-
ចេកទុំ១ផ្លែ លក់បានតម្លៃជាង៦លានដុល្លារអាមេរិក

បរទេស ៖ ចេកទុំ១ផ្លែបិទជាប់នឹងជញ្ជាំងពណ៌ស ដែលគេចាត់ទុកថា ជាស្នាដៃសិល្បៈអស្ចារ្យមួយ ត្រូវបានលក់ នៅក្នុងការដេញថ្លៃ នៅក្រុមហ៊ុនអង់គ្លេស Sotheby’s មានទីស្នាក់ការ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងតម្លៃ ៦លាន២៤ម៉ឺនដុល្លារអាមេរិក ដោយផ្តើមតម្លៃដំបូង ចេញពី៨០ម៉ឺនដុល្លារ។ សិល្បករអ៊ីតាលី លោក Maurizio Cattelan ដែលជាអ្នកច្នៃ បានដាក់ឈ្មោះថា ចេក «Comedian» ឬ ជាភាសាខ្មែរ «តារាកប្លែង» ដោយគ្រាន់តែ ជាចេកមួយផ្លែ ត្រូវបានផ្អិបជាប់នឹងជញ្ជាំង ជាមួយនឹងបន្ទះក្រដាសពណ៌ប្រាក់ ប្រវែង ១៦០ សង់ទីម៉ែត្រ ពីរជាន់។ លោក David Galperin ប្រធានផ្នែកសិល្បៈសហសម័យរបស់ Sotheby’s ប្រចាំទ្វីបអាមេរិក បាននិយាយថា «វាគឺជាពិព័រណ៍សិល្បៈដំបូងបង្អស់ ដែលលោក Cattelan បានច្នៃចេញ ក្នុងរយៈពេល១៥ឆ្នាំ ទាក់ទាញចំណាប់អារម្មណ៍ពិភពលោកភ្លាមៗ។ បើតាម Sotheby’s បានបង្ហាញថា លោក Justin Sun ជាអ្នកចូលចិត្តប្រមូលស្នាដៃសិល្បៈ…
-
សិស្សនិទ្ទេសA ចំនួន ៥៩ រូប មកពី ៦ ក្រុង ស្រុក ក្នុងខេត្តកណ្តាល ទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៥ ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ

(ខេត្តកណ្តាល)៖ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រស្រុកខ្សាច់កណ្តាល ស្រុកល្វាឯមស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់សញ្ញាបត្រទុតិយភូមិនីទ្ទេស A ឆ្នាំសិក្សា២០២៤ ចំនួន ៥៩រូបមកពីក្រុងអរិក្សត្រ ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយសង្គ្រោះប្រទេសជាតិ និង អាយុ ជីវិត របស់ប្រជាជនកម្ពុជាយើង ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ បន្តមកទៀត បើយើងមើលទៅក្រោយត្រឹមឆ្នាំ១៩៩៨ តាមរយៈ គោលនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន…
-
របាយការណ៍នៅថ្ងៃទី២១ វិច្ឆិកា

-
សម្តេច ម៉ែន សំអន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន

(ភ្នំពញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ឯកឧត្តម ត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានសភាក៏បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ…
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន និងសហគមន៍ជាដេីម។ ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ…
-
អាជ្ញាធរជាតិអប្សរា ៖ ការជួសជុលប្រាង្គ G15 នៃប្រាសាទ ភ្នំបាខែង គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយបានចាប់ផ្តើម កាលពីខែឧសភានោះ គ្រោងនឹងបញ្ចប់ការជួសជុលរបស់ខ្លួននៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ អ្នកស្រី ឈុន រតនា អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា៖ ការងារជួសជុលប្រាង្គ G15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ ៩៥ភាគរយហើយ។ អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង ១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គ G15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ…
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំអំណោយសម្តេចធិបតី និងលោកជំទាវ ទៅជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការីកាលពីថ្ងៃទី២២ ខែវិច្ឆិកាបានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាការពារជាអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ២២ គ្រួសារកំពុងរស់នៅនៅលើសម្បទានសង្គមកិច្ច ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អំណោយមាន អង្ករ មី ទឹកត្រី និងត្រីខកំប៉ុង ។ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំក៏បានអញ្ជើញចុះតាមផ្ទះ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន ខណៈពេលមកការកសាងជីវភាពរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន១៤១ គ្រួសារ សុទ្ធសឹងតែមានជីវភាពខ្វះខាត បានចាប់ឆ្នោតទទួលបានដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួន១ហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងទំហំ៥ម៉ែត្រគុណនិង៧ ម៉ែត្រ ៕ដោយ៖ ប៊ុន រដ្ឋា
-
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

-
ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត
