Category: One-Minute

  • កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

    កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

    (ភ្នំពេញ)៖ កម្ពុជា បានសេចក្តីថ្លែងការណ៍ប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើ បទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ហើយកម្ពុជា សង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាង អ៊ីស្រាអែល-លីបង់ ។ បទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក នៅថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពី លោកប្រធានា​ធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង ។ បើតាមលោក បៃដិន, បទឈប់បាញ់រវាងអ៊ីស្រាអែល ​និងហេសបូឡា គឺមានរយៈពេល ៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៊ីស្រាអែល នឹងត្រូវដកកងទ័ពបន្តិចម្ដងៗ ចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់…

  • ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ

    ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួម ក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ (CSP) ក្រោមមូលបទ “ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត” នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនេះ ក្រៅពីសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលទើបតែត្រូចបានបង្កើត ឯកឧត្តមរដ្ឋលេខាធិការក៏បានចែក រំលែកទស្សនៈ អំពីវិធីដែលភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឌីជីថលនិងបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ជាដើម ៕ ដោយ ៖ សួង ពិសិដ្ឋ

  • គិរីរម្យ

    គិរីរម្យ

    🎥 ពពក #ams1minute

  • ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​នឹងប្រែជាយ៉ាងណា នៅ​ឆ្នាំ​២០២៥​ខាង​មុខ?

    ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​នឹងប្រែជាយ៉ាងណា នៅ​ឆ្នាំ​២០២៥​ខាង​មុខ?
  • សម្តេចតេជោ ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា
  • របាយការណ៍នៅថ្ងៃទី២៦ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី២៦ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ១១នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ វិច្ឆិកា ២០២៤ #ams1minute

  • ផ្ទុះរឿងអាស្រូវ Ronaldo ជំពាក់ថ្លៃកែសម្ជស្ស ៥ម៉ឺនដុល្លារអត់សង

    ផ្ទុះរឿងអាស្រូវ Ronaldo ជំពាក់ថ្លៃកែសម្ជស្ស ៥ម៉ឺនដុល្លារអត់សង

    បរទេស ៖ ស្ទើរតែមិនគួរឱ្យជឿថា Cristiano Ronaldo ដែលកំពូលកីឡាករបាល់ទាត់ មានទ្រព្យធនស្តុកស្តម្ភ តែបែរជាកំពុងប្រឈមមុខនឹងជម្លោះផ្លូវច្បាប់ រឿងជំពាក់លុយកែសម្ផស្សជាង ៥០,០០០ដុល្លារមិនព្រមសង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress និង The Sun។ សារព័ត៌មាន The Sun បានរាយការណ៍ថា វេជ្ជបណ្ឌិតកែសម្ផស្សដ៏ល្បីឈ្មោះមួយរូប លោក Roshan Ravindran បានចោទប្រកាន់ Ronaldo ថា មិនបានបង់ប្រាក់ទូទាត់សេវាកម្មដែលលោកផ្តល់ អំឡុងពេលកំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្កាល់រូបនេះ លេងឱ្យក្លិប Manchester United នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២១ និង ២០២២។ វេជ្ជបណ្ឌិត Rosh បាននិយាយថា លោកមិនត្រឹមតែបម្រើសេវាកម្មដល់ Ronaldo ប៉ុណ្ណោះ ប៉ុន្តែរួមទាំងសមាជិកគ្រួសារ និងអ្នកជិតស្និតបំផុតរបស់កីឡាកររូបនេះផងដែរ នៅក្នុងគ្លីនិកលោកស្ថិតនៅតំបន់ Cheshire ភាគពាយព្យប្រទេសអង់គ្លេស។ ពាក្យបណ្តឹងមិនបានបញ្ជាក់ពីសេវាកម្មវេជ្ជបណ្ឌិត Rosh ផ្តល់ឱ្យ Ronaldo នោះទេ ប៉ុន្តែគ្លីនិកវេជ្ជបណ្ឌិតរូបនេះ ត្រូវបានដឹងថា ផ្តល់សេវាកម្មព្យាបាលផ្តោតលើផ្នែកកែសម្ផស្ស…

  • រុស្ស៊ីបង្ហាញគ្រាប់មីស៊ីលអាមេរិក នៅក្នុងតំបន់ Kursk

    រុស្ស៊ីបង្ហាញគ្រាប់មីស៊ីលអាមេរិក នៅក្នុងតំបន់ Kursk

    បរទេស៖ រូបភាពពីក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញនូវគ្រាប់មីស៊ីលរបស់អាមេរិក នៅក្នុងតំបន់ Kursk ត្រូវបានបញ្ចេញជាសាធារណៈ ហើយទីក្រុងមូស្គូអះអាងថា ការសងសឹក កំពុងត្រៀមរួចហើយ។ ក្រសួងការពារជាតិរុស្សីបានបញ្ចេញរូបភាពនូវអ្វីដែលខ្លួនហៅថា ជាសំណល់នៃមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់អាមេរិក ដែលត្រូវបានប្រើប្រាស់ដោយប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារទីតាំងយោធារុស្ស៊ី និងទីលានអាកាសយោធានៅក្នុងតំបន់ Kursk ។ យោធារបស់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បានសន្យាឆ្លើយតបទៅនឹងការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ុយក្រែន ថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដោយប្រើកាំជ្រួច ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ អ៊ុយក្រែនបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ចូលរុស្ស៊ី ជាលើកដំបូង កាលពីសប្តាហ៍មុន ដែលបានជំរុញឲ្យមានប្រតិកម្មខឹងសម្បារខ្លាំង ពីទីក្រុងមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ បាននិយាយថា អ៊ុយក្រែនបានធ្វើការវាយប្រហារថ្មីៗ នៅថ្ងៃទី២៣ និង ២៥ ខែវិច្ឆិកា ដោយប្រើមីស៊ីល ATACMS ។ ក្រសួងនិយាយ នៅក្នុងការបង្ហោះនៅលើ Telegram ដោយមិនបានបញ្ជាក់លម្អិតថា «សកម្មភាពសងសឹក កំពុងត្រូវបានរៀបចំ»។ សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់សព្វាវុធទាំងនេះ វាយប្រហារលើទឹកដីរុស្ស៊ី…

  • ប្រាសាទព្រះខ័ន ខេត្តសៀមរាប

    ប្រាសាទព្រះខ័ន ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • កម្ពុជាកំពុងចរចាជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតឡានដ៏ធំរបស់ចិន ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា

    កម្ពុជាកំពុងចរចាជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតឡានដ៏ធំរបស់ចិន ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា