Category: One-Minute

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគរនស៊ីម៉ងត៍ចំនួន ២ តោនដល់វត្តក្រសាំងមានជ័យ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគរនស៊ីម៉ងត៍ចំនួន ២ តោនដល់វត្តក្រសាំងមានជ័យ

    កំពង់ធំ៖តាមការស្នើសុំរបស់គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ​នៃជើងវត្តក្រសាំងមានជ័យ នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីបានដឹកស៊ីម៉ងត៍ចំនួន ២ តោន ទៅប្រគេនដល់ព្រះសង្ឃ និងជូនគណៈកម្មការអាចារ្យវត្ត ដើម្បីចូលរួមក្នុងការកសាងផ្លូវបេតុង និងកសាងសមិទ្ធផល​ផ្សេងៗក្នុងវត្ត។ ក្នុងឱកាសនេះព្រះតេជគណ បូ សារីម ចៅអធិការវត្តក្រសាំងមានជ័យ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ​វត្តក្រសាំងមានជ័យ៕ដោយ៖​ប៊ុន​រដ្ឋា

  • ទិដ្ឋភាពថ្ងៃទីមួយនៃព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា

    ទិដ្ឋភាពថ្ងៃទីមួយនៃព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា

    នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ២៩ តុលា ២០០៤ – ២៩ តុលា ២០២៤ 🎥 នាំផ្លូវ #ams1minute

  • គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំទទួលសមាជិកថ្មី ៤១៤នាក់

    គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំទទួលសមាជិកថ្មី ៤១៤នាក់

    កំពង់ធំៈគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍នេះបានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកថ្មីចំនួន ៤១៤ នាក់ ។ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងក្នុងពិធីនេះថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដើម្បីប្រជាជន។ទីណាមានការលំបាក ទីនោះគ្រប់ពេលវេលាតែងតែមានមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះទៅជួយប្រជាពលរដ្ឋ៕ ដោយ ៈប៊ុន រដ្ឋា

  • រដ្ឋបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨

    រដ្ឋបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨

    កំពង់ធំ៖ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែតុលាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” រយៈពេល ៩ ខែ ឆ្នាំ ២០២៤។ចំណែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបញ្ជាក់ក្នុងឳកាសនេះថា កម្លាំងប្រជាការពារមិនអាចខ្វះបានក្នុងការសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ ឯកឧត្តម អ៊ុត សំអន បានប្រាប់កិច្ចប្រជុំថា គោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ពីឆ្នាំ ២០២៤ ដល់ ២០២៨ គឺជាជំហានយុទ្ធសាស្ត្រដែលក្រសួងមហាផ្ទៃត្រូវអនុវត្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររួមមាន៖…

  • អភិបាលខេត្តកំពង់ចាម​អំពាវនាវឱ្យនាំកូនន ចៅ មកចុះឈ្មោះចូលរៀន

    អភិបាលខេត្តកំពង់ចាម​អំពាវនាវឱ្យនាំកូនន ចៅ មកចុះឈ្មោះចូលរៀន

    កំពង់ចាម​៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមបានអំពាវ​នាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូបសូមនាំកូន ចៅ ដែល​គ្រប់​អាយុចូលរៀន មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។ឯកឧត្តមថ្លែង​បែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ​សិក្សា​២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ កាលពីព្រឹកថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២៤​ ។ ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ​សិក្សា​២០២៤-២០២៥ក្រៅពីការអំពាវ​នាវដល់មាតាបិតា អាណាព្យាបាលឱ្យនាំកូនចៅ មកចុះ​ឈ្មោះចូលរៀន ,​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំ​ពង្រីក​សក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន ដើម្បីឱ្ស​សាលា​រៀនក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិតអភិវឌ្ឍន៍ ។ជា​សាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវបំពេញតួនាទីជាបុគ្គលនាំមុខ ,ជាឪពុកម្ដាយទី២ ជា​មគ្គុទ្ទេសក៍  ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ។ចំពោះ​ក្មួយៗសិស្សានុសិស្សទាំងអស់សូមបន្តខិតខំរៀនសូត្រ និងធ្វើ ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ។ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ​អបាយ​មុខផ្សេងៗ​៕ដោយ៖លី ពៅ

  • រដ្ឋបាលខេត្តកំពតរៀបចំពិធីថ្វាយព្រះពរខួបលើកទី២០ នៃការយាងគ្រងរាជសម្បត្តិព្រះមហាក្សត្រ

    រដ្ឋបាលខេត្តកំពតរៀបចំពិធីថ្វាយព្រះពរខួបលើកទី២០ នៃការយាងគ្រងរាជសម្បត្តិព្រះមហាក្សត្រ

    កំពត៖ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ ប្រជារាស្ត្រខេត្តកំពតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤ បានរៀបចំពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរម សិរី​រាជសម្បត្តិ របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ។ ពិធីនេះមានការអានលិខិតថ្វាយព្រះពរមានខ្លឹមសារសំខាន់ៗថាយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយ​នូវព្រះ​សព្ទ​សាធុ​ការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ គ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត និងសូមសម្តែង ថ្វាយនូវកតញ្ញូកតវេទិតាធម៌​យ៉ាង​ជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យ និងព្រះរាជសកម្ម​ភាព​ប្រកបដោយ ព្រះគុណធម៌ ព្រះមនុស្សធម៌ របស់ព្រះអង្គក្នុង​វិស័យ​សង្គមកិច្ច សុខុម សុខុមាលភាព អប់រំ​សិក្សាធិការ ព្រះពុទ្ធ​សាសនា ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលជា​ព្រះរាជសកម្មភាពយ៉ាង​ធំធេងក្នុង​ការដោះស្រាយ ទុក្ខ​លំបាក​របស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្តារ​អភិវឌ្ឍ​ប្រទេសជាតិឱ្យមានសន្ទុះរីកចម្រើន ជឿនលឿន ថ្កុំថ្កើង រុងរឿង​យ៉ាងឆាប់រហ័សលើគ្រប់វិស័យ…

  • ប្រេះកញ្ចក់យន្តហោះប៊ូអ៊ីងដឹកមនុស្ស២៥០នាក់

    ប្រេះកញ្ចក់យន្តហោះប៊ូអ៊ីងដឹកមនុស្ស២៥០នាក់

    បរទេស៖ នៅថ្ងៃចន្ទនេះ យន្តហោះ ប្រភេទ Boeing 777-300ER នៃ ជើងហោះហើរ SQ636 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហៅកាត់ SIA ដែលប៉ុងឆ្ពោះទៅកាន់ទីក្រុងតូក្យូ បានបង្វែរទិស ទៅចុះចតបន្ទាន់ ទៅទីក្រុងតៃប៉ិ វិញ ដោយសារតែកញ្ចក់យន្តហោះបានប្រេះ នៅពាក់កណ្តាលផ្លូវ។ អ្នកនាំពាក្យ SIA បានឲ្យដឹងថា អ្នកដំណើរ ២៤៩នាក់ និង បុគ្គលិកបម្រើសេវា ១៧ នាក់ មានវត្តមាន នៅលើយន្តហោះ ដែលបានហោះចាកចេញពីអាកាសយានដ្ឋាន Changi នៅម៉ោងជាង១១យប់ថ្ងៃអាទិត្យ ហើយគ្រោងនឹងចុះចត នៅអាកាសយានដ្ឋាន Haneda របស់ជប៉ុន នៅម៉ោង ៦.២០នាទី ព្រឹកថ្ងៃចន្ទនេះ។ ប៉ុន្តែ កញ្ចក់បានប្រេះ បង្ខំចិត្តត្រូវបង្វែរ ទៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅទីកុ្រងតៃប៉ិ ដោយបានបានចុះចត ដោយចៃដន្យ នៅម៉ោងប្រហែល៤ព្រឹក។ ជើងហោះហើរត្រូវបានប្តូរ ទៅជើងហោះហើរផ្សេង ហើយគ្រោងនឹងទៅដល់ជប៉ុន នៅថ្ងៃអង្គារនេះ…

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ការរួមគ្នាបរិច្ចាគឈាម គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ការរួមគ្នាបរិច្ចាគឈាម គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាចូលរួមក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លម់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។ ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។ ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ…

  • អ្នកវិទ្យាសាស្រ្តរកឃើញត្រីឆ្លាមមានអាយុវែងបំផុតលើពិភពលោកជាង ៥០០ឆ្នាំ

    អ្នកវិទ្យាសាស្រ្តរកឃើញត្រីឆ្លាមមានអាយុវែងបំផុតលើពិភពលោកជាង ៥០០ឆ្នាំ

    កូប៉ិនហាក ៖ អ្នកជីវវិទូសមុទ្ររកឃើញត្រីឆ្លាម Greenland មានអាយុកាលជាង ៥០០ឆ្នាំ នៅសមុទ្រអាត្លង់ទិកខាងជើង ខណៈការឃើញនេះបានបំបែកកំណត់ត្រាពីមុន ដែលកាន់កាប់ដោយត្រីបាឡែន Bowhead ដែលមានអាយុកាល ២១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន the brighter side។ ការរកឃើញនេះ ធ្វើឱ្យត្រីឆ្លាម Greenland មានប្រវែងជិត ៥ម៉ែត្រ ក្លាយជាប្រភេទសត្វឆ្អឹងកងដែលរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក។ លោក Julius Nielsen ជាអ្នកជីវវិទូសមុទ្រនៅសកលវិទ្យាល័យកូប៉ិនហាក ប្រទេសដាណាម៉ាក បានដឹកនាំក្រុមស្រាវជ្រាវ ដែលបង្កើតការរកឃើញដ៏អស្ចារ្យនេះ។ ផ្អែកតាមមធ្យោបាយបែបវិទ្យាសាស្ត្រមួយ អ្នកជីវវិទូសមុទ្របានប្រើប្រាស់បច្ចេកវិទ្យា “radiocarbon dating” ឬ “carbon-24 dating” ដើម្បីវាស់ស្ទង់អាយុកាលរបស់ត្រីឆ្លាម Greenland ហើយរកឃើញថា វាពិតជាមានអាយុកាលចន្លោះពី ២៧១ឆ្នាំដល់ជាង ៥០០ឆ្នាំ។ សម្រាប់បច្ចេកវិទ្យានេះ ត្រូវបានអ្នកជំនាញអះអាងថា អាចវាស់ស្ទង់អាយុត្រីឆ្លាមបានប្រាកដរហូតដល់ទៅ ៩៥ភាគរយឯណោះ និងធ្លាប់ត្រូវបានគេយកមកពិសោធន៍លើត្រីឆ្លាមដទៃទៀតរាប់សិបក្បាលមកហើយ។ ត្រីឆ្លាម Greenland ជាប្រភេទសត្វមានឆ្អឹងកង ដែលមានអាយុរស់រានយូរជាងគេ ក្នុងចំណោមសត្វមានឆ្អឹងកងដទៃទៀត រួមមានអំបូរមនុស្សជាដើម។ សាច់របស់វា ត្រូវបានគេនិយមយកមកបរិភោគនៅប្រទេសអ៊ីស្លង់…

  • BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន

    BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានចិន BYD ថ្មីៗនេះបានប្រកាសបើកសម្ពោធសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីជាផ្លូវការ ដែលមានឈ្មោះថា Di Space ស្ថិតនៅក្នុងទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន car news china។ BYD មិនបានបញ្ជាក់ពីការចំណាយទេ តែសារមន្ទីរនេះ នឹងតាំងបង្ហាញឡានម៉ូដែល NEV ដែលជាឡានថាមពលថ្មីដំបូងគេនៅក្នុងប្រទេសចិន ហើយវាត្រូវបានរចនាឡើងបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យាឡាន ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។ ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់សារមន្ទីរ Di Space មានទំហំ ១៥,០០០ម៉ែត្រការ៉េ ហើយចែកចេញជា៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នាមានដូចជា៖ ជាន់ទី១ បង្ហាញពីប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។ ជាន់ទី២ បង្ហាញដំណើរការផលិត និងវិស្វកម្មឡាន BYD។ ជាន់ទី៣ តាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។ ជាន់ទី៤ ជាតំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនុវត្តបាន។ សារមន្ទីរ Di Space មានផ្លាហ្សា ឬបរិវេនខាងក្រៅអគារចំនួនមួយ ដែលមានទំហំ…