-
ប្រជាពលរដ្ឋស្ម័គ្រចិត្តប្ដូរទីលំនៅទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង សរុបចំនួន ៩ ៩០៤គ្រួសារ

-
ការងារអាទិភាពនៃការងារលំនៅឋានរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

-
គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ នៅចុងខែមករាឆ្នាំ២០២៥

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករារាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលទាំងអស់ មេត្តាជ្រាបថា ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈ កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ (រយៈពេលពីរថ្ងៃ)នៅវិមាន៧មករា ។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅវិមាន៧មករា។ ក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ ក៏បានសម្រេចបោះឆ្នោតតែងតាំងសមាជិកចំនួន ២៣រូបជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ដែលធ្វើឱ្យសមាជិកអចិន្ត្រៃយ៍កើនដល់៥៨រូប៕ដោយ៖វណ្ណលុក
-
កម្ពុជា កំពុងជំរុញការងារគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចជាតិទំនើបសម្រាប់គោលដៅទេសចរណ៍លំដាប់ពិភពលោក

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និង កំពុងអនុវត្តស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាទៅជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ នេះបើតាមការលើកឡើងពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥ វិច្ឆិកា ២០២៤។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងដែរថា៖ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញការងារគ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖ ដោយ ៖ ម៉ាដេប៉ូ
-
ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនថា នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥រសៀល គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង១៥:៣០នាទីរសៀល ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ។ ២- បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥ ។ ៣- បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥ ៕ ដោយ ៖ វណ្ណលុក
-
ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ

ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ដ.ន.ស និងជាប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងនោះមាន៖ ១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ភូមិ។ ២. ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។ ៣. មកដល់ពេលនេះមានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកគោលនយោបាយជាដីឡូត៍ទៅរស់នៅទីតាំងថ្មីសរុប ៩ ៩០៤គ្រួសារ ក្នុងនោះ ទៅតំបន់អភិវឌ្ឍរុនតាឯក ៥ ៨៦៥គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍…
-
ប្រធានាធិបតីអាមេរិក Joe Biden មានបំណងលុបចោលបំណុលរបស់អ៊ុយក្រែនប្រមាណ ៤,៦ពាន់លានដុល្លារអាមេរិក

-
ឋានសួគ៌បូកគោ ក្រុងបូកគោ ខេត្តកំពត

-
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)

នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញការងារគ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
រយៈពេល ១០ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ កើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣
