ហានេះ ថ្លែងប្រាប់កាសែត Bloomberg។ Starbucks បានជួបប្រទះបញ្ហា ខណៈដែលអ្នកប្រើប្រាស់រងការវាយប្រហារ ដោយអតិផរណា រីករាលដាលប៉ះពាល់ដល់ការលក់កាហ្វេ របស់ក្រុមហ៊ុន។ របាយការណ៍ កាលពីចុងខែមុន បានបង្ហាញពីការលក់ដ៏ខកចិត្តនៅក្នុងទីផ្សារធំបំផុតពីរ របស់ខ្លួន គឺសហរដ្ឋអាមេរិក និងប្រទេសចិន ដែលធ្លាក់ចុះតិចជាងការរំពឹងទុករបស់អ្នកវិភាគ។ សម្រាប់បីត្រីមាសជាប់ៗគ្នា Starbucks បានឃើញការធ្លាក់ចុះនៃការលក់ ៧% ដែលជាកម្រិតខ្លាំងបំផុត ចាប់តាំងពីជំងឺរាតត្បាត Covid-19…
-
ចិនបាញ់ផ្កាយរណបតាមដានរលកធាតុអាកាស ២គ្រឿងទៅទីអវកាស

ប៉េកាំង ៖ mប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-2C នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបញ្ជូនផ្កាយរណបចំនួនពីរទៅកាន់លំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ។ គ្រាប់រ៉ុក្កែតនេះ ត្រូវបានបាញ់បង្ហោះនៅម៉ោង ៧និង៣៩ព្រឹក (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយវាបានបញ្ជូនផ្កាយរណបចំនួនពីរ គឺ Siwei Gaojing-2 03 និង Siwei Gaojing-2 04 ទៅកាន់គន្លងតារាវិថីដែលបានកំណត់ទុកជាមុន។ នេះជាបេសកកម្មលើកទី ៥៤៧ នៃស៊េរីរ៉ុក្កែត Long March របស់ប្រទេសចិន។ បង្កើតឡើងដោយក្រុមហ៊ុន Shanghai Academy of Spaceflight Technology, ផ្កាយរណប Siwei Gaojing-2 03 និង Siwei Gaojing-2 04 គឺជាផ្កាយរណបផែនទីមីក្រូវ៉េវពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុន China Siwei Surveying and Mapping Technology Co., Ltd.។…
-
ជប៉ុនបរាជ័យបញ្ឆេះម៉ាស៊ីនបាញ់រ៉ុកកែត បង្កឲ្យមានភ្លើងឆេះសន្ធោសន្ធៅ

តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន ហៅកាត់ JAXA នៅថ្ងៃអង្គារនេះ បានបរាជ័យនៅក្នុងការប៉ន់ប៉ងសាកល្បងបញ្ឆេះម៉ាស៊ីនបាញ់បង្ហោះរ៉ុក្តែត Epsilon S បន្ទាប់ពីកើតមានករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងធ្វើតេស្តផ្ទាល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The star។ យោងតាមវីដេអូរបស់ទូរទស្សន៍ជប៉ុន NHK បានបង្ហាញថា ហេតុការណ៍ផ្ទុះដ៏ធំមួយបានបន្លឺឡើង ហើយភ្លាមៗអណ្តាតភ្លើងហ៊ុព័ទ្ធដោយផ្សែងខ្មួលខ្មាញ់បានឆាបឆេះឡើង បន្ទាប់ពីចាប់ផ្តើមការសាកល្បងបញ្ឆេះម៉ាស៊ីនរ៉ុក្តែតនៅឯមជ្ឈមណ្ឌលអវកាស Tanegashima ភាគនិរតីនៃខេត្ត Kagoshima។ ទីភ្នាក់ងារ JAXA បាននិយាយថា ការសាកល្បងម៉ាស៊ីនបាញ់បង្ហោះរ៉ុក្តែត បានជួបប្រទះភាពមិនប្រក្រតី បន្ទាប់ពីការធ្វើតេស្តចាប់ផ្តើមពីក្នុងដីនៅវេលាម៉ោង៨និង៣០នាទី ហើយភ្លាមៗនោះក៏មានសំឡេងផ្ទុះបានកើតឡើងក្រោយការបញ្ឆេះប្រហែល ៤៩វិនាទី។ យ៉ាងណាមិញ បញ្ហានេះមិនបានបណ្តាលឱ្យមានមនុស្សរងរបួស ឬការខូចខាតធ្ងន់ធ្ងរដល់ទីតាំងជិតខាងទេ។ ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីភ្នាក់ងារ JAXA នឹងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះមូលហេតុបង្កបញ្ហា ក៏ដូចជាចាត់វិធានការកែលំអរកំហុសឆ្គង។ លោក Hayashi បន្ថែមថា ការអភិវឌ្ឍន៍រ៉ុក្កែតមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវស្វ័យភាព (ភាពម្ចាស់ការលើខ្លួនឯង) នៅក្នុងកម្មវិធីអវកាសរបស់ប្រទេសជប៉ុន។ ប្រភពបានឱ្យដឹងថា ការហោះហើរដំបូងរបស់រ៉ុក្តែត Epsilon S ដំបូងឡើយ…
-
លោក ប៉ិច នី ៖ ដំណើរអាជីពការងាររយៈពេល៣០ឆ្នាំពីចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

ភ្នំពេញ ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ លោក ប៉ិច នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះ ដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។ Video Link : https://www.facebook.com/share/v/129WqEPktzd/https://www.facebook.com/share/v/129WqEPktzd ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាននិយាយថា៖ «ពេលនោះ យើងត្រូវដឹកជញ្ជូនផលិតផលរបស់យើងតាមទូកទៅឱ្យអតិថិជនរបស់យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។ លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់…