-
ស្នងការនគរបាលខេត្តតាកែវ ត្រៀមរួចរាល់ហើយ សម្រាប់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងពិធីអុំទូកនៅបឹងតាកែវ

តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាលជាងមួយពាក់នាក់ ដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃប្រារព្ធពិធីអុំទូកនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងឱកាសប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពដដែល ក៏បានបញ្ជាក់ផងដែរអំពីការការពារជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែង ១២.៦៤៥ម៉ែត្រនៅខេត្តកែបផងដែរ។ ឧត្តមសេនីយ៍ទោ ម៉ែន លី ទាក់ទងបុណ្យអុំទូកនៅខេត្តតាកែវ លោកបានណែនាំថា នៅគ្រប់គោលដៅឈរជើងប្រចាំការ ការពារទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានបាតុភាពអាក្រក់កើតឡើងលើប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនាកម្សាន្តក្នុងឱកាសនេះផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងលោកនាយការិយា ល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុកទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ប៉ុស្តិ៍៕ដោយ៖ តាកែវ
-
វៀតណាមស្នើប្រើតាក់ស៊ីហោះដឹកអ្នកទេសចរ

បរទេស៖ ទីក្រុងឆ្នេរ Quy Nhon នៃខេត្ត Binh Dinh ភាគកណ្តាល ប្រទសវៀតណាម បានស្នើអោយមាន «តាក់ស៊ីហោះ» ដើម្បីជំរុញទេសចរណ៍ និងលើកកំពស់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ នេះបើតាមការចុះផ្សាយ របស់កាសែត VNexpress កាលពីថ្ងៃពុធ។ គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ទើបតែបានស្នើសុំឱ្យក្រសួងដឹកជញ្ជូន ជួយសម្រួលទទួលបានការយល់ព្រមពីនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឱ្យសាកល្បងប្រើប្រាស់ នូវយន្តហោះបញ្ឈរឡើងលើ និងចុះចត ហៅកាត់ eVTOL ។ យន្តហោះទាំងនេះ ត្រូវបានគេស្គាល់ថា ជាតាក់ស៊ីហោះ ហើយត្រូវបានគេមើលឃើញថា ជាជម្រើសដឹកជញ្ជូន ដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់អ្នកទេសចរ។ យោងតាមគណៈកម្មាធិការ បានឲ្យដឹងថា eVTOLs ដែលអាចផ្ទុកអ្នកដំណើរបាន ពី៤ ទៅ៥នាក់ គឺស្រដៀង នឹងឧទ្ធម្ភាគចក្រ ប៉ុន្តែ ដំណើរការដោយថាមពលអគ្គិសនី។ តាក់ស៊ីហោះ ដែលបានស្នើឡើង នឹងផ្តល់ជូនភ្ញៀវទេសចរ នូវទិដ្ឋភាពពីលើអាកាសនៃទេសភាព និងភាពទាក់ទាញ របស់ខេត្ត Binh Dinh…
-
រុស្ស៊ីពិន័យ Google លើស GDP ពិភពលោកសរុប ព្រោះការប្លុកយូធូប

បរទេស ៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា ទទួលរងការផាកពិន័យពីរុស្ស៊ី ក្នុងទំហំទឹកប្រាក់ ១១០ពាន់ពាន់ដុល្លារអាមេរិក ដែលច្រើនជាង GDP សរុបរបស់ពិភពលោក ពោលគឺបន្ទាប់ពី Google បានលុបគណនី ដែលគ្រប់គ្រងដោយរដ្ឋ និងគាំទ្ររដ្ឋាភិបាលរុស្ស៊ី ចេញពី YouTube ។ ទំហំនេះត្រូវបានប៉ាន់ស្មានដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានរាយការណ៍ថា ការផាកពិន័យ ក៏នៅតែកើនឡើងទៀត ដោយសារតែការមិនបង់ប្រាក់ពិន័យ ហើយប្រសិនបើមិនបានបង់ ក្នុងរយៈពេលប្រាំបួនខែ នឹងចាប់ផ្តើមកើនឡើងទ្វេដង។ យោងតាម RBC News របស់រុស្សី បានឱ្យដឹងថា ចំនួនទឹកប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើនឡើងដោយសារតែ Google មិនបានស្ដារគណនី YouTube ដែលជាកម្មសិទ្ធិ របស់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី ចំនួន ១៧ ។ ប្រភពបានអះអាងថា ចៅក្រមក្នុងសំណុំរឿងនេះ បាននិយាយ នៅក្នុងសវនាការចុងក្រោយមួយ កាលពីថ្ងៃទី ២៨ ខែតុលា ថា…
-
លទ្ធផលប្រឡងបាក់ឌុប ៖ខេត្តកំពង់ឆ្នាំងនិទ្ទេស អេ កើនជាង១០០ភាគរយ

កំពង់ឆ្នាំង៖លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការនៅខេត្តកំពង់ឆ្នាំងបានបង្ហាញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។អ្វីជាការកត់សម្គាល់អត្រាប្រឡងជាប់មានចំនួនកើនឡើងបើធៀបនឹងសម័យប្រឡងឆ្នាំ២០២៣។ ពិសេសសិស្សទទួលចំណាត់ថ្នាក់និទ្ទេសអេ ( A)បានកើនឡើងខ្លាំងរហូតដល់ទៅជាង១០០ភាគរយ។ លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែតុលាថាឆ្នាំនេះបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលចំណាត់ថ្នាក់និទ្ទេស A រហូតដល់ទៅ ៤៨ នាក់ បើប្រៀបធៀបឆ្នាំ២០២៣ បេក្ខជនប្រឡងជាប់និទ្ទេសAមានចំនួន ២២ នាក់ប៉ុណ្ណោះ។គឺបានកើនឡើងចំនួន២៦ នាក់។ លោកប្រធានមន្ទីរបន្តថា បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀតមានចំនួនកើនឡើងបែបនេះដោយសារតែកត្តាសិស្ស បានប្រឹងប្រែងរៀនសូត្រផងនិងដោយមានការយកចិត្តទុកដាក់បង្ហាត់បង្រៀនពី លោកគ្រូ អ្នកគ្រូ នៅតាម វិទ្យាល័យក៏ដូចជាក្រសួងបានពង្រឹងសមត្ថភាពដល់លោកគ្រូអ្នកគ្រូផងដែរ។ សម្រាប់ខេត្តកំពង់ឆ្នាំងសម័យប្រឡងថ្ងៃ៨ តុលា សិស្សប្រឡងជាប់ពីនិទ្ទេស A រហូតដល់និទ្ទេសE មានចំនួន ៣.២៦៤នាក់ស្មើនឹង ៧២,៦៦ភាគរយបើប្រៀបធៀបឆ្នាំ២០២៣សិស្សប្រឡងជាប់ស្មើនឹង៦៧,២២ ។ សូមបញ្ជាក់ថា បេក្ខជនប្រឡងឆ្នាំ២០២៤នេះមានចំនួន៤.៤៩២នាក់ប្រឡងជាប់៣.២៦៤នាក់។ ក្នុងនោះ និទ្ទេស ចំនួន Aចំនួន៤៨នាក់,និទ្ទេសB ចំនួន២៣៨នាក់ ,និទ្ទេសC ចំនួន ៦៥៥នាក់ ,និទ្ទេស Dចំនួន ១.០៦៨នាក់ និង និទ្ទេស…
-
ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ Kim Han-Gil៖

-
យន្តហោះចិនជោគជ័យធ្វើតេស្តល្បឿនលឿនជាងសំឡេង៤ដង

ប៉េកាំង : ក្រុមហ៊ុនដឹកជញ្ជូនអវកាសចិន Lingkong Tianxing និយាយថា យន្តហោះដឹកជញ្ជូនពាណិជ្ជកម្ម Yunxing របស់ខ្លួន បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ ហើយវានឹងចូលខ្លួនមកជំនួសយន្តហោះមានល្បឿនលឿនជាងសំឡេងពីរដង Concorde ដែលចូលនិវត្តន៍។ យន្តហោះស៊ីវិលដ៏ទំនើប Concorde បង្កើតឡើងដោយក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស និងបារាំង ដែលអាចហោះហើរក្នុងល្បឿនលឿនជាងសំឡេងពីរដង បានធ្វើប្រតិបត្តិការចាប់ពីឆ្នាំ ១៩៧៦ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០០៣។ រីឯយន្តហោះ Yunxing ដែលរចនាឡើងបំពាក់ដោយម៉ាស៊ីនលឿនបំផុតថ្មីនេះ ត្រូវបានរំពឹងថា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក ពីជាង ១៥ម៉ោងមកត្រឹម ២ម៉ោងប៉ុណ្ណោះ ជាមួយនឹងល្បឿនលឿនជាងសំឡេងដល់ទៅ ៤ដង។ ក្រុមហ៊ុន Lingkong Tianxing ក៏គ្រោងនឹងធ្វើការវាយតម្លៃបន្ថែមទៀតទៅលើបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនរបស់យន្តហោះនៅក្នុងខែវិច្ឆិកា ហើយមានបំណងផលិតវាឱ្យរួចរាល់តែម្តង សម្រាប់ការហោះហើរជាផ្លូវការលើកដំបូងនៅឆ្នាំ ២០២៧។ ការបង្ហាញយន្តហោះគំរូមានល្បឿនលឿនជាងសំឡេងជំនាន់ថ្មីរបស់ប្រទេសចិន កើតឡើងស្របពេលដែលក្រុមហ៊ុនធំៗផ្សេងទៀតជុំវិញពិភពលោក ក៏មានគោលបំណងបង្កើតយន្តហោះដឹកអ្នកដំណើរក្នុងល្បឿនលឿនផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Reaction Engines របស់ចក្រភពអង់គ្លេសថ្មីៗនេះ បានចែករំលែកវឌ្ឍនភាពម៉ាស៊ីនយន្តហោះកូនកាត់ ឬហាយប្រ៊ីដ ដែលមានសមត្ថភាពហោះហើរពីអឺរ៉ុបទៅសហរដ្ឋអាមេរិកចាយពេលត្រឹមពីរម៉ោង ហើយបាននិយាយថា ប្រព័ន្ធម៉ាស៊ីន Saber របស់ពួកគេអាចជំរុញដែនកំណត់នៃការហោះហើរពាណិជ្ជកម្មសម្រាប់ថ្ងៃអនាគត។…
-
រដ្ឋបាលខេត្តស្ទឹងត្រែងបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបាននូវចក្ខុវិស័យនាឆ្នាំ២០៥០

ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្ធវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ រយៈពេលពីរចាប់ថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ វេទិកានេះដែរអញ្ជើញចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះ រដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ស្មៀនឃុំសង្កាត់ ទាំង៣៤ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងតំណាងគ្រឹះស្ថានឧត្តម សិក្សាឯកជន សាលារៀនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន៣២២នាក់ ។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា វេទិការវាងរាជរដ្ឋាភិបាលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត គឺផ្តោតលើខ្លឹមសារសំខាន់ៗដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហមជ្ឈការនាពេលកន្លងមក ។ការធ្វើកំណែទម្រង់នេះបានផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺភាពជាតំណាងការចូលរួម ការឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាបន្ន និងសមធម៌សង្គម ៕ដោយ៖ដេង ម៉ាវិន
-
ចិននឹងឈានមុខគេក្នុង “យុគសម័យអគ្គិសនី” នៅឆ្នាំ ២០៣០

ប៉េកាំង : ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA និយាយថា ទីផ្សារថាមពលពិភពលោកកំពុងឈានចូលដល់ “យុគសម័យអគ្គិសនី”ថ្មី ដឹកនាំដោយប្រទេសចិន ចំពេលមានតម្រូវការឥន្ធនៈហ្វូស៊ីលឈានដល់កម្រិតខ្ពស់បំផុតនៅចុងទសវត្សរ៍នេះ។ ទីភ្នាក់ងារ IEA បានគូសបញ្ជាក់ថា ការបង្កើតថាមពលស្អាតកំពុងដំណើរការក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក នៅពេលដែលការផលិតអាគុយ និងបន្ទះស្រូបពន្លឺព្រះអាទិត្យកំពុងកើនឡើងយ៉ាងគំហុក ជំរុញដោយឧស្សាហកម្មរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ ទីភ្នាក់ងារ IEA បានកត់សម្គាល់ថា ចិនត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ស្ទើរតែ ៦០%នៃសមត្ថភាពផលិតថាមពលកកើតឡើងវិញទាំងអស់ ដែលបានដំឡើងនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ ទីភ្នាក់ងារ IEA និយាយថា ការប្រើប្រាស់ថាមពលស្អាតខ្ពស់ជាងគេ គឺទៅលើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកកាលពីឆ្នាំ២០២៣ ខណៈដែលសមត្ថភាពផលិតថាមពលកកើតឡើងវិញមានជាង ៥៦០ជីហ្គាវ៉ាត់ (GW)។ អង្គការមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះបន្ថែមថា ថវិកាជិត ២ពាន់ពាន់លានដុល្លារ កំពុងចាក់បញ្ចូលទៅក្នុងគម្រោងថាមពលស្អាតនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ កើនឡើងស្ទើរតែទ្វេដងនៃចំនួនថវិកាដែលបានវិនិយោគលើឥន្ធនៈហ្វូស៊ីល។ យ៉ាងណា ទោះបីជាមានសន្ទុះកើនឡើងការផ្លាស់ប្តូរថាមពលស្អាតក៏ដោយ ទីភ្នាក់ងារ IEA បានអះអាងថា ពិភពលោកនៅតែស្ថិតលើផ្លូវដ៏វែងឆ្ងាយពីគន្លង ស្របគ្នា ជាមួយនឹងគោលដៅក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ ២០៥០៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រុងបាត់ដំបងទទួលពានជ័យលាភី និងប្រកាសទទួលស្គាល់ “ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

បាត់ដំបង៖ក្រុងបាត់ដំបង ខេត្តបាត់ដំបងត្រូវបានប្រកាសទទួលស្គាល់ និងទទួលបានពានជ័យលាភី “ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។នេះជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តជង្រុកស្រូវ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍មួយនេះទទួលជោគជ័យក្នុងការប្រារព្ធពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីបដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះដែរ។ ពិធីប្រកាសទទួលស្គាល់ និងទទួលបានពានជ័យលាភី “ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”បាន ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី( Ada Moad siri)តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា(WHO)ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក សង្កាត់ ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្ត យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។ ទទួលបានសេចក្តីប្រកាសនិងពាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកពានរង្វាន់ជ័យលាភីនេះនឹងកាន់ តែជួយនិងផ្តល់ឱកាសឱ្យខេត្តបាត់ដំបង។ជាពិសេសក្រុងបាត់ដំបងកាន់តែមានមោទកៈលេចធ្លោនិងកាន់តែផ្តល់នូវភាព ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យកម្សាន្តខេត្តបាត់ដំបងកាន់តែច្រើនឡើង។ បន្ថែមទៅលើអ្វីដែលឯកឧត្តមអភិបាលខេត្តបាត់ដំបងបានលើកឡើង ឯកឧត្តម ហួត ហាក់ បានគូសរំលេចថា សមិទ្ធផល ដែលក្រុងបាត់ដំបងសម្រេចបាននៅថ្ងៃនេះ វាមិនត្រឹមតែជាការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពី “ការត្រួតពិនិត្យផលិត…
-
កម្ពុជាប្តេជ្ញាចិត្តសហការជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍ នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម

(សិង្ហបុរី)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបង្ហាញពីពីវឌ្ឍនភាពនៃគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ានកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍នៃបណ្ដាប្រទេសអាស៊ាន នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូលបទរបស់ប្រទេសសិង្ហបុរីឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍”។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាកអន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដាការងារប្រកបដោយសុខុមាលភាពនៅក្នុងតំបន់ផងដែរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជាសមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី/តំណាងប្រតិភូការងារមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន…