-
អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មនៃក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់

បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងរៀបចំដែនដី និងនគរូបនីយកម្មកម្ពុជាឱ្យក្លាយទៅជាដែនដីសុវណ្ណភូមិ ដែលយើងអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។ ដើម្បីសម្រេចបំណងនេះ ក្រសួងបានផ្ដោតលើការងារសំខាន់ៗ រួមមានការងារកសាងផែនការរូបវន្តគ្រប់កម្រិត ការងាររៀបចំដែនដី ដោយយកចិត្តទុកដាក់ក្នុងការកសាងប្លង់គោលប្រើប្រាស់ដី ការរៀបចំផែនការប្រើប្រាស់ដី ការកសាងផែនការយុទ្ធសាស្ត្ររៀបចំដែនដីដើម្បីជំរុញការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច ការងាររៀបចំវគ្គបំពាក់បំប៉ន និងការងាររៀបចំលក្ខខណ្ឌការងារ និងកិច្ចសន្យាការងារ សម្រាប់ជ្រើសរើសក្រុមហ៊ុនឯកជន និងអ្នកស្ម័គ្រចិត្តអនុវត្តការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី។ក្នុងនោះ ក្រសួងដ.ន.ស ក៏បានផ្តោតលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ក្នុងក្របខណ្ឌក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ការងាររៀបចំកែលម្អទីក្រុង ការងាររៀបចំកែលម្អតំបន់រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌក្រុមការងារបច្ចេកទេស ក៏ដូចជាការងាររៀបចំដែនដី ឃុំមានធនធានវប្បធម៌ប្រវត្តិសាស្ត្រថែមទៀតផង។ លើសពីនេះទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានយកចិត្តទុកដាក់លើការងារកិច្ចសហប្រតិបត្តិការ ការងាររៀបចំបទដ្ឋានគតិយុត្ត និងការងារកំណែទម្រង់ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
របាយការណ៍នៅថ្ងៃទី២៤ វិច្ឆិកា

-
យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព

-
ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឱ្យគង់វង្ស។ ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖ក. ដីតំបន់៣ ៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ខ. ដីតំបន់២ ៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី ។គ. ដីតំបន់១ ៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន)បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។ សម្រាប់ទិសដៅបន្ត ក្រុមការងារនៃក្រសួង ដ.ន.ស នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជីនិងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា…
-
អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។ ជាលទ្ធផល ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។ ដោយឡែក ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣បណ្ណ…
-
តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងការឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖១. សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី២. សេវាសំណង់៣. សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ៤មុខសេវា រួមមាន៖ សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។ ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយ ជាដើម។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី…
-
ភ្លើងឆេះបំផ្លាញផ្ទះ ១,០០០ខ្នង ក្នុងតំបន់អនាធិបតេយ្យរបស់ហ្វីលីពីន

បរទេស៖ អាជ្ញាធរបាននិយាយថា ផ្ទះប្រហែល ១,០០០ខ្នង ត្រូវបានឆេះ នៅក្នុងគ្រោះអគ្គិភ័យ ដែលបានចាប់ផ្តើមឆាបឆេះ នៅជាន់ទីពីរ នៃផ្ទះមួយខ្នង ក្នុងចំណោមផ្ទះដែលស្ថិតនៅតំបន់អនាធិបតេយ្យ ទាំងនេះ។ អាជ្ញាធរទប់ស្កាត់គ្រោះអគ្គិភ័យ Manila Fire District បាននិយាយថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ដោយអណ្តាតភ្លើង និងផ្សែងខ្មៅ យ៉ាងក្រាស់ បានបក់ទៅលើមេឃ។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីមនុស្សស្លាប់ ឬ អ្នករងរបួស នោះទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ បានឱ្យដឹងថា សំណង់ទាំងនោះ មានប្រជាជនរស់នៅ ប្រហែល ២,០០០គ្រួសារ។ សេវាពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយ បានដាក់ពង្រាយរថយន្តចំនួន ៣៦ គ្រឿង រួមនឹងទូកពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ខណៈដែលកងកម្លាំងអាកាស ក៏បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ទៅជួយពន្លត់ភ្លើងផងដែរ។ វីដេអូចែកចាយដោយទីភ្នាក់ងារគ្រោះមហន្តរាយរបស់ទីក្រុង បានបង្ហាញថា ផ្ទះទាំងនេះស្ថិតនៅក្នុងភូមិ Isla Puting Bato នៃទីក្រុងម៉ានីល។ អ្នកភូមិឈ្មោះ Leonila…
-
គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប អង្គរ អញ្ជើញ ទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព

សៀមរាប៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋភាគី១៦៤ប្រទេស,តំណាងស្ថានទូតប្រចាំកម្ពុជាអញ្ជើញទស្សនកិច្ចស្វែងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភព លោកមួយដែលគ្មានមីន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តសៀមរាប។ ដោយមានការចូលរួមពីលោកជំទាវ អេរី អាហ្វីយ៉ា(ERI Arfiya) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក អានដូ ណាអូគី (ANDO Naoki) អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុននិងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូល សៀមរាបអង្គរស្តីពីពិភពលោកមួយគ្មានគ្រាប់មីន អញ្ជើញទស្សន កិច្ចសារមន្ទីរតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងឱកាសនេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជា…
-
អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ រួមមាន៖ ការពង្រឹងសមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដែលក្នុងនោះក្រសួងបានកំណត់ និងបំពេញកិច្ចការចម្បងៗជាអាទិ៍៖ ១. ការពង្រឹងសមត្ថភាពមន្រ្តី ៖ ការរៀបចំផែនការជ្រើសរើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ការបណ្តុះបណ្តាលបន្ត ការប្រើប្រាស់មន្ត្រីឱ្យស្របតាមឧបនិស្ស័យនិងជំនាញ និងលើកទឹកចិត្តមន្ត្រីឱ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។ ២. ការពង្រឹងសមត្ថភាពស្ថាប័ន ៖ ៣. ការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការណ៍ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយលើកទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នេះជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute