-
សម្តេចតេជោ ហ៊ុន សែន ទទួល ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រតិភូអន្តរជាតិថា ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ផ្ដល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្តិ…
-
សម្តេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកអំពីការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាព បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីចំណុចដែលសម្ដេច ផ្ចុងផ្ដើមឲ្យមាននយោបាយ ឈ្នះ ឈ្នះ និងការចរចាររវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ ទៅក្នុងរាជរដ្ឋាភិបាល ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តរបស់យើង ។ សម្ដេច បន្ដថា នយោបាយ ឈ្នះ ឈ្នះ នេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើប្រាស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់…
-
កូនដំរីដែលបានជួយសង្រ្គោះនៅខេត្តមណ្ឌលគិរី នៅពេលនេះមានសុខភាពល្អប្រសើរឡើងវិញហើយ

(ភ្នំពេញ)៖កូនដំរីមួយក្បាលដែលបានវង្វេងបាត់ពីមេរបស់វា ហើយត្រូវបានគេជួយសង្រ្គោះកាលពីកន្លងមកនៅខេត្តមណ្ឌលគិរី ពេលនេះកំពុងត្រូវបានគេថែទាំយ៉ាងល្អ និងមានសុខភាពរល្អប្រសើរឡើងវិញហើយ។ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះតាមបណ្តាញសង្គមមតេឡេក្រាមឱ្យដឹងថា៖កូនដំរីចាណាម ជាឈ្មោះកូនដំរីញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ដែរថា”នាពេល បច្ចុប្បន្នស្ថានភាពសុខភាពកូនដំរីញីនេះបានវិវត្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព និងចិញ្ចឹមថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។ មន្រ្តីអ្នកនាំពាក្យរូបនេះបានរំលឹកថា៖បន្ទាប់ពីទទួលព័ត៌មានពីប្រជាសហគមន៍មូលដ្ឋានអំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណីដើម្បីរង់ចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងបន្ថែមដែរថា៖ក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់ ជាមួយស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផង និងក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កូនដំរីនេះត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ…
-
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្តដឹកនាំដោយ

-
ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ “ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់

ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់ ហើយ កម្ពុជា គឺជាប្រទេសមួយដែលមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត” ជាការឆ្លើយតប សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា៖ “សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់ ដែលនឹងជួយដល់ការធ្វេីសមាហរណកម្ម និង ការតភ្ជាប់ពិភពលោក រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ”។ #ams1minute
-
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ ឱ្យកាន់តែរឹងមាំ

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ខណៈសម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ #ams1minute
-
វិថីអូរឈើទោល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការនៅអនុវិទ្យាល័យ មាឃបី ស្រុកស្ទឹងត្រង់

កំពង់ចាម៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធអគារសិក្សាមួយខ្នង ប្រាំមួយបន្ទប់ និងទីចាត់ការមួយខ្នង នៅអនុវិទ្យាល័យ មាឃបី នៃភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ មានប្រសាសន៍ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា ជាគោលការណ៍របស់រដ្ឋាភិបាលមកដល់ពេលនេះ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ថ្នាក់ដឹកនាំ ប្រធានក្រុមការងា គ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន អស់ពីសមត្ថភាព លទ្ធភាព ដើម្បីនាំមកនូវ ការរីកចម្រើនលើគ្រប់វិស័យ និងផ្តល់សេចក្តីសុខភាពសម្បូររុងរឿង ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្នុងអាណត្តិនេះ សេដ្ឋកិច្ចគឺជាអាទិភាព។ប្រសិនបើសេដ្ឋកិច្ចដើរល្អ ជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើង ។ ប៉ុន្តែដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ យើងត្រូវការគិតគូរអំពីសន្តិភាពជាមុនសិន។ ផ្ទុយទៅវិញ ប្រសិនបើប្រទេសពុំមានសន្តិភាពទេនោះ អ្វីៗក៏ពិបាកនឹងកសាងផងដែរ។…
-
របាយការណ៍នៅថ្ងៃទី២៣ វិច្ឆិកា

-
រុស្ស៊ីចង់បានជនចំណាកស្រុកជាច្រើននាក់ ឲ្យធ្វើការងារក្នុងប្រទេស

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ីត្រូវការជនចំណាកស្រុក ដើម្បីអភិវឌ្ឍជាតិ ដោយសារតែកម្លាំងពលកម្ម ក្នុងស្រុកកំពុងធ្លាក់ចុះ។ លោក Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti កាលពីថ្ងៃសុក្រ ថា «ជនចំណាកស្រុកគឺជាតម្រូវការចាំបាច់»។ លោកបន្តថា «យើងមានស្ថានភាពប្រជាសាស្ត្រដ៏តានតឹង យើងរស់នៅក្នុងប្រទេសដ៏ធំបំផុត នៅលើពិភពលោក ប៉ុន្តែ មិនមានរុស្ស៊ី ច្រើនទេ»។ លោក Peskov បន្ថែមថា «យើងត្រូវការកម្លាំងពលកម្ម ដើម្បីឱ្យមានការអភិវឌ្ឍ យ៉ាងស្វាហាប់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងអស់ របស់យើង… អាជ្ញាធររុស្ស៊ីស្វាគមន៍ការធ្វើចំណាកស្រុក»។ កាលពីដើមសប្តាហ៍នេះ សភារុស្ស៊ីបានអនុម័តច្បាប់ហាមប្រាម «ការឃោសនាគ្មានកូន» ដោយមានប្រសិទ្ធភាពហាមឃាត់បុគ្គល ឬ អង្គការណាមួយ ពីការលើកទឹកចិត្តអ្នកដទៃ មិនឱ្យមានកូន។ វាគឺជាវិធានការដែលបង្កើតឡើង ដើម្បីជួយដោះស្រាយវិបត្តិប្រជាសាស្រ្ត ដែលទទួលមរតក ពីសម័យសូវៀត ហើយដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីជម្លោះ នៅអ៊ុយក្រែន។ តួលេខស្ថិតិជាតិ Rosstat បង្ហាញថា ទារកចំនួន…