-
ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ទរួមគ្នាពិភាក្សាលើស្តង់ដា “ភូមិទេសចរណ៍គំរូ”

ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដា “ភូមិទេសចរណ៍គំរូ” ដែលនេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាបឯកឧត្តម ជុក ជំនោរ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចថា ការរៀបចំឱ្យមានស្តង់ដា “ភូមិទេសចរណ៍គំរូ” គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្ម ផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការតភ្ជាប់ ទៅកាន់តំបន់ជនបទផងដែរ។ ការរៀបចំនូវសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នេះ ឯកឧត្តម ជុក ជំនោរ បានប្រាប់ថាធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន២ គឺទី១.យោងតាមអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងទី២.យោងទៅតាមគោលនយោបាយទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិទេសចរណ៍ នៅតាមតំបន់ជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង “ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ បើតាមឯកឧត្តម ជុក ជំនោរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩…
-
ទំនប់ ៩៥ ខេត្តព្រះវិហារ

-
តួនាទី និងការងារសម្រាប់និស្សិតមុខជំនាញ ទំនាក់ទំនងអន្ដរជាតិ

-
ខណ្ឌដង្កោ រាជធានីភ្នំពេញ

-
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖

១. គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ២. សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ហើយណែនាំឱ្យបណ្តាក្រសួងស្ថាប័ន រៀបចំនីតិវិធីបែបបទ បង្កភាពងាយស្រួលដល់វិនិយោគ និងទេសចរណ៍ ដើម្បីទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។ ២៥ តុលា ២០២៤ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ តុលា ២០២៤

១. កម្ពុជា នឹងមានយន្តហោះជាង ១៥គ្រឿង ចូលរួមពិព័រណ៍យន្តហោះនៅឆ្នាំនេះ – AMS Economy ២. ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក – FN ៣. កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង ៦០០ មេហ្គាវ៉ាត់ – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៉ី កំពុងដំណើរការចូលជាសមាជិក ក្នុងក្រុមប្រទេស BRICS – Bloomberg ៥. ចារកម្មអ៊ុយក្រែនថា ទាហានកូរ៉េខាងជើង ទៅដល់តំបន់ Kursk ព្រំដែនរបស់រុស្ស៉ីហើយ – Reuters #ams1minute
-
វៀតណាមគ្រោងបង្កើនពន្ធលើភេសជ្ជៈផ្អែមដល់៤០%

ហាណូយ៖ ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការទទួលទានភេសជ្ជៈមានជាតិស្ករច្រើននៅវៀតណាម បានកើនឡើង ជាង៤០០ភាគរយ។ ការណ៍នេះបានជំរុញឲ្យវៀតណាមគ្រោងនឹងបន្ថែមពន្ធ សម្រាប់ភេសជ្ជៈទាំងនេះ ពី១០ ដល់៤០% នេះបើតាមកាសែត VNexpress ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ ប្រភពថា នៅប្រទេសវៀតណាម ការប្រើប្រាស់ភេសជ្ជៈផ្អែម បានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើងពី ១.៥៩ ពាន់លានលីត្រ ក្នុងឆ្នាំ ២០០៩ ដល់ ៦.៦៧ ពាន់លានលីត្រ ក្នុងឆ្នាំ២០២៣ កើនឡើង ៤២០% ។ អ្នកជំនាញផ្នែកសុខភាពចាត់ទុកនិន្នាការនេះ បង្ហាញពីការកើនឡើង អត្រានៃការធាត់ និងជំងឺមេតាប៉ូលីស ក្នុងចំណោមមនុស្សធំ និងកុមារ។ ក្រសួងសុខាភិបាលបានស្នើសុំពន្ធលើការប្រើប្រាស់ ដោយលើកហេតុផលថា ពន្ធបច្ចុប្បន្ន មិនគ្រប់គ្រាន់ ជះឥទ្ធិពលលើអាកប្បកិរិយាអ្នកផឹកនោះទេ។ សេចក្តីព្រាងច្បាប់ស្តីពីពន្ធបន្ថែមនេះ គ្រោងនឹងដាក់ជូនរដ្ឋសភា ក្នុងខែនេះ ហើយរំពឹងថា នឹងអនុម័តនៅខែឧសភា ឆ្នាំក្រោយនេះ។ សាកលវិទ្យាល័យសុខភាពសាធារណៈបានព្យាករថា ពន្ធអាចកាត់បន្ថយអត្រាអ្នកលើសទម្ងន់បាន ២% និងធាត់ ១.៥% ទុបស្កាត់ជំងឺទឹកនោមផ្អែម ប្រភេទ២ ជាង៨ម៉ឺននាក់…
-
Startup អាមេរិកលក់បង្គន់ AI វិភាគសុខភាព តម្លៃ៣០០ដុល្លារ

បរទេស៖ កាសែត New York Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា Startup ឬ ក្រុមហ៊ុនទើបចាប់ផ្តើមធុរកិច្ច ឈ្មោះ Throne ដែលផ្តោតលើផ្នែកសុខភាព មានមូលដ្ឋាន នៅទីក្រុង Austin រដ្ឋ Texas សរដ្ឋអាមេរិក បានបង្កើតកាមេរ៉ា AI ជាប់នឹងចានបង្គន់ ផ្តិតយករូបភាពលាមក ដើម្បីវិភាគពីសុខភាព របស់អ្នកប្រើប្រាស់ ដោយត្រូវបានដាក់លក់ ក្នុងតម្លៃជិត ៣០០ដុល្លារអាមេរិក។ ប្រភពថា ប្រព័ន្ធគ្របដណ្តប់លើសុខភាពពោះវៀន ដោយប្រើបញ្ញាសិប្បនិម្មិតនេះ អាចវិភាគកាកសំណល់ និងជាតិទឹក ផ្អែកលើការណែនាំពីគ្រូពេទ្យ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា រូបភាពទាំងអស់ស្ថិតក្នុងភាពឯកជនរបស់អ្នកប្រើ ហើយ តាមរយៈកម្មវិធីស្មាតហ្វូនដែលភ្ជាប់ គេអាចស្នើសុំ ចូលប្រើទិន្នន័យ ឬ លុបវាចេញ ដោយព័ត៌មានទាំងអស់រក្សា ការណ៍សម្ងាត់ ដើម្បីសុវត្ថិភាព។ គេហទំព័ររបស់ Throne បានបញ្ជាក់ថា «ការតាមដានចលនាពោះវៀន អាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃ ចំពោះសុខភាពរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹម ហើយ ជាសញ្ញាព្រមាន ជាមុន…
-
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា”

សៀមរាប ÷ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា” ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (មូលនិធិ ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅសណ្ឋាគារ រូយ៉ាល់អង្គររីសត ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាងឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ព្រមទាំងមានការចូលរួមពីតំណាងសមាគម វិស័យឯកជន សាកល- វិទ្យាល័យ…
-
ប្រពៃណីបណ្តែតប្រទីបរបស់អ្នកស្រុកអង្គរនៅវត្តអារញ្ញសាគរ ✨🇰🇭

ជារៀងរាល់ឆ្នាំ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប តែងតែប្រារពកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម និងមានមហាជនចូលរួមយ៉ាងច្រើនកុះករផងដែរ។ កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) នូវអំពើបាបទាំងឡាយដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តី ឬចេតនាក្តី។ ប្រពៃណីបុណ្យបណ្តែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទៀមជាប់នឹងជីវភាពប្រចាំថ្ងៃនៃអ្នកស្រុកតំបន់នេះ ហើយវានឹងក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរណ៍ដែលចង់មកទទួលបទពិសោធន៍ផ្នែកវប្បធម៌ពីកម្ពុជាដែរ។ 🎥 MLMUPC #ams1minute