Category: One-Minute

  • គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ទេសចរអន្តរជាតិដែលមកកម្សាន្ដនៅកម្ពុជា មានចំនួន ៤លាន៨សែននាក់ កើនឡើង២២,២% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣

    គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ទេសចរអន្តរជាតិដែលមកកម្សាន្ដនៅកម្ពុជា មានចំនួន ៤លាន៨សែននាក់ កើនឡើង២២,២% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣
  • អត្រានៃមនុស្សលើសទម្ងន់ មានកម្រិតខ្ពស់ក្នុងសហរដ្ឋអាមេរិក

    អត្រានៃមនុស្សលើសទម្ងន់ មានកម្រិតខ្ពស់ក្នុងសហរដ្ឋអាមេរិក

    យោងតាមអង្គការសុខភាពពិភពលោក សន្ទស្សន៍ម៉ាសរាងកាយ (BMI) លើសពី ៣០ ត្រូវបានចាត់ទុកថាលើសទម្ងន់។ ការលើសទម្ងន់នេះអាចបង្កនូវបញ្ហាសុខភាពជាច្រើនដូចជា ជម្ងឺទឹកនោមផ្អែមប្រភេទទី២ ជម្ងឺបេះដូង និងមហារីក – Statista #ams1minute

  • មកទល់បច្ចុប្បន្ន មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញសម្រេចបាននូវការវាស់វែងដីធ្លី

    មកទល់បច្ចុប្បន្ន មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញសម្រេចបាននូវការវាស់វែងដីធ្លី

    និងបញ្ចូលទិន្នន័យបាន ២៧០ ០០០ក្បាលដី បិទផ្សាយទិន្នន័យបាន ២៦០ ០០០ក្បាលដី ចេញបណ្ណបាន ២២០ ០០០បណ្ណ និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ១៤៣ ០០០បណ្ណ នៅខេត្តកំពង់ស្ពឺ។ ប្រភព៖ ក្រសួងរៀបចំដែនដី #ams1minute

  • អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាព​ប្រៃស​ណីយ៍​កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

    អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាព​ប្រៃស​ណីយ៍​កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃ​សណីយ៍​កម្រិតមាស (Postal Security Gold Certification) និងពាន​រង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួល​ពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍តាមរយៈបណ្ដាញប្រព័ន្ធប្រៃសណីយ៍។ វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់​ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើ​នៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និង​ឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការ​បញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបាន​រៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយ​សម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់​សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិត​ខំប្រឹង​ប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្ន​ពាណិជ្ជកម្ម​ប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជា​លក្ខណៈ​គ្រួសារ ខ្នាតតូច និងមធ្យម…

  • ក្នុងគោលបំណងផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត ក្រសួងរៀបចំដែនដី

    ក្នុងគោលបំណងផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត ក្រសួងរៀបចំដែនដី

    បានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២ ៦២២គម្រោង ការចុះត្រួតពិនិត្យការដ្ឋានសរុបចំនួន ១ ៨៧១ការដ្ឋាន រួមទាំងការដោះស្រាយវិវាទសំណង់។ ប្រភព៖ ក្រសួងដែនដី #ams1minute

  • សហគមន៍ចុងឃ្នៀស ខេត្តសៀមរាប

    សហគមន៍ចុងឃ្នៀស ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន

    រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលនឹងលុបចោលបំណុលចំពោះជនទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើកងទ័ព ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ជាមួយកិច្ចសន្យា១ឆ្នាំ ឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦,០០០ដុល្លារ។  យុទ្ធសាស្ត្រនេះបានអនុញ្ញាតឱ្យយោធាបង្កើនកម្លាំងរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ខណៈជៀសវាងការបញ្ជាឱ្យកេណ្ឌទ័ពផ្សេងទៀត។ ការកេណ្ឌទ័ពដោយផ្នែកនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ បានបង្កឱ្យបុរសជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការចុះឈ្មោះចូលបម្រើការងារក្នុងកងទ័ព។ យ៉ាងណាមិញ សង្គ្រាមដ៏តានតឹង និង អូសបន្លាយបានធ្វើឱ្យធនធានរុស្ស៊ីកាន់តែតានតឹង។ លោក ពូទីន កាលពីខែកញ្ញា បានអំពាវនាវឱ្យយោធាបង្កើនកងទ័ពរបស់ខ្លួនចំនួន ១៨០.០០០នាក់។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ពលទាហានដល់ទៅជាង ៧២៩,០០០នាក់។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យោងតាមអគ្គលេខាធិកាអង្គការណាតូ លោក ម៉ាក រូត បានឱ្យដឹងកាលពីចុងខែតុលាថា ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០,០០០នាក់៕ ប្រភព ៖ Business Insider ប្រែសម្រួល ៖ ឈឹម ទីណា

  • មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    បរទេស៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតសម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដី នៃប្រទេសអ៊ីស្រាអ៊ែល ដែលជាមនុស្សខ្ពើមរអើមនឹងអ៊ីរ៉ង់ ដោយនិយាយថា ដីកាចាប់ខ្លួន ICC សម្រាប់មេដឹកនាំអ៊ីស្រាអែលរូបនេះ គឺ «មិនគ្រប់គ្រាន់ទេ»។ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ក្រុមគណៈប្រតិភូ ដែលធ្វើទស្សនកិច្ច នៅមូលដ្ឋាន Basij ដែលជាកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះថា «ពួកគេបានចេញដីកាចាប់ខ្លួនលោក Netanyahu វាមិនគ្រប់គ្រាន់ទេ ..ការកាត់ទោសប្រហារជីវិតលើលោក Netanyahu ត្រូវតែដាក់ចេញ» ។ ការលើកឡើងនេះ បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បានចេញដីកាចាប់ខ្លួន ដោយបានអះអាងថា លោក នាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល មួយរូបទៀត ត្រូវបានចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» សម្រាប់សកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលស្លាប់មនុស្ស ប្រមាណ៤ម៉ឺន៤ពាន់នាក់ហើយ ជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ឡានក្រុងដឹកសិស្ស និងគ្រូធ្លាក់ច្រាំងថ្ម ស្លាប់ និងរបួសជិត ៣០នាក់

    ឡានក្រុងដឹកសិស្ស និងគ្រូធ្លាក់ច្រាំងថ្ម ស្លាប់ និងរបួសជិត ៣០នាក់

    លីម៉ា ៖ អាជ្ញាធរប៉េរូបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១១នាក់បានស្លាប់ និង១៨នាក់របួស បន្ទាប់ពីឡានក្រុងដឹកសិស្ស និងគ្រូបង្រៀន រួមទាំងអាណាព្យាបាលមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ច្រាំងថ្មចោទ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Andina របស់ប្រទេសប៉េរូ បានឲ្យដឹងថា ឡានក្រុងដឹកមនុស្ស ៥៧នាក់មួយគ្រឿង បានបើកបុកគ្នាជាមួយឡានមួយគ្រឿងទៀត មុនពេលក្រឡាប់ធ្លាក់ច្រាំងថ្មកាលពីថ្ងៃសៅរ៍។ នាយកប្រចាំតំបន់នៃទីក្រុង San Martin លោក Jorge Sanchez បានប្រាប់កាសែត AFP ថាសោកនាដកម្មនេះ បណ្តាលអោយមនុស្សចំនួន ១១នាក់បាត់បង់ជីវិត។ ក្នុងចំណោមពួកគេ មានសិស្សសាលាអាយុ ១៧ឆ្នាំចំនួន ៥នាក់ និងកុមារអាយុ ២ឆ្នាំម្នាក់។ អាជ្ញាធរបាននិយាយថា មនុស្ស ១៨នាក់ទៀតបានរងរបួស។ ឡានក្រុងនោះ បានជួបគ្រោះនៅពេលដឹកសិស្សសាលាមួយក្រុម ព្រមទាំងគ្រួសារ និងគ្រូបង្រៀន ធ្វើដំណើរពីទីក្រុង Piura ភាគខាងជើងរបស់ប្រទេសប៉េរូ ទៅកាន់នាយកដ្ឋាន Amazonian នៃតំបន់ San Martin។ គួរបញ្ជាក់ថា ឧបទ្ទវហេតុពាក់ព័ន្ធនឹងឡានក្រុងនៅក្នុងប្រទេសប៉េរូ មានអ្នកស្លាប់ចំនួន ៣,១៣៨នាក់ ត្រូវបានកត់ត្រានៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ…

  • Biden នឹងចូលរួមពិធីចូលកាន់តំណែង ទោះបី Trump មិនចូលរួមពិធីខ្លួននៅឆ្នាំ២០២១

    Biden នឹងចូលរួមពិធីចូលកាន់តំណែង ទោះបី Trump មិនចូលរួមពិធីខ្លួននៅឆ្នាំ២០២១

    បរទេស ៖ បើទោះបីជា Trump ធ្លាប់មិនចូលរួមពិធីចូលកាន់តំណែងរបស់ខ្លួនក៏ដោយ ក៏លោក Joe Biden នឹងចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីរបស់ លោក Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះបើតាមសេតវិមាន បញ្ជាក់ប្រាប់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Cbs News កាលពីថ្ងៃចន្ទ។ សេតវិមានបាននិយាយថា ប្រធានាធិបតី Biden និងស្ត្រីទីមួយ លោកស្រី Jill Biden នឹងចូលរួមពិធី របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃនោះ។ មុនការបោះឆ្នោត លោក Biden បាននិយាយថា លោកនឹងចូលរួម ដោយមិនគិតពីអ្នកណាឈ្នះ នោះទេ។ យ៉ាងណាមិញ លោក Trump មិនបានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ Biden កាលពីឆ្នាំ២០២១នោះទេ ។ Trump គឺជាប្រធានាធិបតីដំបូងគេ ក្នុងរយៈពេលជាង ១៥០ ឆ្នាំ ដែលមិនចូលរួមក្នុងពិធីសម្ពោធអ្នកស្នងតំណែង របស់លោក។ បើតាមអ្នកនាំពាក្យសេតវិមាន លោក…