-
សត្វឆ្កែទទួលមរតក១០០លានដុល្លារពីម្ចាស់

បរទេស ៖ បន្ទាប់ទទួលមរណៈភាព នាពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា លោក Ratan Tata បានបន្សល់ទុកមរតក ជាង១០០លានដុល្លារ ឱ្យសត្វឆ្កែ របស់លោក។ អ្នកជំនួញលើវិស័យឧស្សាហ៍កម្មរូបនេះ បានទទួលមរណភាព ក្នុងអាយុ៨៦ឆ្នាំ ដោយបន្សល់ទុក អចលនទ្រព្យភាគច្រើន តម្លៃ១១៨លានដុល្លារអាមេរិក ដើម្បីផ្តល់ជា «ការថែទាំ គ្មានដែនកំណត់» សម្រាប់សត្វឆ្កែអាល្លឺម៉ង់ Shepherd ឈ្មោះ Tito ។ លោកក៏បានទុកប្រាក់ដ៏ច្រើន សម្រាប់ជំនួយការ និងចុងភៅផ្ទាល់ខ្លួន ដែលត្រូវទទួលខុសត្រូវ ចំពោះការថែទាំ ឆ្កែTito ទៀតផង។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា អតីតប្រធានក្រុមហ៊ុន Tata Group ដែលមិនរៀបការរូបនេះ បានបន្សល់ទុកត្រឹមតែ មួយផ្នែកតូចប៉ុណ្ណោះ ដល់បងប្អូនបង្កើត របស់លោក។ លោក Tata ត្រូវបានស្គាល់ថា ជាមនុស្សស្រឡាញ់សត្វ។ លោក ថែមទាំងធ្លាប់បានដាក់ចេញនូវច្បាប់ នៅកន្លែងធ្វើការ ណែនាំបុគ្គលិកសន្តិសុខ កុំឲ្យដេញសត្វដែលវង្វេង ចេញពីទៀតផង។…
-
សិស្សប្រឡងជាប់ ឬមិនជាប់ គួរចាប់អារម្មណ៍លើការសិក្សាជំនាញ TVET របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លើកឡើងថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។ យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ លើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន (TVET 1.5M) ពុំមានការបង់ថ្លៃសិក្សា ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ដុល្លារក្នុងមួយខែថែមទៀតផង។ យុវតីរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺសិក្សាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយយុវជនរៀនឆាប់ចេះជាមួយកម្មវិធីសិក្សាដ៏ល្អរបស់គ្រឹះស្ថានបណ្តុះបណ្តាល និងឆាប់មានការងារធ្វើ។ សិស្សានុសិស្សរបស់យើងអាចចាប់យកការសិក្សាជំនាញរយៈពេលខ្លី សិន ចាំបន្តការសិក្សានៅសាកលវិទ្យាល័យក៏មិនទាន់ហួសពេលដែរ ដោយឡែកបងប្អូនដែលប្រឡងមិនជាប់ក្តី ឬប្រឡងជាប់ហើយតែពុំមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបានភ្លាមៗ អាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីជាស្ពានចម្លងទៅថ្ងៃអនាគត។ ដូចគ្នានេះដែរ យុវជន ធូ វួចឆាយ ជាសិស្សម្នាក់ទៀតដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺល្អណាស់សម្រាប់យុវជន ពីព្រោះកម្មវិធីបណ្តុះបណ្តាលមួយនេះមានជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើសសិក្សាដូចនៅសាកលវិទ្យាល័យផងដែរ។ យុវជនដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ ថ្មីៗនេះគួរកុំមើលរំលងឱកាសក្នុងការសិក្សាជំនាញមួយនេះ។…
-
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ៖ ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំ ប្រលងប្រណាំងគ្នា ដើម្បីសម្រេចស្តង់ដាទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។ ឯកឧត្ដម ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញបាន អានសារលិខិតរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និ ង កុមារអាយុ ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបាន ឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន មានប្រសាសន៍ថា ប្រទេសកម្ពុជា បាននិងកំពុងរស់នៅក្នុងម្លប់សន្តិភាព ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន…
-
កម្ពុជា-កាហ្សាក់ស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសាទរចំពោះការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកាលានុវត្តភាពធុរកិច្ចសម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ក្នុងការជំរុញក្របខណ្ឌកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលជាវេទិកាយុទ្ធសាស្ត្រមួយបង្កើតឡើងសម្រាប់ជំរុញកិច្ចសន្ទនាជាបន្តបន្ទាប់ និងបើកចំហ ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ ភាគីទាំងពីរ ក៏មានបំណងស្វែងរកសក្តានុពលថ្មី សម្រាប់វិស័យពាណិជ្ជកម្ម ជាពិសេសវិស័យកសិកម្ម។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងក្របខណ្ឌអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) ៕ ដោយ/សួង ពិសិដ្ឋ
-
Trump បើកឡានដឹកសំរាមឃោសនា

បរទេស៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានធ្វើសន្និសីទសារព័ត៌មាន ចេញពីក្នុងរថយន្តដឹកសំរាម១គ្រឿង ផ្លែផ្កាដល់ លោក បៃឌិន ដែលទើបបានថ្លែងថា អ្នកគាំទ្រ លោកត្រាំ ជាសំរាម។ ថ្លែងប្រតិកម្មចំពោះការលើកឡើងមួយ ដែលថាតំបន់ Puerto Rico ប្រៀបដូចជា ដែនកោះពោរពេញ ទៅដោយសំរាម អណ្តែតព្រោងព្រាត លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «សំរាមដែលខ្ញុំមើលឃើញ កំពុងអណ្តែតនោះ គឺមានតែអ្នកគាំទ្រលោក ត្រាំ ប៉ុណ្ណោះ»។ ភ្លាមៗ ខាងសេតវិមាន បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអាមេរិក មិនមែនចង់សំដៅលើ អ្នកគាំទ្របក្សសាធារណរដ្ឋឡើយ ប៉ុន្តែ ទៅលើវោហារសាស្រ្តរបស់លោក ត្រាំ តែប៉ុណ្ណោះ។ ប៉ុន្តែ ការអត្ថាធិប្បាយរបស់លោក បៃដិន បានផ្តល់ជាឱកាសមួយ សម្រាប់យុទ្ធនាការឃោសនា របស់លោក ដូណាល់ ត្រាំ។ កាលពីថ្ងៃពុធ លោក ត្រាំ បានពាក់អាវកាក់ ជាបុគ្គលិកអនាម័យ…
-
Elon Musk បញ្ជាក់ពីរឿងឡានលក់តម្លៃជាង២ម៉ឺនដុល្លារ

បរទេស៖ ក្រោយលេចលឺដំណឹងជាបន្តបន្ទាប់ដែលថា ក្រុមហ៊ុនឡានអគ្គិសនី Tesla អាចនឹងលក់ឡានអគ្គសិនី តម្លៃក្រោម ២,៥០០០ដុល្លារនោះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗនេះថា «គ្មានតម្លៃនេះទេ សម្រាប់ឡាន EV របស់លោក» ប៉ុន្តែ តាក់ស៊ីគ្មានមនុស្សបើក នាពេលខាងមុខ អាចមានតម្លៃនេះ។ បុរសវ័យ៥៣ឆ្នាំ មានទ្រព្យច្រើនជាងគេលើពិភពលោករូបនេះ ថែមទាំងបានពណ៌នា លើការឃោសនាលក់រថយន្តអគ្គិសនី ក្នុងតម្លៃបែបនេះ ថា «គ្មានន័យ», «ជាគំនិតឆ្កួត» ហើយ «វានឹងខុសពីអ្វី ដែលយើងជឿជាក់បាន»។ ប៉ុន្តែ លោក Musk បានបន្ថែមថា តាក់ស៊ីគ្មានមនុស្សបើក Cybercab ដែលនឹងមកដល់ នាពេលខាងមុខ តម្លៃអាចនឹងមាន ប្រមាណ៣,០០០០ដុល្លារ ឬ ប្រមាណ ២,៥០០០ដុល្លារ ដែលអាចនឹងដាក់លក់ នៅឆ្នាំ២០២៦។ យ៉ាងណាមិញ Tesla ធ្លាប់បានណែនាំ ក្នុងការផលិត «Model 2» ដែលអាចមានតម្លៃថោកជាង…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ប្អូនៗទាំងអស់គ្នា ត្រូវចូលរួមកសាង និងរៀបចំតាក់តែងកម្ពុជាជាមួយគ្នា

ដើម្បីឱ្យសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយរបស់ពិភពលោក និងចេះទាញប្រយោជន៍ពីនោះដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) និងបេក្ខជនវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់។ ១ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
តម្លៃពិតរបស់កាកបាទក្រហម គឺស្ថិតនៅលើទស្សន: និងការឱ្យតម្លៃរបស់ប្រជាពលរដ្ឋ មិនមែនឈ្មោះស្ថាប័នជាអ្នកកំណត់តម្លៃនោះទេ

-
សូមអតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

-
ទីក្រុងតូក្យូ ជាទីប្រជុំជនធំជាងគេលើពិភពលោកដោយមានចំនួនប្រជាជនរស់នៅសរុបចំនួន ៣៧,៧លាននាក់
