-
វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន៣ ៧២១បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្រុងបាវិត

ស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋមកពីភូមិធ្លក សង្កាត់ច្រកម្ទេស ,ភូមិប្រាសាទ សង្កាត់ប្រាសាទ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ចំនួន៣ ៧២១បណ្ណ ។( ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជាងបីពាន់បណ្ណដល់ ពលរដ្ឋមកពីបីសង្កាត់ក្នុងក្រុងបាវិត ឯកឧត្តម អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ទៅកាន់អ្នកចូលរួមថា ក្នុងរយៈពេល ១១ខែមកនេះ ថ្ងៃនេះគឺជាលើកទី៦ហើយដែលក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។គឺបានចំនួន ១៣៩ភូមិ ស្មើនឹង ១០៤.៧១០បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋបានប្រមាណជាង ៥ម៉ឺនបណ្ណ។ ជាមួយគ្នានេះក្នុងមូលដ្ឋានក្រុងបាវិតបានដំណើរការចុះបញ្ជីដីធ្លីរួចរាល់ស្ទើរតែគ្រប់ភូមិ និងសង្កាត់ ដោយបច្ចុប្បន្នគឺនៅសល់តែមួយភូមិ ទៀតប៉ុណ្ណោះ ប៉ុន្តែក៏កំពុងបន្តចុះវាស់វែង នឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ។ ឯកឧត្តម ប៉េង ពោធិ៍សា បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្ដែងនូវការអរគុណ និងកោតសរសើរដល់មន្ត្រីសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈ សំខាន់នេះ៕ដោយ៖នុត នាង
-
ប៉ាគីស្ថានរងការបំពុលខ្យល់ខ្ពស់បំផុតមិនធ្លាប់មាន

អ៊ីស្លាម៉ាបាដ : ទិន្នន័យពីស្ថាប័ន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់ បានបង្ហាញថា ការបំពុលខ្យល់នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន គឺ ឡាហ័រ បានកើនឡើងខ្លាំងមិនធ្លាប់មានកាលពីថ្ងៃសៅរ៍ ពោលគឺប្រហែល ៤០ដងច្រើនជាងកម្រិតអាចទទួលយកបានដោយអង្គការសុខភាពពិភពលោក (WHO)។ កម្រិតនៃការបំពុល PM2.5 ដែលជាភាគល្អិតរសាត់នៅក្នុងខ្យល់បង្កគ្រោះថ្នាក់ដល់សុខភាពបំផុតនោះ បានឈានដល់កម្រិត៦១០ កើនលើសកម្រិតធម្មតាចំនួន ១៥ដង ក្នុងរយៈពេល ២៤ម៉ោង ខណៈអង្គការសុខភាពពិភពលោកចាត់ទុកថា ជាកម្រិតមិនល្អ។ សន្ទស្សន៍គុណភាពខ្យល់ដែលវាស់ស្ទង់កម្រិតនៃការបំពុលខ្យល់ក៏បានកើនឡើងដល់ ១,០៦៧ផងដែរ។ មន្ត្រីជាន់ខ្ពស់ការពារបរិស្ថាននៅទីក្រុងឡាហ័រ លោក ចាហានហ្គូ អាន់វ៉ា និយាយថា យើងមិនដែលឈានដល់កម្រិត ១,០០០ពីមុននោះទេ។ ជាច្រើនថ្ងៃមកហើយ ទីក្រុងឡាហ័រ ត្រូវបានហ៊ុំព័ទ្ធដោយផ្សែងអ័ព្ទពុល និងការបំពុលខ្យល់ ដែលបណ្តាលមកពីផ្សែងម៉ាស៊ូតកម្រិតទាប, ផ្សែងដុតដីព្រៃធ្វើកសិកម្មតាមរដូវកាល និងការចុះត្រជាក់ក្នុងរដូវរងា។ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារការពារបរិស្ថានខេត្ត ក៏បានប្រកាសពីការរឹតបន្តឹងថ្មីនៅក្នុង “ចំណុចក្តៅ” ចំនួនបួននៅក្នុងទីក្រុងឡាហ័រ ផងដែរ។ក្នុងនោះអាជ្ញាធរបានហាមឃាត់ការចរាចរណ៍ម៉ូតូកង់បីប្រើម៉ាស៊ីនម៉ាស៊ូត ខណៈដែលការិយាល័យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន នឹងតម្រូវឱ្យបុគ្គលិកពាក់កណ្តាលធ្វើការពីផ្ទះចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។ រីឯការងារសំណង់ក៏ត្រូវផ្អាកផងដែរ ហើយអ្នកលក់ដូរតាមដងផ្លូវ និងអាហារ ដែលតែងតែចម្អិនដោយការដុតភ្លើងចំហរ ត្រូវបិទនៅត្រឹមម៉ោង ៨យប់។ ផ្សែងអ័ព្ទពុលតែងតែគ្របដណ្តប់លើប្រទេសប៉ាគីស្ថាន…
-
អេស្ប៉ាញបញ្ចេញទាហាន និងប៉ូលិស ១ម៉ឺននាក់ ជួយតំបន់រងគ្រោះទឹកជំនន់

ម៉ាឌ្រីដ : នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស បានបញ្ជាឱ្យទាហានចំនួន ៥,០០០នាក់ រួមទាំងប៉ូលិស និងឆ្មាំស៊ីវិលចំនួន ៥,០០០នាក់ទៅកាន់តំបន់វ៉ាលែនសៀ ខណៈដែលអ្នកស្រុករិះគន់អាជ្ញាធរក្នុងតំបន់ ជុំវិញការឆ្លើយតបយឺតយ៉ាវរបស់ពួកគេ ចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយ។ លោក សាន់ឆេស បន្តថា ការដាក់ពង្រាយនេះ គឺធំជាងគេបំផុតសម្រាប់អេស្ប៉ាញ នៅក្នុងពេលប្រទេសជាតិមានសន្តិភាព ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងសតវត្សរ៍នេះ។ លោក សាន់ឆេស និយាយថា មនុស្សចំនួន ២១១នាក់ហើយបានស្លាប់ ហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។ លោក សាន់ឆេស ប្តេជ្ញាថា រដ្ឋាភិបាលរបស់គាត់នឹងធ្វើការដោយមិនចេះនឿយហត់ រហូតជំនួយទៅដល់ដៃមនុស្សគ្រប់គ្នា ហើយជីវិតរបស់ប្រជាជនវិលទៅរកភាពប្រក្រតីវិញ ដោយលោកបានអំពាវនាវឱ្យមានឯកភាពជាតិ។ បើតាមនាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ អាជ្ញាធរបានស្ដារចរន្តអគ្គិសនីដល់ផ្ទះជាង ៩០%ហើយ ហើយក៏បានតភ្ជាប់ខ្សែទូរស័ព្ទជិតពាក់កណ្ដាលឡើងវិញផងដែរ។ យ៉ាងណា អាជ្ញាធរមូលដ្ឋានកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញល្បឿន ឆ្លើយតប និង កង្វះការប្រុងប្រយ័ត្ន មុនពេលកើតមានទឹកជំនន់។ ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់ក្នុងពេល ៥០ឆ្នាំ ដែលបានបំផ្លាញស្ពាន និងគ្របដណ្តប់ទីក្រុងដោយដីភក់ កាត់ផ្តាច់សហគមន៍ និងធ្វើឱ្យអ្នកស្រុកគ្មានទឹក ស្បៀងអាហារ ឬអគ្គិសនី។…
-
យុវតី គឹម យ៉េកហ៊ាង សិស្សនិទ្ទេស អេ ដែលមានជីវភាពលំបាកបានទទួលអាហារូបករណ៍និងម៉ូតូពីរដ្ឋមន្រ្តីទេសចរណ៍និងអភិបាលខេត្តកំពង់ចាម

កំពង់ចាម៖ដោយទទួលនូវការយកចិត្តទុកដាក់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យុវតី គឹម យ៉េកហ៊ាង ដែលទើបប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស អេ(A) ហើយរស់នៅក្នុងគ្រួសារមានជីវភាពលំបាកបានទទួលនូវការឧបត្ថម្ភម៉ូតូមួយគ្រឿង និងផ្ដល់អាហារូបករណ៍មួយកន្លែងដល់យុវតីរូបនេះ។ យុវតី គឹម យ៉េកហ៊ាង រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងរៀននៅវិទ្យាល័យហ៊ុនសែនមេសរជ្រៃ។ទោះបីជាមានជីវភាពគ្រួសារខ្វះខាត តែយុវតីបានខិតខំសិក្សារហូតទទួលបានលទ្ធផលល្អ គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ៨តុលាកន្លងទៅនេះ ជាប់និទ្ទេសអេ ក្នុងចំណោមបេក្ខជននិទ្ទេស អេ ជាងពីរនាក់។ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំងយុវតី គឹម យ៉េកហ៊ាង មិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ រឿងរ៉ាវនេះត្រូវបានលាតត្រដាងលើបណ្ដាញសង្គម ។បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គមកាលថ្ងៃសៅរ៍ទី២ ខែវិច្ឆិកា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់យុវតីរូបនេះឱ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូមួយគ្រឿង និងផ្ដល់អាហារូបករណ៍មួយកន្លែងដល់យុវតី ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា៕ដោយ៖លី ពៅ
-
របាយការណ៍នៅថ្ងៃទី២ វិច្ឆិកា

-
សង្កាត់កោះដាច់ ក្រុងភ្នំពេញ

-
បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

-
ស្នងការនគរបាលខេត្តកំពង់ធំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ទិសដៅបន្ត

កំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅការងារសម្រាប់ខែវិច្ឆិកានៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការនគរបាលខេត្តបានកំណត់នូវទិសដៅបន្តទៀតដោយត្រូវយកចិត្តទុកដាក់លើការងារបង្ការសន្តិសុខ និងកិច្ចការក្នុងការទប់ស្កាត់បទល្មើសប្រចាំថ្ងៃ។ទប់ស្កាត់ល្បែងស៊ីសង ការលួចឆក់ ក្មេងទំនើង និងបទល្មើសផ្សេងៗ។គ្រប់គ្រង និងការពារពីអាវុធជាតិផ្ទុះ និងគ្រោះថ្នាក់ដោយភ្លើងឆេះជាដើម ។ លោក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការបានបញ្ជាក់ថា ចាប់ពីខែកញ្ញា រហូតដល់ខែតុលាករណីបទល្មើសបានថយចុះ និងស្ថានភាពសន្តិសុខសាធារណៈមានភាពស្ងប់ស្ងាត់៕ដោយ៖ប៊ុនរដ្ឋា
-
បិទបញ្ចប់វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ស្ទឹងត្រែង៖បន្ទាប់ពីដំណើរការរយៈពេលពីរថ្ងៃរួចមក កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ សូមជម្រាបថា ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានការធ្វើបទអន្តរាគមន៍ពីអាជ្ញាធរឃុំ សង្កាត់ចំនួនបី ក្រុងមួយ ស្រុកចំនួនបី មន្ទីរ អង្គភាពចំនួនប្រាំបួន និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួនបី។តាមរយៈបទអន្តរាគមន៍ និងការផ្លាស់មតិយោបល់ ទេវិកាបានរកបញ្ហាប្រឈម ,មានសំណើរ និងបានកំណត់អំពីដំណោះស្រាយ ។ ឯកឧត្តមអភិបាលខេត្ត សរ សុពុត្រា បានគូសបញ្ជាក់ថា ការរៀបចំវេទិកាថ្នាក់ខេត្តនាពេលនេះ នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីធានាថា ដំណើរការកំណែទម្រង់នេះបានបោះជំហានទៅមុខប្រកបដោយវិជ្ជមាន និងមានការចូលរួមការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៕ដោយ៖ ដេង ម៉ាវិន
-
បើកបវេសនកាល និងចែករង្វាន់ដល់សិស្សនៅសាលាបឋមសិក្សាបន្ទាយឈើ

សៀមរាប៖សាលាបឋមសិក្សាបន្ទាយឈើ នៃភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ដោយផ្សាភ្ជាប់ជាមួយការចែករង្វាន់ដល់សិស្សពូកែប្រចាំសាលាផងដែរ។ ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃទី១ ខែវិច្ឆិកា មានការនិមន្តចូលរួមពីព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត និងជាប្រធានកិត្តិយសគណៈកម្មការគ្រប់គ្រងសាលា។ ក្នុងពិធីមានការសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃបើកបវេសនកាលថ្មី ថ្ងៃទី១ ។សារបានរំលេចពៅគោលដៅអប់រំក្នុងការកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសុខភាពល្អ ។ចំណែក ព្រះសច្ចានុបាល នឿម វុទ្ធី បានផ្តល់នូវសម្ភារសិក្សា និងថវិកា ៨លានរៀលទៅសិស្សនិងគ្រូបង្រៀន ៥០០នាក់ ដើម្បីជាការលើកទឹកចិត្ត៕ដោយ៖ប៊ុនរដ្ឋា