Category: One-Minute

  • កម្ពុជាទទួលជោគជ័យក្នុងការសម្អាតគ្រាប់មីន ដោយប្រើប្រាស់​វិធីសាស្រ្ត៣សំខាន់

    កម្ពុជាទទួលជោគជ័យក្នុងការសម្អាតគ្រាប់មីន ដោយប្រើប្រាស់​វិធីសាស្រ្ត៣សំខាន់

    ភ្នំពេញ៖ ការប្រើប្រាស់វិធីសាស្រ្តចំនួន៣គឺ សម្ភារៈទំនើបក្នុងការ​រុករកគ្រាប់មីន ,ការប្រើប្រាស់ត្វសុនខ(ឆ្កែ) និងសត្វកណ្តុរ រួមផ្សំនោះ​បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការសម្អាតមីននាកន្លងមក។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី​ពិភពលោក​មួយដែលគ្មានមីន»កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ​មីន និងជាអនុ​ប្រធានអនុស​ញ្ញា​អូតាវ៉ាឆ្នាំ២០២៤ បានបញ្ជាក់ថា សម្ភារៈ​រាវមីន ដែលកម្ពុជាបាន​យក​មកប្រើប្រាស់នាកន្លងមក​គឺបានប្រើប្រាស់​ប្រភេទទំនើបបំផុត ទើបទទួលជោគជ័យនាពេលបច្ចុប្បន្ន។ ឯកឧត្ដម លី ធុជ បានចាត់ទុក សម្ភារៈគឺជាបដិវត្តន៍នៃការសម្អាតមីន​របស់កម្ពុជា។ក្រៅពីនេះកម្ពុជាក៏ជាប្រទេសមួយដែលបណ្តា​ប្រទេស​មួយចំនួនដូចជាសហរដ្ឋអាមេរិកយកសម្ភារៈរបស់គេមកធ្វើតេស្ត, ជប៉ុនក៏អញ្ចឹងដែរក៏គេយក​សម្ភារៈរបស់គេ​មកធ្វើតេស្ត​នៅកម្ពុជា​ដែរមុនយកទៅប្រើប្រាស់”។ ឯកឧត្តមបន្ថែមថា ដោយឡែកសម្រាប់ការប្រើប្រាស់ សុនខ វិញគឺ​ជាផ្នែកសំខាន់មួយទៀតក្នុងការកំចាត់មីន ដូចគ្នាពោលគឹ​គេប្រើ​ប្រាស់វាសម្រាប់ហិតក្លិន ទាំងមុនបោសសម្អាត និងក្រោយបោស​សំអាត។សត្វសុនខ ក៏ជួយបានច្រើនដូចគ្នា។ក្រៅពីនេះកម្ពុជាក៏​ប្រើសត្វកណ្តុរធំៗមកចូលរួមកំចាត់គ្រាប់មីន។កណ្តុររាវមីនទាំងនេះ​កម្ពុជាបានយកពីប្រទេសគេក្នុងនេះបណ្តុះបណ្តាលវា ចាប់ពី១០​ទៅ១១ខែគឺអាចប្រើប្រាស់ការងារបានហើយតាមរយៈការប្រើកណ្តុរនេះយើងបានបោសសម្អាតមីនជាង៥០គីឡូម៉ែត្រក្រឡាមកហើយ។ ឯកឧត្ដម លី ធុជ បន្តថា ក្នុងទសវត្ស១៩៩០យើងមានអ្នកគ្រោះថ្នាក់​ដោយ​គ្រាប់មីនរហូតដល់ជាង៤ពាន់នាក់ក្នុងមួយឆ្នាំ។ តែ​បច្ចុប្បន្ន​កម្ពុជាបានទទួលជោគជ័យក្នុងការលុបបំបាត់មីន យ៉ាងគួរឱ្យ​កោតសរសើរ។កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេសដែល​ជោគជ័យ​យ៉ាងធំធេងពីទឹកដីមានមីនច្រើន ប្រែក្លាយជាដីមាស ដែលមាន​ផ្ទៃដីជាង៣០២៤ម៉ែត្រក្រឡា បានរំដោះចេញពី​គ្រាប់មីនក្នុងរយៈ​ពេលជាង៣០ឆ្នាំមកនេះ៕អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖រិន រចនា

  • កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍“ដើរដង្ហែក្បួនដើម្បីពិភពលោក​មួយដែលគ្មានមីន – March For A Mine-Free World” ចំងាយ៤គីឡូម៉ែត្រ

    កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍“ដើរដង្ហែក្បួនដើម្បីពិភពលោក​មួយដែលគ្មានមីន – March For A Mine-Free World” ចំងាយ៤គីឡូម៉ែត្រ

    ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្ស (អនុសញ្ញា​អូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោក​មួយដែល​គ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗ​មួយ​ចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួន​ដើម្បីពិភពលោកមួយដែល​គ្មានមីន – March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញ​ដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត្រ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនមាន​ប្រសាសន៍ថាការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មាន​សារៈ​សំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំង​មនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរ​ជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូត​ប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់​អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ…

  • អាជ្ញាធរមីនប្រារព្ធពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោកមួយដែលគ្មានមីន រយៈ៥ថ្ងៃនៅខេត្តសៀមរាប

    អាជ្ញាធរមីនប្រារព្ធពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោកមួយដែលគ្មានមីន រយៈ៥ថ្ងៃនៅខេត្តសៀមរាប

    ភ្នំពេញ៖កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន​នៃអនុ​សញ្ញាអូតាវ៉ានឹងប្រារព្ធចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ទន្ទឹមនឹង​ព្រឹត្តិការណ៍អាជ្ញាធរមីន​ក៏បានរៀបចំការតាំង​ពិព័រណ៍រយៈពេល៥ថ្ងៃ​ដែលផ្តល់ឱកាសឱ្យសាធារណៈជនទស្សនាដោយសេរីផងដែរ។​អាជ្ញាធរមីនបញ្ជាក់ថាពិព័រណ៍អបអរកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន រយៈពេល​៥ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារ សុខា សៀមរាប ។អាជ្ញាធរមីនបន្ថែមថា ព្រឹត្តិការណ៍នៃពិព័រណ៍នេះផ្តល់ឱកាសក្នុង​ការរៀន​សូត្រ, ចែករំលែកចំណេះដឹង និងជួបជុំជាមួយ​អ្នកជំនាញប្រតិបត្តិករក្នុងវិស័យមីនទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងយល់ពី​សមិទ្ធផល, និងដំណោះស្រាយច្នៃប្រឌិតពី​ដំណើរឆ្ពោះទៅពិភពលោកមួយដែលគ្មានមីនរបស់ប្រទេសកម្ពុជា​។ ដោយឡែកនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី​ លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ហ៊ុយ​ សារ៉ា​វុធ​ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ រួ​មនិងថ្នាក់ដឹកនាំ​ មន្ត្រីជំនាញពាក់ព័ន្ធ រៀបចំពិធីសូត្រមន្តក្រុងពលី​នៅមុខប្រាសាទបាយ័ន​ នៃទឹកដីខេត្តសៀមរាប ដើម្បីថ្វាយគ្រឿងសក្ការៈ​ជូនបុព្វបុរសខ្មែរ​ ម្ចាស់ទឹកម្ចាស់ដីប្រារព្ធកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា​អូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖មុនី

  • វេទិកាបញ្ចេញទស្សនៈលើកទី១៨ ស្តីពី «យុវជន ប្តេជ្ញារួមគ្នាបញ្ចប់​បញ្ហា​អេដស៍នៅកម្ពុជា» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

    វេទិកាបញ្ចេញទស្សនៈលើកទី១៨ ស្តីពី «យុវជន ប្តេជ្ញារួមគ្នាបញ្ចប់​បញ្ហា​អេដស៍នៅកម្ពុជា» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

    (ព្រះសីហនុ)៖ វេទិកាបញ្ចេញទស្សនៈ ស្ដីពី «យុវជន ប្តេជ្ញារួមគ្នាបញ្ចប់បញ្ហា​អេដស៍នៅកម្ពុជា» ដោយមានការបកស្រាយពីវាគ្មិនជាយុវជនកាក​បាទក្រហម​កម្ពុជា ចំនួន ៨រូប ក្នុងនោះយុវជនមកពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត​សៀមរាប ៤រូប និងមកពីសាខាខេត្តព្រះសីហនុ ៤រូប ព្រមទាំងមានវាគ្មិន​ជំនួយទាំងសងខាងចំនួន ៨រូប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កិច្ចពិភាក្សានេះ បានប្រារព្ធធ្វើឡើងដោយមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជា​អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា​ឥស្ស​រជន​ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គវេទិកាទាំងមូល និងបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃវេទិកានេះគឺ៖១. ផ្តល់ការយល់ដឹងដល់សាធារណជនបានយល់ដឹងពីសារៈសំខាន់​នៃការចូលរួមទប់ស្កាត់ជំងឺអេដស៍។២. ផ្តល់ភាពអង់អាចដល់យុវជនក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ចូលរួមចំណែកដោះស្រាយបញ្ហាដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។៣. បណ្តុះឆន្ទៈយុវជន ក្នុងការប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងយុទ្ធនាការរួមកម្លាំងគ្នា​ជាចរន្តជាតិតែមួយជាមួយរាជរដ្ឋាភិបាល…

  • ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង គ្រោងនឹង​បញ្ចប់​នៅចុងឆ្នាំ២០២៤

    ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង គ្រោងនឹង​បញ្ចប់​នៅចុងឆ្នាំ២០២៤

    ភ្នំពេញ៖ ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ខេត្ត​សៀមរាប ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពី​នាយកដ្ឋាន​អភិរក្សប្រាសាទ និងបុរាណវិទ្យាគ្រោងនឹងបញ្ចប់នៅខែធ្នូ​ចុងឆ្ ។នេះបើតាមអាជ្ញាធរជាតិអប្សរាឱ្យដឹងនៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤។ សកម្មភាពជួសជុលបានចាប់ផ្តើមនៅខែឧសភា ។អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានអធិប្បាយថា ការងារ​ជួសជុល​ប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុល​ខ្លោង​ទ្វារទិសខាងកើត ជួសជុល​ពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំង​ផ្នែកខាងត្បូង ,ខាងជើង។មកដល់​បច្ចុប្បន្ន សម្រេចការងារសរុប​បានប្រមាណ៩៥ភាគរយហើយ។ អ្នកស្រីបន្តថាប្រាង្គនេះមានហានិភ័យខ្លាំងមួយក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជា​បន្ទាន់ ដើម្បីឱ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។ អ្នកជំនាញរូបនេះបន្តថា មុនជួសជុល ប្រាង្គG15 មានស្ថានភាព​ខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋ​ប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ព័ន្ធប្រាសាទ ធ្វើឱ្យ​ប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុង​នីមួយៗ​ជា​បន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការ​ពារ​ជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែង៕ដោយ៖ម៉ាដេប៉ូរូបថត៖អាជ្ញាធរជាតិអប្សរា

  • ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម អញ្ជើញចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ ​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ដល់ភូមិគ្រឹះសម្តេចផ្ទាល់

    ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម អញ្ជើញចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ ​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ដល់ភូមិគ្រឹះសម្តេចផ្ទាល់

    (ភ្នំពេញ)៖ ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម​និយម​វៀតណាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលជួប​សម្តែង​ការគួរសម និងសាកសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​កិត្តិយស​រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដល់ភូមិគ្រឹះរបស់សម្តេចចក្រីផ្ទាល់។ ឯកឧត្តម ត្រិន ថាញ់មិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និតបាតអន្តរជាតិបណ្តាគណបក្សនយោបាយ នៅអាស៊ី លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់ឱន ក៏ដូចជាចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៃអគាររដ្ឋបាលថ្មី​របស់រដ្ឋសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជន​វៀតណាម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម​ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញ​សម្តែង​ការគួរសម និងសាកសួរសុខទុក្ខចំពោះសម្តេច ដោយផ្ទាល់ដល់​គេហដ្ឋាន ដែលនេះបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាល​ជ្រៅរបស់ថ្នាក់​ដឹកនាំវៀតណាម ចំពោះសម្តេច។ សម្តេចបានគូសបញ្ជាក់ថា ឯកឧត្តម ត្រិន ថាញ់មិន ក៏ធ្លាប់ជាថ្នាក់ដឹកនាំរណសិរ្យមាតុភូមិវៀតណាមផងដែរ ដែលធ្លា​ប់មានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ក្នុងការរួមគ្នាកសាងអភិវឌ្ឍ​ប្រទេស​ជាតិទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ត្រិន…

  • ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន​រតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

    ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន​រតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

    (ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋាន​រតនាគារ​ជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមដំណាល​គ្នា ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប​ដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈ​កម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ មានប្រសាសន៍ជូនបេក្ខជនក្នុងបន្ទប់ប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី​កសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ។ ដោយឡែកវិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើស​មន្ត្រី​នៃអគ្គ​នាយកដ្ឋានរតនាគារជាតិ ត្រូវបានជ្រើសរើសចេញ​ពីជម្រើសវិញ្ញាសាចំនួន ៣ផ្សេងគ្នា មកជាវិញ្ញាសាតែមួយ។” ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ ត្រូវមានហត្ថលេខារបស់​ឯកឧត្តមដោយផ្ទាល់។ សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម​ឃុំ ចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយត្រូវ​ឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន…

  • សិស្សទើបបញ្ចប់ការសិក្សាជាង ១,៤០០នាក់ ប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យវេស្ទើន

    សិស្សទើបបញ្ចប់ការសិក្សាជាង ១,៤០០នាក់ ប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យវេស្ទើន

    ភ្នំពេញ ៖ សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបប្រមាណជាង ១,៤០០នាក់ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានចូលរួមប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជំនាន់ទី២២ របស់សាកលវិទ្យាល័យវេស្ទើន។ លោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ថា ការប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុបទី១២) រួច ដែលឱកាសនេះ ជាពេលវេលាមួយដែលប្អូនៗទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ត្រូវបន្តចូលថ្នាក់ឧត្តមសិក្សា ហើយត្រូវជ្រើសរើសជំនាញអាជីពមួយបន្តការសិក្សា សម្រាប់រកឱកាសការងារក្រោយពេលបញ្ចប់។ លោកបណ្ឌិត កៀង រតនា បន្តថា តាមរយៈការប្រឡងនេះ សាកលវិទ្យាល័យវេស្ទើន បានបើកទទួលពាក្យស្នើសុំចូលប្រឡងប្រមាណជាង១៤០០នាក់ ដែលក្នុងនោះបេក្ជជនប្រឡងនៅទីតាំងទួលគោក មានប្រមាណជាង ១,០០០នាក់ និងទីតាំងស្ទឹងមានជ័យ មានបេក្ខជនជាង៤០០នាក់។ ក្នងនោះ បេក្ខជនបានដាក់ពាក្យប្រឡងលើ១៨មុខជំនាញ សំខាន់ៗដែលសាកលវិទ្យាល័យវេស្ទើន កំពុងបណ្តុះបណ្តាល និងមានបទពិសោធន៍ចាស់វស្សាក្នុងការបណ្តុះមូលធានមនុស្សជាង២០ឆ្នាំកន្លងមកនេះ។ លោកបណ្ឌិតសាកលវិទ្យាធិការបន្ថែមថា ការរៀបចំឲ្យមានការប្រឡងអាហារូបករណ៍ជារៀងរាល់ឆ្នាំនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន ដែលឈរលើគោលការណ៍សិស្សកាន់តែពូកែបង់ប្រាក់កាន់តែតិច ហេតុដូចនេះហើយទើបសាកលវិទ្យាល័យវេស្ទើន បានរៀបចំឲ្យមានការផ្តល់ជូនអាហារូបករណ៍ជូនសិស្សទាំងអស់ដែលបានដាក់ពាក្យប្រឡងអាហារូបករណ៍នេះ។ ជាពិសេស ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល…

  • ម​ហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី លើ​ក​ទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ

    ម​ហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី លើ​ក​ទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ

    (ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ​បាយ​អាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និង​ការ​ផ្សះ​ផ្សា» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ​នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតី​ភាព​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២ ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់​ដឹក​នាំ និងតំណាង​គណបក្សនយោបាយ មកពី ៤៥ប្រទេស ។ នៅក្នុងពិធីបិទមហាសន្និបាតរយៈពេល ៣ថ្ងៃ មានការអានរបាយការណ៍​ស្តីពី​លទ្ធផលនៃសម័យប្រជុំពេញអង្គ ដោយលោក Kwon Hee-seong អគ្គលេ​ខាធិការ ICAPP, អានរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយ​លោកជំទាវ អុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយ​ការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ដោយលោកជំទាវ ភឿង សកុណា, អានរបាយការណ៍ ស្តីពីលទ្ធផល​នៃកិច្ច​ប្រជុំវេទិកាសារព័ត៌​មាន ​លើក​ទី៧ ដោយឯកឧត្តម នេត ភក្ត្រា…

  • ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការជួយដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន តាមរយៈការដាំដើមកោងកាងនៅខេត្តកែប

    ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការជួយដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន តាមរយៈការដាំដើមកោងកាងនៅខេត្តកែប

    ខេត្តកែប ៖ ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិរក្សបរិស្ថានកម្ពុជា តាមរយៈការដាំដើមកោងកាងចំនួន ៣,០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន…