Category: One-Minute

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​កំពង់ធំ​នៅក្រុងស្ទឹងសែន

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​កំពង់ធំ​នៅក្រុងស្ទឹងសែន

    កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅ​ក្រុងស្ទឹង​សែន​ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់​ធំ​។ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងវេទិកា​សា​ធារណៈ​ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែតុលា ថា វេទិកា​នេះដើម្បីជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួម និងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត។ ចំណែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំថ្លែងថា វេទិកាផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្នុង​ក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យ​ថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិកា​ក្រុម​ប្រឹក្សានៅគ្រប់បណ្ដា​ក្រុងស្រុកទាំងអស់ដើម្បីស្តាប,ទទួលយកនូវបញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។ សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈនេះក៏មានការលើកឡើងនូវ​សំណួរផ្ទាល់មាត់ចំនួន១០សំណួរ និងសំណូមពរសរសេរលាយ​លក្ខណ៍​ជាអក្សរចំនួន២៦សំណួរ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋា​រចនាសម្ព័ន្ធ(ផ្លូវថ្នល់ ផ្លូវបេតុង) អត្តសញ្ញាណកម្ម (សៀវភៅ​គ្រួសារ) ប្រព័ន្ធលូតាមសាលារៀន អំពូលភ្លើងតាមផ្លូវបេតុង…

  • ទោះជាស្ងប់ស្ងាត់ទៅវិញ ក៏មន្រ្តីនៅតែរំលឹកដល់កម្លាំងចម្រុះកុំ បន្ធូរដៃ ក្នុងការបង្រ្កាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ

    ទោះជាស្ងប់ស្ងាត់ទៅវិញ ក៏មន្រ្តីនៅតែរំលឹកដល់កម្លាំងចម្រុះកុំ បន្ធូរដៃ ក្នុងការបង្រ្កាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ

    កំពង់ធំ៖បន្ទាប់ពីមានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ក្នុង ភូមិសាស្រ្តខេត្តកំពង់ធំជាច្រើនខែកន្លងទៅនេះបានស្ងប់ស្ងាត់មកទន្ទឹមនឹងកម្លាំងចម្រុះការពារទប់ស្កាត់ និង​បង្ក្រាបបទល្មើសធនធាន ធម្មជាតិខេត្តកំពង់ធំបានឈរជើងនៅចំណុចក្តៅដែលតែងតែកើតឡើងនូវបទល្មើសលួចកាប់ទន្រ្ទាន។ទោះជាដូចនេះក្តី​ ក៏មន្រ្តីជាន់ ខ្ពស់ខេត្ត​នៅតែរំលឹកដល់កម្លាំងចម្រុះកុំបន្ធូរដៃក្នុងការ​បង្រ្កាបបទល្មើស​កាប់ទន្ទ្រានដីព្រៃរដ្ឋ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងអនុប្រធានគណៈកម្មការការពារទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​ធនធានធម្មជាតិខេត្តកំពង់ធំ ក្នុងឱកាសប្រគល់អំណោយដល់កម្លាំង ចម្រុះទៅនៅទីបញ្ជាការស្រាលតំបន់កែងបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជា​ប្រធានគណៈ​កម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ និង​បានកោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ចនាពេល​កន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ។ទន្ទឹមនេះឯកឧត្តមបានណែនាំបន្ថែមថា ត្រូវបន្តប្ដេជ្ញាចិត្តដាច់ ខាតការពារទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានការកើតឡើងជាថ្មី នូវការកាប់​ទន្ទ្រានព្រៃឈើរបស់រដ្ឋ។ត្រូវគ្រប់គ្រងផ្ទៃដីដែលបាន ដកហូតពីជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ឱ្យបាន​ហ្មត់ចត់ ដើម្បី​មានវិធានការដាំស្ដារព្រៃឈើឡើងវិញនិងត្រូវសាមគ្គី ឯកភាព សហការគ្នាឱ្យបានល្អរវាងកងកម្លាំងចម្រុះ និងអាជ្ញាធរ​ដែនដី ដើម្បីបន្តគ្រប់គ្រងការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ។ ដោយឡែកក្នុងករណីមានបុគ្គលណាដែលស្ថិតនៅក្នុងកងកម្លាំងចម្រុះលួចឃុបឃិតគ្នាក្នុងការចូលរួមជាមួយជនល្មើស បំផ្លាញ​ធនធាន ធម្មជាតិ ត្រូវទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែង។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៣ ខែតុលា…

  • នូវែល សេឡង់៖ ​«​​ឱបលា​គ្នា» នៅព្រលានយន្តហោះ មិនឲ្យលើស៣នាទី

    នូវែល សេឡង់៖ ​«​​ឱបលា​គ្នា» នៅព្រលានយន្តហោះ មិនឲ្យលើស៣នាទី

    បរទេស៖ អាកាសយានដ្ឋាន នៅប្រទេស នូវែល សេឡង់ បានដាក់កំហិត រយៈពេលត្រឹម៣នាទី លើការឱបលាគ្នា ដែលបង្កឱ្យមានការជជែកដេញដោលគ្នា។ លោក Daniel De Bono នាយកប្រតិបត្តិ ព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុង Dunedin ភាគខាងត្បូង បាននិយាយថា «ដើម្បីដំណើរការដោយរលូន យើងបានដំឡើងផ្លាកសញ្ញាថ្មី រួមទាំងសញ្ញា Max hug time 3 minutes ឬ «សូមឱបលា ត្រឹមតែ៣នាទី»។ លោកបានបន្តថា «នីតិវិធីរបស់យើងមានលក្ខណៈចម្លែកបន្តិច ហើយរំឭកប្រជាជនថា តំបន់ទម្លាក់អីវ៉ាន់ សម្រាប់ការលាគ្នា ត្រូវតែធ្វើយ៉ាងឆាប់រហ័ស»។ លោកថា បើចង់ឱបយូរ អាចរកកន្លែងចតរថយន្តសិន។ ការរឹតបន្តឹង​ឱបបែបនេះ បានធ្វើឱ្យមានការជជែកវែកញែកគ្នា តាមប្រព័ន្ធអ៊ីនធឺណិត។ ស្ត្រីម្នាក់បានបញ្ចេញមតិ នៅលើទំព័រហ្វេសប៊ុក របស់អាកាសយានដ្ឋានថា «ខ្ញុំរីករាយ បើមានពេលអោបគ្នា ឲ្យបានច្រើន»។ ​ម្នាក់បង្ហោះទៀត បានរៀបរាប់ថា «ឱបប៉ូលីសមែន! នេះជារឿងចម្លែក! ការឱបត្រូវបានគេបង្ហាញឱ្យឃើញថា មានអត្ថប្រយោជន៍ជាច្រើន មិនសំដៅតែលើសុខភាពផ្លូវចិត្ត…

  • កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ចំនួន៣ បានធ្វើឡើង​តាមរយៈប្រព័ន្ធ​វីដេអូ​​ពីចម្ងាយ (Video Conference)

    កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ចំនួន៣ បានធ្វើឡើង​តាមរយៈប្រព័ន្ធ​វីដេអូ​​ពីចម្ងាយ (Video Conference)

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើ​ញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបីលើកទី២៤ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៨ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់ លើការងារសន្តិសុខស្បៀង កសិកម្ម និង​ព្រៃឈើអាស៊ាន ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ និងការថ្លែង​របាយការណ៍កម្មវិធីកិច្ចប្រជុំពីសំណាក់រដ្ឋមន្រ្តីកសិកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញនូវជំហរគាំទ្រ និង​ការប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម និងព្រៃឈើរួមគ្នា ព្រមទាំងបណ្តាគម្រោងកម្មវិធីនានាឆ្នាំ២០២៦-២០៣០ ជាមួយបណ្តាសមាជិក​ក្នុងតំ​បន់អាស៊ាន ដើម្បីសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនិរន្តរភាព វិស័យ​កសិកម្ម​នៃប្រជាជាតិអាស៊ានទាំងមូល៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ទឹកធ្លាក់ថ្មដាតូច ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

    ទឹកធ្លាក់ថ្មដាតូច ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

    🎥 Piak Lim #ams1minute

  • ប្រាក់ខែទាប និងសម្ពាធការងារជំរុញគ្រូពេទ្យកូរ៉េចង់ទៅធ្វើការក្រៅប្រទេស

    ប្រាក់ខែទាប និងសម្ពាធការងារជំរុញគ្រូពេទ្យកូរ៉េចង់ទៅធ្វើការក្រៅប្រទេស

    សេអ៊ូល ៖ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress វេជ្ជបណ្ឌិតកូរ៉េខាងត្បូងមានជំនាញផ្សេងៗគ្នា ដែលមិនសប្បាយចិត្តនឹងលក្ខខណ្ឌការងារក្នុងស្រុក កំពុងដាក់ពាក្យសុំធ្វើការងារនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤នេះ។ កាសែតកូរ៉េខាងត្បូង The Chosun Daily រាយការណ៍ថា វេជ្ជបណ្ឌិតជាង ៣០នាក់ ក្នុងចំណោមពួកគេបានធ្វើតេស្តសុខភាពរួចរាល់កាលពីចុងខែមុន ហើយឥឡូវនេះកំពុងត្រៀមប្រឡងភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមីង (HCMC) ក្នុងរយៈពេលពីរខែទៀត។ វេជ្ជបណ្ឌិតបរទេសមកពីប្រទេសមានប្រព័ន្ធថែទាំសុខភាពកម្រិតខ្ពស់ មិនតម្រូវឱ្យឆ្លងកាត់ការប្រឡងសញ្ញាបត្រក្នុងស្រុក ដើម្បីធ្វើការនៅប្រទេសវៀតណាមនោះទេ ប៉ុន្តែត្រូវផ្តល់អាជ្ញាប័ណ្ណវិជ្ជាជីវៈដែលចេញដោយប្រទេសកំណើតរបស់ពួកគេ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ក៏ដូចជាការធ្វើតេស្តភាសាអង់គ្លេស។ តំណាងក្រុមហ៊ុនដែលជួយបកប្រែ និងកត់ត្រាឯកសារសម្រាប់វេជ្ជបណ្ឌិតបរទេសនិយាយថា គ្រូពេទ្យវះកាត់កែសម្ផស្ស គ្រូពេទ្យជំនាញជំងឺសើស្បែក ទន្តពេទ្យ និងអ្នកឯកទេសផ្នែកសង្គ្រោះបន្ទាន់ជាច្រើនរបស់កូរ៉េខាងត្បូង ចាប់អារម្មណ៍ធ្វើការនៅវៀតណាម។ មន្ទីរពេទ្យឯកជនមួយនៅទីក្រុងហាណូយ បានផ្តល់ការងាររយៈពេល ៤៤ម៉ោងក្នុងមួយសប្តាហ៍ ហើយហ៊ានឱ្យប្រាក់បៀវត្សរ៍ប្រចាំខែដល់ទៅ ២២,០០០ដុល្លារ និង ៨០០ដុល្លារសម្រាប់ការងារពិនិត្យសុខភាពដល់ផ្ទះ សម្រាប់ក្រុមគ្រូពេទ្យកូរ៉េខាងត្បូង។ មូលហេតុដែលគ្រូពេទ្យកូរ៉េខាងត្បូងសម្រេចចិត្តធ្វើបែបនេះ គឺដោយសារពួកគេភាគច្រើនមិនពេញចិត្តនឹងលក្ខខណ្ឌការងារនៅតាមគ្លីនិចក្នុងស្រុក ជាពិសេសផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួនសិស្សប្រឡងចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។ ប៉ុន្តែផែនការនេះ ត្រូវបានក្រុមគ្រូពេទ្យកម្មសិក្សាយល់ឃើញថា ពួកគេជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ ដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP៕ ប្រភព៖ VNExpress…

  • ចាយពេល ៣៥០ឆ្នាំ ទើបហ្គាហ្សាអាចត្រឡប់ដូចពេលគ្មានសង្គ្រាម

    ចាយពេល ៣៥០ឆ្នាំ ទើបហ្គាហ្សាអាចត្រឡប់ដូចពេលគ្មានសង្គ្រាម

    ហ្គាហ្សា ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិព្យាករថា ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចនឹងត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍ឯណោះ បើសិនសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាជម្លោះធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា ប្រសិនបើនិន្នាការកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៧-២០២២ វិលត្រឡប់មកវិញជាមួយនឹងអត្រាកំណើនជាមធ្យម ០.៤ភាគរយ នោះតំបន់ហ្គាហ្សានឹងចំណាយពេល ៣៥០ឆ្នាំ ដើម្បីស្តារកម្រិតផលិតផលក្នុងស្រុកសរុប (GDP) ដូចឆ្នាំ២០២២។ សារព័ត៌មាន AP បានរាយការណ៍ថា ៣៥០ឆ្នាំគឺជាពេលវេលាមួយដ៏យូរ… វាហាក់ដូចជាអង់គ្លេស និងហូឡង់ទើបតែបានងើបឡើងវិញ ពីសង្គ្រាមដែលពួកគេបានប្រយុទ្ធគ្នាកាលពីចុងទសវត្សរ៍ឆ្នាំ១៦០០។ ការវាយតម្លៃរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ដោយផ្អែកលើរូបភាពផ្កាយរណប បានប៉ាន់ប្រមាណថា ប្រហែលមួយភាគបួននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ កាលពីចុងខែមករា ធនាគារពិភពលោក (WB) ក៏បានព្យាករផងដែរថា ការខូចខាតអាចហក់ដល់ ១៨.៥ពាន់លានដុល្លារ ពោលគឺស្ទើរតែជាទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នារវាងតំបន់ West Bank និង Gaza ក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ របាយការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ រំពឹងថា បើសិនមានការវិនិយោគធំៗ និងដកការរឹតបន្តឹងសេដ្ឋកិច្ច នោះសេដ្ឋកិច្ចប៉ាឡេស្ទីនទាំងមូល…

  • របាយការណ៍នៅថ្ងៃទី២៣ តុលា

    របាយការណ៍នៅថ្ងៃទី២៣ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួស ៣នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៤ តុលា ២០២៤ #ams1minute

  • គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី

    គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី

    គឺជាផ្នែកមួយនៃផែនការមេ ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់សេចក្តីត្រូវការរបស់ខេត្ត” ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺ៖ ទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ២៤ តុលា ២០២៤ #ams1minute

  • គ្មានកងទ័ពណាមួយនៅលើពិភពលោកមិនហាត់ក្បាច់គុននោះទេ។ ការហាត់ក្បាច់គុនជាការចាំបាច់ និងមានផលប្រយោជន៍ចំនួន ៣៖

    គ្មានកងទ័ពណាមួយនៅលើពិភពលោកមិនហាត់ក្បាច់គុននោះទេ។ ការហាត់ក្បាច់គុនជាការចាំបាច់ និងមានផលប្រយោជន៍ចំនួន ៣៖

    ១. បំពេញយុទ្ធវិធីចាំបាច់ក្នុងការការពារខ្លួន២. ដើម្បីសុខភាពរឹងមាំ៣. ចូលរួមអភិរក្ស និងលើកស្ទួយក្បាច់គុនរបស់បុព្វបុរស #ams1minute