Category: One-Minute

  • ប្រាសាទ​តាព្រហ្ម ក្រុងសៀមរាប ខេត្តសៀមរាប

    ប្រាសាទ​តាព្រហ្ម ក្រុងសៀមរាប ខេត្តសៀមរាប

    🎥 AMS Khmer Civilization #ams1minute

  • អ្នកជំនាញកម្ពុជា និងបារាំង ចែករំលែកគ្នាលើវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត AI តើត្រូវមានទស្សនទានអ្វីខ្លះ?”

    អ្នកជំនាញកម្ពុជា និងបារាំង ចែករំលែកគ្នាលើវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត AI តើត្រូវមានទស្សនទានអ្វីខ្លះ?”

    ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?” ដោយមានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃវិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ ។ វេទិកានេះ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបារាំងកម្ពុជា ដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា “ច្បាប់កម្ពុជាក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក”, “បទប្បញ្ញាតិ្តអឺរ៉ុបទៅលើបញ្ញាសិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព”, “ទស្សនៈរបស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត” និង “ទស្សនទានរបស់អាស៊ាន”។ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និងការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការយល់ដឹងទៅកាន់សាធារណជន ការចូលរួមតំណាងប្រទេសកម្ពុជាលើកស្ទួយការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយមានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត៕ ដោយ…

  • រមណីយដ្ឋាន “ឆ្មាបាត់ស៊ីហ្វូត”សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង

    រមណីយដ្ឋាន “ឆ្មាបាត់ស៊ីហ្វូត”សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
  • តួនាទី និងការងារសម្រាប់និស្សិតមុខជំនាញ ច្បាប់

    តួនាទី និងការងារសម្រាប់និស្សិតមុខជំនាញ ច្បាប់

    ប្រភព៖ Gazetteយុវជន #ams1minute

  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • ភូមិកំពង់ឃ្លាំង ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​

    ភូមិកំពង់ឃ្លាំង ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកតភ្ជាប់ឱ្យបានឆាប់រហ័សត្រឹមដំណាច់ឆ្នាំ២០២៤នេះ

    រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកតភ្ជាប់ឱ្យបានឆាប់រហ័សត្រឹមដំណាច់ឆ្នាំ២០២៤នេះ
  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្តល់សារៈសំខាន់ខ្លាំងលើការ​អនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្តល់សារៈសំខាន់ខ្លាំងលើការ​អនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព

    កំពង់ស្ពឺ៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការ​អនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ​២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤​នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខា​ធិការក្រសួង​មហា​ផ្ទៃបានរំលឹកដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយ​ផ្តោតសំខាន់លើសកម្មភាពអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ។ ជាមួយការកត់សម្គាល់សមិទ្ធផលដែល​គណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងការផ្សព្វផ្សាយ អប់រំ អំពីច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សំរិទ្ធ ឌី ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជំរុញរដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុង ស្រុក កងកម្លាំង និងមន្ទីរអង្គភាពឱ្យបង្កើនការយកចិត្ត​ទុកដាក់ក្នុងការក្តាប់នូវ​សំណូមពរ​និងដោះស្រាយបញ្ហាតាមជំនាញនៃវិស័យនីមួយៗ ដែលជាតម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ឱ្យទាន់​ពេលវេលា។ ឯកឧត្តមបញ្ជាក់ថា អនុវត្តគោលនយោបាយបាយភូមិ ឃុំ មាន​សុវត្ថិភាព ដោយត្រូវបន្តចាត់វិធានការបង្ក្រាបបទល្មើសនានា ជាប់​ជាប្រចាំដូចភ្លៀងរលឹម។ពង្រីកការដោះស្រាយ បង្រួមបញ្ហាប្រឈម​នានាដែលនៅសេសសល់ ដើម្បីឈានទៅ​លុបបំបាត់ទាំង​ស្រុងនូវរាល់បទល្មើសដែលបន្តកើតមានដោះស្រាយនិងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ​​,បទល្មើស​គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អំពើហិង្សា ចោរលួច បទល្មើសធនធានធម្មជាតិ បញ្ហាសំរាម និងការងារអត្តសញ្ញាណកម្មជាដើម៕ អត្ថបទ៖ម៉ុន សំអាត

  • ក្រសួងសង្គមកិច្ច ជំរុញស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព​ក្រោមក្របខ័ណ្ឌគោលនយោបាយសេកិច្ច និងសង្គមឌីជីថល

    ក្រសួងសង្គមកិច្ច ជំរុញស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព​ក្រោមក្របខ័ណ្ឌគោលនយោបាយសេកិច្ច និងសង្គមឌីជីថល

    បាត់ដំបង៖អគ្គនាយកដ្ឋាននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសម្របសម្រួលដោយ​មន្ទីរសង្គមកិច្ច ខេត្ត​បាត់ដំបង​បានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បី​ពង្រឹង​សមត្ថភាព​ដល់ស្ថាប័នពាក់ព័ន្ធនិងនៅថ្នាក់ក្រោមជាតិទាំង២៥ខេត្ត-រាជធានី និងមកពីបណ្តាអង្គការសង្គមស៊ីវិលដៃគូពាក់ព័ន្ធ ។ សិក្ខាសាលាដែលប្រព្រឹត្តទៅកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នា សាលប្រជុំរបស់មន្ទីរសង្គមកិច្ចខេត្តបាត់ដំបង​ក្នុងគោលបំណង​ផ្សព្វផ្សាយនិងពង្រឹងសមត្ថភាពស្ថាប័ន ក្រោមក្របខ័ណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ។ តាមរយៈសិក្ខាសាលានេះ ក៏បានបង្ហាញអំពីវឌ្ឍនភាពនៃការកសាង​ប្រព័ន្ធឌីជីថលរបស់ក្រសួង ,ការធ្វើបទ​បង្ហាញស្តីពី គម្រោង​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង ករណីសេវាសង្គមកិច្ច រួមបញ្ចូលគ្នា។ ការធ្វើបទបង្ហាញ ស្តីពីប្រព័ន្ធ disability Managoment Information ​System។បទបង្ហាញ ស្តីពីប្រព័ន្ធ CTP.។បទបង្ហាញស្តីពីប្រព័ន្ធ Child Pro ection Information Menagement System (Primero)…។ សូមជម្រាបថា សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោ​បាយ​​សង្គមកិច្ចនិងលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

  • រដ្ឋបាលខេត្តសៀមរាបពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបុណ្យអុំទូក នៅពាក់កណ្ដាលខែវិច្ឆិកា

    រដ្ឋបាលខេត្តសៀមរាបពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបុណ្យអុំទូក នៅពាក់កណ្ដាលខែវិច្ឆិកា

    សៀមរាប៖ដូចគ្នានឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញដែរ រដ្ឋបាលខេត្ត​សៀម​រាប នឹងរៀបចំពិធីដូចគ្នានេះដែរនៅខេត្តរបស់ខ្លួននៅថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ។ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោល​បំណង​បង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ និងទាក់ទាញ​ទេស​ចរផងដែរ។ កាលពីរសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤នៅសាលាខេត្តសៀមរាប​មានប្រជុំរបស់អនុគណៈកម្មការបច្ចេកទេស ក្រោម​ការ​ដឹកនាំ ប្រជុំ​ដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុ​គណៈ​កម្មការបច្ចេកទេស ដើមី្បត្រៀមរៀប​ចំព្រឹត្តិ​ការណ៍ព្រះ​រាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធាន​មនុស្សសាលា​ខេត្ត និងជាអនុប្រធាន គណៈកម្មការបច្ចេកទេសបាន​បញ្ជាក់​ថា មកដល់ពេលនេះលេខាធិការដ្ឋាន នៃគណៈកម្មការ បានទទួលក្នុងការ​ចុះឈ្មោះទូកដែលត្រៀមចូលរួមប្រកួត ដែលនឹង​ប្រព្រឹត្តទៅដងស្ទឹង​ប្រវត្តិសាស្ត្រសៀមរាបរយៈពេលពីរនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា។ ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ខុសប្លែបពី​ឆ្នាំ​មុនៗ ដោយមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ចូលរួមការប្រកួតបើកវគ្គដំបូង។ លោក អ៊ឹង គឹមលាង ក៏បានណែនាំមួយចំនួនដល់ក្រុមការងារ​បច្ចេកទេស​ក្នុងការរៀបចំទីលានប្រកួតឱ្យបានល្អ និងធានាសុវត្ថិភាព ដល់ក្រុមកីឡាករ…