Category: One-Minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បាននិងកំពុងទទួលបាននូវកិច្ចសហការ និងការគាំទ្រពីក្រសួងមុខងារសាធារណៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពូនជ្រំរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ សិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២៨ តុលា ២០២៤ 📷 MLMUPC #ams1minute

  • ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    🎥 រដ្ឋបាលស្រុកកំពង់សីលា #ams1minute

  • កុំសួរថាជាតិបានផ្ដល់អ្វីខ្លះដល់ខ្ញុំ តែត្រូវសួរថា តើខ្ញុំអាចជួយអ្វីខ្លះដល់ប្រជាជន និងសង្គមជាតិរបស់ខ្ញុំ?

    កុំសួរថាជាតិបានផ្ដល់អ្វីខ្លះដល់ខ្ញុំ តែត្រូវសួរថា តើខ្ញុំអាចជួយអ្វីខ្លះដល់ប្រជាជន និងសង្គមជាតិរបស់ខ្ញុំ?
  • សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ

    សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ

    និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ សូមមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី ៤-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីជូនដំណឹងខាងលើ​ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង៖ នៅបន្ទប់លេខ ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​ #ams1minute

  • ថៃ មានអត្រាកំណើតធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី

    ថៃ មានអត្រាកំណើតធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី

    នេះបើយោងតាមការព្យាករចំនួនប្រជាជនពិភពលោកឆ្នាំ២០២២ របស់អង្គការសហប្រជាជាតិ។ ចាប់ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ២០២១ ថៃ ជួបប្រទះនឹងការថយចុះអត្រាកំណើតប្រមាណ ៧៩%។ កន្លង ៧០ឆ្នាំមកនេះ ប្រទេសនានារួមទាំងចិន និងកូរ៉េខាងត្បូង បានមើលឃើញពីការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើត ជាមួយនឹងអត្រាថយចុះលើសពី ៨០% – Seasia #ams1minute

  • ប្រធានាធិបតីអ៊ីរ៉ង់ ថាមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ តែប្តេជ្ញាសងសឹក

    ប្រធានាធិបតីអ៊ីរ៉ង់ ថាមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ តែប្តេជ្ញាសងសឹក

    បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែ បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ «ការឆ្លើយតបដ៏សមស្រប» ចំពោះការវាយប្រហារ លើទីតាំងយោធាអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។ លោក Pezeshkian បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «យើងមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រទេស និងប្រទេសយើង» ដោយបន្ថែមថា អ៊ីរ៉ង់ «នឹងផ្តល់ការឆ្លើយតបសមស្របទៅនឹងការឈ្លានពានរបស់របប Zionist» ដែលលោកចង់សំដៅលើអ៊ីស្រាអែលនោះ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា «ប្រសិនបើការឈ្លានពាននៃរបប Zionist និងឧក្រិដ្ឋកម្មរបស់វា នៅតែបន្ត ភាពតានតឹង នឹងរីករាលដាល» ។ លោក Pezeshkian បានបន្ថែមថា «សហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេមិនបានរក្សាការសន្យារបស់ពួកគេទេ»។ ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ គឺជាការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី ១ ខែតុលា បង្កឡើងដោយអ៊ីរ៉ង់ ដោយពេលនោះ ទីក្រុងតេអេរ៉ង់បានបាញ់កាំជ្រួចប្រហែល ២០០ គ្រាប់ ទៅកាន់អ៊ីស្រាអែល ទោះបីជាភាគច្រើន ត្រូវបានស្ទាក់ចាប់…

  • ព្រែករលួស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​

    ព្រែករលួស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​

    🎥 MLMUPC #ams1minute

  • វាលខ្សាច់ «សាហារ៉ា» ក្លាយជាបឹង​, ទេសចរនៅតែពេញនិយម

    វាលខ្សាច់ «សាហារ៉ា» ក្លាយជាបឹង​, ទេសចរនៅតែពេញនិយម

    បរទេស៖ នៅវាលខ្សាច់សាហារ៉ា ភាគអាគ្នេយ៍ នៃប្រទេសម៉ារ៉ុក ភ្លៀងធ្លាក់ដ៏កម្របានធ្វើឱ្យបឹង និងស្រះ ដែលធ្លាប់តែរីងស្ងួត បានផ្តល់ជីវិតសម្រាប់សត្វ និងរុក្ខជាតិឡើងវិញ នាពេលថ្មីៗនេះ ដោយអ្នកស្រុក និងអ្នកទេសចរ សរសើរថា «ជាអំណោយពីឋានសួគ៌»។ មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងស្រុក លោក Youssef Ait Chiga ដែលឈរនៅមាត់ច្រាំងនៃបឹង Yasmina បាននិយាយថា «យើងមានភាពរីករាយ និងសុភមង្គល» ។ រីឯ លោក Khalid Skandouli ជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ទៀត បាននិយាយថា ភ្លៀងបានទាក់ទាញអ្នកទស្សនា មកកាន់តែច្រើន ទៅកាន់តំបន់ទេសចរណ៍ ជាពិសេស គឺចង់ឃើញការបំប្លែងដ៏ចម្លែកនេះ។ អ្នកទេសចរបារាំង និងជាភ្ញៀវប្រចាំតំបន់ អ្នកស្រី Laetitia Chevallier បាននិយាយថា ទឹកភ្លៀងបានបង្ហាញពី «ពរជ័យពីលើមេឃ»។ អ្នកស្រីបានបន្តថា «វាលខ្សាច់បានក្លាយជាពណ៌បៃតង ម្ដងទៀត សត្វមានអាហារម្ដងទៀត ហើយដើមរុក្ខជាតិ បានរស់ឡើងវិញ»។ អ្នកស្រុកបានប្រាប់ថា ស្តុកទឹកទាំងនេះបានរីងស្ងួត រយៈពេលជិត២០ឆ្នាំមកហើយ។ កាលពីឆ្នាំមុន…

  • ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន

    ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន

    ជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៥អង្គ ក្នុងនោះនិមន្គពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន ២អង្គ នៃខេត្តកាណាហ្កាវ៉ា និងព្រះសង្ឃថៃ ១អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ ។ កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។ បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។ ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ…

  • យើងត្រូវរួមគ្នាដើម្បីការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ

    យើងត្រូវរួមគ្នាដើម្បីការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ