Category: One-Minute

  • សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដល់វត្តពោធិគិរីវង្សារាម

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដល់វត្តពោធិគិរីវង្សារាម

    ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) និងសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោមប្រកបដោយក្ដីនឹករលឹក ♥️🙏 ៤ វិច្ឆិកា ២០២៤ 📷 Fresh News #ams1minute

  • ចិនបញ្ចេញមនុស្សយន្តដំបូងអាចដើរដូចមនុស្ស ត្រៀមលក់ឱ្យបាន ១ពាន់គ្រឿងនៅឆ្នាំ ២០២៥

    ចិនបញ្ចេញមនុស្សយន្តដំបូងអាចដើរដូចមនុស្ស ត្រៀមលក់ឱ្យបាន ១ពាន់គ្រឿងនៅឆ្នាំ ២០២៥

    ប៉េកាំង ៖ ក្រុមហ៊ុន Shenzhen EngineAI Robotics របស់ចិន ថ្មីៗនេះបានបញ្ចេញមនុស្សយន្តឆ្លាតវៃដំបូងលើពិភពលោក មានឈ្មោះថា SE01 ដែលត្រូវបានរចនាឡើងមកជាមួយបច្ចេកវិទ្យាទំនើប និងមានរូបរាងទាក់ទាញ ជាពិសេសអាចដើរ ឬធ្វើចលនាដូចមនុស្ស។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Morning Star។ មនុស្សយន្ត SE01 មានលក្ខណៈពិសេសមួយ នោះគឺប្រព័ន្ធខួរក្បាលរបស់វាបំពាក់បច្ចេកវិទ្យាឈានមុខគេ ធៀបនឹងមនុស្សយន្តដទៃទៀត ធ្វើឱ្យវាមានសមត្ថភាពដើរដូចមនុស្សពិតៗ ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។ មនុស្សយន្ត SE01 បំពាក់បន្ទះឈីបផលិតចេញពីក្រុមហ៊ុនល្បីៗចំនួនពីរ គឺ Nvidia និង Intel ព្រមទាំងបំពាក់កាំមេរ៉ាចំនួនបីគ្រាប់ ធ្វើឲ្យការចាប់រូបភាពបានច្បាស់ល្អ និងគ្រប់ជ្រុងជ្រោយ។ ការរួមបញ្ចូលគ្នានៃការបំពាក់ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យខួរក្បាលរបស់មនុស្សយន្ត SE01 ធ្វើប្រតិបត្តិការគណនាទិន្នន័យបានច្បាស់លាស់ និង ដោះស្រាយបញ្ហាជុំវិញខ្លួនបានល្អបំផុត។ គេហទំព័រ Interesting Engineering បានឱ្យដឹងថា ក្រុមហ៊ុន EngineAI Robotics បានប្រើប្រាស់លោហៈធាតុអាលុយមីញ៉ូមបំពាក់លើតួខ្លួនមនុស្សយន្ត SE01 ធ្វើឲ្យតួខ្លួនវារឹងមាំ មានទម្ងន់ស្រាល មានភាពធន់នឹងការប៉ះទង្គិច ជាពិសេសអាចឲ្យប្រព័ន្ធមេកានិចរបស់ SE01 ប្រើប្រាស់បានយូរ។…

  • ស្ងាត់ៗ លោក Musk ចាយ ៣៥លានដុល្លារ ទិញដីទុកសង់ផ្ទះឱ្យកូន ១១នាក់ និងប្រពន្ធ ៣នាក់រស់ជិតគ្នា

    ស្ងាត់ៗ លោក Musk ចាយ ៣៥លានដុល្លារ ទិញដីទុកសង់ផ្ទះឱ្យកូន ១១នាក់ និងប្រពន្ធ ៣នាក់រស់ជិតគ្នា

    វ៉ាស៊ីនតោន ៖ កាសែត New York Post ចេញផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ចំណាយប្រាក់ដល់ទៅ ៣៥លានដុល្លារ ទិញដីដោយសំងាត់ ទំហំជាង ៤០០ម៉ែត្រការ៉េ នៅក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាស់ ក្នុងគោលបំណងធ្វើផ្ទះទុកសម្រាប់កូនៗទាំង ១១នាក់ និងអតីតគូសេ្នហ៍ទាំង៣របស់គាត់។ ផ្អែកតាមការចុះផ្សាយរបស់កាសែត New York Times (NYT) បរិវេណដីនេះរួមបញ្ចូលទាំងផ្ទះចំនួនពីរខ្នង ដែលមានម៉ូតស្រដៀងនឹងវីឡា Tuscan អ៊ីតាលី និងផ្ទះមួយផ្សេងទៀតមានបន្ទប់គេងចំនួន៦។ ប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានទម្លាយប្រាប់កាសែត NYT ថា លោក Musk បានប្រាប់អ្នកលក់អចលនទ្រព្យមកឲ្យគាត់នោះ រក្សាវាជាការសំងាត់។ ប៉ុន្តែមិនយូរប៉ុន្មាន រឿងនេះបានបែកធ្លាយ ដោយកាសែត NYT បានរាយការណ៍ថា ផ្ទះទាំងនោះនឹងផ្តល់ភាពងាយស្រួលសម្រាប់កូនៗរបស់លោក Musk រក្សាទំនាក់ទំនង និងរស់នៅជុំគ្នា។ ប្រភពបានទម្លាយឱ្យដឹងថា ប្រព័ន្ធដំបូងរបស់លោក Musk គឺអ្នកស្រី…

  • សម្ដេចធិបតី ជួបជជែកជាមួយលោក ម៉ិច ដារ៉ា ពីបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវអ្នកសារព័ត៌មាន ក្រោយតុលាការឱ្យនៅក្រៅឃុំ

    សម្ដេចធិបតី ជួបជជែកជាមួយលោក ម៉ិច ដារ៉ា ពីបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវអ្នកសារព័ត៌មាន ក្រោយតុលាការឱ្យនៅក្រៅឃុំ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប​ជជែក​លេង​ជាមួយ លោក ម៉ិច ដារ៉ា លើ​ប្រធាន​បទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុស​ត្រូវរបស់​អ្នក​សារព័ត៌មាន ដែលចាំបាច់ ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់​ខ្ជាប់​នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយ ព័ត៌​មាន​ខុស​ពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស ។ សម្តេចធិបតី បានបញ្ជាក់នៅលើបណ្ដាញសង្គមនាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ៖ ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើង​មិន​ដែល មានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះ ៕ ដោយ ៖ វណ្ណលុក

  • ជាងចម្លាក់ស្បែកគោក្រៅពីរកប្រាក់ចំណូលពីអ្នកទេសចរហើយ នៅជួយ​បង្រៀនរកុមារ និង យុវជនឱ្យចេះជំនាញដូនតាខ្មែរថែមទៀត

    ជាងចម្លាក់ស្បែកគោក្រៅពីរកប្រាក់ចំណូលពីអ្នកទេសចរហើយ នៅជួយ​បង្រៀនរកុមារ និង យុវជនឱ្យចេះជំនាញដូនតាខ្មែរថែមទៀត

    (ភ្នំពេញ)៖ ចម្លាក់ស្បែកជាប្រភេទ សិល្បៈប្រពៃណីបុរាណដ៏យូរលង់របស់ខ្មែរ។បច្ចុប្បន្ននេះចម្លាក់ដែលជាស្នាដៃ មរតក ដូនតា មួយបែបនេះ ក្រៅតែជាការតាំង​លក់​នូវ វត្ថុអនុស្សាវរីយ៍នានាដល់ភ្ញៀវទេសចរសម្រាប់​ជាការរកប្រាក់ចំណូល ហើយ​នោះ ក៏ជាទីកន្លែងបណ្តុះបណ្តាលកុមារ និង យុវជនឱ្យចេះចំណេះជំនាញមួយនេះ​ថែម​ទៀត ។ លោក លៀង សុជា រស់នៅភូមិឪឡោក ឃុំបាគង ស្រុក ប្រាសាទបាគង ខេត្ត សៀម​រាប ដែលប្រកបរបរចម្លាក់ស្បែកគោ១២ឆ្នាំមកហើយ ក្រៅពីមាន បទពិសោធ​ការងារ និងចំណេះជំនាញដែលបានពីរៀបសូត្រនេះធ្វើឱ្យលោកប្រកាន់យកមុខរបរនេះអាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារជាហូរហែរៀងរាល់ថ្ងៃ។ ក្នុងពេលកំពុងប្រកបរបរដាប់ស្បែកគោលក់នៅ សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប លោក លៀង សុជា បានឱ្យដឹងថាក្នុងការធ្វើចម្លាក់ស្បែកគោនេះអាស្រ័យទៅលើរូបតូច​រូបធំគឺ​ក្នុងមួយថ្ងៃអាចដាប់ចម្លាក់បាន២ទៅ៣រូប តែបើរូបធំត្រូវចំណាយពេលចាប់ ពី២ទៅ​៣ថ្ងៃទើបបានមួយ ។ ដោយឡែករូបចាប់ពី១ម៉ែត្រឡើងទៅចាប់​ពី៣សប្តាហ៍​រហូត​ដល់ ១ខែក៏មានដែរ។ លោក លៀង សុជាជាងចម្លាក់ស្បែកគោរូបនេះបានឱ្យដឹងបន្ថែមថាសម្រាប់​ប្រាក់​កម្រៃ​វិញគឺលោកអាចរកបានក្នុងមួយថ្ងៃចាប់ពី២០ទៅ៣០ដុល្លារ។ចំណែកថ្ងៃខ្លះ​ទៀតក៏អត់ និងថ្ងៃខ្លះទៀតដែលហេងអាចបាន ១០០ដុល្លារជាងឡើង​ទៅក៏មាន​ផងដែរ។ ក្នុងវ័យ ៣០ឆ្នាំលោក លៀង សុជា បានឱ្យដឹងដែរថាក្នុងការធ្វើសម្លាប់ស្បែកគោនេះ​អាស្រ័យ​ទៅលើរូបតូចរូបធំគឺក្នុងមួយថ្ងៃអាចម្លាក់បាន ២ទៅ ៣រូប តែបើរូបធំត្រូវ​ចំ​ណាយ​​​​​​ពេលចា់បពី​២​ទៅ៣ថ្ងៃទើបបានមួយទើបធ្វើហើយ…

  • កម្ពុជា-ចិន រួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក

    កម្ពុជា-ចិន រួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក

    ភ្នំពេញ៖ កម្ពុជាប្តេជ្ញាថានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងជាមួយចិន ឱ្យឈានដល់កម្រិត​ថ្មីមួយទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះជាការលើក​ឡើង​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញជាអធិបតីក្នុងវេទិកា «សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ឆ្នាំ២០២៤» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤» ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។វេទិកានេះរៀបចំឡើង​ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន តាមរយៈការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន។ ក្នុងឱកាសនេះ​ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើត​បានជាទស្សនៈវិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍ​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លា ដល់កម្ពុជាក្នុង​ការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា ហើយការ​បង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការ​ផ្តល់សារៈ​សំខាន់កាន់តែខ្លាំង ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិន និងកម្ពុជាទាំងពីរ។ ជុំវិញរឿងឌីជីថលនេះដែរ ដើម្បីជំរុញដល់កិច្ចការទាំងនោះ…

  • ក្រសួងការងារ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

    ក្រសួងការងារ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើ​អនុស្ស​រណៈ នៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារ​កាណាឌីយ៉ា ដើម្បីរួមគ្នាអភិវឌ្ឍកម្លាំងពលកម្ម និង អក្ខរកម្មហិរញ្ញវត្ថុ ។ ពិធីចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ស្ថិតក្នុងអគារ​នៃផ្សារទំនើបអូលាំព្យាដ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិ​បាល កាណាឌីយ៉ា គ្រុប, លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុម​ប្រឹក្សា​ភិបាលក្រុមហ៊ុនវិនិយោគ​ទុន​អាណិកជនកម្ពុជា (OCIC) និង ជានាយកប្រតិបត្តិ មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ។ លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិបាលកាណាឌីយ៉ា គ្រុប…

  • ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    🎥 កណ្ដៀរ #ams1minute

  • សម្តេចតេជោ៖ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លោក លី សាម៉េត

    សម្តេចតេជោ៖ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លោក លី សាម៉េត

    បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ ៤ វិច្ឆិកា ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៣ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី៣ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួស ៦នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៤ វិច្ឆិកា ២០២៤ #ams1minute