-
ជាង ៧០%នៃផលិតផលដែលដាក់លក់នៅលើវេបសាយ Amazon

-
ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង

-
អូស្ត្រាលីទាត់ចោលផែនការពិន័យក្រុមហ៊ុនបណ្ដាញសង្គមរឿងសាយភាយព័ត៌មានមិនពិត

កង់បេរ៉ា ៖ រដ្ឋាភិបាល និងអ្នកនយោបាយអូស្ត្រាលីបានច្រានចោលផែនការដាក់ពិន័យក្រុមហ៊ុនបណ្ដាញសង្គម ទាក់ទិននឹងបញ្ហាអសមត្ថភាពទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត។ សេចក្ដីព្រាងច្បាប់មួយ រដ្ឋាភិបាលអូស្ត្រាលីមានបំណងផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមរហូតដល់ ៥ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ ក្នុងករណីខកខានទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិតតាមអ៊ីនធឺណិត។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីគមនាគមន៍អូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានសម្រេចចិត្តលុបចោលសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងព្រឹទ្ធសភា។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្ត្រាលី ក្នុងការដោះស្រាយបញ្ហាកើនឡើងព័ត៌មានមិនពិតយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធបណ្ដាញសង្គម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ហ្វីលីពីន ៖ អនុប្រធានាធិបតីគំរាមធ្វើឃាតប្រធានាធិបតី

ម៉ានីល ៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានថ្លែងគំរាមធ្វើឃាតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។ លោកស្រី Sara បានប្រាប់សន្និសីទកាសែតមួយនាពេលថ្មីៗនេះថា លោកស្រីបាននិយាយទៅកាន់ឃាតករម្នាក់ និង បានណែនាំឱ្យសម្លាប់លោកប្រធានាធិបតី, លោកជំទាវទី១របស់គាត់ និង ប្រធានសភាតំណាងរាស្រ្តដែលជាសាច់ញាតិរបស់ប្រធានាធិបតី។ លោកស្រីបន្ថែមថា រឿងនេះនឹងកើតឡើង ក្នុងករណីលោកស្រីខ្លួនឯងត្រូវគេធ្វើឃាត។ ទោះបីជាយ៉ាងណា អនុប្រធានាធិបតីហ្វីលីពីនរូបនេះ មិនបានបញ្ជាក់លំអិត អំពីការប៉ុនប៉ងធ្វើឃាតលោកស្រីទេ។ ឆ្លើយតបនឹងសារគំរាមរបស់លោកស្រី Sara ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីននិយាយថា ខ្លួនបានពង្រឹងសន្តិសុខ ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់នានា ដើម្បីរារាំង និងការពារប្រឆាំងការគំរាមកំហែងណាមួយ ចំពោះអាយុជីវិតប្រធានាធិបតី និងគ្រួសាររបស់គាត់។ សូមបញ្ជាក់ថា លោកស្រី Sara បានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងខែមិថុនា ដែលនេះបង្ហាញពីការដួលរលំសម្ព័ន្ធភាពនយោបាយក្នុងប្រទេសហ្វីលីពីន។ លោកស្រី Sara និងលោក Marcos Jr មេដឹកនាំផ្តាច់ការហ្វីលីពីន ទទួលបានជ័យជម្នះការបោះឆ្នោតឆ្នាំ ២០២២។ ប៉ុន្តែគ្រួសារទាំងពីរមានជម្លោះលើគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំងគ្រឿងញៀន៕ ប្រភព ៖ AFP ប្រែសម្រួល…
-
BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

ប៉ារីស ៖ ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំងចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការការពារខ្លួន។ ប៉ុន្តែលោក Barrot មិនបញ្ជាក់ថាតើមីស៊ីលរបស់បារាំងត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនរួចហើយឬអត់នោះទេ។ បារាំង បាន ផ្គត់ផ្គង់ ដល់ អ៊ុយក្រែន នូវ មីស៊ីល SCALP ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ ជាង ២៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ការប្រកាសបែបនេះរបស់លោក Barrot កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ទៅកាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោក ពូទីន បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការសងសឹកចំពោះការវាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ

-
ប្រជាជនកម្ពុជា គឺអ្នកជួយផ្សព្វផ្សាយពីផ្នត់គំនិតវិជ្ជមាននៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ

-
អបអរសាទរ ដែលស្ថាប័នពិភពលោក Guinness World Records បានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម

-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំពេញអង្គ IPTPលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គវគ្គទី១ ក្រោមប្រធានបទ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនៈ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល។ កិច្ចប្រជុំនេះ មាន ឯកឧត្តម Ahmed Mohamed Aljiarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំសំខាន់នេះ មានការថ្លែងសន្ទរកថាគន្លឹះពីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំអង្គការ វេទិកាអន្តរជាតិជាច្រើន មានដូចជា ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ លោកជំទាវ Cemira Sacramento ប្រធានរដ្ឋសភាសៅតូម៉េ និងព្រីនស៊ីប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul…
-
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ជំរុញឱ្យសមាគមឯកទេសវះកាត់នៅកម្ពុជា បង្កើននូវចំណេះដឹងនិងបទពិសោធន៏ថ្មីៗ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបើកសន្និសីទ សមាគមសល្យសាស្រ្តកម្ពុជា ប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាផ្តើមចេញពីសមាគមសល្យសាស្ត្រកម្ពុជាដែលបង្កើតឡើងកាលពីឆ្នាំ១៩៩៥ បច្ចុប្បន្នបានអភិវឌ្ឍន៍ជាសមាគមឯកទេសជាច្រើននាពេល បច្ចុប្បន្ននេះមានដូចជាសមាគមសល្យសាស្ត្រកុមារកម្ពុជាសមាគមវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ សមាគមវះកាត់ប្រព័ន្ធប្រសាទ និងសមាគមសោភ័ណ្ឌសល្យសាស្ត្រ។ល។ ចំណុចខ្លាំងនៅត្រង់យើងទាំងអស់គ្នារក្សាបានសាមគ្គីភាពក្នុងកិច្ចសហការរៀបចំសន្និសិទ្ធប្រចាំឆ្នាំរួមយ៉ាងជោគជ័យជារៀងរហូតមក។ ដោយឡែកឆ្នាំនេះតាមរយៈកម្មវិធីវិទ្យាសាស្ត្រ ឯកឧត្តមសង្កេតឃើញថាមានបទបង្ហាញស្តីអំពីការរិះរករោគវិនិច្ឆ័យនិងការព្យាបាលជំងឺដោយការវះកាត់ជាច្រើននឹងត្រូវលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងគ្រូពេទ្យជំនាញឯកទេសជាតិនិងអន្តរជាតិជាច្រើនរូបដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី និង ជប៉ុន។ ឯកឧត្តមសង្ឃឹមថាសមាជិកសមាជិកានៃអង្គសន្និសិទ្ធទាំងអស់នឹងខិតខំពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីបង្កើននូវ ចំណេះដឹងនិងបទពិសោធន៏ថ្មីៗជាច្រើនបន្ថែមទៀតដែលជាគុណប្រយោជន៌សំរាប់បង្កើនគុណភាពសេវាព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ ឡឹម តារា បានបន្ថែមសង្កេតធ្ងន់ថា ប្រធានបទ «នវានុវត្តន៍នៃបច្ចេកទេសវះកាត់ក្នុងយុគ្គសមយ័ថ្មី» គឺពិតជាឆ្លើយតបទៅនឹងគោលនយោបាយកំណែទំរង់សុខាភិបាលដែលផ្តោតសំខាន់លើការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាពសុវត្ថិភាពនិងសមធម៌ដោយក្នុងនោះយុទ្ធសាស្រ្តគន្លឹះប្រាំបួនចំណុចត្រូវបានប្រកាសដាក់ចេញតាំងតែពីថ្ងៃដំបូងនៃអាណត្តិរាជរដ្ឋាភិបាលទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សាស្ត្រាចារ្យ សូមថ្លែងអំណរគុណចំពោះភាគីមិត្តបារាំងដែលបានជួយទាំងការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបា លនិងការគាំទ្រសហការក្នុងការរៀបចំសន្និសីទធវិទ្យាសាស្ត្រវេជ្ជសាស្ត្រនានា ជារៀងរហូតមកនិងនៅតែបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀតជាសាក្ខីភាពដែលឯកឧត្តមប្រធានាធិបតីបារាំងMacronបានលើកឡើងក្នុងព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនានរោត្តមសីហមុនីថា នឹងនៅតែបន្តគាំទ្រជួយវិស័យសុខាភិបាលនៅកម្ពុជាតាមរយះការជួយការបណ្តុះបណ្តាលធនធានមនុស្សការវះកាត់ពីចំងាយ និងបញ្ញាសប្បនិម្មិតAI”ដល់វិស័យសុខាភិបាលនៃយើង៕ ដោយ ហេង សម្បត្តិ