-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ វិច្ឆិកា ២០២៤

១. ឆ្នាំ២០២៤ វិស័យសំណង់ទទួលបានគម្រោងវិនិយោគសរុប ២ ៦២២គម្រោង ដែលមានទុនប្រមាណ ៤,៣ពាន់លានដុល្លារ – AMS Economy ២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែក នៅ ខេត្តព្រះសីហនុ ក្រោមទុន ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត – កម្ពុជាថ្មី ៣. ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា – FN ៤. ប្រេងឆៅធ្លាក់ចុះថ្លៃ ២% ក្រោយមានសេចក្តីរាយការណ៍ពីបទឈប់បាញ់ រវាងអ៉ីស្រាអែលនិងលីបង់ – Axios ៥. អាល្លឺម៉ង់ អង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ សន្យាបង្កើនការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន – Reuters #ams1minute
-
ឆ្នាំក្រោយ តម្លៃសំបុត្រយន្តហោះសកលនឹងឡើងថ្លៃកាន់តែខ្លាំង

បរទេស ៖ យោងតាមការព្យាកររបស់សម្ព័ន្ធធ្វើដំណើរសកលរបស់អាមេរិក ហៅកាត់ Amex GBT បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ សំបុត្រយន្តហោះនឹងមានតម្លៃកាន់តែថ្លៃឡើង ទោះបីជាកំណើនសេដ្ឋកិច្ចសកលមានកម្រិតមធ្យមក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Economic times។ ការឡើងថ្លៃនេះ បានឆ្លុះបញ្ចាំងពីការចំណាយខ្ពស់ និងការរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់។ តម្លៃសំបុត្រយន្តហោះភាគច្រើននឹងកើនឡើង ប៉ុន្តែទំហំនៃកំណើនទំនងជាប្រែប្រួលខ្លាំងទៅតាមតំបន់។ អាមេរិកខាងជើង និងអឺរ៉ុប ត្រូវបានរំពឹងថា នឹងមើលឃើញការកើនឡើងតិចតួចប៉ុណ្ណោះប្រហែល ២% ខណៈអាស៊ី និងអូស្ដ្រាលី ក្នុងចំណោមតំបន់ចុងក្រោយដែលទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដរំពឹងថា នឹងមើលឃើញកំណើនជិត ១៤%។ ការឡើងថ្លៃសំបុត្រយន្តហោះនៅឆ្នាំ២០២៥ ទំនងជាច្រើនជាងការថយចុះមុនឆ្នាំ២០២៤ មានន័យថា តម្លៃសំបុត្រមួយចំនួនអាចត្រឡប់ទៅរកកម្រិតខ្ពស់ក្រោយជំងឺរាតត្បាត។ នេះបើតាមការគណនារបស់សារព័ត៌មាន Bloomberg News ដោយផ្អែកលើទិន្នន័យរបស់ Amex GBT៕ ប្រភព ៖ Economic times ប្រែសម្រួល ៖ ឈឹម ទីណា
-
កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន

ភ្នំពេញ ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត ១០០ស្ថាប័ន។ ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយ ដែលបានសហការអនុវត្តដោយសហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរបានកសាង និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពល សម្រាប់ជួយដល់ សហគ្រាសធុនតូច និងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញវិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។ ឯកឧត្តមបណ្ឌិតបន្ថែមថា កម្មវិធីសនិ្នសីទ CAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈ ការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ…
-
ហុងកុងខ្វះកម្លាំងពលកម្ម, ថៃចាត់ទុកថា ជាឱកាសល្អ

បរទេស៖ កាសែត The Nation បានចេញផ្សាយថា នៅឆ្នាំ២០២៤ ទីក្រុងហុងកុងនៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅអាស៊ី កំពុងត្រូវការកម្លាំងពលកម្ម កើនដល់ ១ម៉ឺននាក់ អាយុក្រោម៣៥ឆ្នាំ មិនតម្រូវឲ្យមានការអប់រំ ខណៈដែលថៃចាត់ទុកថា ឱកាសមាស សម្រាប់ខ្លួន។ ប្រភពបានចេញផ្សាយថា ហុងកុងកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មដ៏ធំ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ កើនយ៉ាងឆាប់រហ័ស។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ទីក្រុងហុងកុង អាចនឹងត្រូវកម្លាំងពលកម្ម រហូតដល់ចំនួន ១៨០,០០០នាក់ រហូតដល់ឆ្នាំ២០២៨ ដែលជាការកើនឡើងយ៉ាងខ្លាំង ពោលគឺកើន ២៦០% ធៀបពីឆ្នាំ២០២៣។ កាសែត The Nation បានចេញផ្សាយទៀតថា កង្វះខាតនេះបង្ហាញពីឱកាសមាស សម្រាប់ពលករថៃ ដែលមានជំនាញ។ ប្រភពថា នៅហុងកុង ឧស្សាហកម្ម ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានសំណង់ វិស័យបច្ចេកទេស ដូចជា មេកានិចជណ្តើរយន្ត វិស័យសេវាកម្ម និងការងារទូទៅ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ជុំវិញតម្លៃរស់នៅខ្ពស់…
-
បុរសបង់ក្លាដេសម្នាក់ដើរដោយថ្មើរជើងជុំវិញពិភពលោក

បរទេស៖ ដើម្បីផ្តល់សារពីសារៈសំខាន់នៃការដើរ ដើម្បីសុខភាព និង ដើរដើម្បីការពារភពផែនដីពីបញ្ហាប្រែប្រួលអាកាសធាតុ លោក Saiful Islam Shanto ជាអ្នកឡើងភ្នំដ៏ងប់ងល់ មកពីស្រុក Comilla ប្រទេសបង់ក្លាដែស កំពុងធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង។ ដំណើររបស់ Shanto ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានអន្តរជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នេះបើតាម The Nation។ បើតាមប្រភព លោក Shanto បានចាប់ផ្តើមដំណើរ ដែលលោកហៅថា «ការធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង» ចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ចេញពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។ ប្រភពថា បច្ចុប្បន្ននេះ លោកស្ថិតនៅក្នុងប្រទេសថៃ ដែលជាប្រទេសទី៦របស់លោក បន្ទាប់ពីបញ្ចប់នៅបង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងនេប៉ាល់។ លោកគ្រោងនឹងបន្តដំណើរនៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដូចជា ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ ក្រៅពីអាស៊ី លោកមានបំណងធ្វើដំណើរឆ្លងកាត់ទ្វីបផ្សេងៗទៀត ដោយមានមហិច្ឆតាចង់ទៅទស្សនាប្រទេសទាំង…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ដែលមានដូចជា សុវត្ថិភាព និងគុណភាពសំណង់ រចនាបថ និងការឌីហ្សាញ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គម និងសេដ្ឋកិច្ចជាដើម។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២៦ វិច្ឆិកា ២០២៤ #ams1minute
-
ឯកឧត្តម កែ គឹមយ៉ាន ÷ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើការថែរក្សាសន្តិភាពជាចម្បង

បន្ទាយមានជ័យ៖គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើការថែរក្សាសន្តិភាពជាចំបងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះថា បើសង្គមជាតិ ពោរពេញដោយសង្គ្រាមនោះកុំថាឡើយការកសាងអ្វីៗ សូម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋក៏គ្មានដែរ។នេះជាការ បញ្ជាក់របស់ ឯកឧត្តម កែគឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នក សិស្សានុសិស្ស ប្រជាពលរដ្ឋ និងសមាគមចិន នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធអគារសិក្សាមួយខ្នងនៅសាលារៀនចិនចុងវ៉ា ស្រុកមង្គលបូរីឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជាបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត រក្សាជំហររឹងមាំគឺនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ហើយផ្ដោតសំខាន់ក្នុងការថែរក្សាសន្តិភាព។ ដូច្នេះយើងទាំងអស់គ្នាចូលរួមថែរក្សាការពារសុខសន្តិភាពជានិច្ចនិររ៍ន្ត ដ្បិតសន្តិភាពជាមូលដ្ឋាគ្រឹះនៃសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសនិងការអភិវឌ្ឍជាតិ។ ដោយមានវត្តមានលោក ចាវ ហៃយាន អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាក្នុងឱកាសនេះដែរឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសមាគម សប្បុរសជនជាតិចិន និងសប្បុរសជនក្នុងប្រទេសដែលបានជួយកសាងនូវសមិទ្ធផលមួយចំនួនលើវិស័យអប់រំសិក្សានៅសាលារៀន ចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ឯកឧត្តមបញ្ជាក់ថា នេះបង្ហាញឱ្យឃើញចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ឯកឧត្តមបានលើកទឹកចិត្តនិងអំពាវនាវដល់សមាគម និងសប្បុរសជនជាតិចិន បន្តទៀតលើផ្នែកអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងប្រគល់ភារកិច្ចដល់កងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង យោធភូមិភាគទី៤កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរំលឹកដល់កងកម្លាំង គឺត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ត្រូវគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ។ ត្រូវប្តេជ្ញាចិត្តថែរក្សានិងការពារឲ្យបានដាច់ខាត មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីកម្ពុជា ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។ ត្រៀមកងកម្លាំង គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ចល័តអន្តរាគមន៍ទាន់ពេលវេលា តាមបទបញ្ជា។ ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់កម្លាំងសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពនិង អប់រំពង្រឹងវិន័យ របស់កងទ័ព ស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់នៃកងយោធពលខេមរភូមិន្ទ និងទី៥ បន្តចូលរួមសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព រួមចំណែកការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងខេត្តកំពង់ធំឱ្យបានល្អប្រសើរ៕ដោយ៖ ប៊ុន រដ្ឋា
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមត្រីមាសទី១ឆ្នាំ២០២៥

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានពន្លឿនដល់ក្រុមការងារទាក់ទងនឹងអនាម័យសាធារណៈ ជាពិសេសបញ្ចប់ការបន្ទោបង់ ពាស វាលពាសកាលត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខ ។ ផែនការនេះត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសាលាមួយកាលពីចុងសប្ដាហ៍កន្លងទៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ លោក ជា យុទ្ធសារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានបញ្ជាក់ជូនសិក្ខាសាលាដែលមានសមាសភាពចម្រុះពាក់ព័ន្ធចូលរួមអំពីផលវិបាកនៃបន្ទោបង់ពាសវាលពាសកាល ដែលប៉ះពាល់បរិស្ថានរស់នៅប្រចាំថ្ងៃតែបង្កនូវជំងឺឆ្លងនានា។លោកបន្តថាបច្ចុប្បន្ននៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទះចំនួន១២ ៦២០ខ្នងផ្ទះទៀតដែលមិនទាន់មានបង្គន់ប្រើប្រាស់ល់ខ្លួន។ ក្នុងនោះខ្នងផ្ទះចំណាកស្រុក និងប្រើប្រាស់បង្គន់រួមមាន ៧ ៨៤០ខ្នងផ្ទះ និងផ្ទះនៅបន្ទោបង់ពាសវាលពាសកាល ចំនួន៤ ៧៨០ងផ្ទះ។ ពោលភូមិដែលមានអត្រាគ្របដណ្តប់ ទាបមិនទាន់ឆ្លើយតបនឹងការវាយតម្លៃបទដ្ឋានបច្ចេកទេសពីក្រសួងអភិវឌ្ឍន៍ជនបទមាន ចំនួន១១១ភូមិ ។ លោកបន្តថា ការងារពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានទទួលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងកិច្ចសហការទ្រជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំតំបន់ ។ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តគាំទ្រ ចំពោះស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាមួយបណ្តាមន្ទីរពាក់ព័ន្ធ – ស្ថាប័ននានាជុំវិញខេត្ត អង្គការ ដៃគូ ក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិក្នុង ក្នុងការជំរុញការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាស ងាកមកប្រើប្រាស់បង្គន់អនាម័យ។ឯកឧត្ដមបានជំរុញរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវតែបន្តជំរុញឃុំ-សង្កាត់ បន្តសាងសង់បង្គន់អនាម័យបានប្រើប្រាស់ គ្រប់គ្រួសារដើម្បីឈានទៅសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ដើម្បីសម្រេចបានតាមផែនការ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងសាងសង់បង្គន់អនាម័យនៅតាមសហគមន៍នេះឱ្យបានគ្រប់ ភូមិ…
-
ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
