Category: One-Minute

  • ផ្សាយផ្ទាល់កម្មវិធីអាណាចក្រថ្នាលគុនខ្មែរ KKIF

    ផ្សាយផ្ទាល់កម្មវិធីអាណាចក្រថ្នាលគុនខ្មែរ KKIF
  • សន្ដិភាព និងកំណើនសេដ្ឋកិច្ច ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា

    សន្ដិភាព និងកំណើនសេដ្ឋកិច្ច ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា

    (ភ្នំពេញ)៖ ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះបានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។ លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន…

  • លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងប្រកាសនៅថ្ងៃទី៣០ និង ៣១ខែតុលានេះហើយ

    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងប្រកាសនៅថ្ងៃទី៣០ និង ៣១ខែតុលានេះហើយ

    (ភ្នំពេញ)៖ក្រសួងអប់រំយុវជន​ និងកីឡាបានឱ្យដឹងថាប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឬហៅថាបាក់ឌុបក្រសួងគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី៣០​និង៣១ខាងមុខនេះដូចតាមការគ្រោងទុក។ បើតាមក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា៖សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ គ្រោងនឹងប្រកាស ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្តាល និង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ៖ ខេត្តផ្សេងៗទូទាំងប្រទេស។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ បើតាមក្រសួងអប់រំបានឱ្យដឹងថា ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់…

  • សមិទ្ធផលដ៏ធំនៅទិសឦសាន្ត «ទំនប់អូរតេធិបតី» និងសម្ពោធជាផ្លូវការ នាព្រឹកស្អែក

    សមិទ្ធផលដ៏ធំនៅទិសឦសាន្ត «ទំនប់អូរតេធិបតី» និងសម្ពោធជាផ្លូវការ នាព្រឹកស្អែក

    (មណ្ឌលគិរី)៖ សមិទ្ធផលដ៏ធំនៅទិសឦសាន្ត «ទំនប់អូរតេធិបតី» ស្ថិតនៅ ស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ ប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ទឹកអូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ ឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥០០០…

  • ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការ​ជា​មួយ​អាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការ​ជា​មួយ​អាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន

    (ក្រចេះ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឥសាន្ត ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ជាពិសេសត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ​ដើម្បី​លើក​ផ្លាក​រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ ៕ ដោយ ៖ ហេង សម្បត្តិ

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ចប់បេសកកម្មការទូតសភា និងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅប្រទេសឡាវ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ចប់បេសកកម្មការទូតសភា និងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅប្រទេសឡាវ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ ។ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រទេសនិងប្រទេស សភានិងសភា ប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម។ អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នេះ សម្តេចប្រធានរដ្ឋសភា និងសមាជិក គណៈប្រតិភូទំាងអស់បានអញ្ជើញចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ ដោយបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន ៣៧ ដែលក្នុងនោះ សភាកម្ពុជាបានចូលរួមគាំទ្រ (Co-sponsor) សេចក្តីសម្រេចចំនួន…

  • ផ្នូរបុរាណចិនមានអាយុកាល ៥,០០០ឆ្នាំ រកឃើញរូបសំណាកនាគត្បូងថ្មធំបំផុតមិនធ្លាប់មាន

    ផ្នូរបុរាណចិនមានអាយុកាល ៥,០០០ឆ្នាំ រកឃើញរូបសំណាកនាគត្បូងថ្មធំបំផុតមិនធ្លាប់មាន

    ប៉េកាំង ៖ អ្នកបុរាណវត្ថុវិទូរកឃើញរូបសំណាកនាគត្បូងថ្មដ៏ធំបំផុតមិនធ្លាប់មាន ដែលបង្កើតឡើងដោយអ្នកស្រុកជំនាន់វប្បធម៌ Hongshan របស់ចិន នៃយុគថ្មរំលីង នៅក្នុងផ្នូរបុរាណមានអាយុកាលចន្លោះពី ៥,០០០ ទៅ ៥,១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun។ វត្ថុបុរាណនេះ មានទំហំប៉ុនបាតដៃ ប្រវែងជាង ១៥សង់ទីម៉ែត្រ ទទឹងប្រហែល ១០សង់ទីម៉ែត្រ និងកម្រាស់ប្រហែល ២សង់ទីម៉ែត្រ។ វាត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណមួយ មានទីតាំងនៅទីក្រុង Chifeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។ វាគឺជារូបសំណាកនាគត្បូងថ្មមានវ័យដ៏ចំណាស់មួយ ក្នុងចំណោមត្បូងថ្មបុរាណចំនួន១០០ប្រភេទ និងធំជាងគេបំផុតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្តប្រទេសចិន។ចំនុចពិសេសរបស់នាគត្បូងថ្មបុរាណនេះ មានលក្ខណៈខុសគ្នាខ្លាំងពីនាគត្បូងថ្មសម័យទំនើប ហើយត្រូវបានពណ៌នាថា ជាត្បូងនាគ «ក្បាលជ្រូក» ដោយសារព័ត៌មានចិន China Daily។ ការជីកកកាយនៅផ្នូរបុរាណដ៏ពិសេសមួយនៅទីតាំងបុរាណវត្ថុ Yuanbaoshan ក៏បានរកឃើញប្រាសាទបុរាណ, អដ្ឋិធាតុមនុស្សសម័យមុន និងគ្រឿងស្មូន ដែលមានទំនាក់ទំនងនឹងវប្បធម៌ Hongshan នេះបើតាមការបញ្ជាក់របស់មន្ត្រីចិន។ សារព័ត៌មាន Daily Mail បានចេញផ្សាយថា Hongshan គឺជាវប្បធម៌យុគថ្មរំលីងនៅភាគឦសាននៃប្រទេសចិន។ វប្បធម៌នេះ ត្រូវបានគេស្គាល់ដោយសាររូបចម្លាក់នាគ រូបចម្លាក់សត្វ និងរូបចម្លាក់មនុស្ស។…

  • បាក់តេរីវាយលុកហែមប៊ឺហ្គឺ McDonald’s គ្រោះថ្នាក់មនុស្សជាច្រើនក្នុងរដ្ឋចំនួន១០

    បាក់តេរីវាយលុកហែមប៊ឺហ្គឺ McDonald’s គ្រោះថ្នាក់មនុស្សជាច្រើនក្នុងរដ្ឋចំនួន១០

    វ៉ាស៊ីនតោន ៖ មន្ត្រីសុខាភិបាលសហព័ន្ធ នៅថ្ងៃអង្គារនិយាយថា ករណីពុលអាហារបង្កឡើងពីបាក់តេរី Escherichia coli ឬ ហៅកាត់ e. coli បង្កប់ខ្លួននៅក្នុងនំហែមប៊ឺហ្គឺរបស់ហាង McDonald’s បណ្តាលឱ្យមនុស្សចំនួន ៤៩នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១០ រួមទាំងមនុស្សម្នាក់ស្លាប់ និង ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ ករណីពុលអាហារបង្កឡើងពីបាក់តេរី e. coli ត្រូវបានគេរាយការណ៍នៅចន្លោះថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា នៅក្នុងរដ្ឋចំនួន១០ ក្នុងនោះរដ្ឋ Colorado មានករណីឆ្លងច្រើនជាងគេ ពោលគឺរហូតដល់ ២៦ករណី បន្ទាប់មកគឺរដ្ឋ Nebraska មាន ៩ករណី។ បច្ចុប្បន្ន នាយកដ្ឋានកសិកម្មអាមេរិក, រដ្ឋបាលចំណីអាហារ និងឱសថ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋបាននឹងកំពុងស៊ើបអង្កេតរឿងនេះ។អ្នកស៊ើបអង្កេតនឹងផ្តោតលើខ្ទឹមបារាំង និងសាច់គោ ដែលជាធាតុផ្សំសំខាន់របស់នំហែមប៊ឺហ្គឺ។ ការស៊ើបអង្កេតបឋមរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ហៅកាត់ (FDA) បង្ហាញថា ខ្ទឹមបារាំង slivered ដែលប្រើនៅក្នុងនំហែមប៊ឺហ្គឺ ទំនងជាប្រភពនៃការចម្លងរោគ។ យ៉ាងណាមិញ USDA…

  • ព្យុះត្រូពិច Trami វាយលុកហ្វីលីពីន មនុស្សជាង ៣ម៉ឺននាក់បង្ខំចិត្តរត់ចោលផ្ទះសម្បែង

    ព្យុះត្រូពិច Trami វាយលុកហ្វីលីពីន មនុស្សជាង ៣ម៉ឺននាក់បង្ខំចិត្តរត់ចោលផ្ទះសម្បែង

    ម៉ានីល ៖ គិតត្រឹមថ្ងៃពុធនេះ យ៉ាងហោចណាស់មនុស្ស ៣២,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រោយព្យុះត្រូពិកនេះបានបោកបក់មកដល់កោះ Luzon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីននិយាយថា ព្យុះត្រូពិក Trami ស្ថិតនៅចម្ងាយ ៣១០គីឡូម៉ែត្រភាគខាងកើតនៃខេត្ត Aurora ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ូលីសបានព្រមានពលរដ្ឋដែលមិនទាន់ចាកចេញឲ្យប្រញាប់ជម្លៀសខ្លួន និងស្វែងរកទីសុវត្ថិភាពជាបន្ទាន់។ អាជ្ញាធរហ្វីលីពីននិយាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងពីព្យុះនេះ បានប្រែក្លាយផ្លូវទៅជាទន្លេ និងជន់លិចភូមិ ហើយថែមទាំងបណ្តាលឱ្យតំបន់សំខាន់ៗជាច្រើនរបស់ហ្វីលីពីន ត្រូវទឹកជន់លិចយ៉ាងខ្លាំងក្លា។ កាសែតបារាំង AFP បានរាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះបាននឹងកំពុងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីជួយពលរដ្ឋរាប់ម៉ឺននាក់ពីគ្រោះទឹកជំនន់។ ប៉ូលីសហ្វីលីពីននិយាយថា នៅក្នុងតំបន់ Bicol មានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ទឹកជំនន់មានការកើនឡើងជាខ្លាំង បង្កជាបញ្ហាដល់ក្រុមអ្នកជួយសង្រ្គោះ។ គួរបញ្ជាក់ថា ខ្យល់ព្យុះ និងព្យុះទីហ្វុងធំៗចំនួន២០ បានវាយប្រហារលើប្រទេសហ្វីលីពីន និងតំបន់ដែនទឹកជុំវិញប្រទេសរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយពួកវាបានបផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបានសម្លាប់មនុស្សរាប់សិបនាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រកឃើញខ្មោចទន្លេ ឬ ត្រី ប៉ាសាណាកឡើងវិញ នៅទន្លេមេគង្គ

    រកឃើញខ្មោចទន្លេ ឬ ត្រី ប៉ាសាណាកឡើងវិញ នៅទន្លេមេគង្គ

    (ភ្នំពេញ)៖ក្រុមអ្នកស្រាវជ្រាវបានរកឃើញត្រីដ៏កម្រគឺត្រីប៉ាសាណាក ឬ«ខ្មោច ទន្លេមេគង្គ» ដែលបានបាត់មុខជាយូរឆ្នាំមកហើយនោះបានលេចមុខជាថ្មី នៅទន្លេមេគង្គ។ ការរកឃើញត្រីមួយប្រភេទនេះធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដឹកនាំ ដោយ រដ្ឋបាលជលផល គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការការពារទន្លេ មេគង្គ និង ជីវចម្រុះគួរឱ្យកត់សម្គាល់ទាំងនេះ។ បើតាម Wonder Of The Mekongឱ្យដឹងថា៖ប្រភេទត្រីប៉ាសាណាក ដ៏កម្រ (Aaptosyax grypus) ត្រូវបានគេប្រទះឃើញម្តងទៀត នៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជម្រុញឱ្យមាន ការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ី អាគ្នេយ៍នេះ។ ខុសពីត្រីផ្សេងៗ ត្រីប៉ាសាណាក មានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដួចត្រីសាលម៉ុន ដែលមិនត្រូវបានគេកត់ត្រាពីវា តាំងពីឆ្នាំ២០០៥ មកម៉្លេះ។ នៅចន្លោះឆ្នាំ ២០២០ និង ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបញ្ជាក់ ពីការនេសាទបាន ត្រីប៉ាសាណាក បានចំនួន ៣ក្បាល ដែលជាការរបកគំហើញ មួយដ៏សំខាន់ ចំពោះការព្រួយបារម្ភអំពីការផុតពូជនៃត្រីប្រភេទនេះ។ មានប្រវែងរហូតដល់ ១.៣ ម៉ែត្រ និងទម្ងន់ ៣០ គីឡូក្រាម ប្រភេទត្រីដែលជិតផុត…