Category: One-Minute

  • អាជ្ញាធរខេត្តកំពង់ធំ នាំអំណោយចែកជូនប្រជាពលរដ្ឋ​៧០៤គ្រួសារ​ដែលមានជីវភាពខ្វះខាតរស់​នៅឃុំផាត់សណ្តាយ ​

    អាជ្ញាធរខេត្តកំពង់ធំ នាំអំណោយចែកជូនប្រជាពលរដ្ឋ​៧០៤គ្រួសារ​ដែលមានជីវភាពខ្វះខាតរស់​នៅឃុំផាត់សណ្តាយ ​

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញ​ជួបសំណេះសំណាល និងនាំយកអំណោយប្រព័ន្ធ​ស្បៀងបម្រុង​កម្ពុជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ឃុំផាត់សណ្តាយ គឺជាឃុំមួយដែលមានភូមិសាស្ត្រភ្ជាប់ទៅ​នឹង​តំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋចំនួន ១,២៨២គ្រួសារពឹង​ផ្អែកលើការនេសាទជាមូលដ្ឋាន។ក្នុងសកម្មភាពផ្ទាល់កាលពី​ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់​ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាព​របស់​ប្រជាពល​រដ្ឋគ្រប់​កាលៈទេសៈ។ ការផ្ដល់ស្បៀងអាហារ​នេះគឺដោយគ្មានការបែង​ចែកជនជាតិសាសនា ឬប្រកាន់បក្សនយោបាយ ទាក់​ទាញទៅនឹង​គ្រួសារដែលជួបការលំបាកពិតប្រាកដ។ សូមជម្រាបថា អំណោយដែលចែកជូនមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ៕ដោយ៖ប៊ុន រដ្ឋា

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រៀមបញ្ជូនទូក” ង” ឈ្មោះ”តំបន់សឹកសែនជ័យ បារមីលោកតាឌី” ចូលរួមប្រកួត​ប្រជែង​នៅចុងសប្ដាហ៍នេះ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រៀមបញ្ជូនទូក” ង” ឈ្មោះ”តំបន់សឹកសែនជ័យ បារមីលោកតាឌី” ចូលរួមប្រកួត​ប្រជែង​នៅចុងសប្ដាហ៍នេះ

    ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន រួមទាំង​ក្រុមកីឡាករ២៧នាក់ ធ្វើពិធីក្រុងពាលី ប្រោះព្រំដល់ក្រុម​កីឡាករ​ទូក “ង” ឈ្មោះ តំបន់សឹកសែនជ័យ បារមី​លោកតាឌី ដែលត្រៀម​បញ្ជូនទៅចូលរួមប្រកួតប្រជែងយកជ័យលាភី ក្នុង​ព្រឹត្តិការណ៍អុំទូក ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា បញ្ជាការដ្ឋាន​តំបន់សឹកព្រះវិហារ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួច​ជា​ស្រេចដើម្បី​បញ្ជូនទូក”ង” ឈ្មោះ តំបន់សឹកសែនជ័យ បារមីលោកតាឌី ចំណុះ ២២នាក់ ពាក់លេខ០៨ ចូលរួមអុំ និងប្រកួត​ប្រជែង​ជាមួយទូកនានា​មកពីគ្រប់បណ្តា ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្ត ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាដល់​ថ្ងៃទី១០ ខែវិច្ឆិកានៅទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារដើម្បីអបអរសាទរ ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ។ លោកឧត្តមសេនីយ៍ទោ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ទៅចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍ ដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេក ម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ “ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្ម អនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុល ភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថា អញ្ជើញ អមដំណើរ សម្ដេចធិបតី រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា…

  • ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    🎥 KiloTravel #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)​

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)​

    សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចូលរួម “ពិធីសំណេះសំណាល និងណែនាំអំពីបែបបទនិងនីតិវិធីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ” ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ដ.ន.ស. តាមកាលបរិច្ឆេទនិងទីកន្លែង ដូចខាងក្រោម៖ កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀលទីកន្លែង៖ សាលសន្និបាត២០២១ ជាន់ទី២ ទីស្តីការក្រសួង ដ.ន.ស. ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី៤ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី៤ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ វិច្ឆិកា ២០២៤ #ams1minute

  • គោលដៅអាទិភាពក្នុងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា

    គោលដៅអាទិភាពក្នុងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា
  • យើងគួរស្វែងយល់​ឱ្យដឹងពីលក្ខណៈ​ពិសេស និងសក្ដានុពល​ក្នុងតំបន់​ផ្សេងៗ​នៃខេត្ត​នានា​របស់កម្ពុជាឱ្យច្បាស់លាស់

    យើងគួរស្វែងយល់​ឱ្យដឹងពីលក្ខណៈ​ពិសេស និងសក្ដានុពល​ក្នុងតំបន់​ផ្សេងៗ​នៃខេត្ត​នានា​របស់កម្ពុជាឱ្យច្បាស់លាស់
  • សិង្ហបុរី នៅតែជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។

    សិង្ហបុរី នៅតែជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។

    តួយ៉ាង សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ជាសាកលវិទ្យាល័យនាំមុខគេក្នុងតំបន់ និងជាប់ចំណាត់ថ្នាក់លេខ ៨ ទូទាំងពិភពលោក។ សាកលវិទ្យាល័យ Nanyang Technological University (NTU) របស់សិង្ហបុរីដដែល ជាប់ចំណាត់ថ្នាក់ទី ១៥ នៅលើពិភពលោកជាមួយនឹងពិន្ទុ ៨៨,៤ – Seasia #ams1minute

  • ប្រាសាទភ្នំបូក ខេត្តសៀមរាប

    ប្រាសាទភ្នំបូក ខេត្តសៀមរាប

    🎥 MLMUPC #ams1minute