-
ក្រុងបាត់ដំបង រំពឹងថា នឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

បាត់ដំបង៖ប្រសិនជាដូចក្តីរំពឹងមែន គឺគួរឱ្យចូលរួមត្រេកអរ ហើយ នឹងក្លាយជាក្រុងគំរូសម្រាប់ក្រុងដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញពីក្តីជឿជាក់ថា ” ក្រុងបាត់ដំបងនឹងក្លាយជា ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ” នាពេលខាងមុខ។ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេស ចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់នៅចុងសប្ដាហ៍នេះថាក្រុងបាត់ ដំបងនឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលអនាគតមិនយូរប៉ុន្មាន។ ប៉ុន្តែដើម្បីសម្រេចបានមហិច្ឆតាបំពេញឱ្យផាសុកភាព នេះអ្នកនាំពាក្យដដែលបន្ថែមថា មន្ទីរទេសចរណ៍ខេត្ត បានសហការ ជាមួយរដ្ឋបាលក្រុង និងបានចុះផ្សព្វផ្សាយជាប្រចាំទៅដល់មូលដ្ឋាន អាជីវកម្ម សេវាកម្ម និងទីសាធារណៈផ្សេងៗដើម្បីផ្សព្វផ្សាយការងារនេះទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចូលរួមអនុវត្ត។ជាពិសេស ក្រុមការងារថែមទាំងបានចុះបិទផ្លាកហាមជក់បារីនៅតាមទីតាំងសំខាន់ៗ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីកម្សាន្តផ្សេងៗ។ល។ លោក ហម អរុណ បានបញ្ជាក់ថា ដើម្បីជំរុញក្រុងបាត់ដំបង ក្លាយ ទៅជា” ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី “ពិតណាស់ទាមទារឱ្យមានការចូលរួមទាំងអស់គ្នានិងពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ។ គួរជម្រាបថា កន្លងទៅក្រសួងទេសចរណ៍ បានជំរុញដល់ក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីពង្រឹងភាពទាក់ ទាញក្នុងវិស័យទេសចរណ៍ ខណៈខេត្តមួយនេះបានក្លាយជាខេត្ត មេដែក ទេសចរណ៍មួយ ក្នុងចំណោម…
-
ស.ស.យ.ក រៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ អបអរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន អមដោយអនុប្រធាន ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវីធីបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធី ឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណ សួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង ។ សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាគម្រប់ ២០ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០០៤ ។ សម្រាប់ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ២២ថ្ងៃ ចាប់ពី ថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទេយ្យទានចូលរួមអង្គកឋិនទាននៅវត្តបាគង

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃសៅរ៍ទី២៦ ខែតុលា បាននាំទេយ្យទានត្រៃអង្គកឋិន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់អង្គកឋិនទាននៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ឈិត សាផូ គណៈកម្មការវត្តបាគង បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីដែលបានចូលរួមកសាងសមិទ្ធផលនានា នៅវត្តបាគងនេះ៕ដោយ៖ ប៊ុន រដ្ឋា
-
លឺដំណឹងថា Boeing ចង់លក់អាជីវកម្មអវកាស

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Boeing កំពុងចង់លក់អាជីវកម្មអវកាសរបស់ខ្លួន ខណៈដែលនាយកប្រតិបត្តិថ្មី កំពុងជំរុញការកែលម្អបញ្ហាហិរញ្ញវត្ថុ។ កាសែតនេះបានរាយការណ៍ថា ក្រុមហ៊ុនកំពុងថ្លឹងថ្លែង ពីការដកខ្លួន ចេញពីអាជីវកម្ម NASA រួមទាំង យានអវកាស Starliner ក្នុងនោះ Wall Street Journal បានដកស្រង់ប្រភពព័ត៌មាន ពីមនុស្សមួយចំនួន ដែលដឹងរឿងនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់ AFP ថា «ក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាម បែបទីផ្សារ ឬ ការរំពឹងទុកអ្វីនោះទេ»។ នាយកប្រតិបត្តិ លោក Kelly Ortberg ដែលបានចូលមកដឹកនាំ Boeing កាលពីខែសីហា បាននិយាយ កាលពីដើមសប្តាហ៍នេះថា លោកកំពុងពិនិត្យមើលប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយសម្លឹង ឆ្ពោះទៅរកការបង្រួមទម្រង់ របស់ក្រុមហ៊ុន។ សេចក្តីរាយការណ៍ពីការចង់លក់អាជីវកម្មអវកាសនេះ បានលេចលឺឡើង បន្ទាប់ពីក្រុមហ៊ុន Boeing…
-
ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
ស្រុកកំពង់ត្រាច ខេត្តកំពត

-
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរកម្ពុជា) រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

ក្រុងព្រះសីហនុ ៖ ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០ នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតងនិងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភណ្ឌភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។ លោក…
-
ជិះទូកកម្សាន្ត ទស្សនាក្រុងភ្នំពេញ នាពេលរាត្រី 🛥️ 🌊

-
លក្ខណៈ ពិសេសនៃកឋិនទានដែលពុទ្ធបរិស័ទ្ធគួរយល់ដឹង

-
រោងម៉ាស៊ីនកិនស្រូវមួយនៅខេត្តបាត់ដំបង មានសមត្ថភាពនាំអង្ករទៅទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី

បាត់ដំបង៖ក្នុងចំណោមក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាច្រើនដែលកំពុងធ្វើអាជីវកម្មនៅខេត្តបាត់ដំបង ក្រុមហ៊ុនហ្គោលដេនស្ដារ ក៏ជាក្រុមហ៊ុនលេចធ្លោមួយដែរ។ហ្គោលដេនស្ដារ អាចមានសមត្ថភាពកិននិងនាំចេញអង្ករប្រណីតប្រមាណជាង៦ម៉ឺនតោនក្នុងមួយឆ្នាំ នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ។ រោងម៉ាស៊ី់នកិនស្រូវហ្គោលដេនស្ដារស្ថិតស្រុកថ្មគោល ខេត្តបាត់ដំបង។ខណៈនេះរោងម៉ាស៊ីនកំពុងតែមមាញឹកក្នុងការប្រមូលទិញស្រូវយកមកសម្ងួត និងកែច្នៃអង្ករប្រណីត សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោក រ៉ី រដ្ឋា ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនហ្គោដេនស្តារ បានឱ្យដឹងថាក្នុងរដូវប្រមូលផលស្រូវវស្សាឆ្នាំ២០២៤នេះ រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារកំពុងមមាញឹកក្នុងការប្រមូលទិញស្រូវនិងសម្រិតសម្រាំងសម្រាប់នាំអង្ករចេញ។លោកថាក្នុងមួយឆ្នាំៗរោងម៉ាស៊ីនខ្នាតធំស្វ័យប្រវត្តិកម្មមួយនេះ អាចមានសមត្ថភាពផលិត និងនាំចេញអង្ករប្រណិតប្រមាណជាង ៦ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ជាដើម។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដដែលបន្ថែមថា រោងម៉ាស៊ីនរបស់លោកប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងខេត្តបាត់ដំបង , ខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ការប្រមូលទិញប្រមាណ ១ ៥០០តោនក្នុងមួយថ្ងៃ។ស្រូវដែលរោងម៉ាស៊ីនរបស់លោកប្រមូលទិញ គឺជាប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវកំពុងតែមានតម្រូការទីផ្សារខ្ពស់។ ចំណែករោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារនេះទៀតសោត មានសមត្ថភាព ក្នុងការផលិត កែច្នៃ និងវេចខ្ចប់អង្ករនាំចេញប្រមាណ៥០០តោន ក្នុងមួយថ្ងៃ។លោក រដ្ឋា បន្តថា ក្រៅពីការនាំចេញទៅកាន់ទីផ្សារខាងលើដូចជា សហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី និងប្រទេសជិតខាងកម្ពុជានោះ ក្រុមហ៊ុននិងរោងម៉ាស៊ីនរបស់លោកកំពុងតែពន្លឿនការរៀបចំបែបបទនីតិវិធី ដើម្បីពង្រីកទីផ្សារនាំចេញអង្ករប្រណីតទៅកាន់ទីផ្សារថ្មីនៅសហរដ្ឋអាមេរិក ផងដែរ។ លោក រ៉ី រដ្ឋា បញ្ជាក់ទៀតថា…