Category: One-Minute

  • ទន្ទឹមនឹងការជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ យើងត្រូវរៀបចំបរិស្ថានសំដៅជម្រុញឧស្សាហកម្ម កម្មន្តសាល និងផ្នែកបច្ចេកវិទ្យាឱ្យបានច្រើន

    ទន្ទឹមនឹងការជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ យើងត្រូវរៀបចំបរិស្ថានសំដៅជម្រុញឧស្សាហកម្ម កម្មន្តសាល និងផ្នែកបច្ចេកវិទ្យាឱ្យបានច្រើន
  • ការផលិតឡាននៅ​ប្រទេសថៃថយចុះយ៉ាងគំហុក​ ព្រោះការលក់ធ្លាក់ខ្លាំង

    ការផលិតឡាននៅ​ប្រទេសថៃថយចុះយ៉ាងគំហុក​ ព្រោះការលក់ធ្លាក់ខ្លាំង

    បាងកក៖ ផ្អែកតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃចន្ទនេះ ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចំនួន១.៥ លានគ្រឿង នៅឆ្នាំនេះ ដែលជាចំនួនសរុបទាបបំផុត ចាប់តាំងឆ្នាំ២០២១ ដោយសារការលក់ក្នុងស្រុក និងការដឹកជញ្ជូន ទៅក្រៅប្រទេស បានធ្លាក់ចុះ នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI ។ លោក Surapong Paisitpatnapong អ្នកនាំពាក្យ FTI បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា ក្រុមផលិតបានកាត់បន្ថយការព្យាករណ៍ទិន្នផលរថយន្តរបស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះ ព្រោះលក្ខខណ្ឌក្នុងស្រុកមិនអំណោយផល និងសញ្ញានៃភាពទន់ខ្សោយ នៃការនាំចេញ។ នៅក្នុងខែកក្កដា គេធ្លាប់បានកាត់បន្ថយ ការរំពឹងទុក​មកត្រឹម ១.៧លានគ្រឿង ពីការព្យាករណ៍កាលពីមុន ដែលថាមានចំនួន១.៩លានគ្រឿង។ ការលក់រថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ជាលំដាប់ នៅឆ្នាំនេះ ដោយធនាគារមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់កម្ចី ចំពេលមានបំណុលគ្រួសារជិតដល់កំណត់ត្រា និងការកើនឡើងប្រាក់កម្ចីខ្លាំង។ រដ្ឋបាលរបស់ លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងធ្វើការលើផែនការ ដើម្បីកាត់បន្ថយការអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុ ពីបំណុលគ្រួសារ…

  • Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែ​កម្មវិធីអាវុធ​របស់មន្ទីរបញ្ចកោណ

    Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែ​កម្មវិធីអាវុធ​របស់មន្ទីរបញ្ចកោណ

    បរទេស៖ ផ្អែកតាមការចុះផ្សាយរបស់កាសែត Fortune នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោកមហាសេដ្ឋី Elon Musk ដែលនឹងក្លាយរដ្ឋមន្ត្រីមួយរូប នៃក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ដែលជាក្រសួងថ្មីក្រោមរដ្ឋបាល​ Donald Trump កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការផ្តោតលើយន្តហោះចម្បាំង និងកម្មវិធីអាវុធថ្លៃបំផុត របស់មន្ទីរបញ្ចកោណ។ បុរសមានទ្រព្យសរុបជិត ៣៥០ពាន់លានដុល្លារអាមេរិក រូបនេះ បាននិយាយរិះគន់ពីការផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈដែលលោកគាំទ្រយន្តហោះគ្មានមនុស្សបើក ជាងយន្តហោះ ដែលមានមនុស្សបើក។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន លោក Musk បានបង្ហោះវីដេអូ បង្ហាញពីដ្រូនហោះហើរក្នុងទម្រង់ដ៏ឧឡារិក ដោយបញ្ជាក់បន្ថែមថា «មនុស្សឆ្កួតមួយចំនួន នៅតែបង្កើតយន្តហោះចម្បាំង ដែលមានមនុស្សបើក ដូចជា F-35 ជាដើម»។ អ្នកលេងបណ្តាញសង្គម បានសរសេរ comment លើការបង្ហោះរបស់ Musk ថា «Drones គឺជាកម្រិតថ្មី នៃសង្គ្រាម» ហើយលោក Musk បានឆ្លើយតប ជាមួយនឹងសញ្ញា «100»…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ វិច្ឆិកា ២០២៤

    ១. រថយន្តអគ្គិសនីជាង ២ ៣០០គ្រឿង ត្រូវបានចុះបញ្ជី ខណៈស្ថានីយ៍សាកអាគុយមាន ១៨ទីតាំងនៅកម្ពុជា – AMS Economy ២. ១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ កើន ២១% – FN ៣. ការចុះបញ្ជីដីតំបន់ទន្លេសាប ប្រព្រឹត្តទៅយ៉ាងសកម្ម ខណៈដីតំបន់២ បានចុះប្រមាណ ៨០% និងតំបន់១ បានចុះប្រមាណ៨៨% – FN ៤. រុស្ស៉ី ចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់តៃវ៉ាន់ ដើម្បីបង្កើតវិបត្តិក្នុងតំបន់អាស៊ី – Reuters ៥. ប្រជាជនរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងអំពើហិង្សាផ្លូវភេទ នៅក្នុងប្រទេសបារាំង – Aljazeera #ams1minute

  • អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ដំបូកខ្ពស់ ត្រូវបានសម្ពោធ

    អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ដំបូកខ្ពស់ ត្រូវបានសម្ពោធ

    សៀមរាប៖អគារសិក្សាមួយខ្នង មានពីរបន្ទប់ អមដោយបរិក្ខាបំពាក់​ស្រេច ជាអំណោយរបស់ លោក នីវិល  និងលោកស្រី ឡេសស្លី មិឆែល  និងក្រុមគ្រួសារផ្តល់តាមរយៈអង្គការ Rotary club អូស្ត្រាលី និង​អង្គការ​ចក្ខុវិស័យកម្ពុជាផ្តល់ជូនសាលាបឋមសិក្សា ដំបូក​ខ្ពស់ នៃឃុំតា​សៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានសម្ពោធក្រោម​វត្តមានលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងលោក ប៊ែរី ថេនីន  ប្រធានអង្គការ Rotary club រួមសហការី និងម្ចាស់ជំនួយ ។ ក្នុងឱកាសនោះលោកអភិបាលស្រុកស្វាយលើ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ម្ចាស់ជំនួយ,អង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជាដែលបានបរិច្ចាគជាថវិការបស់ខ្លួនជួយសាងសង់អគារសិក្សាមួយខ្នងនេះ។លោកបន្តថា កន្លងមកអង្គការចក្ខុ​វិស័យកម្ពុជា បានចូលរួមយ៉ាង សកម្មលើវិស័យអប់រំ សុខាភិបាល និងជួយដល់ជនរងគ្រោះ ខ្វះខាតស្បៀង ផ្តល់អណ្តូងទឹក,បង្គន់​អនាម័យជាដើម។កាយវិការដ៏សប្បុរសនេះ ក្នុងន័យជួយអភិវឌ្ឍន៍​វិស័យអប់រំ​នៅកម្ពុជា​កាន់តែ​មានការរីក​ចម្រើន ។ ចំណែកលោក ស៊ត់ ចន្ថា  នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើករាល់សកម្មភាព និងលទ្ធផលរបស់អង្គការ ចក្ខុវិស័យ​កម្ពុជា គឺបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ចំណែក អគារមួយខ្នង មានពីរបន្ទប់ធ្វើអំពីថ្ម ប្រកស័ង្កសីអ៊ីសូឡង់ចំណាយថវិកា…

  • ប្រតិភូចំនួន ៧៤រូប មកពីសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.

    ប្រតិភូចំនួន ៧៤រូប មកពីសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.

    (ភ្នំពេញ)៖ គណៈប្រតិភូអន្ដរជាតិចំនួន៧៤រូប នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃរបៀបវារៈក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP11) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្តីទីនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌលក្នុងការលើកកម្ពស់ជំនាញផ្នែកច្បាប់ សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជនសម្រាប់ស្វែងយល់អំពីសារៈសំខាន់ផ្នែកច្បាប់ក្នុងតុលាការ និងដំណើរការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក.។ គណៈប្រតិភូមានការចាប់អារម្មណ៍ជាពិសេសចំពោះតួនាទីរបស់ អ.វ.ត.ក. ក្នុងការចងក្រងឯកសារអំពីភាពឃោរឃៅនៃរបបខ្មែរក្រហម និងការរួមចំណែករបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពជាសកល។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថាៈ“យើងពិតជាមានកិត្តិយស និងសូមស្វាគមន៍ប្រតិភូមកពីសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅថ្ងៃនេះ។ ដំណើរទស្សនកិច្ចនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាចំពោះយុត្តិធម៌ ការផ្សះផ្សា និងការថែរក្សាប្រវត្តិសាស្ត្រ។ តាមរយៈការចូលរួមស្វែងយល់អំពីការងាររបស់ អ.វ.ត.ក. នេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាសកលក្នុងការធានាបាននូវការទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងការការពារការរំលោភសិទ្ធិមនុស្សនាពេលអនាគត។…

  • ការងារ កែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ

    ការងារ កែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើង ការងារ កែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួង មុខងារ សាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមយើង ទាំងអស់គ្នាចាត់ទុកថា ការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាស ក្នុងការកែលម្អ អង្គភាពឲ្យកាន់តែប្រសើរឡើង។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ…

  • ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មី ជិត ១ពាន់គ្រួសារ ដោយក្នុងនោះនៅតំបន់អភិវឌ្ឍរុនតាឯកជិត ៦ពាន់គ្រួសារ

    ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មី ជិត ១ពាន់គ្រួសារ ដោយក្នុងនោះនៅតំបន់អភិវឌ្ឍរុនតាឯកជិត ៦ពាន់គ្រួសារ

    (ភ្នំពេញ)៖ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ បើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៥ វិច្ឆិកា ២០២៤បានឱ្យដឹងថា៖ក្នុងការរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ កន្លងមកទទួលបានលទ្ធផលដូចជា៖ ១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ភូមិ។ ២. ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។ ៣.…

  • ប្រជាពលរដ្ឋបន្តមកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែង

    ប្រជាពលរដ្ឋបន្តមកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែង

    រតនគិរី៖ដំណើរទស្សនកិច្ចរបស់ប្រជា​ពលរដ្ឋមកកាន់ទឹកដីខេត្តរតនគិរី បានបន្តធ្វើជាបន្តបន្ទាប់​បានក្លាយជាទឡ្ហីករណ៍​រស់​បញ្ជាក់​ពីភាព​ច្បាស់​លាស់ ប្រាកដប្រជា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​បន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់​ជាប្រយោជន៍ដល់​ជាតិ និងប្រជាជន​កម្ពុជា​។ ដោយឡែកកម្មវិធីទស្សនកិច្ចលើកនេះ ត្រូវបានរៀបចំឡើងនៅ​ថ្ងៃទី២៣ ​និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្បួនរថយន្ត​នៃដំណើរ​ទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និង​សម្រប​សម្រួលយ៉ាងរលូនពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យរាជ​រដ្ឋាភិបាល ។ ពេលដែលដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ងិន ណែល អភិបាលរងខេត្ត តំណាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។នៅពេលមកដល់ទឹកដីខេត្តរតនគិរីប្រជាពលរដ្ឋ​ទាំង១៨៥នាក់ បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់​នៅ​របស់​ប្រជាជន​ក្នុងខេត្តរតនគិរី ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយ​ការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធ​នឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំ​ដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី​កម្ពុជា។ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេង​យល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋា​រចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម ទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការ​ដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ៕ដោយ៖ គតិ យុត្ត

  • អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

    អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

    (សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union – IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស​ ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ​ ជាមួយបណ្ដាប្រទេសនានា​ នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត​ រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។…