-
ឆ្នាំក្រោយ ក្រុមហ៊ុនរកស៊ីផ្លូវអាកាសរបស់ពិភពលោកអាចធ្លាក់ប្រាក់ចំណូល

ប៉ារីស : ការកើនឡើងតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតែរារាំងឧស្សាហកម្មអាកាសចរណ៍ ពីការស្រូបទាញប្រាក់ចំណូល បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍សមតែចំណេញច្រើន ចំពេលតម្លៃប្រេងចុះថោករហូតដល់ឆ្នាំក្រោយក៏ដោយ។ នេះបើតាមការបញ្ជាក់របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដកស្រង់ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ អនុប្រធានជាន់ខ្ពស់ផ្នែកនិរន្តរភាព និងជាប្រធានសេដ្ឋវិទូរបស់ IATA លោកស្រី Marie Owens Thomsen និយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំក្រោយគួរតែប្រសើរឡើង ដោយសារតម្លៃប្រេង និងប្រេងយន្តហោះធ្លាក់ចុះ។ លោកស្រី Thomsen បន្ថែមថា តម្លៃប្រេងពិភពលោកបានធ្លាក់ចុះខ្លាំងមកនៅត្រឹមតិចជាង ៨០ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាក្រុមហ៊ុនរកស៊ីផ្លូវអាកាស។ ទីផ្សារប្រេងស្ថិតក្នុងចំណោមទីផ្សារដ៏រសើបបំផុតរបស់ពិភពលោក ហើយមានភាពប្រែប្រួលខ្លាំង ដោយសារតែកត្តាជម្លោះភូមិសាស្ត្រនយោបាយ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាកត្តាចម្បងទាញទម្លាក់តម្លៃ និងកាត់បន្ថយការផលិតប្រេងពិភពលោក។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៤នេះ ស្ថិតនៅកម្រិត ៣.១% ឬ ៦.១៤ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ តួលេខនេះ កើនលើសពីកម្រិតក្នុងឆ្នាំ ២០១៩ ដែលប្រាក់ចំណេញសុទ្ធមានចំនួន ៣.១% ឬ ៥.៨០ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ ប្រាក់ចំណេញសុទ្ធអតិបរមាដែលឧស្សាហកម្មអាកាសចរណ៍រកបានពីមុន គឺចន្លោះពី ៥ដល់៦%។ យ៉ាងណា បច្ចុប្បន្នឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមមុខនឹងការឡើងថ្លៃផ្សេងទៀតជំនួសវិញ…
-
អាមេរិកដាក់ពង្រាយយោធាបន្ថែមនៅមជ្ឈិមបូព៌ា ដើម្បីព្រមាន អ៊ីរ៉ង់

វ៉ាស៊ីនតោន : សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រ អំពីការដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលភាពតានតឹងកើនឡើងខ្លាំងរវាងអ៊ីស្រាអែល អ៊ីរ៉ង់។ សារព័ត៌មាន AFP បានរាយការណ៍ថា ដាក់ពង្រាយនេះ រួមមានទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដែលនេះជាការព្រមានខ្លាំងៗដល់អ៊ីរ៉ង់។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើអ៊ីរ៉ង់ និងដៃជើង ឬអ្នកតំណាងរបស់ខ្លួនប្រើប្រាស់ពេលវេលានេះដើម្បីកំណត់គោលដៅវាយប្រហារបុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារប្រជាជនរបស់យើង។ លោក Ryder បន្ថែមថា ការដាក់ពង្រាយកម្លាំងយោធាថ្មីនេះ នឹងចាប់ផ្តើមមកដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ សូមរម្លឹកថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសំខាន់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង។ អអ៊ីរ៉ង់បានវាយប្រហារធំៗចំនួនពីរលើក ប្រឆាំង នឹង អ៊ីស្រាអែល ក្នុង ឆ្នាំ ២០២៤នេះ ដែលលើកដំបូងនៅ ខែ មេសា បន្ទាប់ ពី ការ វាយ ប្រហារ លើ ស្ថាន កុងស៊ុល របស់ ខ្លួន…
-
ផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួសពីរខ្សែប្រវែងជាង១៦គីឡូម៉ែត្រ នៅខេត្តស្វាយរៀងបានទទួលការវាយតម្លៃ

ស្វាយរៀង៖ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីបច្ចេកទេសចុះពិនិត្យវាយតម្លៃគម្រោងថែទាំខួបឆ្នាំ២០២៤ ជាផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួសចំនួនពីរខ្សែ។ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានឱ្យដឹងថា ផ្លូវទាំងពីរខ្សែ ក្នុងនោះទី១. ផ្លូវក្រាលខ្សាច់ភ្នំ ប្រវែង ១២.០០០ម៉ែត្រ, ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំស្វាយជ្រំ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងទី២. ផ្លូវក្រាលល្បាយក្រួស ប្រវែង ៤ ៦០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំម្រាម ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។ ក្នុងឱកាសនោះពិនិត្យផ្លូវនេះដែរឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដោយបានពនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។ សូមជម្រាបថា ផ្លូវជនបទទាំងពីរនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ , ការទំនាក់ទំនងដឹកជញ្ជូនមកកាន់ទីផ្សារ និងទីប្រជុំនានាក្នុងខេត្ត៕ដោយ៖នុត…
-
របាយការណ៍នៅថ្ងៃទី២ វិច្ឆិកា

-
សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី មានទីតាំងស្ថិតនៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

មកធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ចាប់ពីថ្ងៃទី ៤-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ នៅបន្ទប់លេខ១១៥ ជាន់ទី១ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ ១. កិច្ចសន្យាលក់ទិញដីនិង/ឬផ្ទះ (ច្បាប់ថតចម្លង)២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់អំពីការបង់ប្រាក់ (ច្បាប់ថតចម្លង)។ #ams1minute
-
ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

-
ក្រុងកំពត ខេត្តកំពត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៤

១. រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC របស់សិង្ហបុរីនៅកម្ពុជា ដែលមានតម្លៃប្រហែល ១២លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ – ខ្មែរថាមស៍ ២. កម្ពុជា និងកាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា – FN ៣. មូលនិធិថវិកា ២៧លានដុល្លារ នឹងយកទៅស្ថាបនាផ្លូវក្រវាត់ព្រំដែន ២៦០គីឡូម៉ែត្រនៅខេត្តរតនគិរី និងមណ្ឌលគិរី – កម្ពុជាថ្មី ៤. អាមេរិកអះអាងថាកងទ័ពកូរ៉េខាងជើង ៨ ០០០នាក់ ទៅដល់តំបន់ Kursk របស់រុស្ស៉ី – Reuters ៥. អ៊ុយក្រែន ជឿថាអាមេរិកនឹងបន្តការជួយគាំទ្ររបស់ខ្លួន ក្រោយការបោះឆ្នោតប្រធានាធិបតី – Reuters #ams1minute
-
អាមេរិក៖ ទ័ពកូរ៉េខាងជើង៨,០០០នាក់ត្រៀមចូលសមរភូមិរុស្ស៊ី ប្រយុទ្ធតទល់នឹងអ៊ុយក្រែន ប៉ុន្មានថ្ងៃខាងមុខ

បរទេស៖ សហរដ្ឋអាមេរិកបានអះអាង នៅថ្ងៃព្រហស្បតិ៍ថា ទាហានកូរ៉េខាងជើង ចំនួន ៨,០០០នាក់នឹងចូលប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ពោលគឺស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ ជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅក្នុងទីក្រុងវ៉ាស៊ីនតោន ថា កងទ័ព ត្រូវបានបណ្តុះបណ្តាល «នៅក្នុងក្រុមកាំភ្លើងធំ UAVs, ប្រតិបត្តិការថ្មើរជើងជាមូលដ្ឋាន រួមទាំង ការបោសសំអាតលេណដ្ឋាន ដែលបង្ហាញថា ពួកគេមានបំណងប្រើប្រាស់កម្លាំងទាំងនេះ យ៉ាងពេញលេញ នៅក្នុងប្រតិបត្តិការ ជួរមុខ»។ ជាមួយគ្នានេះដែរ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពីការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ខាងមុខនេះ។ សហរដ្ឋអាមេរិកធ្លាប់បានអះអាងថា ទាហានកូរ៉េខាងជើងមានវត្តមាននៅរុស្ស៊ី មានដល់ចំនួន ១ម៉ឺននាក់៕ ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនអតិថិជន របស់ បុរី Woodland Residences

មានទីតាំងស្ថិតនៅភូមិទួលរការ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មេត្តាជ្រាបថា ក្រោយកិច្ចប្រជុំសម្របសម្រួលនិងដោះស្រាយ គ្រប់ភាគីពាក់ព័ន្ធបានយល់ព្រមទទួលយកការដោះស្រាយបញ្ចប់វិវាទ ស្នើឡើងដោយក្រសួង។ អាស្រ័យហេតុនេះ សូមអតិថិជនរបស់ បុរី Woodland Residences ត្រៀមដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។ ១ វិច្ឆិកា ២០២៤ #ams1minute