Category: One-Minute

  • ចិន ជាមហាអំណាចដែនអាកាសទី១ នៅតំបន់អាស៊ី ជាមួយនឹងយន្តហោះចម្បាំងសរុប ១ ៥០០គ្រឿង

    ចិន ជាមហាអំណាចដែនអាកាសទី១ នៅតំបន់អាស៊ី ជាមួយនឹងយន្តហោះចម្បាំងសរុប ១ ៥០០គ្រឿង

    ការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការ ពង្រឹងសមត្ថភាពផ្លូវអាកាសរបស់ខ្លួន។ ឥណ្ឌា ជាមហាអំណាចដែនអាកាសទី២ ដែលមានយន្តហោះចម្បាំង ៨០០គ្រឿង។ ដោយឡែក​ កូរ៉េខាងត្បូងមានយន្តហោះចម្បាំង ៤០០គ្រឿង និងកំពុងផ្ដោតសំខាន់លើការពង្រឹងកម្លាំងយោធា​ នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង – Seasia #ams1minute

  • Zelensky ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ជាជំហានដំបូងទៅរកសង្គ្រាមលោក

    Zelensky ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ជាជំហានដំបូងទៅរកសង្គ្រាមលោក

    បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានលើកឡើង កាលពីពេលថ្មីៗនេះថា វត្តមានទាហានកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី គឺជាជំហានដំបូង ឆ្ពោះទៅកាន់សង្រ្គាមលោក។ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ការចូលរួមរបស់ទាហានកូរ៉េខាងជើង ប្រយុទ្ធដើម្បីរុស្ស៊ី នឹងក្លាយជា «ជំហានដំបូងនៃសង្គ្រាមលោក»។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយ កាលពីថ្ងៃសុក្រថា ទាហានកងកម្លាំងពិសេសកូរ៉េខាងជើង ប្រហែល ១,៥០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្សីរួចហើយ ដែលទំនងជានឹងឆ្ពោះទៅកាន់ជួរមុខ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងកងទ័ពរាប់ពាន់នាក់ទៀត គ្រោងនឹងចាកចេញ ក្នុងពេលឆាប់ៗនេះ ដែលជាការដាក់ពង្រាយ ជាលើកដំបូងនៅក្រៅប្រទេស របស់ទីក្រុងព្យុងយ៉ាង ។ រីឯ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក លោក John Kirby ទើបបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។ ប៉ុន្តែ…

  • តារាសិចអាមេរិកជំរុញឱ្យបុរសបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ

    តារាសិចអាមេរិកជំរុញឱ្យបុរសបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ

    វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី គាត់អាចព្យាយាមបិទឧស្សាហកម្មសិចទាំងមូលនៅអាមេរិក ខណៈដែលតារាភាពយន្តអាសអាភាសកំពុងជំរុញឱ្យយុវជនបោះឆ្នោតប្រឆាំងនឹងគណបក្សសាធារណរដ្ឋនៅខែក្រោយ។ យុទ្ធនាការ #HandsOffMyPorn បានចំណាយប្រាក់ ២០០,០០០ដុល្លារ លើការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រមនុស្សពេញវ័យ ដោយព្រមានអ្នកមើលឱ្យនាំគ្នាបោះឆ្នោតប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលមានបំណងចង់បិទឧស្សាហកម្មសិចនៅសហរដ្ឋអាមេរិក។ យុទ្ធនាការនេះ កំពុងដំណើរការនៅក្នុងរដ្ឋសមរភូមិធំៗមួយចំនួន មានដូចជា Pennsylvania, Arizona និង Georgia។ យុទ្ធនាការនេះ មានគោលបំណងជាចម្បងទៅលើបុរស ដែលចូលចិត្ត្តមើលរឿងអាសអាភាសច្រលនជាងស្ត្រី ៤ដង នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាគ្រួសារ។ គំនិតផ្តួចផ្តើមខាងលើ ធ្វើឡើងឆ្លើយតបទៅនឹងគម្រោងឆ្នាំ២០២៥ ដែលជាផែនការមេ សម្រាប់ការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ ប្រសិនបើលោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត។ ទំព័រទី៥ នៃច្បាប់ដើមមានចំនួន ៩០០ទំព័ររបស់ Tome ចែងថា “រឿងអាសអាភាសគួរតែនៅក្រៅច្បាប់។ អ្នកដែលផលិត និងចែកចាយគួរតែត្រូវជាប់គុក”។ ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកស្ទង់មតិបានរាយការណ៍ពីការបែងចែកយេនឌ័រដ៏ធំ ក្នុងចំណោមអ្នកបោះឆ្នោត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អាមេរិកថាទ័ពកូរ៉េខាងជើង៣,០០០នាក់មាននៅរុស្ស៊ី

    អាមេរិកថាទ័ពកូរ៉េខាងជើង៣,០០០នាក់មាននៅរុស្ស៊ី

    បរទេស៖ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន បន្ថែមថា «អាចមានផលប៉ះពាល់ជាសកល» និងធ្វើឱ្យកងទ័ពទាំងនោះ ក្លាយជាគោលដៅវាយប្រហារយោធាដោយស្របច្បាប់ សម្រាប់ប្រទេសអ៊ុយក្រែន ប្រសិនបើពួកគេហក់ចូលទៅក្នុងសង្រ្គាម ដែលកំពុងបន្តមាន នៅទីនោះ។ ការលាតត្រដាងពីមន្ត្រីបែបនេះ គឺផ្អែកទៅលើព័ត៌មានស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ជាមួយនឹងការប្រកាសស្រដៀងគ្នា ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន និងកូរ៉េខាងត្បូង។ លោក John Kirby បានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់ដឹងច្បាស់ថា មានទាហានកូរ៉េខាងជើងណាម្នាក់ នឹងចូលរួមក្នុងការប្រយុទ្ធ នៅអ៊ុយក្រែននោះទេ ។ យ៉ាងណាមិញ ទីក្រុងម៉ូស្គូ ឬ រុស្ស៊ី និងក្រុងព្យុងយ៉ាង ឬកូរ៉េខាងជើង បានបដិសេធម្តងហើយម្តងទៀតថា មិនមានការដាក់ពង្រាយនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី…

  • ប្រាសាទបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

    ប្រាសាទបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

    🎥 MLMUPC #ams1minute

  • ការត្រៀមខ្លួន និងលក្ខណៈសម្បត្តិទាំង៧ ក្នុងការសិក្សាជំនាញវេជ្ជសាស្រ្ត 🏥💉🎓

    ការត្រៀមខ្លួន និងលក្ខណៈសម្បត្តិទាំង៧ ក្នុងការសិក្សាជំនាញវេជ្ជសាស្រ្ត 🏥💉🎓

    ប្រភព៖ Gazetteយុវជន #ams1minute

  • ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែន ជា “មនុស្សឆ្កួត”

    ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែន ជា “មនុស្សឆ្កួត”

    ព្យុងយ៉ាង៖ លោកស្រី គីម យ៉ូជុង ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ និងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែនថា ជា “មនុស្សឆ្កួត” ដែលហ៊ានគំរាមកំហែងប្រទេសមានអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានស្រង់សម្តីលោកស្រី គីម យ៉ូជុង ចេញផ្សាយថា ការកត់សម្គាល់ដែលមិនប្រុងប្រយ័ត្នរបស់ពួកគេ ដែលសំដៅលើកូរ៉េខាងត្បូង និងអ៊ុយក្រែន ហាក់ដូចជាលក្ខណៈទូទៅនៃសត្វឆ្កែអាក្រក់ចិញ្ចឹមដោយសហរដ្ឋអាមេរិក។ ការអត្ថាធិប្បាយរបស់លោកស្រី គីម នេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនអះអាងថា ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយនៅខាងរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាសំខាន់មួយកាលពីសប្តាហ៍មុនថា ទីក្រុងគៀវ ឥឡូវនេះកំពុងប្រយុទ្ធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ បន្ថែមពីលើរុស្ស៊ី។ រីឯកូរ៉េខាងត្បូងក៏បានអះអាងស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដែរថា កូរ៉េខាងជើងមានបំណងបញ្ជូនកងពលតូចចំនួនបួន ដែលមានទាហានសរុបចំនួន ១២,០០០នាក់ រួមទាំងកងកម្លាំងពិសេសទៅជួយរុស្ស៊ី។ នេះបើយោងតាមការវាយតម្លៃ បានមកពីសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)។ ទោះបីជាយ៉ាងណា ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានប្រកាសច្រានចោលការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក…

  • មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០

    មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០
  • ស្រូវពូជរាជរដ្ឋាភិបាលជាង១៤តោន ត្រូវបានចែកពលរដ្ឋរង​គ្រោះដោយទឹកជំនន់ ១៤៧គ្រួសារនៅស្រុកស្ទឹងត្រង់

    ស្រូវពូជរាជរដ្ឋាភិបាលជាង១៤តោន ត្រូវបានចែកពលរដ្ឋរង​គ្រោះដោយទឹកជំនន់ ១៤៧គ្រួសារនៅស្រុកស្ទឹងត្រង់

    កំពង់ចាម៖ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធ​ស្បៀងបម្រុងចំនួ​ន​ ១៤.៧០០គីឡូក្រាមត្រូវយកទៅផ្តល់ជូនប្រជា​កសិករ ចំនួន១៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេ​មេគង្គ​នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ដោយ​មានវត្តមានឯកឧត្តម ផេង គឹមស្រ៊ុន​ អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមផងដែរ។ស្រូវ​ពូជ​ទាំងនេះ​សម្រាប់កសិករស្ដារឡើងវិញលើផ្ទៃដីដែលខូចខាត និងបាត់បង់ទិន្ន​ផលកសិកម្មនាពេលកន្លងទៅ។ ក្នុងពិធីផ្តល់ពូជស្រូវសម្រាប់កសិករស្តារឡើងវិញ កាលពីរសៀល​ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត​រាយខេត្តបានបញ្ជាក់ថា ពូជស្រូវដែលចែកជូននេះ ជាពូជស្រូវ OM5451នេះ ។ជាប្រភេទពូជស្រូវល្អមិនប្រកាន់រដូវ និងមានរយៈ​ពេលខ្លីអាចទទួលបានទិន្នផលខ្ពស់ទៀតផង។ដូច្នេះ​នៅពេលដែល​បងប្អូនទទួលបានពូជហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេល​វេលាដើម្បីប៉ះប៉ូវការខូចខាតនាពេលកន្លងទៅ ។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបាន​សម្រេចផ្តល់នូវ​ពូជស្រូវតាមរយៈប្រព័ន្ធស្បៀងបម្រុងចែកជូនដល់ប្រជាកសិករ១៤៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០​គីឡូក្រាម ដើម្បី​ធ្វើការដាំដុះស្តារឡើងវិញ ព្រមទាំងបានចាត់មន្ត្រី​ជំនាញឱ្យចុះបង្ហាត់​បង្រៀនពីរបៀបនៃការដាំដុះ ផងដែរ ។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា នៅអំឡុង​ខែសីហាកន្លងទៅឃុំព្រែកកក់ និងឃុំព្រែកបាក់ បាន​រងគ្រោះ​ដោយ​ជំនន់ទឹកទន្លេមេគង្គលើកទី១ បណ្តាលឱ្យប៉ះពាល់ដំណាំ​ស្រូវវស្សា និងពោតក្រហមសរុប ១១៦ហិកតា…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ តុលា ២០២៤

    ១. សម្ដេចធិបតី ជំរុញឱ្យបើកជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់ និងច្រកព្រំដែនកម្ពុជា-ថៃឱ្យបានច្រើន – កម្ពុជាថ្មី ២. CDC ប្រាប់វិនិយោគិនចិន ឱ្យពិចារណាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម – ថ្មីៗ ៣. ផ្សោតពណ៌ផ្កាឈូក នៅកំពត បន្តកើនឡើង ៧០ក្បាល និងកំពុងទាក់ចិត្តទេសចរ – ស៊ីស៊ីថាមស៍ ៤. មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ព្រមានពីការកើនឡើងហានិភ័យ – IMF ៥. កូរ៉េខាងត្បូង ពិចារណាផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដោយសារទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី – Reuters #ams1minute