-
Biden ចង់លុបបំណុល៤.៦ពាន់លានដុល្លារពីអ៊ុយក្រែន

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងស្វែងរកការលុបចោលបំណុល ៤.៦ពាន់លានដុល្លារអាមេរិក ពីប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីពេលថ្មីៗនេះ។ ប្រភពបានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងលុបចោលផ្នែកខ្លះ នៃបំណុលរបស់អ៊ុយក្រែន នេះបើតាមលិខិតមួយ ផ្ញើទៅកាន់សភាជាតិអាមេរិក ចេញពីក្រសួងការបរទេស។ លិខិតនោះបញ្ជាក់ថា ការលើកលែងបំណុលចំនួន ៤.៦៥ពាន់លានដុល្លារ ដែលជំពាក់ដោយអ៊ុយក្រែន នឹងជួយឲ្យក្រុង Kiev មានជ័យជំនះ ដែលស្របតាមផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នៅអឺរ៉ុប, G7 និង NATO។ យោងតាមក្រុមប្រឹក្សាសហរដ្ឋអាមេរិកស្តីពីទំនាក់ទំនងបរទេស (CFR) បានបង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិកសភាអាមេរិកបានអនុម័តច្បាប់ចំនួន៥ ដែលផ្តល់ប្រាក់ សរុបចំនួន ១៧៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះ ក្រុង គៀវត្រូវបានផ្តល់ជំនួយផ្ទាល់ ជាង១០០ពាន់លានដុល្លារ រួមទាំង ៣៣.៣ ពាន់លានដុល្លារ ដើម្បីពង្រឹងថវិការបស់ខ្លួន និង…
-
សម្តេចតេជោ ហ៊ុន សែន បន្តប្រគល់ថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណភាព ២១គ្រួសារ ក្នុងស្រុកមុខកំពូល

កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារនាំយកថវិការបស់សម្តេច ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ២១គ្រួសារ នៅក្នុងឃុំរកាកោងទី២ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ នៅក្នុងឃុំ រកាកោងទី2 និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។ លោក លឹម លីន បានបន្ថែមថា លោក ហាស់ វ៉ារី…
-
KFC បិទហាង បញ្ឈប់បុគ្គលិក២,០០០នាក់ នៅឥណ្ឌូណេស៊ី

MC. បរទេស ៖ ហាងលក់អាហាររហ័ស KFC នៅប្រទសឥណ្ឌូនេស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធ ចំនួន ជាង៣៦លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុនបានបិទហាងចំនួន៤៧ និងបញ្ឈប់បុគ្គលិក ចំនួន២,២៧៤នាក់ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress ថ្មីៗនេះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហាង KFC Indonesia ដែលចំណុះឲ្យក្រុមហ៊ុនធំ PT Fast Food Indonesia Tbk ឬ ក្រុមហ៊ុន FAST បានលាតត្រដាងថា គ្រាន់តែរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក ៧១៥នាក់ ធៀបនឹងតួលេខឆ្នាំ២០២៣ មាន៧៦២នាក់។ កម្លាំងការងាររបស់ខ្លួនក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលឥឡូវនេះ នៅមានបុគ្គលិកជាង ១៣,៧០០ នាក់ បើធៀបនឹងពីមុន មានរហូតដល់ជិត១៦,០០០នាក់។ ប្រភពថា កត្តាដ៏សំខាន់បំផុត នៅក្នុងការធ្លាក់ចុះ នៃប្រាក់ចំណូល គឺការធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់អាហារ និងភេសជ្ជៈសរុប ដោយគិតត្រឹមត្រីមាសទី៣ ថយចុះ២២.៤ភាគរយ។ មេដឹកនាំរបស់ក្រុមហ៊ុន…
-
ភ្ញៀវជាតិនិងអន្តរជាតិជាង៣ ០០០នាក់ ចូលរួមដង្ហែក្បួនចំងាយ៤គីឡូម៉ែត្រ ដើម្បីពិភពលោកមួយដែលគ្មានមីន

សៀមរាប៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នៅមុខប្រាសាទអង្គរវត្ត ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាង៣ ០០០នាក់ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន” ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប- អង្គរស្តីពីពិភពលោកគ្មានគ្រាប់ មីន នៅខេត្តសៀមរាប។ ក្នុងចំងាយផ្លូវ៤គីឡូម៉ែត្រ ចាប់ពីប្រាសាទអង្គរវត្ត ដល់ព្រះលានជល់ដំរីក្បែរប្រាសាទបាយ័ន ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តម ហួត ជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាង៣ ០០០នាក់មកពីអង្គភាព ស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”។ ក្បួនដង្ហែដែលនាំមុខដោយជនមានភាពពិការជាច្រើនប្រភេទដោយសារគ្រាប់មីន ព្រមទាំងបដាពាក្យស្លោកក្នុងន័យអំពាវនាវដើម្បីពិភពលោកមួយដែលគ្មានមីន បានធ្វើដំណើរព្រមៗគ្នា ដើរថ្មើរជើង…
-
សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដឹកនាំជំនាន់មុន ខិតខំស្វែងរកសន្តិភាព ឯអ្នកដឹកនាំជំនាន់ក្រោយ ជាអ្នកថែរក្សាសន្តិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធ ក្នុងការកសាងកម្ពុជាឡើងវិញ, ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម, ជាពិសេស ក្នុងការរំដោះជាតិ, ការផ្សះផ្សាជាតិ, ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ថា អ្នកបន្តវេនជំនាន់ក្រោយ មិនបានឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសថ្លែងសុន្ទរកថា និងបាឋកថាពិសេស នៃពិធីបើក និងធ្វើប្រកាសពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី IPTP 11 ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស្ដីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នាឱកាសនេះ សម្ដេចតេជោ បានចែករំលែកបទពិសោធដឹកនាំផ្ទាល់ ក្នុងការកសាងកម្ពុជាឡើងវិញ, ទាំងក្នុងដំណាក់កាលសង្គ្រាម…
-
កោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ

-
ក្រុងកែប ខេត្តកែប

-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Min…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេច សង្ឃឹមថា ធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបាននូវការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាការចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។ ក្នុងជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋឡាវ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) បានទទួលជួប លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបញ្ជាក់ថា ការជួបគ្នានេះជាឱកាសល្អដែលភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ រួមទាំងគម្រោងទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឡាវ។ លោកជំទាវ Pany Yathotou បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូឡាវចូលជួបធ្វើគារវកិច្ច។ លោកជំទាវបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ជូន សម្តេចតេជោ និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងបរិបទនេះ…