-
រដ្ឋមន្ត្រីការពារជាតិអាមេរិកទទូចឲ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី

បរទេស៖ ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអំពាវនាវ ឱ្យកូរ៉េខាងជើង ដកទ័ពរបស់ខ្លួន ចេញពីប្រទេសរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោនអះអាងថា ទាហានកូរ៉េខាងជើងប្រហែល១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅទីនោះ ប្រឆាំងនឹងកងកម្លាំងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ នៅឯមន្ទីរបញ្ចកោណ ដោយមានទាំងវត្តមានរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងផងដែរ ថា «ខ្ញុំអំពាវនាវឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ពួកគេ ចេញពីប្រទេសរុស្ស៊ី»។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun វិញ បាននិយាយបន្ថែមថា «ដកទ័ពជាបន្ទាន់» ដែលជាកងកម្លាំងរបស់ទីក្រុងព្យុងយ៉ាង។ លោក Austin បាននិយាយថា សហរដ្ឋអាមេរិកនឹង «បន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ី ពីការប្រើប្រាស់កងទ័ពទាំងនេះ ក្នុងការប្រយុទ្ធ»។ អ្នកជំនាញបាននិយាយថា ជាថ្នូរនឹងកម្លាំងទាំងនេះ កូរ៉េខាងជើងទំនងជាមានបំណង ចង់ទទួលបានបច្ចេកវិទ្យាយោធា រាប់ចាប់ពីផ្កាយរណបឃ្លាំមើល រហូតដល់នាវាមុជទឹក បូករួម ទាំងការធានាសន្តិសុខ ពីសំណាក់ ទីក្រុងម៉ូស្គូ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ទឹកជំនន់ភ្លាមៗផ្តាច់ជីវិតអេស្ប៉ាញជិត ១០០នាក់

បរទេស៖ ប្រទេសអេស្ប៉ាញកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៩៥នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ ដែលបានធ្វើឲ្យមានទឹកភក់ ឆ្លងកាត់ទីប្រជុំជន, ឡានក្រឡាប់ពេញផ្លូវ និងបង្កគ្រោះថ្នាក់ ដល់ការដឹកជញ្ជូន។ ក្រុមអ្នកជួយសង្គ្រោះជឿថា នឹងរកឃើញសាកសពបន្ថែមទៀត នៅក្នុងគ្រោះទឹកជំនន់ ដ៏សាហាវបំផុត ពុំធ្លាប់មាន ក្នុងពេល៥០ឆ្នាំ របស់ប្រទេសអ៊ឺរ៉ុប មួយនេះ។ ការកាន់ទុក្ខ ជាផ្លូវការ រយៈពេលបីថ្ងៃ ត្រូវចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ។ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង បានបោកបក់លើប្រទេសអេស្ប៉ាញ ចាប់តាំងពីដើមសប្តាហ៍នេះ បន្ទាប់ពីកើតមានព្យុះ នៅលើសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងភ្លៀងធ្លាក់ រយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ជន់លិចតំបន់ មួយចំនួន។ ការខូចខាតបណ្តាញទូរស័ព្ទ និងផ្លូវដែលជន់លិច រារាំងកិច្ចខិតខំប្រឹងប្រែង មិនអាចឲ្យទៅដល់សហគមន៍ដែលរងគ្រោះ នៅក្នុងតំបន់ Valencia។ ផ្ទះចំនួន ១៥៥,០០០ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ Valencia ដោយសារតែព្យុះ។ ក្រុមហ៊ុនថាមពល Iberdrola បាននិយាយថា ខ្លួនបានបញ្ជូនកម្មករចំនួន ៥០០នាក់ ទៅស្តារថាមពលអគ្គិសនីឡើងវិញ នៅទីនោះ។ រដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា ទាហានជាង…
-
មេហេបូឡាសថ្មីព្រមានបញ្ជូន Drone ចូលដល់បន្ទប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

បរទេស៖ លោក Naim Qassem ដែលទើបត្រូវបានតែងតាំង ជាមេដឹកនាំថ្មី របស់ក្រុមសកម្មប្រយុទ្ធ ហេបូឡាស បាននិយាយថា ក្រុមរបស់ខ្លួនកំពុងងើបឡើងវិញ ក្រោយពីការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល រួមទាំង ការសម្លាប់អតីតមេដឹកនាំមុន គឺលោក Hasan Nasrallah ក្នុងនោះ បានព្រមានថា យន្តហោះគ្មានមនុស្សបើក ឬ Drone អាចហោះចូលទៅដល់បន្ទប់ នាយករដ្ឋមន្រី្តអ៊ីស្រាអែល តែម្តង។ លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថាលើកដំបូង បន្ទាប់ពីឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃពុធថា ក្រុមហេសបូឡា បានចាប់ផ្តើមងើបឡើងវិញ ដោយការបំពេញចន្លោះប្រហោង និង ចាប់ផ្តើមការងារ រៀបចំអ្វីៗគ្រប់យ៉ាង ក្រោយការធ្វើព្យុះភ្លៀងបន្តបន្ទាប់ ពីសំណាក់អ៊ីស្រាអែល។ លោក Qassem បាននិយាយថា «ពួកសត្រូវ! ត្រូវតែដឹងថា ការទម្លាក់គ្រាប់បែករបស់អ្នក ទៅលើភូមិ និងទីក្រុងរបស់យើង នឹងមិនធ្វើឱ្យយើង ដកថយទេ ហើយការតស៊ូ គឺកាន់តែខ្លាំង ហើយអាចបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅកាន់បន្ទប់…
-
សិស្សនិទ្ទេស A ភ្នំពេញស្ថិតលំដាប់ទី១ ,សៀមរាបទី២ និង កណ្តាលទី៣

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងពីលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ រឺ ហៅថាបាក់ឌុប ដោយក្នុងនេះបង្ហាញថា ៖ បេក្ខជនដែលជាប់និទ្ទេសAដោយក្នុងនេះនៅរាជធានីភ្នំពេញជាប់លំដាប់ទី ១ដោយមានចំនួនសរុប ៦៩០ នាក់ ,ខេត្តសៀមរាប លំដាប់ទី២ ខេត្ត កណ្តាល ចំនួន ២២១នាក់ លំដាប់ទី៣ បានទៅ ខេត្ត កណ្តាលចំនួន ២១៦នាក់,លំដាប់ទី៤ បានទៅ១៣៨នាក់ និងទី៥បានទៅខេត្ត បសត់ដំបង១៣០នាក់។ គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនជាប់សរុប ចំនួន ១០៦៣៥១ នាក់ រឺស្មើនឹង៧៩ ភាគរយ។ សម្រាប់បេក្ខជនជាប់និទ្ទេស A មានចំនួន ២២១៦ និទ្ទេសB ៩៧០១ នាក់,និទ្ទេស C ២២៦៧៥ , និទ្ទេស D ៣៦ ៦៨៣ និងនិទ្ទេសE ៣៥០៧៦នាក់៕ ដោយ ៖ ម៉ាដេប៉ូ
-
ពុទ្ធឱវាទ

-
ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ

-
របាយការណ៍នៅថ្ងៃទី៣០ តុលា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ តុលា ២០២៤

១. ខេត្តកំពត ដាក់ផែនការបំពាក់មេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវឈានមុខគេ នៅកម្ពុជា – AMS Central ២. ខេត្តពោធិ៍សាត់ ស្វាយរៀង កណ្ដាល ព្រះសីហនុ ទាក់ទាញគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ទំហំជិត ៣០០លានដុល្លារ – AMS Economy ៣. កម្ពុជាស្នើឱ្យភាគីចិន បង្កើនការនាំចូលផលិតផលកសិកម្មដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន – កម្ពុជាថ្មី ៤. កាណាដា ចោទរដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា ថាជាអ្នកនៅពីក្រោយការសម្លាប់មេដឹកនាំ Sikh កាលពីឆ្នាំមុន – Reuters ៥. អង់គ្លេស សហភាពអឺរ៉ុប និងកាណាដា ដាក់ទណ្ឌកម្មថ្មីសំដៅលើយោធាមីយ៉ាន់ម៉ា – AFP #ams1minute
-
NASA កំណត់យកតំបន់សក្តានុពលចំនួន៩ ស្រាវជ្រាវនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៦

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានជ្រើសរើសតំបន់សក្តានុពលចំនួន៩ ដែលនឹងបញ្ជូនក្រុមអវកាសយានិកទៅចុះចតនៅភពព្រះចន្ទនៅឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ការចុះចតនៅតំបន់សក្តានុពលចំនួន៩នេះ ត្រូវបានកំណត់គោលដៅធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតក្រោមបេសកកម្ម Artemis ដែលជាគម្រោងរុករកភពព្រះចន្ទអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីតំបន់ទាំង៩នេះ កាលពីថ្ងៃចន្ទ ដោយពួកវាទាំងអស់ គឺស្ថិតនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។ NASA និយាយថា ទីតាំងទាំងនោះត្រូវបានជ្រើសរើសដោយផ្អែកលើសក្តានុពលរបស់ពួកវា សម្រាប់ការរុករកឃើញធនធាន និងលទ្ធភាពនៃការចុះចតប្រកបដោយសុវត្ថិភាពរបស់អវកាសយានិក។ អ្នកវិទ្យាសាស្ត្រនិយាយថា ទឹកអាចមានទម្រង់ជាទឹកកកនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។ ហើយប្រសិនបើវត្តមានទឹកត្រូវបានបញ្ជាក់មែននោះ អវកាសយានិកនឹងសិក្សាថាតើវាអាចប្រើជាឥន្ធនៈ ឬទឹកសម្រាប់បរិភោគបានដែរឬទេ។ ប្រទេសជប៉ុនជាសមាជិកនៃកម្មវិធី Artemis។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីខែមេសា ដែលរួមបញ្ចូលទាំងការផ្តល់ឱកាសឱ្យអវកាសយានិកជប៉ុនទៅជាន់ដីភពព្រះចន្ទ។ ស្ថិតក្រោមបេសកកម្ម Artemis ការរុករកនៅភពព្រះចន្ទ នឹងបន្តលើសពីឆ្នាំ ២០២៦ ដោយសម្លឹងមើលដំណើរឆ្ពោះទៅកាន់ភពអង្គារនាពេលអនាគត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
Hyundai បញ្ចេញរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេលើពិភពលោក

សេអ៊ូល ៖ ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង បានបញ្ចេញចក្ខុវិស័យសម្រាប់ថ្ងៃអនាគតរបស់ខ្លួន នោះគឺការផលិតរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។ រថក្រោះចម្បាំង K-series ជំនាន់បន្ទាប់របស់កូរ៉េខាងត្បូងនេះ មានឈ្មោះថា K3 នឹងបំពាក់ដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីធ្វើឱ្យវាក្លាយជារថក្រោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក។ រថក្រោះចម្បាំង K3 ដើរដោយថាមពលអ៊ីដ្រូសែនថ្មីនេះ បង្កើតឡើងក្រោមកិច្ចសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងត្បូង និងស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាជាតិផ្សេងទៀត។ រថក្រោះចម្បាំងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការផលិតឆាប់បំផុតនៅត្រឹមឆ្នាំ ២០៤០ ហើយកោសិកាឥន្ធនៈអ៊ីដ្រូសែននឹងជំនួសម៉ាស៊ីនម៉ាស៊ូតត្រកូលរថក្រោះចម្បាំង K-series។ ប្រការនេះនឹងក្លាយជាជំហានដំបូង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការផលិតម៉ាស៊ីនកូនកាត់អ៊ីដ្រូសែន និងម៉ាស៊ូត។ ការធ្វើបច្ចុប្បន្នភាពរថក្រោះចម្បាំងរបស់កូរ៉េខាងត្បូង មានគោលបំណងចម្បងគឺផ្លាស់ប្តូរម៉ាស៊ីនសង្រ្គាមរបស់ខ្លួន ឱ្យស្ថិតនៅឆ្ងាយពីម៉ាស៊ីនចំហេះ ដែលប៉ះពាល់បរិយាកាស និងបង្កើនកំដៅភពផែនដី៕ ប្រភព៖ interesting engineering ប្រែសម្រួលដោយ៖ ឈឹម ទីណា