-
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប

-
ប៉ាគីស្ថានបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារចំនួន ៤៥លាននាក់

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបន្តចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីការពារកុមារចំនួន ៤៥លាននាក់ពីជំងឺស្វិតដៃជើង ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរារាំងករណីឆ្លងថ្មីៗបន្ថែមទៀត។ ប៉ាគីស្ថានតែងតែចាប់ផ្តើមយុទ្ធនាការបែបនេះ ប៉ុន្តែអំពើហិង្សាដែលសំដៅលើបុគ្គលិកសុខាភិបាល និងប៉ូលីស តែងតែកើតជារឿយៗ ដោយសាតែក្រុមសកម្មប្រយុទ្ធបានអះអាងថា យុទ្ធនាការផ្តល់ថ្នាំបង្ការនេះ គឺជាការឃុបឃិតជាមួយប្រទេសលោកខាងលិច ដើម្បីធ្វើឱ្យកុមារធំឡើងមិនអាចបន្តពូជបាន។ ទីប្រឹក្សានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទទួលបន្ទុកកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង លោកស្រី Ayesha Raza Farooq និយាយថា យុទ្ធនាការនេះគឺជាលើកទីបីហើយនៅឆ្នាំនេះ ហើយនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងគួរឲ្យព្រួយបារម្ភ នៃករណីឆ្លងជំងឺស្វិតដៃជើង។ បើតាមការបញ្ជាក់របស់លោកស្រី Farooqយុទ្ធនាការនេះនឹងចែកចាយវ៉ាក់សាំងពីផ្ទះមួយទៅផ្ទះមួយ ផ្តល់ឱ្យកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងថ្នាំគ្រាប់វីតាមីន A ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺស្វិតដៃជើង។ គិតមកទល់ពេលនេះ ប៉ាគីស្ថានបានកត់ត្រាករណីឆ្លងជំងឺស្វិតដៃជើងចំនួន៤១ នៅទូទាំង ៧១ស្រុក ក្នុងឆ្នាំ២០២៤។ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាប្រទេសតែពីរគត់ក្នុងពិភពលោក ដែលមិនទាន់អាចលុបបំបាត់ការរាតត្បាតជំងឺស្វិតដៃជើង។ វាគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងអាក្រក់បំផុតរបស់ពិភពលោក ដូច្នេះវានៅតែបន្តរីករាលដាលគ្រប់ទីកន្លែង បើសិនកុមារមិនទទួលបានវ៉ាក់សាំងការពារពេញលេញ។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺស្វិតដៃជើងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត និងអាចស្លាប់៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ពូទីន ព្រមានសងសឹក បើសិនលោកខាងលិចជួយអ៊ុយក្រែនវាយលុកជ្រៅលើរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះនិយាយថា ក្រសួងការពារជាតិរុស្ស៊ី កំពុងគិតគូរពីមធ្យោបាយសងសឹកផ្សេងៗ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ លូកដៃជួយអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានដ៏ល្បីរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក Pavel Zarubin ថា ក្រសួងការពារជាតិរុស្ស៊ីកំពុងគិតគូរ អំពីរបៀបសងសឹកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចកើតមាននៅលើទឹកដីរុស្ស៊ី ហើយរឿងនោះ នឹងទទួលបាននូវការឆ្លើយតបជាច្រើន។ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា មានតែមន្ត្រីណាតូទេ ដែលអាចបាញ់អាវុធបែបនេះចូលទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណបលោកខាងលិច ដើម្បីកំណត់គោលដៅ ដូច្នេះសំណួរគឺថាតើពួកគេនឹងអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីឬអត់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេនលេនស្គី បានស្នើសុំរាប់ខែពីសម្ព័ន្ធមិត្តលោកខាងលិចរបស់គាត់ សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅដែលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ សហរដ្ឋអាមេរិក និងអង់គ្លេសបានផ្តល់សញ្ញាថាការសម្រេចចិត្តលើបញ្ហានេះជិតមកដល់ហើយកាលពីខែមុន ប៉ុន្តែក្រោយមកបានពន្យារពេលវិញ បន្ទាប់ពីលោក ពូទីន ព្រមានថា ប្រទេសទាំងពីរកំពុងប្រថុយអូសទាញអង្គការណាតូ ឱ្យធ្វើសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងមូស្គូ៕ ប្រភព៖ China Daily ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

បរទេស៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ ដែលសុទ្ធសឹងតែជាប្រទេសអាស៊ីអាគ្នេយ៍ បានក្លាយជាប្រទេសដៃគូ របស់រដ្ឋ BRICS ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ហើយត្រូវបានដឹងថា ចិន និងរុស្ស៊ី ជារដ្ឋចូលរួមបង្កើតព្រមទាំង មាននិន្នាកា ទប់ទល់នឹងក្រុមប្រទេស លោកខាងលិច។ អ្នកវិភាគនិយាយថា ប្រទេសទាំងបួន ទំនងជាចង់ធ្វើពិពិធកម្ម «ពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស»។ ទំហំសេដ្ឋកិច្ចរបស់ BRICS តំណាងឱ្យជាង ២៨.៥ ពាន់ពាន់លានដុល្លារអាមេរិក ឬ ប្រហែល២៨ភាគរយ នៃសេដ្ឋកិច្ចពិភពលោកសរុប។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ គណនី @BRICSInfo បានរៀបរាប់ថា ប្រទេសចំនួន១៣ថ្មីៗ ត្រូវបានបញ្ចូល ទៅក្នុងសម្ព័ន្ធភាព ជាប្រទេស ដៃគូ។ ប្រទេស៩ផ្សេងទៀត ក្រៅពីប្រទេសអាស៊ានទាំង៤នេះ រួមមានប្រទេស អាល់ហ្សេរី, បេឡារុស្ស, បូលីវី, គុយបា, កាហ្សាក់ស្ថាន, នីហ្សេរីយ៉ា ,តួកគី, អ៊ូហ្គង់ដា និង អ៊ូសបេគីស្ថាន។…
-
ព្យុះ «ត្រាមី» វាយលុកវៀតណាម

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា សិស្សានុសិស្ស ១០ម៉ឺននាក់ត្រូវបានបង្ខំចិត្ត ឲ្យស្នាក់នៅផ្ទះ ខកខានមិនបានចូលរៀន ខណៈដែលទឹកជំនន់បង្កឡើងដោយព្យុះ Trami បានវាយលុកភាគកណ្តាល ប្រទេសវៀតណាម។ គួររម្លឹកថា កាលពីខែកញ្ញា ព្យុះ Yagi បានសម្លាប់វៀតណាម ប្រមាណ៣០០នាក់ ខាតបង់សេដ្ឋកិច្ច ជាង៣ពាន់លានដុល្លារ នេះបើតាម VNexpress ដដែល។ កាលពីថ្ងៃចន្ទ សិស្ស១០ម៉ឺន នាក់នៅក្នុងខេត្ត Quang Binh និង Quang Tri ត្រូវបានប្រាប់ឲ្យនៅតែក្នុងផ្ទះ ខណៈដែលទឹកជំនន់ធ្ងន់ធ្ងរ លិចលង់សាលារៀន និងកាត់ផ្តាច់ផ្លូវនានា ទៅកាន់តំបន់សាលាជាច្រើន កន្លែង ក្នុងខេត្តទាំងពីរ រួមមានទាំងវិទ្យាល័យផងដែរ។ ប្រធានការិយាល័យនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Binh បាននិយាយថា សិស្សទាំងអស់ នៅក្នុងស្រុក Le Thuy និង Quang Ninh ត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះ ក្រោមហេតុផល «សុវត្ថិភាព»។ គួររម្លឹកថា…
-
សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា

-
គុណធម៌ទាំង៨ ដែលឪពុកម្ដាយគួរបណ្ដុះដល់កូនៗ 👩👩👦👦🏡

-
កងកម្លាំងយើងត្រូវរក្សាសន្តិសុខសង្គម ទប់ស្កាត់ឱ្យបាននូវបទល្មើសធនធានធម្មជាតិ និងការឆបោកនានា

-
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

កំពង់ឆ្នាំង៖នៅសាលាស្រុកទឹកផុស កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្វខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោក យ៉ង់ ភារម្យ អភិបាលរងខេត្ត។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលាឆ្នាំនេះក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តន៍កម្មឌីជីថល”ក្នុងឱកាសនេះលោកអភិបាលរងខេត្តនាំនូវបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិង លោកជំទាវ ពេជ្រ ច័ន្នមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងបានផ្ដល់នូវក្តីអាណិតស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ចាស់ព្រឹទ្ធចារ្យ។ ក្នុងឱកាសនេះអភិបាលរងខេត្តបានជំរុញដល់អាជ្ញាធរឱ្យបន្តពង្រឹងការអភិវឌ្ឍសមាគមមនុស្សចាស់នៅតាមសហគមន៍។ជំរុញការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិ គាំពារមនុស្សចាស់ និងបណ្ដុះបណ្ដាលជំនាញការងារដល់បុគ្គលិកសង្គមដើម្បីផ្ដល់សេវាថែទាំមនុស្សចាស់។លើកទឹកចិត្តឱ្យមានការអប់រំបណ្ដុះបណ្ដាលនិងបង្កើតចំណេះដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដល់មនុស្សចាស់៕ដោយ៖សុខ គឹមសៀន
-
សម្ពោធសមិទ្ធផលនានាមានតម្លៃ១០លានបាតនៅវត្តបាលីលេយ្យ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមិទ្ធផលនានាដែលមានតម្លៃ១០លានបាត(ប្រាក់ថៃ)ឬប្រមាណជាង១.២០០លានរៀលជាអំណោយរបស់សប្បុរសជនជនជាតិថៃ និងខ្មែរស្ថិតនៅវត្តបាលីលេយ្យ នៅភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធឆ្លងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ សមិទ្ធដែលសម្ពោធមាន ១.ព្រះមេរុ និងឡបូជាសពថ្មី(ឈាបនដ្ឋាន) មួយខ្នងបំពាក់បច្ចេកវិទ្យាឌីជីថល ប្រើដោយប្រព័ន្ធអគ្គិសនី, ២.សាលាតម្កល់សព, ៣.ផ្លូវបេតុង និងទីធ្លា ,៤.បន្ទប់ទឹក និង ៥.ការកែលម្អសោភណភាពជុំវិញវត្ត។ សមិទ្ធិទាំងនេះកសាង និងឧបត្ថម្ភដោយលោក សំប៊ូន សុខ ចាក់រើនកៃស៊ី (លោក លី បាក់ឡេង)និងភរិយា លោកស្រី រ៉ាត់តាណាក់លី សុខចាក់រើនកៃស៊ី ព្រមទាំងបុត្រា បុត្រី និងបងប្អូន មាន លោក លី បាក់តុង , លោក លី បាក់ហ៊ុយ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បុគ្គលិក សប្បុរសជននៃក្រុមហ៊ុនកាស៊ីណូផ្កាយ៥ និងកាស៊ីណូហ្កាឡាក់ស៊ី(Galaxy Casino) នៅក្រុងប៉ោយប៉ែត ទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តបាលិលេយ្យ៕…