Category: One-Minute

  • ម្ចាស់ឡាន៖ ស្វ័យបើកបរ Tesla ឃើញក្តាន់ហើយ នៅតែបើកបុក

    ម្ចាស់ឡាន៖ ស្វ័យបើកបរ Tesla ឃើញក្តាន់ហើយ នៅតែបើកបុក

    បរទេស៖ គេហទំព័រ The Drive បានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយបានដកស្រង់ប្រភព ពីម្ចាស់ឡាន Tesla Model 3 រៀបរាប់ពីប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving ដែលបានសម្គាល់ថា មានសត្វក្តាន់មួយក្បាលរត់នៅលើដងផ្លូវ តែមិនបើកគេច ហើយបើកបុកមិនឈប់ថែមទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គម X ឈ្មោះ Paul S បានបង្ហោះវីដេអូមួយ ថតបានពីកាមេរ៉ាមុខ នៃឡាន Tesla Model 3 របស់លោក ដោយបង្ហាញថា ឡានរបស់ខ្លួនបានបុកសត្វក្តាន់មួយក្បាល ក្នុងពេលប្រើប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving។ លោក Paul បានសារភាពថា នៅពេលយប់ ប្រព័ន្ធជំនួយអ្នកបើកបរ អាចពិបាក ក្នុងការមើលផ្លូវ ព្រោះមិនមានពន្លឺល្អ។ យ៉ាងណាក៏ដោយ ផ្លូវ និងសត្វក្តាន់ ហាក់ដូចជាមានពន្លឺជះគ្រប់គ្រាន់ ពីចង្កៀងមុខឡានរបស់លោក ប៉ុន្តែ Tesla របស់លោក នៅតែបើកទៅបុក គ្មានការចាប់ហ្វ្រាំង,…

  • ភ្នំ Fuji ជប៉ុន គ្មានព្រិលលើកដំបូងក្នុងពេល១៣០ឆ្នាំ

    ភ្នំ Fuji ជប៉ុន គ្មានព្រិលលើកដំបូងក្នុងពេល១៣០ឆ្នាំ

    បរទេស៖ កំពូលភ្នំខ្ពស់បំផុត របស់ប្រទេសជប៉ុន ឈ្មោះ Fuji ជាធម្មតា ត្រូវបានគ្របដណ្តប់ដោយព្រិល នៅចាប់ពីដើមខែតុលា ប៉ុន្តែរហូតមកដល់ចុងខែតុលាឆ្នាំនេះ ភ្នំ Fuji ដ៏ល្បីល្បាញ របស់ប្រទេសជប៉ុន នៅតែមិនមានព្រិលធ្លាក់ ជាហេតុនាំឲ្យភ្នំជានិម្មិតរូបរបស់ជប៉ុនមួយនេះ អត់ព្រិលជាលើកដំបូង ក្នុងរយៈពេលជិត ១៣០ឆ្នាំ។ គិតត្រឹមថ្ងៃអង្គារ សប្តាហ៍នេះ កំពូលភ្នំនៅតែគ្មានព្រិល ខុសពីរាល់ឆ្នាំដែល ផ្ទាំងទឹកកកចាប់ផ្តើមមាននៅលើភ្នំ Fuji នៅថ្ងៃទី ២ ខែតុលា។ កាលពីឆ្នាំមុន គេកត់សម្គាល់ថាមានផ្ទាំងទឹកកកចាប់ផ្តើមកើតនៅថ្ងៃទី ៥ ខែតុលា យឺតជាងធម្មតា៣ថ្ងៃ។ ទីភ្នាក់ងារឧតុនិយមបាននិយាយកាលពីខែកញ្ញាថា រដូវក្តៅឆ្នាំនេះ បានបំបែកកំណត់ត្រាឆ្នាំ ១៨៩៨ ដែលជាឆ្នាំក្តៅបំផុតរបស់ជប៉ន។ យោងតាមការវិភាគពីក្រុមស្រាវជ្រាវ Climate Central បានឱ្យដឹងថា ជប៉ុននៅតែក្តៅខុសពីធម្មតា ដោយមានទីក្រុងចំនួន ៧៤ កត់ត្រាពីសីតុណ្ហភាព ៣០អង្សាសេ ឬខ្ពស់ជាងនេះ នៅក្នុងសប្តាហ៍ដំបូងនៃខែតុលា។ ស្ថានភាពបែបនេះ អាចជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ចំពោះកន្លែងពេញនិយមរបស់ពិភពលោកមួយនេះ។ ភ្នំ Fuji ដែលមានកម្ពស់ ៣,៧៧៦ម៉ែត្រ…

  • រដ្ឋមន្ដ្រីកសិកម្ម៖ អនុស្សរណៈជាមួយក្រុមហ៊ុនបៃតងកម្ពុជា នឹងជួយរក្សាស្ថេរភាពថ្លៃស្រូវអង្ករ នាប៉ែកពាយ័ព្យ

    រដ្ឋមន្ដ្រីកសិកម្ម៖ អនុស្សរណៈជាមួយក្រុមហ៊ុនបៃតងកម្ពុជា នឹងជួយរក្សាស្ថេរភាពថ្លៃស្រូវអង្ករ នាប៉ែកពាយ័ព្យ

    ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយដៃគូចំនួន២ គឺក្រុម​ហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ (WWF)ក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទីស្តីការក្រសួង។ ​សំដៅទៅលើផ្លែផ្កានៃអនុស្សរណៈ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពណ៌នាថា ជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាពថ្លៃ​វិស័យ​ស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មីជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំណេញ ទាំងកសិករ និងអ្នកប្រើប្រាស់។ឯកឧត្តម​រដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដៃគូអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរួមឆន្ទៈរួមធនធាន រុញវិស័យកសិកម្ម​កម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មាន​ទុនក្នុងការ​វិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជា​ឱ្យកាន់តែមានសក្តានុពលក្នុង​ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ។ ពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងបានសហការជាមួយដៃគូ WWFនិងដៃ​គូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទ​ល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យដ៏​ធំសម្រាប់​ក្រសួងកសិកម្ម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ​នូវការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ និងអាជ្ញាធរថ្នាក់​ក្រោម​ជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ទីនោះ​ដើម្បីបង្កើនការយល់ដឹងពីការថែរក្សាការពារធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា…

  • ទាហានអ៊ុយក្រែនរត់ចោលជួរជាង ១ម៉ឺននាក់ ពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

    ទាហានអ៊ុយក្រែនរត់ចោលជួរជាង ១ម៉ឺននាក់ ពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

    គៀវ ៖ សមាជិកសភាអ៊ុយក្រែន លោកស្រី Anna Skorokhod បាននិយាយកាលពីថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង ១០០,០០០នាក់បានរត់ចោលជួរ ឬ AWOL ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ការអះអាងបែបនេះរបស់លោកស្រី Skorokhod ធ្វើឡើងស្របពេលដែលសមាជិកសភាអ៊ុយក្រែនម្នាក់ទៀត បានលាតត្រដាងនាពេលថ្មីៗនេះថា ការខាតបង់កើនឡើង និងកង្វះកងទ័ព កំពុងជំរុញឱ្យមានផែនការជ្រើសរើសទាហានបន្ថែមដល់ទៅ ១៦០,០០០នាក់។ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ Novyny.LIVE លោកស្រី Skorokhod បាននិយាយថា ការគ្រប់គ្រងមិនត្រឹមត្រូវ និងការសម្រេចចិត្តមិនល្អរបស់មន្ត្រី កំពុងរួមចំណែកធ្វើឱ្យធ្លាក់ចុះក្រមសីលធម៌នៅក្នុងសមរភូមិ ហើយលោកស្រីក៏បានទទួលពាក្យបណ្ដឹងពីទាហាន និងក្រុមគ្រួសារពួកគេ អំពីអាកប្បកិរិយារបស់ថ្នាក់លើផងដែរ។ តួលេខទាហានរត់ចោលជួរដែលបញ្ចេញដោយលោកស្រី Skorokhod គឺស្របនឹងតួលេខដែលបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន ដោយមេធាវីយោធា លោក Roman Lykhachev ដែលបាននិយាយថា ពិតប្រាកដណាស់ ទាហានជាង ១០០,០០០នាក់បានចាកចេញពីមុខតំណែងរបស់ពួកគេដោយខុសច្បាប់។ លោក Lykhachev បន្ថែមថា ក្នុងករណីខ្លះ ទាហានចន្លោះពី ២០ទៅ៣០នាក់បានរត់ចោលជួរក្នុងពេលតែមួយ ហើយថា មានតែយោធាប៉ុណ្ណោះដែលដឹងចំនួនពិតប្រាកដ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ឃុំអូរសារាយ ស្រុកត្រាំកក់​ ខេត្តតាកែវ

    ឃុំអូរសារាយ ស្រុកត្រាំកក់​ ខេត្តតាកែវ

    🎥 នាំផ្លូវ #ams1minute

  • លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលរាជធានីភ្នំពេញ ផ្នែកទី២សម័យប្រឡង៖ ៨ តុលា ២០២៤

    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលរាជធានីភ្នំពេញ ផ្នែកទី២សម័យប្រឡង៖ ៨ តុលា ២០២៤

    តំណភ្ជាប់សម្រាប់លទ្ធផលលម្អិត៖ Link ✍️ MoEYS Cambodia #ams1mnute

  • លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលរាជធានីភ្នំពេញ ផ្នែកទី១សម័យប្រឡង៖ ៨ តុលា ២០២៤

    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលរាជធានីភ្នំពេញ ផ្នែកទី១សម័យប្រឡង៖ ៨ តុលា ២០២៤

    តំណភ្ជាប់សម្រាប់លទ្ធផលលម្អិត៖ Link ✍️ MoEYS Cambodia #ams1minute

  • លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលខេត្តកណ្ដាលសម័យប្រឡង៖ ៨ តុលា ២០២៤

    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលខេត្តកណ្ដាលសម័យប្រឡង៖ ៨ តុលា ២០២៤

    តំណភ្ជាប់សម្រាប់លទ្ធផលលម្អិត៖ Link ✍️ MoEYS Cambodia #ams1minute

  • លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤

    លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤

    ✍️ MoEYS Cambodia #ams1minute

  • របាយការណ៍នៅថ្ងៃទី២៩ តុលា

    របាយការណ៍នៅថ្ងៃទី២៩ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៣០ តុលា ២០២៤ #ams1minute