Category: One-Minute

  • បុរសម្នាក់ជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រពីចិន ទៅជួប Cristiano Ronaldo នៅអារ៉ាប៊ីសាអូឌីត

    បុរសម្នាក់ជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រពីចិន ទៅជួប Cristiano Ronaldo នៅអារ៉ាប៊ីសាអូឌីត

    រីយ៉ាដ : យុវជនចិនម្នាក់ជិះកង់រយៈពេល៧ខែ ពីប្រទេសចិនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅជួបវីរបុរសរបស់គាត់ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ បុរសវ័យ ២៤ឆ្នាំត្រកូល Gong មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បានចាប់ផ្តើមធ្វើដំណើរចាកចេញពីផ្ទះរបស់គាត់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្ពោះទៅភាគខាងជើងទីក្រុងប៉េកាំង មុនពេលបន្តដំណើរទៅភាគខាងលិច។ បន្ទាប់មករូបគេទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយឆ្លងកាត់ប្រទេសចំនួន៦ផ្សេងទៀត រួមមានហ្សកហ្ស៊ី អ៊ីរ៉ង់ និងកាតា មុនពេលទៅដល់រដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងកីឡាករបាល់ទាត់ដែលគាត់ស្រលាញ់ស្នាក់នៅ។ ការតស៊ូនេះមិនឥតប្រយោជន៍ទេ ពីព្រោះនៅទីបំផុត យុវជន Gong បានជួប Ronaldo នៅមុខក្លឹបបាល់ទាត់ Al Nassr កាលពីថ្ងៃទី២០ ខែតុលា ដោយបានបំពេញក្តីសុបិន្តដែលគាត់មានតាំងពីគាត់នៅតូចម្ល៉េះ។ យុវជន Gong បានរៀបរាប់ថា ខ្លួនរំភើបណាស់ដែលបានជួបបងប្រុស Ronaldo របស់គាត់ផ្ទាល់។ រូបគេមានគំនិតចង់ជិះកង់ទៅជួបអាយឌលរបស់ខ្លួន បន្ទាប់ពី Ronaldo បានលុបចោលដំណើរកម្សាន្តនៅប្រទេសចិនរបស់គាត់ ដោយសារតែរបួសកាលពីខែកុម្ភៈ។ បន្ទាប់ពីជួប Ronaldo…

  • ខេត្តកំពង់ធំ ប្រារព្ធខួប២០ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

    ខេត្តកំពង់ធំ ប្រារព្ធខួប២០ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

    (ខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីសាមគ្គីខួប២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះចូលរួមដោយឯកឧត្តម អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, សមាជិកក្រុមប្រឹក្សាខេត្តជាច្រើន, ព្រះសង្ឃ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។ ឯកឧត្តម ញឹក បានខេង បានសរសេរថ្លែងអំណរគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាអង្គក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ដែលត្រូវនឹងថ្ងៃ ០១ កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស…

  • ព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជាបានបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅពលរដ្ឋខ្មែរ និងក៏ជាទីទាក់ទាញវិស័យទេសចរណ៍

    ព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជាបានបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅពលរដ្ឋខ្មែរ និងក៏ជាទីទាក់ទាញវិស័យទេសចរណ៍

    (សៀមរាប)៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងវប្បធម៌ និងសិល្បៈខ្មែរ គឺបានរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ដែលជាមរតកប្រពៃណីជាតិ គឺបានបង្ហាញដល់ សាធារណជន និងភ្ញៀវទេសចរឱ្យបានកាន់តែទូលំទូលាយបន្ថែម។នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ពិធីនេះគេ ក៏ឃើញមានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធ សមាគមសិល្បករខ្មែរ មន្រ្តី និងសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋរាប់សិបនាក់។ បញ្ជាក់ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌បានមានប្រសាសន៍ថា៖ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក្រៅពីការបង្ហាញពីវប្បធម៌ដ៏អស្ចារ្យនៃដូនតាខ្មែរក៏មានការតាំងបង្ហាញមុខម្ហូបអាហារខ្មែរ ដ៏មានតម្លៃណាស់ ហើយវាក៏បង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកហើយ។ លោកជំទាវបានបញ្ជាក់បន្ថែមថា៖ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នេះមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប។ល។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែតុលានេះ ក៏មានកម្មវិធីក្បួនដង្ហែព្រះមហាក្សត្រនៅសម័យអង្គរ…

  • គម្រោងផ្លូវដែកធំបំផុតក្នុងពេល ១០០ឆ្នាំ តម្លៃ ៦ពាន់លានដុល្លារ នឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥

    គម្រោងផ្លូវដែកធំបំផុតក្នុងពេល ១០០ឆ្នាំ តម្លៃ ៦ពាន់លានដុល្លារ នឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥

    វ៉ាសូវី ៖ គម្រោងសាងសង់ផ្លូវរថភ្លើងដ៏ធំមួយ មានតម្លៃជិត ៦ពាន់លានដុល្លារ នឹងលាតសន្ធឹងក្នុងចម្ងាយផ្លូវមិនគួរឱ្យជឿ គឺដល់ទៅជាង ៨៦៩គីឡូម៉ែត្រឯណោះ ដែលវានឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Express។ គំនិតផ្តួចផ្តើមខ្នាតយក្សនេះ មានឈ្មោះថា Rail Baltica នឹងតភ្ជាប់ពីទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ ទៅកាន់ទីក្រុងតាលិន នៃប្រទេសអេស្តូនី ដោយឆ្លងកាត់ប្រទេសឡេតូនី, លីទុយអានី និងហ្វាំងឡង់។ បច្ចុប្បន្នគម្រោងផ្លូវដែកដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅប្រទេសលីទុយអានីនេះ គ្រោងនឹងបើកដំណើរការមួយផ្នែកនៅឆ្នាំ២០២៨ ហើយចាប់ផ្តើមផ្តល់សេវាកម្មដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញពេញលេញនៅឆ្នាំ២០៣០។ គម្រោង Rail Baltica បង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលបណ្តាញផ្លូវដែករបស់រដ្ឋបាល់ទិក ទៅក្នុងបណ្តាញសហភាពអឺរ៉ុបដ៏ធំទូលាយ ហើយនឹងក្លាយជាផ្លូវរថភ្លើងស្តង់ដារខ្នាតធំដំបូងគេនៅក្នុងតំបន់នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះទៀតសោត ត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងឆ្លងកាត់ព្រំដែនកាន់តែប្រសើរឡើង ពីព្រោះវាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បាល់ទិកដ៏ធំបំផុតក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ៕ ប្រភព៖ Daily Express ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

    Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

    តូក្យូ : កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) ចាប់ដៃគ្នាបោះទុនប្រហែល ៣,២៦ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI។ ក្រុមហ៊ុនផលិតឡាន និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុននេះ គ្រោងបង្កើតកម្មវិធីអភិវឌ្ឍឡានដែលនឹងប្រើ AI ប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រងឡាន ហើយបានកំណត់គោលដៅអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យរួចរាល់នៅឆ្នាំ ២០២៨ និងអាចលក់ឱ្យក្រុមហ៊ុនផលិតឡានផ្សេងៗទៀត។ កិច្ចសហការរវាងក្រុមហ៊ុន Toyota និង NTT កើតឡើងចំពេលដែលក្រុមហ៊ុនផលិតឡានជប៉ុនជាច្រើន មានគោលបំណងវាយលុកចូលទីផ្សារឡានបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ បច្ចុប្បន្នវិស័យឡានប្រភេទនេះ គ្របដណ្តប់ដោយឡានរបស់ក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិនផ្សេងៗទៀត។ កាលពីឆ្នាំ ២០១៧ Toyota និង NTT ក៏បានចាប់ដៃគ្នាផងដែរ ដើម្បីបង្កើតបច្ចេកវិទ្យាសម្រាប់ឡានដែលភ្ជាប់បណ្តាញ 5G ជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃក្នុងឆ្នាំ ២០២០។ បើតាមការអះអាងរបស់ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួននឹងបន្តសហការជាមួយក្រុមហ៊ុន NTT…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ

    បញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត” តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV- DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលវៀតណាម ដោយមិនត្រូវការឆ្លងកាត់ ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាត ចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយ សកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និង ពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។ #ams1minute

  • ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់

    ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់

    🎥 Piak Lim #ams1minute

  • កម្ពុជាបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ក្នុងការ ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

    កម្ពុជាបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ក្នុងការ ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
  • ខេត្តសៀមរាប នៃប្រទេសកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ

    ខេត្តសៀមរាប នៃប្រទេសកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ

    និងរមណីយដ្ឋានប្រវត្តិសាស្ដ្រនានាដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ ទីក្រុង Hoi An របស់វៀតណាម ជាទីក្រុងដែលទទួលបានការសរសើរពីភាពទាក់ទាញផ្នែកប្រវត្តិសាស្ត្រ និងភាពសម្បូរបែបនៃវប្បធម៌។ ក្រៅពីនេះ ក៏មានទីក្រុងឈៀងម៉ៃ បាងកក និងសិង្ហបុរីដែលមានវប្បធម៌ចម្រុះ និងបរិយាកាសដ៏រស់រវើក ដែលបន្តទាក់ទាញអ្នកធ្វើដំណើរមកកាន់អាស៊ីអាគ្នេយ៍ – Seasia #ams1minute

  • អាមេរិក ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ីមានដល់១ម៉ឺននាក់

    អាមេរិក ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ីមានដល់១ម៉ឺននាក់

    បរទេស ៖ សហរដ្ឋអាមេរិកបានបង្កើនការប៉ាន់ស្មានរបស់ខ្លួន អំពីចំនួនកងទ័ពកូរ៉េខាងជើង មានវត្តមាននៅរុស្ស៊ី កើនឡើងបីដង បើធៀបនឹងលើកមុន ពោលគឺពីជាង៣,០០០នាក់ កើនដល់ ១០,០០០នាក់។ លោកស្រី Sabrina Singh អនុលេខាធិការផ្នែកសារព័ត៌មាន របស់មន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «អាមេរិកជឿថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុបប្រហែល១ម៉ឺននាក់ ទៅហ្វឹកហាត់ នៅភាគខាងកើតរុស្ស៊ី ដែលប្រហែលជានឹងបង្កើនកម្លាំងរុស្ស៊ី នៅក្បែរនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ» ។ ការណ៍នេះ នាំឲ្យទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យសម្ព័ន្ធយោធាអន្តរជាតិណាតូ និងសហភាពអឺរ៉ុប ប្រុងប្រយ័ត្នអំពីភាពដ៏គ្រោះថ្នាក់នៃសង្រ្គាម នៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង អាចនឹងដាក់ពង្រាយទាហានរបស់ខ្លួន រហូតដល់ ១២,០០០នាក់ ក្នុងពេលឆាប់ៗនេះ។ ក្រុងព្យុងយ៉ាង និង ក្រុងម៉ូស្គូធ្លាប់បានចុះហត្ថលេខា លើកតិកាសញ្ញាការពារគ្នា ទៅវិញទៅមក ហើយត្រូវបានគេជឿជាក់ យ៉ាងទូលំទូលាយថា កូរ៉េខាងជើងត្រូវផ្តល់អាវុធដល់រុស្ស៊ី ប៉ុន្តែ បើទាហានកូរ៉េខាងជើង នៅលើដីរុស្ស៊ីទៀតនោះ នឹងបង្ហាញពីភាពតានតឹងក្នុងជម្លោះ កាន់តែខ្លាំង។ យ៉ាងណាមិញ ទាំងកូរ៉េខាងជើង…